Rich and poor university guarantee the quality of education

By Sun Narin and Vorn Makara

With the increasing in privately-owned higher education institutions, especially universities in Phnom Penh, Accreditation Committee of Cambodia (ACC) is working to ensure the quality education for students since the different fee gap becomes the main concern.

According to Ministry of Education, there are around 40 institutions and universities nationwide, approximately 30 of which are private. Pen Sithol, the director of Department of Standards and Accreditation which oversees ACC, said that the growing universities indicate a good sign to education system because Cambodia is a free market, explaining that, “It can make all universities compete with each other and cement the quality, and students have choice to choose university they want.”

ACC sets all the quality education requirements for all universities, focusing on 9 standards namely mission, governing structure and management and planning, academic programs, teaching staffs, student and student services, teaching and learning resources, physical facilities, financial management and planning, and dissemination of information. In 2008, ACC evaluated all the higher institutions of learning in Phnom Penh, finding there are some five universities failing to meet the standards of quality set by ACC, according to Pen Sithol.

A few most expensive universities recently established, charge a large amount of fee including Limkokwing whose fee is at least 1700 dollars and Zaman charging average 3000 dollars per year. Some others charge high, acceptable and small fee which a number of students are skeptical that how they can grant the quality education.

However, Pen Sithol said that all the universities have the resource to set the fee, explaining that sometimes they have supportive fund from other partnership organizations, so they charge only small money.

“It does not mean that universities charging cheap fee have no quality,” but adding that in case the universities do not have other fund to support, they charge small fee which results in the limitation of facility and human resource and quality will follow that.

Being established since 2007 and recognized by ACC in 2008, Phnom Penh-based Chenla University charges students with fee ranging from 250 to 350 dollars per year comparing to the other private universities is lower. Sin Khandy, president of Chenla University, said that his university charges inexpensive price and discounts for students.

“I want to help poor students and I also guarantee the quality for them [students],” adding that his school has experienced human resource at least holding master degree, following standards and students can put their knowledge into practice, “My school has foreign sponsorship partner of Konyang University and I have capital to support everything for my school,” he said.

Asia Euro University (AEU) charges small fee the same as Chenla University. Chhoeun Savorn, vice-rector of AEU, said that the quality is also ensured by hiring experienced teaching staffs and providing enough school material.

“We have our own building unlike other university, so it can ease our spending. We also want to help students who cannot afford to study expensive university,” he said.

How Leanghor, 21, year-one student of nursing at Chenla University, said that his university charges acceptable fee comparing to other universities which cost a lot of money, adding that the quality is guaranteed for students as other universities.

“The quality is the same with experienced human resource from other expensive universities. Some universities charge a lot of fee because of their name,” he said.

Pen Sithol said that the generally universities charging expensive money have enough facilities and professional human resource, adding that it is very hard to judge which one is good or bad.

“We just match the quality of the universities to our standard. It is not dependent on the school fee, the most important is that students can absorb the knowledge from lecturers or not,” he said.

Kieng Rotana, vice-rector of Pannasastra University of Cambodia (PUC) which some 3000 students enroll annually, said that his university charges students more than 600 dollars per year and provides quality education and good student service such as human resource and various facilities.

“Our price that we charge is still low if we think about the quality. We are following international standards and we have around 85 partnership universities abroad,” he said.

Zaman University established last year and Erkan Polatdemir who is the rector of the university said that his university follows the international standards with qualified teaching staffs holding doctor degree from abroad, modern facilities and challenging curriculum.

“We charge much higher in order to provide quality education for students,” he said.

Due to the different fee charging, students who study at cheap university are wondering about their job in the future. “Generally if university is expensive, the quality is better, which can make students easy to find job after graduation,” said Hong Choeun, head of National Employment Agency (NEA), explaining that fee shows the quality and name of university.

“All universities have to strengthen the education quality for students so that they are qualified for job,” he added.

Pen Sithol said that getting jobs sometimes is not dependent on degree of universities, but it is contingent on other factors, “There is no study of students who get jobs after graduation, so it is hard to judge which one provides good quality.”

ដោយ ស៊ុន ណារិន និងវន មករា

ជា​មួយ​ការ​កើន​ឡើង​នូវ​វិទ្យា​ស្ថាន​ ​ឯក​ជន​ អប់​រំ​កម្រិត​ខ្ពស់​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ជា​ពិ​សេស​មាន​សា​លា​ និង​សាកលវិ​ទ្យា​ល័យ​ជា​ច្រើន​នៅ​ទី​ក្រុង​ភ្នំ​ពេញ​។​ ​តាម​​រយៈ​គណៈ​កម្មា​ធិ​ការ​ការ​ទទួល​ស្គាល់​ការ​អប់​រំ​នៅ​កម្ពុជា​​ ACC ដែល​កំពុង​ធ្វើ​ការ​ពង្រឹង​គុណ​ភាព​អប់​រំ​សម្រាប់​និស្សិត​ចាប់​តាំង​ពី​មាន​គម្លាត​នៃ​ការ​ចំ​ណាយ​ថ្លៃ​បង់​សា​លា​បាន​ក្លាយ​ជា​ការ​ព្រួយ​បារម្ភ​ចម្បង​របស់​និស្សិត​។

តាម​រយៈ​ក្រ​សួង​អប់​រំ​ ​បាន​ឲ្យ​ដឹង​ថា ​មាន​វិទ្យា​ស្ថាន​ សាកល​វិ​ទ្យា​ល័យ​ជាង​៤០​នៅ​ទូ​ទំាង​ប្រ​ទេស​ ​ក្នុង​នោះ​មាន​ប្រ​មាណ​ជា​៣០​ជា​កម្ម​សិទ្ធិ​ឯក​ជន​។​ ​លោក​ ​ប៉ែន​ ​ស៊ី​ថុល​ ប្រ​ធាន​ស្តង់​ដារ​ ​និង​ការ​ទទួល​ស្គាល់​ការ​អប់​រំ​ដែល​មើល​ការ​ត្រួត​ពិនិត្យ​ACC​ ​បាន​ឲ្យ​ដឹង​ថា ​ការ​កើន​ឡើង​ម​ហា​វិ​ទ្យា​ល័យ​គឺ​ជា​សញ្ញាណ​មួយ​ល្អ​ចំ​ពោះ​ប្រ​ព័ន្ធ​អប់រំ​ ព្រោះ​កម្ពុជា​គឺ​ជា​ទី​ផ្សារ​សេរី​។​ ​លោក​ពន្យល់​ថា​៖​ «​ខ្ញុំ​អាច​ធ្វើ​ឲ្យ​មហា​វិទ្យា​ល័យ​ទំាង​អស់​ប្រ​កួត​ប្រ​ជែង​គ្នា​ទៅ​វិញ​ទៅ​មក​ ​និង​ផ្សារ​ភ្ជាប់​ជា​មួយ​គុណ​ភាព​ ហើយ​និ​សិ្សត​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ជ្រើស​រើស​ម​ហា​វិ​ទ្យា​ល័យ​ណា​ដែល​គេ​ចូល​ចិត្ត​»​។

ប៉ែន​​​ ​​ស៊ី​​ថុល​​​ ​ACC​ ​បាន​ឲ្យ​ដឹង​ថា​ បង្កើត​គុណ​ភាព​អប់​រំ​ទៅ​តាម​តម្រូវ​ការ​គ្រប់​ម​ហា​វិ​ទ្យា​ល័យ​ទំាង​អស់​ ​ដោយ​ផ្តោត​ទៅ​លើ​៩​ស្តង់​ដារ​ដែល​មានឈ្មោះថា​ ​គោល​បំ​ណង​ រចនា​សម្ព័ន្ធ​អភិបាល​រកិច្ច​ ​ផែន​ការ​និង​ការ​គ្រប់​គ្រង​ ​កម្ម​វិធី​សិក្សា​ ​ការ​បង្រៀន​បុគ្គ​លិក​ សេវា​កម្ម​សិស្ស​និង​និស្សិត​ ​ការ​បង្រៀន​និង​ការ​សិក្សា​ធន​ធនា​ ​ការ​សម្រួល​ផ្នែក​រូប​កាយ​ ផែន​ការ​និង​ការ​រៀប​ចំ​ហិរញ្ញ​វត្ថុ​ ​និង​ចំណុច​ចុង​ក្រោយ​​គឺ​ការ​ចែក​ផ្សាយ​ព័ត៌​មាន​។​ ​កាល​ពី​ឆ្នាំ​២០០៨​ ACC​ ​បាន​ធ្វើ​ការ​វាយ​តម្លៃ​លើ​គ្រប់​វិ​ទ្យា​ស្ថាន​អប់​រំ​កម្រិត​ខ្ពស់​នៅ​ទី​ក្រុង​ភ្នំ​ពេញ​។​ តាម​រយៈ​ការ​វាយ​តម្លៃ​នេះ​ ​បាន​រក​ឃើញ​ថា​ មាន​មហា​វិទ្យា​ល័យ​៥​បរា​ជ័យ​មិន​បាន​ទៅ​តាម​កម្រិត​ស្តង់​ដារ​នៃ​គុណ​ភាព​អប់រំ​ដែល​បង្កើត​ឡើង​ដោយ​ ​ACC។

នា​ពេល​ថ្មី​ៗ​នេះ​ មាន​សា​កល​វិ​ទ្យា​ល័យ​ដែល​មាន​តម្លៃ​ថ្លៃ​ៗ​មួយ​ចំ​នួន​តូច​ត្រូវ​បាន​បង្កើត​ឡើង​ ​ហើយ​តម្រូវ​ឲ្ស​សិស្ស​បង់​ថ្លៃ​ខ្ពស់​ ​ក្នុង​នោះ​រួម​មាន​ទំាង​ ​សា​លា​លីម​កុក​វីង​ (Limkokwing)​ ​ដែល​វា​មាន​តម្លៃ​ដល់​ទៅ​១៧០០​ដុល្លារ​ ​និង​ សា​លា​ហ្សា​ម៉ាន់​ ​(Zaman)​ គិត​តម្លៃ​ជា​ធម្យម​៣០០០​ដុល្លារ​ ​(per year or per month)?។ មហា​វិទ្យា​ល័យ​ខ្លះ​តម្រូវ​ឲ្យ​បង់​ក្នុង​តម្លៃ​ខ្ពស់​គឺ​អាច​ទទួល​យក​បាន​ ​ប៉ុន្តែ​បើ​គិត​ក្នុង​តម្លៃ​ទាប​ ប្រាកដ​ជា​មាន​សិស្ស​មួយ​ចំ​នួន​គិត​ថា​ ​តើ​ពួក​គេ​អាច​ទទួល​បាន​គុណ​ភាព​អប់​រំ​ឬ​ទេ​។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ប៉ែន​​​​​ ​​​ស៊ី​​​ថុល​ ​បាន​និ​យាយ​ថា​ គ្រប់​ម​ហា​វិទ្យា​ល័យ​ទំាង​អស់​មាន​ធន​ធាន​បង្កើត​ថ្លៃ​សា​លា​។​ ​លោក​ពន្យល់​ទៀត​ថា​ ពេល​ខ្លះ​ម​ហា​វិទ្យា​ល័យ​ទំាង​នោះ​មាន​ថវិកា​ឧបត្ថម្ភ​ពី​អង្គការ​ជាដៃ​គូ​ផ្សេង​ៗ​ទៀត​។​ ដូច្នេះពួកគេគិតថ្លៃចូលរៀនក្នុងតម្លៃថោក។

លោក​បន្ត​ទៀត​ថា៖ «វា​មិន​មាន​ន័យ​ថា​ម​ហា​វិ​ទ្យា​ល័យ​គិត​តម្លៃ​ថោក​ ​មាន​គុណ​ភាព​អន់​នោះ​ទេ​»​។​ ប៉ុន្តែ​បន្ថែម​ទៀត​ថា ក្នុង​ករណី​ដែល​ថា​ម​ហា​វិ​ទ្យា​ល័យ​ទំាង​នោះ​គ្មាន​ថវិកា​ផ្សេង​ទៀត​មក​ទ្រ​ទ្រង់​។​ ពួក​គេ​គិត​ថ្លៃ​ថោក​ដែល​លទ្ធ​ផល​ចេញ​មក​ក៏​មាន​ដែន​កំ​ណត់​ ហើយ​ធន​ធាន​មនុស្ស​និង​គុណ​ភាព​ក៏​ទៅ​តាម​នោះ​ដែរ​។

សាកល​វិទ្យា​ល័យ​ចេន​ឡា​ដែល​ត្រូវ​បាន​កកើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៧​ និង​ទទួល​ស្គាល់​ដោយ​ ​ACC​ ​នៅ​ឆ្នាំ​២០០៨​ សាកល​វិទ្យា​ល័យ​នេះ​តម្រូវ​ឲ្យ​សិស្ស​បង់​ថ្លៃ​ចាប់​ពី​២៥០​ដុល្លារ​ដល់​៣៥០​ដុល្លារ(per year or per month?)​ ​នេះ​បើ​ប្រៀប​ធៀប​ទៅ​សា​កល​វិទ្យា​ល័យ​ផ្សេង​ទៀត​ វា​នៅ​មាន​កម្រិត​ទាប​។​ ​លោក​ ​ស៊ិន​ ​ខ័ណ្ឌី​ ​សា​កល​វិទ្យា​ធិ​ការ​សា​កល​វិ​ទ្យា​ល័យ​ចេន​ឡា ​បាន​និយាយ​ថា​ ​សា​កល​វិទ្យា​ល័យ​របស់​លោក​គិត​តម្លៃ​មិន​សូវ​ថ្លៃ​ទេ​ ហើយ​ថែម​ទំាង​បញ្ចុះ​តម្លៃ​ចំ​ពោះ​និស្សិត​ទៀត​ផង​។

លោក​ ​ស៊ិន​​​ ​​ខ័ណ្ឌី​​ ​បន្ថែម​ទៀត​ថា​៖​​​ ​«​ខ្ញុំ​ចង់​ជួយ​សិស្ស​ក្រី​ក្រ​ ហើយ​ខ្ញុំ​ក៏​ធា​នា​បាន​នូវ​គុណ​ភាព​សម្រាប់​ពួក​គេ​»​។​ សា​លា​របស់​លោក​មាន​បទ​ពិ​សោធ​ធន​ធាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​មាន​ដល់​កម្រិត​ថ្នាក់​អនុ​បណ្ឌិត​​ដែរ​ ទៅ​តាម​កម្រិត​ស្តង់​ដារ​ ហើយ​សិស្ស​អាច​យក​ចំ​ណេះ​ដឹង​ទៅ​អនុវត្ត​ផ្ទាល់​។​ ​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖​ «​សា​លា​របស់​ខ្ញុំ​មាន​អ្នក​ឧបត្ថម្ភ​ជា​ដៃ​គូរ​បរ​ទេស​នៃ​សា​កល​វិ​ទ្យា​ល័យ​គុណ​យ៉ាង ​(Kongyang University)​ ហើយ​ខ្ញុំ​មាន​ដើម​ទុន​ដើម្បី​ទ្រ​ទ្រង់​គ្រប់​យ៉ាង​សម្រាប់​សា​លា​របស់​ខ្ញុំ​។

សា​កល​វិទ្យា​ល័យ​អា​ស៊ី​អឺ​រុប ​(AEU)​ គិត​ថ្លៃ​បង់​សា​លា​ថោក​ដូច​សា​កល​វិទ្យា​ល័យ​ចេន​ឡា​ដែរ​។​ ​ឈឿន​ ​​​សា​វន​ ​សា​កល​វិទ្យា​ធិ​កា​រង​ ​AEU​ ​បាន​ឲ្យ​ដឹង​ថា​ គុណ​ភាព​គឺ​ធា​នា​បាន​នូវ​គ្រូ​បង្រៀន​ដែល​មាន​បទ​ពិ​សោធ​ ​និង​ផ្តល់​សម្ភារះ​គ្រប់​គ្រាន់​ដល់​សា​លា​។ ​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖​ ​«​យើង​មាន​អ​គារ​ខ្លួន​ឯង​ ​មិន​ដូច​សា​កល​វិ​ទ្យា​ល័យ​ផ្សេង​ទៀត​ទេ​។​ ដូច្នេះ​វា​ជួយ​សម្រាល​នូវ​ការ​ចំ​​ណាយ​របស់​យើង​។​ យើង​ក៏​ចង់​ជួយ​សិស្ស​ណា​ដែល​មិន​អាច​ផ្គត់​ផ្គង់​ការ​សិក្សា​នៅ​សា​លា​ថ្លៃ​»​។

លោក​ ហ៊ូវ​​​ ​​លាង​ហោ​ ​អា​យុ​២១​ឆ្នាំ​ និស្សិត​ផ្នែក​គិ​លា​នុ​បដ្ឋា​យិ​កា​នៅ​សា​កល​វិទ្យា​ល័យ​ចេន​ឡា​ ​បាន​និ​យាយ​ថា​ ថ្លៃ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​នេះ​មាន​តម្លៃ​៨០០​ដុល្លារ​ប៉ុណ្ណោះ​ដែល​អាច​ទទួល​យក​បាន​បើ​ប្រៀប​ធៀប​ទៅ​នឹង​សាកល​វិ​ទ្យា​ល័យ​ផ្សេង​ទៀត​ដែល​សិស្ស​ត្រូវ​បង់​អស់​លុយ​ជា​ច្រើន​។​ ​លោក​បន្ថែម​ទៀត​ថា​ គុណ​ភាព​ត្រូវ​បាន​ធា​នា​សម្រាប់​សិស្ស​ដូច​សា​លា​ផ្សេង​ទៀត​ដែរ។

លោក​​​ ​ហ៊ូវ​ ​លាង​ហោ​ ​និ​យាយ​ថា​៖​ «​គុណ​ភាព​គឺ​ដូច​ទៅ​នឹង​សាកល​វិទ្យា​ល័យ​ផ្សេង​ទៀត​ជា​មួយ​ធន​ធាន​មនុស្ស​ដែល​មាន​បទ​ពិ​សោធ​។​ សា​កល​វិ​ទ្យា​ល័យ​ផ្សេង​ទៀត​បង់​លុយ​ថ្លៃ​ ​ព្រោះ​តែ​ឈ្មោះ​របស់​ពួក​គេ​»​។

លោក​​ ​​ប៉ែន​​​​​​ ​​​​ស៊ី​​​​ថុល​​ ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​ជា​ទូ​ទៅ​តម្រូវ​ឲ្យ​បង់​លុយ​ថ្លៃ ​ដោយ​សារ​សា​លា​មាន​សេ​វា​កម្ម​គ្រប់​គ្រាន់​ ​និង​ធន​ធាន​មនុស្ស​ដែល​មាន​វិជ្ជា​ជីវះ​។​ ​លើស​ពី​នេះ​ទៀត​ វា​មាន​ភាព​លំ​បាក​ណាស់​ក្នុង​ការ​សម្រេច​ថា​សា​លា​មួយ​ណា​ល្អ​ ​មួយ​ណា​មិន​សូវ​ល្អ​។

លោក​ ​ស៊ី​ថុល​ ​និ​យាយ​ទៀត​ថា​៖​ «​យើង​គ្រាន់​តែ​ប្រ​កួត​ប្រ​ជែង​កម្រិត​គុណ​ភាព​ជា​មួយ​សា​លា​ផ្សេង​ទៀត​។​ ​វា​មិន​មែន​ពឹង​ផ្អែក​តែ​ទៅ​លើ​ថ្លៃ​សា​លា​ទេ​ អ្វី​ដែល​សំ​ខាន់​បំ​ផុត​នោះ​គឺ​សិស្ស​អាច​ក្រេប​​ជញ្ជក់​នូវ​ចំ​ណេះ​ដឹង​ពី​គ្រូ​ឬ​អត់​»​។

លោក​ ​គៀង​ ​រតនា​ ​សា​កល​វិ​ទ្យា​ធិ​ការ​រង​នៃ​សាកល​វិ​ទ្យា​ល័យ​បញ្ញា​សាស្រ្ត​កម្ពុជា​ (PUC)​ ​ដែល​សា​លា​នេះ​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​សិស្ស​ចូល​រៀន​ប្រ​មាណ​៣០០០​នាក់​។​ លោកបាននិយាយថា សាលារបស់លោកឲ្យសិស្សបង់ថ្លៃច្រើនជាង៦០០ដុល្លារក្នុងមួយឆ្នាំ និងផ្តល់នូវគុណភាពអប់រំ និងសេវាកម្មល្អដល់សិស្សដូចជាធនធានមនុស្ស និងសេវាកម្មជាច្រើនទៀត។

លោក​បាន​បន្ត​ទៀត​ថា​៖​ «​បើ​សិន​ជា​យើង​គិត​ពី​គុណ​ភាព​វិញ​តម្លៃ​ដែល​យើង​គិត​ពី​សិស្ស​គឺ​នៅ​មាន​កម្រិត​ទាប​។​ ​យើង​ធ្វើ​តាម​កម្រិត​អន្តរ​ជាតិ ​ហើយ​យើង​មាន​ដៃ​គូរ​ប្រ​ហែល​ជា​៨៥​សាកល​វិទ្យា​ល័យ​ទៀត​នៅ​ក្រៅ​ប្រ​ទេស​»​។

ចំ​ណែក​ឯ​សា​កល​វិ​ទ្យា​ល័យ​ហ្សា​ម៉ាន់​ ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​មុន​ ហើយ​លោក​ ​Erkan Polatdemir​ ​គឺ​ជា​សាកល​វិ​ទ្យា​ធិ​ការ​នៃ​សាកល​វិ​ទ្យា​ល័យ​នេះ​។​ លោក​និ​យាយ​ថា​ ​សា​លា​របស់​លោក​ធ្វើ​តាម​កម្រិតស្តង់​ដារ​អន្តរ​ជាតិ​ជា​មួយ​គុណ​ភាព​នៃ​ការ​បង្រៀន​ បុគ្គ​លិក​កំ​ពុង​តែ​មាន​សញ្ញា​ប័ត្រ​បណ្ឌិត​មក​ពី​បរទេស​ ​សេ​វា​កម្ម​ទាន់​សម័យ​ ​និង​ ជម្នះ​រាល់​ឧប​សគ្គ​។​ លោក​បន្ត​ទៀត​ថា​៖​ «​យើង​គិត​ថ្លៃ​ខ្ពស់​ជាង​នេះ​ទៀត​ដោយ​សារ​ផ្តល់​គុណ​ភាព​អប់​រំ​ដល់​សិស្ស​»​។

ដោយ​សារ​ការ​គិត​ថ្លៃ​ខុស​គ្នា​នៅ​តាម​សា​លា​និ​មួយ​ៗ​ សិស្ស​ដែល​សិក្សា​នៅ​សាកល​វិ​ទ្យា​ល័យ​ដែល​មាន​តម្លៃ​ថោក​កំ​ពុង​មាន​ការ​ព្រួយ​បារម្ភ​អំ​ពី​អនា​គត​ការ​ងារ​របស់​ពួក​គេ​។ ​លោក​ ​ហុង​​ ​ជឿន​ ​ប្រ​ធាន​ទី​ភ្ងាក់​ងារ​បុគ្គ​លិក​ជាតិ​ ​(NEA)​ ​បាន​ឲ្យ​ដឹង​ថា​៖​ ​«​ជា​ទូ​ទៅ ​បើ​សិន​ជា​ថ្លៃ​សា​លា​មានតម្លៃ​ថ្លៃ​គុណ​ភាព​វាក៏​បាន​ល្អ​ដែរ​ និង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​សិស្ស​ស្វែង​រក​ការ​ងារ​ធ្វើ​បន្ទាប់​ពី​រៀន​ចប់​»​។​ ​លោក​ពន្យល់​ទៀត​ថា​ តម្លៃ​បង្ហាញ​ពី​គុណ​ភាព​និង​ឈ្មោះ​របស់​សា​លា​។

លោក​ ​ហុង​ ​ជឿន​ ​បន្ត​ទៀត​ថា​៖​ «​សា​កល​វិ​ទ្យា​ល័យ​ទំាង​អស់​ត្រូវ​ពង្រឹង​គុណ​ភាព​អប់​រំ​សម្រាប់​សិស្ស​ ​ដូច្នេះ​ពួក​គេ​គ្រប់​គ្រាន់​ចំ​ពោះ​ការ​ងារ​»​។

ប៉ែន​​​​​​​ ​​​​ស៊ី​​​​ថុល​ ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ទទួល​បាន​ការ​ងារ​ធ្វើ ​ពេល​ខ្លះ​មិន​អា​ស្រ័យ​លើ​សញ្ញា​ប័ត្រ​របស់​សា​លា​ទេ​ ​ប៉ុន្តែ​វា​អា​ស្រ័យ​លើ​វិ​ស័យ​ផ្សេង​ៗ​ទៀត​។​ ​លោក​បន្ត​ទៀត​ថា​៖​ «​យើង​មិន​បាន​សិក្សា​ទៅ​លើ​សិស្ស​ទទួល​បាន​ការ​ងារ​ធ្វើ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ទេ​។​ ដូច្នេះ​លំ​បាក​ណាស់​ក្នុង​ការ​វិ​និ​ច្ឆ័យ​ថា​ ​សា​លា​មួយ​ណា​ផ្តល់​គុណ​ភាព​ល្អ​»​។​ PV/Lift

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s