ខ្យង ខ្ចៅក្លាយជាមុខម្ហូបពេញនិយមសម្រាប់ប្រជាជន

ដោយ ស៊ុន ណារិន

ប្រទេសកម្ពុជាសំបូរទៅដោយទន្លេ ស្ទឹង បឹង បួរ ដែលជាប្រភពដ៏សំខាន់​របស់​មច្ឆា​ជាតិ តែឥឡូវ គេសង្កេតថាប្រភពទឹកទាំងអស់នោះ សំបូរទៅដោយខ្ចៅ

ខ្យង ជាច្រើន។ ដោយសារតែភាពសំបូរនៃសត្វខ្យង គួបផ្សំជាមួយឪជារសដ៏

ឆ្ងាញ់នៃសាច់ខ្យង ដែលជាទីពេញនិយមរបស់ប្រជាជន ជាពិសេសអ្នកនៅ​ទីក្រុងភ្នំពេញ ធ្វើអោយការលក់ខ្យង ខ្ចៅមានការកើនឡើង។

ម៉ៅ ស្រីញាញ់ អាយុ ៤០ឆ្នាំ ជាអ្នកលក់ខ្យងនៅនៅភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បាននិយាយថា គាត់ទើបតែបានប្រកបមុខរបរ​លក់​ខ្យង​នេះបានជាងមួយឆ្នាំ ហើយក្នុងមួយថ្ងៃគាត់​យក​​ខ្យង​មក​​លក់ចំនួន ៥០ ទៅ ៦០គីឡូ​ក្រាម លើកលែង​តែថ្ងៃ សៅរ៍ និងអាទិត្យ គាត់យកមកលក់រហូត​ដល់​ជិត ១០០គីឡូ ព្រោះវាលក់ដាច់ជាងថ្ងៃធម្មតា។

គាត់បានបន្ថែមថា៖ “ ពេលខ្លះរកខ្យងលក់ពុំបាន ព្រោះមានម៉ូយនៅភ្នំពេញ ជាពិសេសម្ចាស់ភោជនីយដ្ឋានមកយកជាប្រចាំ ម្តង ២០ទៅ៣០គីឡូ”។

ទោះបីជាអ្នកមីងលក់ខ្យងដាច់ជាប្រចាំក៏ដោយ ប៉ុន្តែអ្នកមីងនៅតែមានការ

ព្រួយបារម្ភចំពោះជីវភាពគ្រួសារ ពីព្រោះវាមិនទាន់បានបំពេញជីវភាពគ្រួសារ

នៅឡើយទេ។

គាត់បាននិយាយដោយទឹកមុខមាំថា៖ “ នេះគ្រាន់តែជាការងារបណ្តោះអាសន្ន

ទេ ដោយសារតែខ្ញុំគ្មានការងារធ្វើ ហើយខ្ញុំរកប្រាក់ចំនូលបានតែម៉ាហូបៗ​ទេ”។

គាត់បានបន្តថា គាត់បានយកខ្យងទាំងនោះមកពីភូមិក្រាំងយ៉ូវ ដែលមានបឹង

សំបូរទៅដោយខ្ចៅ ខ្យង ជាពិសេសនៅរដូវវស្សា ពេលដែលមានភ្លៀង។

អ្នកមីង ផៃ ង៉ែត អាយុ ៤៧ឆ្នាំជាអ្នកលក់ខ្យងនៅ​ភូមិដដែលនោះបាន​មាន​ប្រសាសន៍​​​ថា គាត់បានប្រកបមុខរបរនេះយូរមកហើយ គាត់លក់អស់ ៧០ ទៅ

៨០ គីឡូ ក្នុងមួយថ្ងៃ ដោយគាត់មានម៉ូយមកទិញដល់កន្លែងយកទៅវៀត​ណាម ម្តង ​៣០ទៅ ៤០គីឡូ ហើយវាមានតម្លៃពី២៥០០រៀល ទៅ ៣០០០​រៀល ក្នុងមួយគីឡូក្រាម។

គាត់បាននិយាយថា គាត់លក់ខ្យងគ្រប់ប្រភេទ ដូចជា ខ្យងគូថទាល (ខ្យងទន្លេ)

ខ្យងអាច់ម៌សេះ(ខ្យងស្រែ) និងខ្យងគូថស្រួច ឬខ្យងហោង(ខ្យងបឹង) ដែលគាត់

យកមកពីបឹងទួលក្រសាំង នៅជិតភូមិរបស់គាត់។

គាត់មានប្រសាសន៍ថា ប្រជាជនចូលចិត្តញាំខ្យង ដោយពួកគេយកខ្យងទៅ

ច្នៃធ្វើម្ហូបជាច្រើនមុខដូចជា ស្ងោរ ឆាគ្រឿង ការី អាមុក និងជាពិសេសស៊ុប

ខ្យង ដែលកំពុងតែពេញនិយម។ នៅពេលដែលគេជិះកាត់ទីនេះ គេតែងតែ

ឈប់ឡាន និងម៉ូតូដើម្បីទិញខ្យង។

គាត់បានបន្តថា ៖ “ វាអត់គ្រប់គ្រាន់ទេសម្រាប់គ្រួសារ ព្រោះខ្ញុំមានកូនច្រើន

ដល់ទៅ ៨នាក់។​ ប្តីរបស់ខ្ញុំត្រូវតែរកត្រីបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ

អោយបានគ្រប់គ្រាន់”។

អ្នកមីង ឡេង ចត អាយុ ៤០ឆ្នាំ ជាអ្នករកខ្យងមកលក់ បានមានប្រសាសន៍ថា

គាត់បានយកខ្យងទាំងនោះ មកពី បឹងក្រាំងយ៉ូវ បឹងអង្គបែកចេក​ បឹងទួល​ក្រសាំង ​និងបឹងផ្សេងៗទៀតនៅតាខ្មៅ ហើយក្នុងមួយថ្ងៃគាត់រកបាន ៤០ ទៅ

៥០ គីឡូ ដើម្បីចែកទៅអ្នកលក់តូចៗ តទៀត ដោយគាត់លក់ក្នុងមួយគីឡូតម្លៃ

២០០០ រៀល។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s