ផ្ទះល្វែង៨០០ខ្នងនៅបាត់ដំបងក្លាយជាតំបន់ការពារបេតិកភណ្ឌ

ដោយ ស៊ុន ណារិន

ដោយសារកំនើនទេសចរមានការការកើនឡើងនៅក្នុងខេត្តបាត់ដំបង ហើយពួក

គេចូលចិត្តមកទស្សនាសំណង់អគារពីបុរាណ ជាពិសេសអគារបន្សល់ទុកពី

សម័យបារាំងប្រមាណជា៨០០ខ្នង ឥឡូវនេះខេត្តបាត់ដំបងបានដាក់តំបន់

សំណង់ផ្ទះល្វែងទាំងនោះជាតំបន់ការពារ និងអភិរក្សបេតិកភ័ណ្ឌដើម្បីទាក់

ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយចូលមកទស្សនា។

បច្ចុប្បន្ន សណង់បេតិកភ័ណ្ឌទាំងនេះ គឺមាននៅគ្រប់ទីកន្លែងក្នុងទីក្រុង ជាពិសេសនៅចំណុចកណ្តាលទីក្រុង ចន្លោះផ្លូវលេខ ១ ដល់ផ្លូវលេខ៣ និងពី

វត្តពិភិទ្ធារាម ដល់វត្តដំរីស។

លោក សោម សង្វាសក្តិ អ្នកជំនាញក្រុមការងារប្លង់ខេត្តបាត់ដំបងបានបញ្ជាក់

សាលាក្រុងបាត់ដំបងបានដាក់ចេញជាគំនិតផ្តួចផ្តើមកាលពីដើមឆ្នាំ ២០០៩

ដោយសហការជាមួយអ្នកជំនាញការអាល្លឺម៉ង់របស់អង្គការ DED និង Konrad

Adenauer Stiftung ដើម្បីថែរក្សាសំណង់អគារចាស់ៗជាលក្ខណៈប្រវត្តិសាស្រ្ត

តាមលក្ខណៈដើម។ ឥឡូវនេះ សំណង់អគារទាំងនេះ ក្លាយជាតំបន់អភិរក្ស យោង

តាមផែនការដីធ្លីក្រុងបាត់ដំបង ដែលបានចុះហត្ថលេខាគាំទ្រដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តបាត់ដំបង។

លោកមានប្រសាសន៍ថា៖‹‹យើងបានបញ្ជូនគម្រោងអភិវឌ្ឍន៍តំបន់នេះទៅក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងក្រសួងមហាផ្ទៃ ហើយរង់ចាំការយល់ព្រមដាក់

តំបន់នេះជាមរតកបេតិកភ័ណ្ឌតាមផ្លូវការ››។

លោកបានអោយដឹងថា តំបន់អភិរក្សបេតិកភ័ណ្ឌនេះស្ថិតនៅលើផ្ទៃដីប្រហែល

២៣.៧ហិចតាដែលមានផ្ទះល្វែងលក់ទំនិញមពីរជាន់(ខាងលើសម្រាប់ស្នាក់នៅ

និងជាន់ក្រោមសម្រាប់លក់ដូរ) រាប់រយដែលមានម៉ូតខុសៗគ្នា មានសារមន្ទីរ វត្តពីរដែលមានឈ្មោះល្បីល្បាញ និងផ្សារណាត់។ អ្វីដែលលើសពីទ្រង់ទ្រាយនៃ

សំណង់ដែលបង្កើតទៅជាទីក្រុងបេតិកភ័ណ្ឌនោះគឺប្រព័ន្ធផ្លូវថ្នល់ដែលប្រទាក់ក្រឡាគ្នាជាក្រឡាចត្រង្គ និងឌឿងហែមតូចៗ។

លោកមានប្រសាសន៍ថា៖‹‹ការដាក់តំបន់នេះជាកន្លែងការពារបេតិកភ័ណ្ឌវាអាច

រក្សានូវប្រយោជន៍របស់ម្ចាស់ផ្ទះបច្ចុប្បន្នព្រមទាំងផលប្រយោជន៍របស់សហគមន៍ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់នេះ ព្រោះវាបង្កើតការងារសម្រាប់ប្រជា
ពលរដ្ឋតាមរយៈទេសចរណ៍››។

ទាក់ទងនឹងម្ចាស់ផ្ទះនៃសំណង់ទាំងនោះ លោកមានប្រសាសន៍ថា៖‹‹ដំបូងប្រជាជន

ចង់វាយកំទេចផ្ទះចំណាស់ទាំងអស់នោះចោល ប៉ុន្តែដោយសារតែពួកគេយល់

ពីសារសំខាន់នៃអគារទាំងនោះ ដែលអាចទាក់ទាញភ្ញៀវទេសចរ ពួកគេក៏បាន

សម្រេចចិត្តផ្តល់អោយអជ្ញាធរ ថែរក្សា និងការពារទុកជាបេតិកភ័ណ្ឌខ្មែរ››។

លោកបានបញ្ជាក់ថា សាលាក្រុងមិនបានអោយប្រជាជនចេញពីតំបន់នោះទេ

គឺពួកគេនៅតែជាម្ចាស់កម្មសិទ្ធិផ្ទះទាំងនោះ ប៉ុន្តែសាលាខេត្តបានសំនូមពរអោយ

គាត់ចេះថែរក្សា ប្រើប្រាស់អោយបានសមរម្យដើម្បីរក្សានូវលក្ខណៈដើមរបស់វា។

លោកបានអោយដឹងថា ខេត្តបាត់ដំបងមានបំណងប្រែក្លាយតំបន់ទាំងនោះ អោយទៅជាទីក្រុងប្រវត្តិសាស្រ្តជាមួយបរិស្ថានដោយកែលំអជាក្រុងបៃតង ដោយ

មានដើមឈើ និងសួនច្បាររបដងស្ទឹង រៀបចំនូវហេដ្ឋារចនាសម័្ពន្ធនិងសេវាកម្ម

ផ្សេងៗដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនា។

លោកបានសង្កត់ធ្ងន់ថា៖‹‹នៅក្នុងថ្ងៃអនាគត សាលាក្រុងមិនមានបំណងអោយ

គាត់ចេញពីទីនោះទេ តែសាលាក្រុងសុំអោយគាត់ចេះថែរក្សា ដោយយើងបាន

បង្កើតជាបទបញ្ញត្តិមួយចំនួនទាក់ទងនឹងតំបន់អភិរក្ស››។

លោក តោ ពិសិដ្ឋ អាយុ៤៧ឆ្នាំ ជាអ្នកលក់ដូរ និងម្ចាស់ផ្ទះ២ល្វែងនៅតំបន់នោះ

មានប្រសាសន៍ថា លោកបាននៅផ្ទះនោះជាង១០ឆ្នាំហើយ ហើយផ្ទះចាស់នេះ

វាមានរចនាបថល្អណាស់ មិនដូចផ្ទះសម័យឥឡូវទេ។

លោកបានបញ្ជាក់ថា៖‹‹វាល្អហើយដែលខេត្តមានគំនិតដាក់ផ្ទះទាំងនោះជាបេតិកភ័ណ្ឌ ព្រោះខ្ញុំមានគំនិតស្រលាញ់ផ្ទះចាស់ ហើយវាមិនងាយនឹងរកផ្ទះដូចនេះបាន

ទេ។ ខ្ញុំនឹងថែរក្សាផ្ទះនេះអោយបានល្អ និងគោរពតាមគោលការណ៍របស់ខេត្ត

ពីព្រោះវាអាចទុកអោយកូនខែ្មរជំនាន់ក្រោយ និងមានប្រយោជន៍សម្រាប់មុខ

របររបស់ខ្ញុំតាមរយៈទេសចរណ៍››។

ប្រវត្តិនៃសំណង់អគារ

មុនសម័យអាណានិគមបារាំង ខេត្តបាត់ដំបងជាទីប្រជុំជនតូចមួយដែលមាន

ប្រជាជនប្រហែល២៥០០នាក់ប៉ុណ្ណោះ។ដោយសារប្រទេសកម្ពុជាមានសង្រ្គាមឈ្លានពានពីប្រទេសជិតខាង ខេត្តបាត់ដំបងបានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់

សៀមចាប់ពីឆ្នាំ១៧៩៥ដល់ឆ្នាំ១៩០៧ ប៉ុន្តែបារាំងបានយកខេត្តបាត់ដំបង

អោយខ្មែរវិញក្នុងឆ្នាំ១៩០៧ តាមសន្ធិសញ្ញាបារាំងសៀម។បន្ទាប់មកបារាំង

ក៏បានចាប់ផ្តើមរៀបចំប្លង់អភិវឌ្ឍន៍ទីប្រជុំជនដំបូងសម្រាប់ទីក្រុង ហើយសំណង់

អគារជាច្រើនត្រូវបានសាងសង់ឡើងជាពិសេសគឺសំណង់អគារមានប្រមាណជា៨០០ខ្នងដែលបានសាង់សង់ឡើងដោយស្ថាបត្យករដែលមានទឹកដៃកម្រិតខ្ពស់នៅសម័យកាលបីខុសគ្នា គឺសម័យសៀមគ្រប់គ្រង(១៧៩៥១៩៧)សម័យអាណានិគម

បារាំងនិងសម័យសង្គមរាស្រ្តនិយម(១៩០៧ ដល់ ១៩៧០)។

ប្លង់អគារទាំងអស់នោះត្រូវាបានគូសឡើងដោយរដ្ឋបាលបារាំង ហើយចែកជាពីរ

ដំណាក់កាល គឺនៅឆ្នាំ១៩០៧និងឆ្នាំ១៩២៦។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s