Film Review: Rodern Mean Sne (Charming Rodern)

By Sun Narin

You mostly see the funny foreign and ghost films screened at Lux cinema. Recently, FCI production has produced a movie called Rodern Mean Sne (Charming Rodern) and it has been screened at Soriya shopping center. When you hear the title, you will realize that the movie is funny and laughing. That’s absolutely correct! After seeing the promotion of the film, my friends and I really want to watch it. The visitors are sitting, standing, waiting outside the cinema and watching the short playing scene of the movie, they laugh with the funny character’s performance.

When the film starts being screened in the room, first it seems a bit shock to the viewers since a girl strangles her throat, but this action leads the audience to find out what happens to her. However, the laughing explodes in 10 minutes when the main protagonists who come from abroad meet each other and they mock and speak very funny English.

Having watched it last week at Soriya supermarket, I think it’s the new Cambodia’s humorous film attractive to the visitors with good quality and performance. However, there is one lacking point: the meaning of the story which is not clearly indicated to the audience.

The main point of the story is about a girl named Sonita whose older sister commits suicide by strangling her throat without leaving any reason. She is skeptical why her sister kills herself; therefore, she is very inquisitive to reveal the cause of the death and she pretends to be a servant for a wealthy family in order to find out about the story related to her sister. She makes herself as a real funny servant for a family of the male character called Chemy. David is Chemy’s brother, who is ambitious of the family’s wealth and is envious with his brother. David makes a plot to kill his brother, but his bad plan has never been successful. Sonita whose name as servant is Soy finds out that her sister was the girlfriend of David and she committed suicide because she was pregnant and David did not acknowledge and left her.

The humor of the film which makes the audience laugh is the main point to be appreciated along with the quality and the good and attractive performance of the characters. The director makes the audience laugh through the funny characters’ actions. The female character, for instance, acts as the pretending countryside girl and the way that the male character performs as the Tokyo man. However, the film seems​ not to lead the audience well to follow the meaning of story since it renders doubtful why the character does like that and what happens to the antagonist at the end of the story. For example, the female protagonist pretends to be the servant at the male character’s house, but there are no clues in the film why she does like that. One more thing, when Sonita finds out that the antagonist David causes her sister dead, she does not do anything and the antagonist seems not to be punished for that thing.

Regarding the character’s performance, I like very much since they are very skillful in performing as the funny and nasty characters. All the visitors admire all the characters namely Sonita (Saray Sakhana) who is a funny character, Ariya (Ly Chan Siha) who acts as the nasty girl. Generally, Saray Sakhana performs as a gentle girl, but she acts as the funny character, which is strange to the viewers. What is also strange is that the main male character is a Japanese guy who can speak Khmer little. Also, the film includes a gay character which makes the viewers laugh with his actions and face.

Overall, the film Rodern Mean Sne is a new funny film produced by Cambodian director. I recommend the film to you if you want to laugh and see the way that Saray Sakhana acts as a childish girl. It is very joking and laughing. You should go to see it and it can show your support for Cambodian movie.

ដោយ ស៊ុន ណារិន

ភាគ​ច្រើន​អ្នក​ធ្លាប់​មើល​ខ្សែ​ភាព​យន្ត​កម្លែង​បរទេស​ និង​រឿង​ខ្មោច​ដែលបញ្ចាំងនៅ​រោង​ភាព​យន្ត​លុច្ស​។​ ​នា​ពេល​ថ្មីៗ​​នេះ​ ​ផលិត​កម្ម​ FCI​ បាន​ផលិត​ខ្សែ​ភាព​យន្ត​មួយ​រឿង​មាន​ចំ​ណង​ជើង​ថា​ ​រដឺន​មាន​ស្នេហ៍​ ​ដែលកំពុង​ចាក់បញ្ចាំងនៅរោងភាពយន្តផ្សារទំនើប

សូរិយា។ ​នៅ​ពេល​អ្នក​ឮ​ចំ​ណង​ជើងរឿង​នេះ​ អ្នក​ប្រ​ហែល​ជា​គិត​ថា​ ​​ភាព​យន្ត​នេះ​ជា​រឿង​អស់​សំ​ណើច​ ​និង​កម្លែង​។​ ​វា​ពិត​ណាស់!​ បន្ទាប់​ពី​ឃើញ​ការ​ផ្សព្វ​ផ្សាយ​រឿង​នេះ​ ​ខ្ញុំ​និង​មិត្ត​ភក្តិ​ពិត​ជា​ចង់​ទៅ​មើល​វា​។​ ទស្ស​និក​ជន​កំ​ពុង​ឈរ​តម្រង់​ជួរ​គ្នា​រង់​ចាំ​នៅ​ខាង​ក្រៅ​រោង​កុន​ ​ហើយ​មើល​​ និងសើចជាមួយឈុត​បង្ហាញ​ខ្លី​ៗ​។

ពេល​កុន​ចាប់​ផ្តើម​បញ្ចាំង ​វា​ហាក់​បី​ដូច​ជា​ភ្ញាក់​ផ្អើល​បន្តិច​ចំ​ពោះ​អ្នក​មើល​ដោយ​សារ​មាន​ស្រ្តី​ម្នាក់​បានចង​ក​សម្លាប់ខ្លួន​ ​ប៉ុន្តែ​សម្ម​ភាព​នេះ​បាន​ធ្វើ​ឲ្យ​ទស្ស​និក​ជន​តាម​ដាន​ចង់​ដឹង​ថា​ តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំ​ពោះ​នាង​។​ ​ទោះ​ជា​យ៉ាង​ណា​ សំ​ណើច​ផ្ទុះ​ឡើង​១០

នា​ទី​ក្រោយមក នៅ​ពេល​តួ​ឯក​ប្រុសស្រីដែលមក​ពី​បរ​ទេស​​ជួបគ្នាហើយ​ពួក​គេ​បាននិយាយ ដឺគ្នា ​និងភា​សា​អង់​គ្លេស​គួរ​ឲ្យ​អស់​សំ​ណើច​។

បន្ទាប់​ពី​បាន​ទស្សនា​ខ្សែ​ភាព​យន្ត​នេះ​ហើយ​ ​ខ្ញុំ​គិត​ថា ​វា​គឺ​ជា​រឿង​កំប្លែង​បែប​ថ្មី​របស់​កម្ពុជា​ ​ដែល​ទាក់​ទាញ​ទស្ស​និក​ជន​ជា​មួយ​ការ​សម្តែង​ល្អ​។​ ​ទោះ​ជា​យ៉ាង​ណា ​ក៏​នៅ​មាន​ចំ​ណុច​ខ្វះខាត​មួយ​ដែរ​គឺ​ អត្ថ​ន័យ​នៅ​ក្នុង​រឿង​ហាក់​បី​ដូច​ជា​ចង្អុល​បង្ហាញ​មិន​សូវ​ច្បាស់​សោះ​ដល់​អ្នក​មើល​។

ចំ​ណុច​សំ​ខាន់​នៃ​សាច់​រឿង​នេះ​ ​គឺ​ស្តី​ពី​ស្រ្តី​ម្នាក់​ឈ្មោះ​ ​សូ​នី​តា​ដែល​​បង​ស្រី​របស់នាង​បាន​ចង​ក​សម្លាប់​ខ្លួន​ដោយ​គ្មាន​​មូល​ហេតុ​។ ​សូ​នីតា​ឆ្ងល់ថា ​ហេតុ​អី្វ​បាន​ជា​បង​ស្រី​របស់​នាង​សម្លាប់​ខ្លួន​បែប​នេះ​។​ ​ដូច្នេះ ​សូ​នី​តា ​បានសម្រេចចិត្ត​​ស្វែង​រក​ពី​មូលហេតុ​នៃ​ការ​ស្លាប់​ ហើយ​នាង​បាន​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ចៅ​ហ្វាយ​ឈ្មោះ​ថា​ ​ជេមី​ ​ដើម្បី​ស្វែង​រក​ការ​ពិត​ពី​ប្អូន​ស្រី​។​ ​​សូ​នី​តា​​ បាន​ក្លែង​បន្លំ​ឈ្មោះ​ថា​ ​សយ​។ ​លោក​ ​ដេវីដ​ ​គឺ​ជា​ប្អូន​ប្រុស​របស់​ជេ​មី​ ដែល​មាន​មហិ​ច្ឆិ​តា​ខ្ពស់​ ​និង​ច្រ​ណែន​ចំ​ពោះ​បង​ខ្លួន​ឯង​ ​មានគំនិតអាក្រក់ចង់សម្លាប់បងខ្លួនឯង ប៉ុន្តែ​ផែន​ការ​អា​ក្រក់​របស់​ ដេ​វីដ​ មិន​ដែល​បាន​សម្រេច​ម្តង​ណា​ទេ​។ ​សូ​នី​តា​​ ​រក​ឃើញ​ថា​ ​ប្អូន​ស្រី​របស់​នាង​គឺ​ជា​សង្សារ​របស់​​​ ដេវីដ ហើយ​នាង​សម្លាប់​ខ្លួន​ដោយ​សារ​មាន​ផ្ទៃ​ពោះ​ដោយ ដេវីដ មិន​ព្រម​ទទួល​យក​នាង​និង​កូន​។

ខ្សែ​ភាព​យន្ត​បែបកំប្លែង​នេះ​​ ​បាន​ធ្វើ​ឲ្យ​ទស្ស​និក​ជន​សើច​ ដែល​ជា​ចំ​ណុច​ចម្បង​ក្នុង​ការ​វាយ​តម្លៃ​ ​រួម​ជា​មួយ​គុណ​ភាព​​ ​និង​ការ​សម្តែង​យ៉ាង​ទាក់​ទាញ​ផង​។​ ​អ្នក​ដឹក​នាំ​រឿង​ បាន​ធ្វើ​ឲ្យ​អ្នក​មើល​សើច​ដោយ​សារ​អត្ត​ចរិក​នៃ​ការ​សម្តែង​របស់​តួ​។ ​ចំណែកឯ​​តួ​​ស្រី​ ​​នាង​សម្តែង​ធ្វើ​ពុត​ជា​ស្រ្តី​ជន​បទ​ ​ហើយ​តួ​ប្រុស​សម្តែង​ដូច​ជា​បុរស​តូ​ក្យូ​អី​ចឹង​។ ទោះ​ជា​យ៉ាង​ណា ​ខ្សែ​ភាព​យន្ត​ហាក់​បី​ដូច​ជា​មិន​បាន​នាំ​អ្នក​ទស្សនា​ឲ្យ​តាម​ដាន​ទៅ​តាម​អត្ថ​ន័យ​នៃ​សាច់​រឿង​ទេ​ ដោយ​សារ​រឿង​នេះ​មិនបានបង្ហាញអោយច្បាស់ថា​ ហេតុ​អ្វី​បាន​ជា​តួ​សម្តែង​ត្រូវ​ធ្វើ​បែប​នេះ​។ ​តើ​មាន​អ្វី​កើត​ឡើង​នៅ​ចុង​បញ្ចប់​ចំ​ពោះ​តួក្បត់។​ ​ឧទាហរណ៍​ តួ​ឯក​ស្រី​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​នៅ​ផ្ទះ​តួ​ឯក​ប្រុស​ ​ប៉ុន្តែ​អត់​មាន​ការបញ្ជាក់ថាហេតុអ្វីបានជានាងចូលទៅរស់នៅផ្ទះ

នោះទេ។ បន្ទាប់​មក​ ​នៅ​ពេល​ដែល​នាង​ សូ​នី​​តា​ ស្វែង​រក​ឃើញ​ថា​​​ ដេវី​ដ​ ​គឺ​ជា​អ្នក​ធ្វើ​ឲ្យ​ប្អូន​ស្រី​នាង​ស្លាប់​ សូនីតា​ ​មិន​បាន​ធ្វើ​អ្វី​ទៀត​ឡើយ​។​ ចំណែក​ឯ​តួ​ប្រុស​វិញ​​មិន​បាន​ទទួល​ទារុណ​កម្ម​ចំ​ពោះ​អំ​ពើ​ដែល​ខ្លួន​បាន​ប្រ​ព្រឹត្តិ​នោះទេ។

តាម​រយៈ​ការ​សម្តែង​ ខ្ញុំ​ចូល​ចិត្ត​ខ្លាំង​ណាស់​ដោយ​សារ​អ្នក​ទាំង​នោះ​មាន​ទេព​កោសល្យ​នៅ​ក្នុង​ការ​សម្តែង​ជា​តួ​កំប្លែង​ ​និង​កាច​ឆ្នាស់​។​ ខ្ញុំ​ឃើញ​ទស្ស​និក​ជន​ទាំង​អស់​កោត​សសើរ​ចំ​ពោះ​តួ​ឯក​ស្រី​សូ​នី​តា​ ​សម្តែង​ជា​តួ​ក្រ​មិច​ក្រ​មើម​ ​និង​មាន​ឈ្មោះ​ពិត​ប្រាកដ​ថា​ ​កញ្ញា​​ សា​រាយ​ ​សក្ខ​ណា​ ។ នាង​ធ្លាប់​តែ​សម្តែងជា​មនុស្ស​ស្រី​ម្នាក់​ស្លូត​ ប៉ុន្តែ​នាង​បាន​ធ្វើ​ឲ្យ​ទស្ស​និក​ជន​ភ្ញាក់​ផ្អើល​ដោយ​សារកាយវិការសម្តែងនៅក្នុងរឿងនេះ​។ ​ខ្សែ​ភាព​យន្ត​ក៏​បាន​រួម​បញ្ចូល​អ្នក​សម្តែង​ខ្ទើយ​ផង​ដែរ​ ធ្វើ​ឲ្យ​អ្នក​មើល​អស់​សំ​ណើច​ជា​មួយ​សកម្ម​ភាព​ ​និង​មុខ​មាត់​។

សរុប​ទៅ​ ​រឿង​ រដឺន​មាន​ស្នេហ៍ ​គឺ​ជា​ភាព​យន្ត​ថ្មី​ ​កំ​ប្លែង​។​ ខ្ញុំ​សូម​ណែ​នាំ​ភាព​យន្ត​នេះ​ទៅ​អ្នក​ ​បើ​សិន​ជា​អ្នក​ចង់​សើច​ ​ហើយ​ទស្សនា​ថ្វី​​ដៃ​​សម្តែង​របស់​កញ្ញា​ ​សា​រាយ​​​ ​សក្ខណា ​ជា​ស្រី​រប៉ិល​រប៉ូច​នោះ​ អ្នក​គួរ​តែ​ទៅ​មើល​ភាព​យន្ត​នេះ​ ហើយ​អ្នក​ក៏អាច​បង្ហាញ​ពី​ការ​គាំ​ទ្រ​ដល់​ភាព​យន្ត​កម្ពុជា​ផង​ដែរ​។​ PV/Lift

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s