ចំនួនសិស្សជាប់បាក់ឌុបកើនឡើង

ស៊ុន ណារិន

យោងតាមមន្រ្តីក្រសួងអប់រំបានអោយដឹងថា ភាគរយនៃការប្រលងជាប់ថ្នាក់ទី១២ឆ្នាំនេះ មានការកើនឡើងចំនួន៤ភាគរយបើប្រៀបទៅនឹងឆ្នាំមុន។ លោក អ៊ូ អេង ប្រធានអគ្គនាយកដ្ឋាន

ក្រសួងអប់រំ បានមានប្រសាសន៍ថា សិស្សចំនួន៨១,៩០ ភាគរយក្នុងចំណោមបេក្ខជនប្រលងចំនួន

១០៦៩០៨នាក់បានប្រលងជាប់ ហើយឆ្នាំមុនមានអត្រានៃការប្រលងជាប់មានតែ៧៧,៧៩

ភាគរយទេ។និស្សិតទទួលបាននិទ្ទេស A មានចំនួនម្នាក់គឺនៅខេត្តសៀមរាប និទ្ទេសB មានចំនួន៦៦៥ នាក់ និងនិទ្ទេសC មានចំនួន១០០៧៥នាក់។

លោកមានប្រសាសន៍ថា៖‹‹សិស្សភាគច្រើនអាចបំពេញក្រដាសប្រលង ហើយវិញ្ញាសាប្រលង

មិនសូវពិបាកដូចឆ្នាំមុនទេ››។

លោកបានបញ្ជាក់ថា ទីក្រុងភ្នំពេញមានអត្រាជាប់ច្រើនជាងគេ គឺ៩៥,៧៥ភាគរយ ហើយខេត្ត

ឧត្តរមានជ័យមានភាគរយជាប់តិចជាងគេគឺ៤២,៦៥ភាគរយប៉ុណ្ណោះ។ លោកអ៊ូ អេងក៏បានច្រាន

ចោលការបែកវិញ្ញាសាគណិតវិទ្យាតាមមណ្ឌលនានានៅថ្ងៃប្រលង។

លោក ចាន់ សុវណ្ណារៈ គ្រូបង្រៀនគណិតវិទ្យានៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងអ្នកកែវិញ្ញាសាគណិត

វិទ្យា បានអោយដឹងថា វិញ្ញាសាគណិតបានបែកនៅថ្ងៃប្រលង ដូច្នេះហើយទើបមានសិស្សជាប់

ច្រើន និងទទួលបាននិទ្ទេសល្អលើមុខវិជ្ជានេះ។លោកមានប្រសាសន៍ថា៖‹‹គ្មានសិស្សណាម្នាក់

ធ្លាក់លើមុខវិជ្ជាគណិតវិទ្យានេះទេ ផ្ទុយទៅវិញ គេទទួលបាននិទ្ទេស C សឹងតែគ្រប់គ្នា››។

លោក រុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជកម្ពុជា មានប្រសាសន៍កាលពីថ្ងៃទី២៨ កក្កដា ថាវិញ្ញាសាគណិតវិទ្យា ហើយមេប្រយោគ និងអនុរក្ស មានការទទួលសំនូកពីសិស្សដើម្បីចម្លង

វិញ្ញាសា ហើយលោកសូមអោយក្រសួងមានការស៊ើបអង្កេត។

លោកបានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាលោកមិនពេញចិត្តនឹងលទ្ធភាពប្រលងនេះទេហើយលោកត្រូវការអោយក្រសួងធ្វើការដោះស្រាយចំពោះបញ្ហានេះ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s