Are Police protecting People?

By Sun Narin and Tang Khyhay

Living in Phnom Penh’s Dangkor district, a 24-year-old Oum Chanthorn expressed her experience of being ignored by the police when she filed a complaint of violent case in the family. Regarding her domestic violence as a minor case, she said the police asked her to solve the problem within her family members by herself and told her to wait till the next day. Until now, there have no any solution for her.

She said, “If I could solve the problem on my own, I would not go to ask police for help. Though the police did not demand money, if we gave them some amount, they would work for us immediately.”

She also said that it was a common thing for Cambodia’s police to act like that when dealing with the grassroots and poor people.

This is just one of the many examples to illustrate the ignorance of Cambodian police in performing their duties, which is against the values of police. The role of police as defined in the UN Blue Book, law enforcement officials shall at all times fulfill the duty imposed on them by law, by serving the community and by protecting all persons against illegal acts, consistent with the high degree of responsibility required by their profession; they shall respect and protect human dignity and maintain and uphold the human rights of all persons; the officials shall not commit any act of corruption.

As also stated in the mission of Cambodia National Police that police are to work together to serve and protect the people with the police’s values including honesty, integrity, being fair, transparent, responsible, within the law, respecting the different needs of the people, building relationship with communities and protecting rights, equality and human dignity. However, not being adhered to the police’s value and mission is a concerned problem which makes people lose confidence in the police.

Sok Sam Oeun,​​ executive director of Cambodian Defenders Project, said that there were some loopholes within the policing structure in Cambodia, explaining that the lack of policing law, especially criminal code, capacity such as education and training, ability of having modern materials, scientific investigation methods and dependence are the main issues of the effective work of the police.

“We indeed need law of police and the scientific laboratory and skilled doctors in order to help find the evidence such as finger print. It would be a useful tool in solving the cases more efficiently and efficaciously,” he said, adding that police sector lacks fund to process the work effectively.

“The government must take care and support police so that they can perform their function efficiently. There should be more fund to police department and police salary increase,” said Sok Sam Oeun in the document of Police in Democratic Society in Cambodia.

According to the report by Amnesty International report on March, 2010, a clear majority of the victims of the incidents were asked to pay bribes to ensure the investigation and the reports says that the victims also complained that police appeared not to take their complaint seriously, in particular when there were no financial gains for them.

One police officer in Pursat province spoke to be unnamed that police have no money to do investigation, so they need money from the victims.

“We do not have our own money to investigate since my salary is not much,” he said.

However, he said that, “We try to help people as much as we can in order to make them feel protective from us.”

Touch Naruth, Phnom Penh municipal police chief, said that police always stick to their duty and respect people though there are some inactive points still occurring, which cannot satisfy the public’s demand, explaining that there are still some lacking points to be improved.

“There is still a lack of neutrality. We are trying to improve it. We accept all the people’s complaints and criticism and we will make change,” said Touch Naruth.

The General Commissariat of National Police (GCNP) under the ministry of Interior has been drafting the police code, which Sok Sam Oeun said that it is very important to the police sector since it can fortify police ability, structure, ethics and it will establish a proper police force in Cambodia.

Beside this, GCNP has set a 5-year Strategic Plan from 2008 to 2013 of the Cambodian National Police to strengthen the ability and improve effectiveness of the police maintaining social order and securing the public safety. It also aims to enhance the internal police structure and to establish a police force with capacity, professionalism, virtue, and ethics and being loved and supported by the people.

Sok Sam Oeun said, to have a democratic and effective police structure, police has to be in neutrality, not be under the control of any political party.

“If police are not neutral and cannot perform their duties with free from

any interference, they will be used to obstruct the practice of democracy and crack down the

opposition only,” he said.

ដោយ ស៊ុន ណារិន និង​តាំង ឃីហៃ

អ្នកនាង អ៊ុំ ​ចាន់​ថន ក្នុង​វ័យ​២៤​ឆ្នាំ​ ​រស់​នៅ​ខ័ណ្ឌ​ដង្កោរ​ ​រាជ​ធា​នី​ភ្នំ​ពេញ​ បាន​បង្ហាញ​អំ​ពី​បទ​ពិ​សោធ​នៃ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​ប៉ូ​លិស​នៅ​ពេល​ដែល​នាង​បាន​ប្តឹងអំ​ពី​អំ​ពើ​ហឹង្សា​នៅ​ក្នុង​គ្រួ​សារ​។​ តាម​រយៈករណីហឹង្សា​នៅ​ក្នុង​គ្រួ​សារ​គឺ​ជា​រឿង​បន្ទាប់​បន្សំ​​ ​គាត់​បាន​និ​យាយ​ថា​ ប៉ូ​លិស​ឲ្យ​គាត់​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​រង្វង់​សមា​ជិក​គ្រួ​សារ​ដោយ​ខ្លួន​ឯង​ ​ព្រម​ទាំង​ប្រាប់​គាត់​ទៀត​ថា​ ​ត្រូវ​រង់​ចាំ​រហូត​ដល់​ថ្ងៃ​បន្ទាប់​។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ​គ្មាន​ដំ​ណោះ​ស្រាយ​ណា​មួយ​សម្រាប់​គាត់​ឡើយ​។

ចាន់​ថន​​បាន​ឲ្យ​ដឹង​ថា​៖​ ​«​បើ​សិន​ជា​ខ្ញុំ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ដោយ​ខ្លួន​ឯង​ ខ្ញុំ​នឹង​មិន​ទៅ​រក​ប៉ូ​លិស​ឲ្យ​ជួយ​ទេ​។​ ​ដូច្នេះ​ប៉ូ​លិស​ក៏​មិន​ទាម​ទារ​ប្រាក់​ពី​ខ្ញុំ​ដែរ​។​ បើ​សិន​ជា​យើង​ផ្តល់​ប្រាក់​ទៅ​ឲ្យ​ប៉ូ​លិស​ ​អ្នក​ទាំង​នោះ​នឹង​ធ្វើ​ការ​ឲ្យ​យើង​ជាក់ជា​មិន​ខាន»​។

ចាន់​ថន​​​ បាន​បន្ត​ទៀត​ថា​ វា​គឺ​ជា​រឿង​ធម្មតា​ទេ​សម្រាប់​ប៉ូ​លិស​កម្ពុជា​ដែល​ធ្វើ​បែប​នេះ​ ​នៅ​ពេល​ដោះ​ស្រាយ​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​សា​មញ្ញ​និង​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​។

នេះ​គឺ​គ្រាន់​តែ​ជា​ឧទារហណ៍​មួយ​ក្នុង​ចំ​ណោម​ឧទា​ហរណ៍​ជា​ច្រើន​ដែល​ពន្យល់​អំ​ពី​ភាព​អើ​ពើ​របស់​ប៉ូ​លិស​កម្ពុជា​នៅ​ក្នុង​ការ​បំ​ពេញ​ភារ​កិច្ច​របស់​ពួក​គេ​ ហើយ​ប្រ​ឆាំង​ទៅ​នឹង​តម្លៃ​របស់​ប៉ូ​លិស​។​ តូ​នា​ទី​របស់​ប៉ូ​លិស​ដែល​បាន​ចែង​នៅ​ក្នុង​សៀ​ភៅ​ខៀវ​របស់​អង្គការ​សហ​ប្រ​ជា​ជាតិ​ ​ការ​ប្រ​ត្តិ​បត្តិ​ច្បាប់​ជា​ផ្លូវ​ការ​គួរ​តែ​ធ្វើ​ឡើង​គ្រប់​ពេល​វេ​លា​ទំាំង​អស់​ ដើម្បី​បំ​ពេញ​បាន​នូវ​ភារ​កិច្ច​ដែល​បាន​ដាក់​ស្នើរ​ដោយ​ច្បាប់​ ​ដើ​ម្បី​រក្សា​សហ​គមន៍​ និង​ការ​ពារ​ជន​គ្រប់​រូប​ទាំង​អស់​ប្រ​ឆាំង​ទៅ​នឹង​សកម្ម​ភាព​ខុស​ច្បាប់​។​ ជាង​នេះ​ទៅ​ទៀត​ដើម្បី​ឲ្យ​វា​សម​ស្រប​ទៅ​នឹង​ការ​ទទួល​ខុស​ត្រូវ​ដែល​មាន​កម្រិត​ខ្ពស់​ដែល​តម្រូវ​ទៅ​តាម​វិ​ជ្ជា​ជីវះ​របស់​ពួក​គេ​។​ ពួក​គេ​គួរ​តែ​គោ​រព​នូវ​សេច​ក្តី​ថ្លៃ​ថ្នូរ​និង​ថែ​ទាំ​និង​លើក​តម្កើន​សិទិ្ធ​មនុស្ស​ចំ​ពោះ​អ្នក​រាល់​គ្នា​។​ ​មន្រ្តី​មិន​គួរ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ទេ​។

នៅ​ក្នុង​បេ​សកកម្ម​ប៉ូ​លិស​ជាតិ​កម្ពុជា​ ​បាន​ចែង​ថា​ ប៉ូ​លិស​ត្រូវ​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​រក្សា​និង​ការ​ពារ​ប្រ​ជា​ពល​រដ្ឋ​ជា​មួយ​តម្លៃ​របស់​ប៉ូ​លិស​ ​រួម​ទាំង​ស្មោះ​ត្រង់​ ​សុច​រិត​ ​យុត្តិ​ធម៌​ តម្លា​ភាព​ ​និង​ការ​ទទួល​ខុស​ត្រូវ​។​ ​នៅ​ក្នុង​ច្បាប់​ ត្រូវ​ធ្វើ​តាម​តម្រូវ​ការ​ផ្សេង​ៗ​គ្នា​របស់​ប្រ​ជា​ពល​រដ្ឋ​ ​កសាង​ទំ​នាក់​ទំ​នង​ជា​មួយ​សហគមន៍​ ​និង​ការ​ពារ​សិទ្ធិ​ ​ភាព​ស្មើ​គ្នា​ និង​កិត្តិ​យស​ថ្លៃ​ថ្នូរ​របស់​មនុស្ស​។

លោក​សុខ​ ​សំ​អឿន​ ​នា​យក​ប្រត្តិ​បត្តិ​របស់​គម្រោង​អ្នក​ការ​ពារ​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ បាន​និ​យាយ​ថា​ ​នៅ​មាន​ចន្លោះ​ប្រ​ហោង​នៅ​ក្នុង​រចនា​សម្ព័ន្ធ​ប៉ូ​លិស​នៅ​កម្ពុជា​។​ លោក​ពន្យល់​ថា​ ​ដោយ​សារ​កង្វះ​ខាត​ច្បាប់​របស់​ប៉ូ​លិស​ ​ជា​ពិ​សេស​ច្បាប់​ព្រហ្មទណ្ឌ គុណ​ភាព​នៃ​ការ​អប់​រំ​ ​និង​បណ្តុះ​បណ្តាល​ ​លទ្ធ​ភាព​មាន​សម្ភារះ​ទំ​នើបៗ​ វិធី​សាស្រ្ត​ស៊ើប​អង្កេត​តាម​បែប​វិទ្យា​សាស្រ្ត​ ​និង​ភាព​ឯក​រាជ្យ​ចំ​ពោះ​បញ្ហា​ចម្បង​នៃ​ប្រ​សិទ្ធិ​ភាព​ការ​ងារ​របស់​ប៉ូ​លិស​។

លោក​បាន​ឲ្យ​ដឹង​​ថា៖​ ​«​យើង​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ច្បាប់​ប៉ូ​លិស​ និង​ទី​ពិ​សោធ​ដែល​មាន​លក្ខណៈ​ជា​វិទ្យា​សាស្រ្ត​ និង​វេជ្ជ​បណ្ឌិត​ដែល​មាន​ជំ​នាញ​ច្បាស់​លាស់​ដើម្បី​ជួយ​ស្វែង​រក​ភស្តុ​តាង​ដូច​ជា​ស្នាម​ម្រាម​ដៃ​ជា​ដើម​។​ វា​នឹង​ជា​ឧបករណ៏​ដ៏​មាន​ប្រយោជន៍​ដើម្បី​ដោះ​ស្រាយ​ករណី​ជា​ច្រើន​ឲ្យ​កាន់​តែ​មាន​​ប្រ​សិទ្ធ​ភាព​ថែម​ទៀត​។​ លោក​បន្ត​ទៀត​ថា​ ​ស្ថា​ប័ន​ប៉ូ​លិស​ខ្វះ​ខាត​ថវិកា​ដើម្បី​ដំ​ណើរ​ការ​ការ​ងារ​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​។

លោក សុខ សំអឿន បាន​​និ​យាយ​​នៅ​​ក្នុង​​ឯកសារ​របស់​ប៉ូ​លិស​នៅ​ក្នុង​សង្គម​ប្រ​ជា​ធិប​តេយ្យ​នៅ​កម្ពុជា​ថា​៖​ ​«​រដ្ឋា​ភិ​បាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ ​និង​គាំ​ទ្រ​ប៉ូ​លិស​។​ ដូច្នេះ​អ្នក​ទាំង​នោះ​អាច​ធ្វើ​ការ​ងារ​ទៅ​តាម​តួ​នា​ទី​របស់​ពួក​គេ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។​ ​ជាង​នេះ​ទៅ​ទៀត​ គួរ​តែ​ផ្តល់​ប្រាក់​បន្ថែម​ទៀត​ដល់​ប៉ូ​លិស​ក៏​ដូច​ជា​តម្លើង​ប្រាក់​បៀ​វត្ស​ដល់​ប៉ូលិស​»​។

 

តាម​រយៈ​សេចក្តី​រាយ​ការណ៏​មួយ​ស្តី​ពី​ការ​លើក​លែង​ទោស​ជា​លក្ខណៈ​អន្តរ​ជាតិ​កាល​ពី​ខែ​មី​នា​ ​ឆ្នាំ២០១០​ ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ភាគ​ច្រើន​នៅ​ក្នុង​ឧបត្តិ​ហេតុ​ត្រូវ​បាន​តម្រូវ​ឲ្យ​បង់​ប្រាក់​ដើម្បី​ពង្រឹង​ការ​ស៊ើប​អង្កេត​។ ​សេច​ក្តី​រាយ​ការណ៏​បាន​ឲ្យ​ដឹង​ទៀត​ថា​ ជន​រង​គ្រោះ​ក៏​បាន​ត្អូញត្អែរដែរ​ថា​ ប៉ូ​លិស​មិន​បាន​ទទួល​យក​ពាក្យ​បណ្តឹង​ដែល​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ទេ​ ​ដោយ​សារ​ភាព​ជាក់​ស្តែង​ទៅ​ពួក​គេ​មិន​បាន​ចំ​ណេញ​ប្រាក់​។

 

មន្រ្ទី​ប៉ូ​លិស​ម្នាក់​នៅ​ខេត្ត​ពោធិ​សាត់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​បាន​និ​យាយ​ ប៉ូ​លិស​គ្មាន​ប្រាក់​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទេ​។​ ​ដូច្នេះ​ពួក​គេ​ត្រូវ​ការ​ប្រាក់​ពី​ជន​រង​គ្រោះ​។

មន្រ្តី​រូប​នោះ​និ​យាយ​ថា​៖​ ​«​យើង​គ្មាន​ប្រាក់​ផ្ទាល់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​ទេ​ ដោយ​សារ​ប្រាក់​បៀ​វត្ស​របស់​ខ្ញុំ​មាន​ចំ​នួន​តិច​តួច​»​។​ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មន្រ្តី​នោះ​បន្ត​ទៀត​ថា​៖​ «​យើង​ព្យា​យាម​ជួយ​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៏​ថា​ ​យើង​ការ​ពារ​ពួក​គេ»​។

លោក ទូច​ ​ណា​រ៉ុថអគ្គស្នងការប៉ូលិសក្រុងភ្នំពេញបាន​និ​យាយ​ថា​ ប៉ូ​លិស​តែង​តែ​នៅ

គៀក​ជាប់​នឹង​ភារ​កិច្ច​របស់​ពួក​គេ​ ​និង​គោរព​ប្រ​ជា​ពល​រដ្ឋ​ សូម្បី​តែ​នៅ​មាន​ភាព​ព្រ​ងើយ​កន្តើយ​ខ្លះ​កើត​មាន​ក៏ដោយក៏មិន​អាច​បំ​ពេញ​ទៅ​តាម​តម្រូវ​ការ​សា​ធារ​ណៈ​បាន​ទេ​។​ លោក​ពន្យល់​ទៀត​ថា​ ​ទោះ​ជា​យ៉ាង​ណា​ក៏​នៅ​តែ​មាន​ចំ​ណុច​ខ្វះ​ខាត​ខ្លះ​ៗ​ដើម្បី​កែ​តម្រូវ​ដែរ។

លោក​ ​ទូច​ ​ណា​រ៉ុថ​ ​បន្ត​ទៀត​ថា​៖​ ​«​នៅ​តែ​មាន​ការ​ខ្វះ​ខាត​អព្យា​ក្រិត​ភាព​។​ យើង​ព្យា​យាម​បង្កើត​វា​។ ​យើង​ទទួល​យក​គ្រប់​ពាក្យ​បណ្តឹង​របស់​ប្រ​ជា​ពល​រដ្ឋ​ ​និង​ការ​កា​រិះ​គន់​ ហើយ​យើង​នឹង​ធ្វើ​ការ​កែ​តម្រូវ​»​។

អគ្គ​ស្នង​ការ​ដ្ឋាននគរបាលជាតិ​ ​(GCNP)​ ក្រោម​ក្រ​សួង​ម​ហា​ផ្ទៃ​បាន​ធ្វើ​សេច​ក្តី​ព្រាង​ច្បាប់​លើ​ក្រម​សីល​ធម៌​របស់​ប៉ូ​លិស​។ លោក​ ​សុខ​ ​សំ​អឿន​ ​បាន​និ​យាយ​ថា​ វា​មាន​សារះ​សំ​ខាន់​ណាស់​សម្រាប់​ស្ថា​ប័ន​ប៉ូ​លិស​ ​ដោយ​សារ​វា​អាច​ពង្រឹង​លទ្ធ​ភាព​របស់​ប៉ូ​លិស​ ​រចនា​សម្ព័ន្ធ​ ហើយ​វា​នឹង​បង្កើត​កម្លាំង​ប៉ូ​លិស​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​កម្ពុជា។

 

ក្រៅ​ពី​នេះ​ ​GCNP​ ​បាន​បង្កើត​ផែន​ការ​យុទ្ធ​សាស្រ្ត​៥​ឆ្នាំ​ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៣​ ដើម្បី​ពង្រឹង​លទ្ធ​ភាព​និ​ង​ពង្រឹង​ប្រ​សិទ្ធ​ភាព​នៃ​ប៉ូ​លិស​ក្នុង​ការថែ​​រក្សា​សង្គម​ និង​រក្សា​សន្តិ​សុខ​សា​ធា​រណៈ​។​ ​ផែន​ការ​នេះ​ក៏​មាន​ទិស​ដៅ​បង្កើន​រចនា​សម្ព័ន្ធ​ផ្ទៃ​ក្នុង​ប៉ូ​លិស​ ​និង​បង្កើត​កង​កម្លាំង​ប៉ូ​លិស​ដែល​មាន​គុណ​ភាព​ ​អា​ជីព​ ​គុណ​ធម៌​ ​និង​សីល​ធម៌​ និង​ស្រ​ឡាញ់​ហើយ​គាំ​ទ្រ​ដោយ​ប្រ​ជា​ពល​រដ្ឋ​។

លោក​ ​សុខ​ ​សំ​អឿន​ ​បាន​ឲ្យ​ដឹង​ថា​ ​ដើម្បី​ឲ្យ​មាន​ប្រ​ជា​ធិប​តេយ្យ​មួយ​ និង​រចនា​សម្ព័ន្ធ​ប៉ូ​លិស​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​ ​ប៉ូ​លិស​ត្រូវ​តែ​អព្យា​ក្រិត​ មិន​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​គណ​បក្ស​នយោ​បាយ​ណា​មួយ​។

លោក​បន្ត​ទៀត​ថា​៖​ ​«​បើ​សិន​ជា​ប៉ូ​លិស​មិន​អព្យា​ក្រិត​ ហើយ​មិន​ធ្វើ​ទៅ​តាម​តួ​នា​ទី​របស់​ពួក​គេ​ជា​មួយ​នឹង​​សេ​រី​ភាព​ក្នុង​ការ​ជ្រៀត​ជ្រែក​ណា​មួយ​ទេ​ អ្នក​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ ​និង​ចាត់​វិ​ធាន​ការ​ប្រ​ឆាំង​តែ​ប៉ុណ្ណោះ​»​។ PV/Lift

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s