Khmer Titanic

នាវាថាយថានិកខ្មែរដ៏ធំត្រូវបានបង្កើតឡើង                                                                                                                                                                                                                              

 

ដោយសង្កេតថាប្រទេសកម្ពុជាមានការអភិវឌ្ឍ និងរីកចំរើនលើគ្រប់វិស័យ ក្រោម​​​​​​​​​​​ការ​ដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​​​ សែន ជាប្រមុខ ជាពិសេសកំនើនទេសចរនៅក្នុងប្រទេសកម្ពុជា ​លោក អ៊ុយ អៀង​ហេង អាយុ ៥១ ឆ្នាំ ជាអាណិកជនខ្មែរនៅប្រទេសបារាំង មានគំនិត និងបាន​បោះទុន៤ ទៅ៥លានដុល្លា ដើម្បីបង្កើតកប៉ាល់ទេសចរណ៍ដ៏ធំមួយ លំដាប់ថ្នាក់អន្តរជាតិ ដែល​ជាស្នាដៃ និង​គំនិតច្នៃប្រឌិតរបស់កូនខ្មែរសុធសាធ​។ កប៉ាល់ដែលធំបំផុតនៅកម្ពុជា​​

មាន​ឈ្មោះថា “មេគង្គខ្មែរ” មានទទឹង ១៧ម៉ែត្រ បណ្តោយជាង ៩០ម៉ែត្រ និងកម្ពស់ ជាង២០​ម៉ែត្រ (៦ជាន់) កំពុងតែត្រូវបានស្ថាបនាឡើងនៅលើផ្ទៃទឹក អែបនឹង​ច្រាំង​ទន្លេ​មេគង្គ​។​

          លោក ជឺ ហៃ អាយុ ៤២ឆ្នាំ ត្រូវជាប្អូន និងអ្នកតំណាងរបស់លោក អ៊ុយ

អៀង​ហេង បានប្រសាសន៍ដោយទឹកមុខញញឹមថា បងប្រុសរបស់លោក និងលោក មានគំនិតបង្កើតកប៉ាល់ទេសចរណ៍នេះយូរមកហើយ រហូតមកដល់ខែមីនា ឆ្នាំ២០០៨

គំរោងសាងសង់កប៉ាល់នេះ ក៏បានលេចរូបរាងឡើង ហើយនៅខែមេសា ឆ្នាំ២០០៨

លោកក៏បានចាប់ផ្តើមសាងសង់វា ដោយប្រើស្ថាបត្យករខ្មែរ និងបរទេស(ជាពិសេស

បារាំង) និងកម្មករជាង ១០០នាក់។

          លោកបានបន្តថា រហូតមកដល់ពេលនេះ ការសាងសង់កប៉ាល់នេះ មានរយៈ

ពេលជិត២ឆ្នាំហើយ និងលទ្ធផលទទួលបានជិត៩០ភាគរយហើយ។ លោកសង្ឃឹមថា

កប៉ាល់នេះនឹងត្រូវបានសាងសង់ចប់ជាស្ថាពរនៅខែតុលា ឆ្នាំ ២០១០ ហើយមាន​គំរោង​បើក​សម្ភោធអោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១០នេះ។

          ទាក់ទងនឹងការសាងសង់ លោកនិយាយថា គ្រោងឆ្អឹងកប៉ាល់បានបង្កើតរួច

ហើយ នៅសល់តែការរៀបចំសំអាត ការរចនា ការតុបតែង   និងបំពាក់គ្រឿង​សង្ហារឹម​ផ្សេងៗ ដើម្បីអោយវាមានលក្ខណៈល្អប្រណិត និងស្របតាមស្តង់ដារ។ លោក​សើច….. ហើយ​និយាយ​ថា រហូតមកដល់ពេលនេះ លោកចំណាយទឹកប្រាក់អស់ជាង ១លានដុល្លា​ហើយ ប៉ុន្តែអ្វីដែលត្រូវចំណាយច្រើនជាងនេះ គឺការតុបតែង រចនា​ផ្សេង​ៗ​។

          លោកបានបន្ថែមថា កប៉ាល់នេះប្រៀបដូចជាសណ្ឋាគារលើទឹកអញ្ជឹង ព្រោះ

ថា វាមានបន្ទប់សម្រាប់ស្នាក់នៅជាង១០០បន្ទប់ ភោជនីយដ្ឋាន អាងហែលទឹក បន្ទប់

ហាត់ប្រាណ កន្លែងស្ទីម  សូណាផ្សេងៗ​ ហើយអាចដាក់មនុស្សបានប្រហែល ១៥០០នាក់។

          ទោះជាយ៉ាងណាក៏ដោយ លោកក៏បានបញ្ជាក់ពីការលំបាកក្នុងការធ្វើកប៉ាល់​នេះ​ថា​”វាមានការលំបាកមែនទែន….. ពិបាកជាងគេនោះ​​ គឺខ្វះសម្ភារៈផ្គត់ផ្គង់ និង​ប្រើ​ប្រាស់ ព្រោះយើងធ្វើ​ដោយ​ដៃសុធសាធ”។ លោកបានប្រាប់ថា”ខ្ញុំមិនទាន់សង្ឃឹម​​​១០០% ​ថាខ្ញុំនឹង​អាច​​​ទទួលបានជោគជ័យលើកប៉ាល់នេះទេ ប៉ុន្តែខ្ញុំនឹងខិតខំអោយ​អស់​​​​ពីសមត្ថ​ភាព​ដើម្បី​ទាក់​ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយមកស្នាក់នៅ និង​លេងកំសាន្ត​នៅលើកប៉ាល់នេះ”។

លោក​បាន​បន្ថែម​​ទៀតថា នាវាទេសចរណ៍នេះ​នឹង​ចល័ត​តិច​តួច​​បំផុត ហើយវានឹងធ្វើ​ចរាចរណ៍ពី​​ស្ពានជ្រោយចង្វា កាត់តាមមុខវាំងឆ្ពោះទៅកោះដាច់ដើម្បីនាំ​អ្នកទេស​ចរណ៍​​​​​គយគន់​ទេសភាព​​​តាមដៃទន្លេសាប ទស្សនា​ក្រុង​ភ្នំពេញ​ត្រង់ទន្លេចតុមុខ និងគយគន់ទេសភាពតាមដងទន្លេមេគង្គតែប៉ុណ្ណោះ។

          លោកបានបង្ហាញពីអារម្មណ៍របស់លោកថាលោកមានចិត្តសប្បាយរីករាយ​​ណាស់ដែលបានបង្កើតនាវាទេសចរណ៏ថាយថានិកកម្ពុជាដ៏ធំនេះសម្រាប់បង្ហាញជូន

ខ្មែរយើង ហើយលោកសង្ឃឹមថា កប៉ាល់យក្សរបស់លោកនឹងអាចស្រូបយកភ្ញៀវទេស

ចរណ៏បរទេសតាមរយៈក្រុមហ៊ុនទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា  លោកជឺ ហៃសង្ឃឹមថាកប៉ាល់របស់លោកនឹងត្រូវបាន​​ចាត់​​ជា​ចំណាត់​​ថ្នាក់សណ្ឋាគារលំដាប់ផ្កាយបី ពីក្រសួងទេសចរណ៍ ហើយលោក លោកមាន​បំណងបង្កើតកប៉ាល់តូចៗ​២ទៀត​ប្រហែល​ជា​១៥-២០បន្ទប់​ សម្រាប់ដឹក​ភ្ញៀវ​ទេស​ចរណ៍ដែលចង់ទៅលេងឆ្ងាយៗ ដូចជា​ខេត្ត​ក្រចេះ ស្ទឹងត្រែង និង សៀមរាប។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s