សារធាតុអាសេនិកក្នុងទឹកអណ្តូងអាចបណ្តាលអោយមានជម្ងឺ មហារីក

ដោយ ស៊ុន​ ណារិន

ប្រជាជនខ្មែរនៅតាមជនបទដាច់ស្រយាលជាច្រើនមិនទាន់បានប្រើប្រាស់ទឹក

ស្អាត និងសុវត្ថិភាពនៅឡើយទេ។ អណ្តូង ត្រពាំង បឹង ស្ទឹង និងទន្លេ ជាប្រភព​ទឹក​ដ៏សំខាន់របស់ពួកគេយកទៅប្រើប្រាស់ប្រចាំថ្ងៃ ដូចជា បោកគក់ ងូត ដាំស្ល និងទទួល​ទាន​​ជា​ដើម ហើយទឹកអណ្តូង ជាប្រភពមួយដែលប្រជាជន​នៅស្រុក​ស្រែ និង​ជនបទ​និយមប្រើ​ និងគិតថាមានសុវត្ថិភាពសំរាប់ពួក​គេ។​ ប៉ុន្តែ ថ្មីៗនេះ មានប្រជាជនជាច្រើនដែលរស់​នៅ​តាម​ដង​ទន្លេ​បាសាក់ និង​មេគង្គ​ កំពុង​ប្រើប្រាស់ទឹកអណ្តូងដែលមានសារធាតុ​ពុល​អាសេនិក ដែល​អាចបណ្តាលអោយមានជម្ងឺផ្សេងៗ ដូចជារម៉ាស់​ស្បែក រាក​រូស តម្រងនោម និងជាពិសេសរោគសញ្ញាមួយដែលគេសង្ស័យថាជាជម្ងឺមហារីក  ក្រោយពីពិសាទឹកអណ្តូងមានជាតិអាសេនិករយៈពេលយូរ។

លោក ម៉ៅ សារាយ ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹក បានអោយដឹងថា មានខេត្ត​ចំនួន៧ដែលកំពុងរងផលប៉ះពាល់នៃការប្រើប្រាស់ទឹកអណ្តូងមានជាតិ

អាសេនិក តែមិនមានន័យថា កើតឡើងទូទាំងខេត្តនោះទេ គឺមានតែ១៦០៧ ភូមិតាមបណ្តោយទន្លេមេគង្គ ដៃទន្លេមេគង្គមួយចំនួន ទន្លេបាសាក់ និង​ដៃ​ទន្លេសាបនៅខេត្តកំពង់ឆ្នាំង។

លោកបានបញ្ជាក់ថា មានប្រជាជនប្រហែលជា ៥០៧០០០នាក់កំពុងប្រើប្រាស់

អណ្តូងទឹកដែលក្នុងនោះប្រជាជនពី១០ម៉ឺនទៅ១៥ម៉ឺននាក់កំពុងប្រើប្រាស់

ទឹកអណ្តូងដែលមានជាតិអាសេនិកលើសស្តង់ដាជាតិ។

ខេត្តកណ្តាល ព្រៃវែង និងកំពង់ចាមដែលប្រឈមមុខនឹងហានិភ័យ​ខ្ពស់ជាង​គេ ហើយប្រជាជនក្នុងខេត្តកំពង់ឆ្នាំង ក្រចេះ និងកំពង់ធំ មានកម្រិតហានិភ័យ

មធ្យម។

លោកបានលើកពីសភាពជម្ងឺនេះថា វាធ្វើអោយមានស្នាមអុចៗ និងដំបៅនៅ

លើខ្លូន និងដៃជើង ហើយវានឹងអាចក្លាយជាដំបៅគ្រើមដែលមានលក្ខណៈដូច

មហារីកស្បែក។នជាតិអាសេនិករយៈពេលយូរ។

លោកបានសង្កត់ធ្ងន់ថា៖ “ ជម្ងឺស្បែកដែលកើតមកពីការបរិភោគទឹកអណ្តូង​មានជាតិអាសេនិកគឺជា“ជម្ងឺសង្ស័យ “មិនទាន់ចាត់ទុក​ជាជម្ងឺមហារីក​នៅ​ឡើយ​ទេ ព្រោះយើង​មិន​ដឹងថា តើវាកើតឡើងដោយ​សារការ​បរិភោគ​ទឹក​​អណ្តូងដែលមានជាតិ​អាសេនិកហ្នឹង ឬកើតដោយមេរោគអ្វីផ្សេង តែឥឡូវក្រសួងសុខាភិបាលកំពុងវិនិច្ឆ័យរោគអោយបានច្បាស់លាស់”។

លោកបានបញ្ជាក់ថា “អណ្តូងណាមានកំហាប់អាសេនិក​លើសពី ៥០មីក្រូ​ក្រាមក្នុងមួយលីត្រ(៥០ភីប៊ី) ប្រជាជនមិនអាចផឹក និងដាំស្លបានទេ តែអាចបោក​គក់​ខោអាវបាន”។

មន្ទីរពិសោធន៍ និងស្រាវជ្រាវរបស់ធនធានអភិវឌ្ឍន៍អន្តរជាតិ កម្ពុជា បាន

ប្រមាណកាលពីឆ្នាំ២០០៩ថា មានមនុស្សប្រហែល ១០ម៉ឺននាក់ នៅក្នុង​ខេត្ត​កណ្តាល កំពុងតែប្រើប្រាស់ និងផឹកទឹកដែលមានសារធាតុអាសេនិកយ៉ាង

ហោចណាស់ក្នុងអំឡុងពេលណាមួយក្នុងមួយឆ្នាំ។

លោក នូ យន អនុការិយាល័យថែទាំ សុខភាពជនបទ របស់មន្ទីរអភិវឌ្ឍន៍

ជនបទ ខេត្តកណ្តាល បានមានប្រសាសន៍ថា នៅខេត្តកណ្តាលមានអណ្តូងលូ

ចំនួន ៦៨៦២ និង២០៩៣៥ អណ្តូងស្នប់ ដែលក្នុងនោះមាន ១៧៦៧១ ត្រូវ​បាន​ធ្វើតែស្ត ហើយមាន៧៦៣៥អណ្តូងដែលមានផ្ទុកសារជាតិអាសេនិក។

លោកបានសម្តែងការព្រួយបារម្ភថា “ ប្រជាជនស្ទើរទាំងភូមិព្រែកឬស្សី ឃុំ កំពង់កុងស្រុកកោះធំ កំពុងតែជួបប្រទះនឹងរោគសញ្ញាសា្នមកំពិកកំពកលើដៃ និងស្បែកឡើងក្រែក ដែលត្រូវបានសន្និដ្ឋានថា ជាជម្ងឺមហារីកបណ្តាល មក ពី សារធាតុអាសេនិក”។

វឿន វីន អាយុ ១៧ឆ្នាំ នៅភូមិព្រែកឬស្សី ដែលកំពុងតែមានជម្ងឺដោយសារ

ជាតិអាសេនិកនេះ បាននិយាយថា៖‹‹ ខ្ញុំកើតពេញដៃ ជើង និងខ្លួន វាចេះតែ ឈឺឆ្កាៗ ក្រហាយ ពេលត្រូវកំដៅថ្ងៃ››។

អ្នកមីង ឃុត ង៉ាន់ជឺ អាយុ ៥១ នៅភូមិព្រែកឬស្សីនេះដែរ បានមានប្រសាសន៍

ថា បងប្រុស និងក្មួយគាត់បានស្លាប់ដោយសារជម្ងឺនេះកាលពីឆ្នាំមុន។

ពួកគាត់ទាំងពីរចេញស្នាមពេញខ្លួន ហើយគាត់ក្រហាយពេញខ្លួន រាក ក្អួត

ចេញឈាម ហើមពោះ ដើរមិនរួច។

អ្នកមីងបានបញ្ជាក់ថា ៖‹‹​ពួកគាត់ទាំងពីរនាក់បានទៅពេទ្យ ហើយពេទ្យថា ជើងគាត់កើតមហារីក ត្រូវតែកាត់ចោល››។

អ្នកមីង ឃុន យឿន អាយុ ៥៥ឆ្នាំ រស់នៅភូមិ ភូមិធំ ឃុំ ភូមិធំ ស្រុក កៀន

ស្វាយ ខេត្តកណ្តាល បាននិយាយថា បន្ទាប់ពីអណ្តូងរបស់គាត់ត្រូវបានត្រួត

ពិនិត្យដោយក្រុមជំនាញយូនីសេហ្វ គាត់បានឈប់ប្រើប្រាស់ទឹកអណ្តូង

ពីព្រោះវាមានជាតិអាសេនិក និងកាបូន ហើយគាត់ប្រើប្រាស់ទឹកម៉ាស៊ីនជំនួស

វិញ។

គាត់បាននិយាយទាំងភ្ញាក់ផ្អើលថា​​ “ខ្ញុំមិនដែលដឹងថា ផឹកទឹកអណ្តូងបណ្តាល

អោយកើតជម្ងឺមហារីកទេ គ្រាន់តែដឹងថា វាអាចកើតរម៉ាស់ និងជម្ងឺរាករូស”។

លោកយាយ សេង យ៉ាន់ អាយុ ៦៦ឆ្នាំ ជាអ្នកស្រុកនៅភូមិយូបាត ឃុំក្បាល

កោះ ស្រុកកៀន​ស្វាយ ខេត្តកណ្តាល បានមានប្រសាសន៍ថា​ “មុនពេលអណ្តូង

ខ្ញុំត្រូវបានធ្វើតេស្ត ខ្ញុំបាន​ប្រើប្រាស់ទឹកអណ្តូងនេះសម្រាប់បោកគក់ ងូត ចំអិន

ម្ហូប និងផឹកជាដើម”។

គាត់បានបន្ថែមថា “ កូនចៅខ្ញុំមានជម្ងឺរាករូស ពិបាកបត់ដៃបត់ជើង ហើយ

ឥឡូវនេះ ខ្ញុំប្រើប្រាស់វា សម្រាប់តែបោកគក់ លាងដៃ ជើងតែប៉ុណ្ណោះ ”។

លោក ឆន សុវន មេភូមិព្រែកឬស្សីបានអោយដឹងថា មានមនុស្ស ២៦០នាក់

ដែលកំពុងកើតជម្ងឺនេះ ហើយ ៦នាក់បានស្លាប់។

លោក សារាយបានមានប្រសាសន៍ថា ឥឡូវនេះក្រសួងសុខាភិបាលបានចុះ

ទៅអប់រំប្រជាពលរដ្ឋ​កុំអោយគាត់ប្រើប្រាស់ទឹកអណ្តូងដែលមានជាតិពុល

ហើយក្រសួងអភិវឌ្ឍន៍ជនបទ អង្គការយូនីសេហ្វ សហការជាមួយអង្គការ

ពាក់ព័ន្ធ កំពុងតែផ្តល់ប្រភពទឹកទី២ ដល់ប្រជាជន ដូចជា អាងត្រងទឹកភ្លៀង

អាងចំរោះទឹកតាមគ្រួសារ និងប្រព័ន្ធចែកចាយទឹកខ្នាតតូច ហើយលាបពណ៌

ក្រហមលើអណ្តូងណាមានសារជាតិអាសេនិក ដោយអោយគាត់ប្រើប្រាស់

សម្រាប់តែបោកគក់ខោអាវផ្សេងៗ។

គួរបញ្ជាក់ថា របាយការណ៍មួយរបស់អ្នកវិទ្យាសាស្រ្តអាមេរិក៣នាក់ដែល

បានចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ បានអោយដឹងថា មានប្រជាជនជាង

១០០លាននាក់នៅក្នុ្ងងប្រទេសកម្ពុជា បង់ក្លាដែស ចិន ឥណ្ឌា ប៉ាគីស្ថាន និង

វៀតណាម ដែលបណ្តាលអោយមនុស្សស្លាប់រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s