ជីវិតមហាលំបាករបស់បុរសដែលគេបោកយកទៅលក់នៅប្រទេសថៃ

ដោយ​ ស៊ុ​ន​ ណារិន

បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា​«​កម្មករ​ឆ្លង​ដែន​»​ របស់​លោក​ សែម​ សង្វាត​ បាន​រៀប​រាប់​ពីជីវិត​ដ៏​លំបាក​របស់​កម្មករ​ខ្មែរ​មួយ​រូប​ដែល​បាន​ចាក​ចេញ​ពី​មាតុ​ភូមិ​របស់​ខ្លួន​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ថៃ​។​ ​ទោះ​បី​វា​ជា​បទ​ចម្រៀង​មួយ​បទ​ តែ​វា​អាច​ធ្វើ​អោយ​ប្រជា​ជន​ខ្មែរ​ជា​ច្រើន​រួប​យល់​ដឹង​ពី​ជីវិតនៃ​ការ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​។​ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ចំណែក​មួយ​ដ៏​តួច​នៃ​ការ​លំបាករបស់​យុវ​ជន​ម្នាក់​ឈ្មោះ​ ​ស៊ីម​ ឯក អាយុ​២៣​ឆ្នាំ​ ដែល​ត្រូវ​បាន​គេ​បោក​យក​ទៅ​លក់​នៅ​ប្រ​ទេស​ថៃ។

ដោយ​សារ​តែ​ជីវ​ភាព​ខ្វះ​ខាត​ និង​គ្រួសារ​ជួប​ការ​លំបាក​ បណ្តាល​អោយ​យុវ​ជន​ស៊ីម ​ឯក​បាន​សម្រេច​ចិត្ត​ចាក​ចោល​ស្រុក​កំណើត​របស់​ខ្លួន​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០០៩​ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជា​កម្ម​ករ​សំណង់​ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​តែ​១០០​បាត​ប៉ុណ្ណោះ​ក្នុងមួយ​ថ្ងៃ​ ​។​គាត់​និយាយ​ដោយ​ស្រងូត​ស្រងាត់​ថា​៖​«​រក​លុយ​នៅ​ជាយ​ដែន​មិន​សូវ​បាន​ប៉ុន្មាន​ទេហើយ​ហត់​ទៀត​ មិន​អាច​ជួយ​គ្រួសារ​បាន​»​។ ​ធ្វើ​ការ​មិន​បាន​ប៉ុន្មាន​ខែ ​ដោយ​សារ​តែ​ទទួល​បានប្រាក់​កម្រៃ​តិច​តួច​ពេក​ ​និង​ភាព​ល្ងង់ ​ស៊ីម​ ឯក​ ត្រូវ​បាន​ស្រ្តី​ម្នាក់​ជា​បង​ប្អូន​សាច់​ឆ្ងាយ​អាយុ​៣២​ឆ្នាំបោក​យក​ទៅ​ធ្វើ​ការ​លើ​ទូក​រក​ត្រី​ក្នុង​ផែ​ប៉ាក​ណាម​(ដែន​សមុទ្រ​ថៃ) ​ដោយ​ប្រាប់​គាត់​ថា​គាត់​អាច​រកប្រាក់​កម្រៃ​បាន​១៥០០០​បាត​ក្នុង​មួយ​ខែ ​ហើយ​អាច​ឡើង​គោក​បាន​ក្នុង​រយៈ​ពេល​១​ខែ​ឬ​២​ខែ​ម្តង​។គាត់​បាន​និយាយ​ថា​៖«​វា​ច្រើន​ណាស់​សម្រាប់​ខ្ញុំ ​បើ​ប្រៀប​ធៀប​នឹង​ប្រាក់​ដែល​ខ្ញុំ​រក​បាន​ត្រឹម​តែ​១០០បាត​ក្នុង​មួយ​ថ្ងៃ​ ហើយ​មួយ​ខែ​ឬ​ពីរ​ខែ​ ខ្ញុំ​អាច​ទ្រាំ​បាន​»​។តែ​អ្វី​ដែល​គាត់​រំពឹង​ទុក​គឺ​ផ្ទុយ​ស្រលះ​ គាត់​មិន​ត្រឹម​តែ​មិន​បាន​ទទួល​ប្រាក់​កម្រៃ​ប៉ុណ្ណោះ​ទេ ​គាត់ថែម​ទាំង​ត្រូវ​គេ​បង្ខំ​អោយ​ធ្វើ​ការ​គ្មាន​ពេល​សម្រាក​ ហើយ​មិន​អាច​ឡើង​គោក​ជា​រៀង​រហូត​។​ គាត់​បាន​ប្រាប់​រៀប​រាប់​ថា​ ជីវិត​នៅ​លើ​ទូក​មាន​ការ​លំបាក​ណាស់​ ដោយ​គាត់​ត្រូវ​ធ្វើ​ការ​ទាំង​ថ្ងៃ​ទាំងយប់​ កណ្តាល​ភ្លៀង​ខ្យល់​ ទោះ​បី​ជា​ឈឺ​ ក៏​ត្រូ​វធ្វើ​ការ​ដែរ​។គាត់​បាន​បន្ថែម​ទៀត​ថា​៖​«​ បើ​យើង​មិន​ធ្វើ​ការ​អោយ​គេ​ គេ​នឹង​សម្លាប់​យើង​ដោយ​វាយ​ទម្លាក់​ពី​លើទូក​ ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​មែន​ទែន​ ដូច្នេះ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ទោះ​បី​ជា​ខ្ញុំ​ឈឺ​ក៏​ដោយ​។​ ខ្ញុំ​គិត​ថា​ ជីវិតរ​បស់​ខ្ញុំនឹង​ត្រូវ​បញ្ចប់​នៅ​លើ​ទូក​នេះ​ហើយ​»​។ធ្វើ​ការ​បាន​១​ខែ​ ដោយ​លំបាក​ទ្រាំ​មិន​បាន​ ស៊ីម​ ឯក ​និង​មិត្រ​របស់​គាត់​ពីរ​នាក់​ទៀតឈ្មោះ វ៉ាន វីននិងហង្ស ប្រុស ​ដែល​បាន​ត្រូវ​បាន​គេ​បោក​ដូច​គ្នា​ មាន​គម្រោង​នឹង​លួច​រត់​នៅ​ថ្ងៃ​ណា​មួយ​។​ ចៃ​ដន្យសំណាងល្អ ​ទូក​ដែល​គាត់​ធ្វើ​ការ​បាន​អែប​ទៅ​ជិត​ច្រាំង​នៃ​កោះ​មួយ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ ជា​ឱកាស​របស់​គាត់ ​និង​មិត្រ​ភ័ក្រ្ត​លួច​រត់​បាន​។ទោះ​បី​ជា​គាត់​បាន​រួច​ផុត​ពី​លើ​ទូក​នោះ​ក៏​ដោយ​ តែ​គាត់​នៅ​តែ​ជួប​ប្រទះ​នូវ​លំបាក​ ដោយ​គាត់​ត្រូវដើរ​ក្នុងព្រៃលើកោះទាំងភ័យខ្លាច គ្មានគោលដៅរយៈពេល៣ថ្ងៃ ដោយគ្មានអាហារហូប ។ ដោយសារតែមិនស្គាល់ភូមិសាស្រ្ត មិនចេះនិយាយភាសាគេ និងចង់ត្រលប់ទៅផ្ទះ គាត់បានដើរអោយប៉ូលិសម៉ាឡេចាប់ខ្លួនដើម្បីបញ្ជូនមកស្រុកខ្មែរវិញ តែគេមិនចាប់គាត់។គាត់បានប្រាប់ថាគាត់ត្រូវបានគេលក់ជាបន្តបន្ទាប់អោយទៅ

ធ្វើការយ៉ាងលំបាកហើយជាសំណាងល្អគាត់ត្រូវបានគេលក់ទៅអោយថៅកែចិនចិត្តល្អម្នាក់ ដោយអោយគាត់ធ្វើការជាជាងលាបផ្ទះ។គាត់បានបន្ថែមថា ថៅកែចិននោះបានអោយវិទ្យុគាត់ទុកស្តាប់ ដែលជាមួលហេតុអាចអោយគាត់ទំនាក់ទំនងមកស្រុកខ្មែរបានតាមរយៈស្ថានទូត។បន្ទាប់មកគាត់

ត្រូវប៉ូលិសម៉ាឡេយកគាត់ទៅដាក់នៅប៉ុស្តិ៍របស់ពួកគេ។

គាត់បាននិយាយថា៖«ខ្ញុំសប្បាយចិត្តណាស់ដែលគេចាប់ខ្ញុំ ហើយស្ថានទួតថានឹងបញ្ជូនខ្ញុំទៅស្រុកឆាប់ៗ»។ទោះជាយ៉ាងណាក៏ដោយ គាត់ត្រូវបានតុលាការម៉ាឡេកាត់អោយជាប់គុកក្នុងប្រទេសម៉ាឡេរយៈពេល ៣ខែ ពីបទអន្តោប្រវេស៍ខុសច្បាប់។ គាត់មិនបានពេញចិត្តនឹងការជាប់គុកនេះទេ តែទោះជាយ៉ាងណាក៏ដោយ រយៈពេល៣ខែក្នុងគុក គាត់អាចទ្រាំបាន ដោយនៅតែសង្ឃឹមថា គាត់នឹងបានទៅផ្ទះនៅថ្ងៃណាមួយ។ គាត់បានរៀបរាប់បន្តថាដោយក្រៀមក្រំថា បន្ទាប់ពីរយៈពេល៣ខែក្នុងគុក គាត់ត្រូវបានប៉ូលិសបញ្ជូនទៅគុកមួយទៀត ដែលមានស្ថានភាពលំបាក ហើយគេធ្វើបាប។ គាត់បានប្រាប់ថា នៅទីនោះមានជនជាតិខ្មែរប្រហែល១០នាក់ កំពុងរង់ចាំការជួយបញ្ជូន

មកផ្ទះវិញ។ គាត់បានបញ្ជាក់ថា៖«ខ្ញុំអស់សង្ឃឹមជាច្រើនលើក នៅពេលដែលស្ថានទូត និងប៉ូលិសថាបញ្ជូនខ្ញុំទៅស្រុក តែគេបែរជាបញ្ជូនខ្ញុំទៅដាក់គុកនៅកន្លែងផ្សេងទៀតចំនួន២ឬ៣ខែទៀត»។នៅទីបំផុត គាត់ត្រូវបានបញ្ជូនមកស្រុកខ្មែរវិញតាមរយៈស្ថានទូត និងអង្គការលីកាដូកាលពីខែ

មេសាឆ្នាំ២០១០។គាត់បានបញ្ជាក់ថា៖«ការមកដល់ស្រុកខ្មែរប្រៀបដូចជាជីវិតថ្មីរបស់ខ្ញុំអញ្ចឹង»។ គាត់បានជួបជុំគ្រួសារជាថ្មីហើយបានធ្វើការជាអ្នករកអុសដើម្បីចិញ្ចឹមគ្រសារដែលកំពុងតែជួបការលំបាក តែជាសំណាងអាក្រក់មិនបានប៉ុន្មានខែផងខ្សែជីវិតរបស់គាត់បានប្រទះនឹងសោកនាដកម្មមួយទៀតដោយ

គាត់បានជាន់មីនដាច់ជើងម្ខាងកាលពីខែសីហាមុនដែលធ្វើអោយគាត់ក្លាយជាមនុស្សពិការរស់នៅលំបាក មិនអាចជួយគ្រួសារតទៅមុខទៀត។

ស៊ីម ឯក ជាកូនទី២ក្នុងចំណោមបងប្អូនចំនួន៦នាក់ដែលមានម្តាយជាកសិករ និងឳពុកជាជនពិការជើងហើយគាត់ជាអ្នកទទួលខុសត្រូវក្នុងការចិញ្ចឹមគ្រួសារតែមួយគត់។ សព្វថ្ងៃកំពុងតែជួបការលំបាក ស្នាក់នៅមន្ទីរពេទ្យមួយនៅខេត្តបាត់ដំបង រងចាំជំនួយពីសប្បុរសជន។

One thought on “ជីវិតមហាលំបាករបស់បុរសដែលគេបោកយកទៅលក់នៅប្រទេសថៃ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s