ឯកអគ្គរដ្ឋទូតអាមេរិក៖ក្នុង​សង្គមប្រជាធិបតេយ្យ មតិយោបល់រិះគន់​ទាំងអស់គួរត្រូវ​បាន​ស្វាគមន៍​​

ដោយ ស៊ុន ណារិន,www.vodhotnews.com

ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៥

us_embassidor_150316-2015-03-16-2015-04-13-2015-05-20

ឯកអគ្គរដ្ឋទូតអាមេរិក លោក វាលៀម ថដ(William E. Todd) បាន​លើក​ឡើង​ថា​លោក​សប្បាយ​ចិត្ត​ដែល​សាធារណជ​ន​ចាប់អារម្មណ៍នឹង​សេចក្តីព្រាង​ច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ដោយ​លោក​ចាត់​ទុក​ថាក្នុង​សង្គមប្រជាធិបតេយ្យ រាល់មតិយោបល់រិះគន់​​ទាំងអស់គួរ​ត្រូវ​បាន​​ស្វាគមន៍។​

ថ្មីៗនេះ ក្រសួង​ការបរទេស​កម្ពុជា បានផ្ញើ​លិខិត​មួយ​ទៅ​ស្ថាន​ទូត​អាមេរិក​ប្រចាំកម្ពុជា ដោយ​​ក្រើន​រំឭកលោក វាលៀម ថដ ​​ពី​ការ​ជ្រៀតជ្រែកកិច្ច​ការ​កម្ពុជាពាក់​ព័ន្ធ​នឹង​ការ​ទិតៀន​​សេចក្តីព្រាង​ច្បាប់​អង្គការ។ ក្រសួង​ការបរទេសកម្ពុជា​ចាត់​ទុក​ថា​ការរិះគន់​នេះ​មា​ន​លក្ខណៈ«​ព្រហើនខ្លាំង»។​

នៅ​លើ​ប្លុក​របស់​លោក​វាលៀម ថដ ​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៤ខែឧសភា លោក​មានប្រសាសន៍ថាលោក​សប្បាយ​ចិត្ត​នៅ​ពេល​មាន​​ការផ្តល់​មតិ និង​​ប្រតិកម្មជា​បន្ត​បន្ទាប់​លើ​អត្ថបទអត្ថាធិប្បាយ​របស់​លោក។ លោក​បន្ត​ថា​ក្នុង​ចំណោម​ការ​ផ្តល់​មតិ​ទាំងនោះ លោកសង្កេត​​ឃើញ​មាន​ការ​ផ្តល់​យោបល់​​វិជ្ជមានភាគច្រើន​ និង​អវិជ្ជមាន​មួយ​ចំនួន។​

លោកបន្ថែម​ថា​«ខ្ញុំសប្បាយចិត្ត​ដែល​ឃើញ​ថា​អត្ថបទអត្ថាធិប្បាយ​របស់​ខ្ញុំ​ត្រូវ​បាន​ចាប់អារម្មណ៍​ និង​ត្រូវ​បាន​ផ្តល់យោបល់»។ លោក​មានប្រសាសន៍ថា​​នេះ​បង្ហាញ​ថា​សារធាណជនជាច្រើនបាន​ចាប់អារម្មណ៍​នឹង​សេចក្តីព្រាង​ច្បាប់ ហើយ​ទទួល​ស្គាល់​ពីសារ​សំខាន់​នៃ​ការ​ពិភាក្សា​ជា​សាធារណៈ​លើ​សេចក្តីព្រាង​ច្បាប់។​

​«ដោយ​សារ​តែ​ការពិភាក្សា និង​ការសន្ទនា​មាន​សារសំខាន់​សម្រាប់​សង្គមប្រជាធិបតេយ្យ ដូច្នេះ​ខ្ញុំ​គិតថា​គំនិតទាំងស់​គួរ​ត្រូវ​បាន​ស្វាគមន៍។ ខ្ញុំនៅមានជំនឿមុតមាំថា​ការធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​ការ​សន្ទនា​ និង​ពិភាក្សាលើ​​ប្រធាន​បទសំខាន់ៗ​ដូចនេះ អាច​ពង្រឹង​លទ្ធផលចុងក្រោយ»។​

កាលពីថ្ងៃ​ចន្ទ​ ក្រសួង​មហាផ្ទៃបា​នអះអាង​ជា​ថ្មីៗថា​សេចក្តីព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដែលកំពុង​រង​ការទិតៀន​ ត្រូវ​បាន​ធ្វើ​ឡើង​​ផ្អែក​លើ​មូល​ដ្ឋាន​រដ្ឋធម្មនុញ្ញកម្ពុជា​ និង​កតិកាសញ្ញា​អន្តរជាតិ​ ដោយ​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​រឹត​ត្បិត​សេរីភាព។​​ ការ​អះអាង​របស់​ក្រសួ​ង​មហាផ្ទៃ ​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការសង្គមស៊ីវិលរាប់​រយ​​បានស្នើឲ្យ​ផ្តល់​សេចក្តីព្រាង​​ច្បាប់​ជា​ផ្លូវ​ការ​ដល់​សាធារណជន និង​ទាម​ទារ​ឲ្យ​បើ​ក​ទូលាយ​ក្នុង​ការ​ពិគ្រោះ​យោបល់​ជាមួយ​ភាគីពាក់​​ព័ន្ធ​ផ្សេង​ៗ។

ពាក់ព័ន្ធ​នឹង​ការ​ទិតៀន​​សេចក្តីព្រាង​ច្បាប់នេះ រដ្ឋមន្រ្តីក្រសួង​ការបរទេសកម្ពុជា លោក ហោ ណាំហុង បាន​កោះ​ហៅ​តំណាង​​ទីភ្នាក់ងារអង្គការ​សហប្រជាជាតិ​ចំនួន៤ដែល​រិះគន់​​សេចក្តីព្រាង​ច្បាប់​នេះ មក​សាកសួរ។  ​ ​ ទីភ្នាក់ងារ​ទាំង៤នោះរួមមានការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) មូលនិធិអង្គការសហប្រជាជាតិ ដើម្បីកុមារ(UNICEF) អង្គការសហប្រជាជាតិ ដើម្បីស្ត្រី(UN Women) និងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)។

កន្លងទៅ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា​​ច្បាប់ស្តីពីការគ្រប់គ្រង​អង្គការ​ក្រៅ​​រដ្ឋាភិបាល​​​នឹង​ត្រូវ​ឆ្លងគណៈ​រដ្ឋមន្រ្តី ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៥ខាងមុខនេះ​ ដោយ​លោកអំពាវ​នាវ​ឲ្យ​​មាន​ការ​ផ្តល់​​យោបល់ជាជាង​ការរារាំង​​កុំ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់នេះ​។​ លោក​បន្ត​​​ថា​ការ​បង្កើតច្បាប់នេះ​ គឺ​ដើ​ម្បីការ​គ្រប់គ្រង​មួយ មិន​មែនដើម្បី​​រារាំង​សកម្មភាពរបស់អង្គការ​ក្រៅរដ្ឋាភិបាលនោះ​ទេ​។​

លោកនាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា​«អង្គការក្រៅរដ្ឋាភិបាល​កុំជ្រួលជ្រើមពេក ល្មមៗបានហើយ អស់​លោក​មិន​ទាន់មានសិទ្ធិអនុម័តនោះទេ។ លោកចង់និយាយ​ក៏និយាយទៅចុះ ក៏ប៉ុន្តែ​សិទ្ធិរបស់រាជរដ្ឋាភិបាល សិទ្ធិរបស់សភា គឺអនុម័តហើយ…ប្រហែលចាប់ពីខែ៥(ឧសភា​)ហ្នឹងទៅ គឺប្រជុំដាក់ចូល​គណៈរដ្ឋមន្រ្តីហើយចង់នរណាគាំទ្រ​ឬ​មិន​គាំទ្រ សំឡេង​របស់​សមាជិក​សភាដែលមានសិទ្ធិអនុម័ត​៥០បូក​១​គឺគ្រប់គ្រាន់​ដើម្បីនឹង​​អនុម័ត​។ យល់ល្អផ្តល់មតិវិញ ជៀសវាងទប់ស្កាត់មិនឲ្យចេញ»។​

បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃស្តីពី​លទ្ធផល​ការងារឆ្នាំ​២០១៤ និង​ទិសដៅ​ការងារ ឆ្នាំ​២០១៥ ឲ្យ​ដឹងថា មកដល់​​បច្ចុប្បន្ននេះ​ សមាគមអង្គការ​មិនមែន​រដ្ឋាភិបាលដែល​បាន​ចុះបញ្ជីនៅ​ក្រសួង មាន​ចំនួន​សរុប៤៣៧៨(​សមាគម១៧០៦ និង​អង្គការ​មិនមែន​រដ្ឋាភិបាល២៦៧២)​។ ​របាយការណ៍​បន្តថានៅក្នុង​ឆ្នាំ​២០១៤ ក្រសួងមហាផ្ទៃបាន​ចុះបញ្ជី​សមាគមអង្គការ​មិនមែន​រដ្ឋាភិបាលចំនួន​៥៣៩(​សមាគម ១៧៧ និង​អង្គការ​មិនមែន​រដ្ឋាភិបាល៣៦២)៕​

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

ក្រសួង​ប្រៃសណីយ៍៖ការ​ជេរប្រមាថត្រូវ​បាន​ដាក់ក្នុង​សេចក្តីព្រាង​​ច្បាប់​ឧក្រិដ្ឋកម្មអុីន​ធើណែត​

ដោយ​ ស៊ុន ណារិន (www.vodhotnews.com)

ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនាគមន៍ ឲ្យ​ដឹង​ថាសេចក្តីព្រាង​​​ច្បាប់​ឧក្រិដ្ឋ​កម្ម​តាម​បច្ចេក​វិទ្យាគមនាគមន៍ និង​ព័ត៌មាន បាន​ដាក់​បញ្ចូល​ចំណុចនៃ​ការ​ជេរប្រមាថ​ ដើម្បីធានា​ប្រយោជន៍​អ្នក​ប្រើ​ប្រាស់។​

សេចក្តី​បំភ្លឺ​របស់​ក្រសួង ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទនេះ ឲ្យ​ដឹង​ថា​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១០ ទីស្តីការគណៈ​រដ្ឋមន្រ្តី​បា​ន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​បំពេញ​ការងារ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​នេះ ដោយ​មាន​អ្នកជំនាញ​ច្បាប់​ឧក្រិដ្ឋ​កម្ម​តាម​បច្ចេក​វិទ្យាគមនាគមន៍ និង​ព័ត៌មាន​ពី​ក្រុម​ប្រឹក្សាអឺរ៉ុប។ សេចក្តី​បំភ្លឺ​បន្ថែម​ថា​ការ​តាក់​តែង​ព្រាង​ច្បាប់​នេះ​ ក៏​មាន​ការ​សហការ​ពី​ប្រទេស​មួយ​ចំនួន​ក្នុងតំបន់​​ មាន​ប្រទេស​ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន អូស្រ្តាលី និង​ណូវែលហ្សេឡង់​។ Continue reading

បុគ្គល​ជាង​២០រូប​ទទួលគោរម​ងារ​ជា​ឧកញ៉ាក្នុង​រយៈពេល​៤ខែ ឆ្នាំ​២០១៥​

ដោយ ស៊ុន ណារិន(www.vodhotnews.com)

យ៉ាងតិច​បុគ្គល​​២០រូប​ត្រូវ​ បានព្រះមហាក្សត្រ​ប្រោសប្រទាន​គោរមងារ​ជា​​ឧកញ៉ា ក្នុង​រយៈ​ពេល​៤ខែ​ឆ្នាំ​២០១៥នេះ តាមរយៈសំណើ​​របស់​​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឬ​​លោក​ ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​។ នេះ​បើ​យោ​ង​តាម​សៀវភៅព្រះរាជកិច្ច ដែល​ចេញផ្សាយ​សម្រាប់ឆ្នាំ​២០១៥ ដែល​គិត​ពី​ការចេញផ្សាយ​ចាប់ពី​ខែមករាមកដល់​ចុងខែមេសានេះ។​

ជាធម្មតា គោ​រម​ងារ​ជា​​ឧក​ញ៉ា​ ត្រូវ​​ទទួល​ការ​ប្រោស​ព្រះ​រាជ​ទាន​តាម​ព្រះ​រាជ​ក្រឹត្យ​ដែល​ឡាយ​ព្រះ​ ហស្ត​លេ​ខា​ដោយ​ព្រះ​មហា​ក្សត្រ តាម​សំណើរបស់​នាយក​រដ្ឋ​មន្ត្រី​ ឬ​​លោក ​ជា ស៊ីម។ Continue reading

Cambodia Police Arrest Russian Businessman Sergei Polonsky

Continue reading

រសជាតិម្ហូបថ្មីពីភោជនីយដ្ឋានបារាំងMiam Miam តែសម្រាប់ភ្ញៀវអាស៊ី

IMG_2681គ្រាន់តែដើរចូលដល់ក្នុងភោជនីយដ្ឋានភ្លាម សំឡេងសួស្តីជាភាសាបារាំងBonjour ត្រូវបានបន្ទរ​ស្វាគមន៍​ដល់​​ភ្ញៀវ​ដែលចូលមកពិសារអាហារនៅភោជនីយដ្ឋានMiam Miam ផ្សារទំនើបAeon ជាន់ទីពីរ។

អ្នកប្រាកដជាដឹងថានោះជាភោជនីយដ្ឋានបែបបារាំង។ តែអ្វីដែលប្លែកនោះ ភ្ញៀវដែល​កំពុង​តែ​ញុំា​នៅ​ទីនោះ ភាគច្រើន​ជា​​ភ្ញៀវ​បែបអាស៊ី មិនមែនអឺរ៉ុបនោះទេ។ នោះដោយសារតែមុខម្ហូបនៅទីនោះមានការ​ផ្សំ​គ្រឿង​បែប​បារាំង​ និងជប៉ុនជាមួយគ្នា។ពាក្យMiam Miam ជាភាសាបារាំង ដែលមានន័យថា​Yum​myជាភាសា​អង់គ្លេស និងមានន័យថាម្ហូបឆ្ញាញ់ ប្រែជាភាសាខ្មែរ។ Continue reading

4DX​នៅ​អ៊ី​អន​ម៉ល នឹង​ឈប់​ធ្វើឲ្យ​ខ្ញុំ​ងងុយគេង​ទៀតហើយ​

ពីមុន​ឲ្យតែ​ទៅ​មើល​កុIMG_2429ន តែងតែងុ​យ​គេង​។ មិន​ដែល​មួយដង​ណា​ដែល​ខ្ញុំ​បាន​តាមដាន​កុន​មួយ​ចប់​នោះ​ទេ​។ នេះ​មិនមែន​មកពី​មូលហេតុ​កុន​មិន​ល្អមើល​តែ​ម្យ៉ាង​នោះទេ តែ​មក​ពី​នៅ​ក្នុង​រោងកុន​ជា​កន្លែង​ងងឹត ធ្វើឲ្យ​ខ្ញុំ​ឆាប់​ងងុយគេង​។​

​ប៉ុន្តែ​ហេតុ​អ្វី​បានជា​រោងកុន​4DX​នៅ​អ៊ី​អន​ម៉ល បាន​កែប្រែ​ការ​ងងុយគេង​របស់ខ្ញុំ​ទៅជា​ភាពសប្បាយ​រីករាយ​ទៅវិញ​? ហេតុផល​សាមញ្ញ​មួយ គឺ​ដោយសារតែ​វា​ពិសេស​ជាង​រោងកុន​ផ្សេងៗ​ទៀត និង​មិន​ដែល​មាន​ពីមុន​មក​នៅ​កម្ពុជា​។​ Continue reading