Fund Raising Management for Military at Preah Vihear temple

By Sun Narin and Kim Samath

Forty six year-old Chheng Sarann, office official of Vocational Training at the Ministry of Education, has contributed his money to supporting military at Preah Vihear temple four times including at his home and workplace, expressing the reason he gave money to the fund raising foundation is that he followed his colleagues and neighbors.

“No one forced me to give but I had to because if I did not, I was strange among other people who contributed money,”

he said, adding that he was not worried about his contribution by explaining that if they do not give this money to military, they commit a sin like Buddhist speech, “doing bad, receiving bad, doing good, receiving good”.

He continues that the money can be lost or not is contingent on the collectors whether they are honest or not. However, he said that, “I think  the contribution can help the soldiers in terms of food and consumption material.”

Since the simmering dispute between Cambodia and Thailand over Preah Vihear temple occurred in 2008, Cambodia’s government has started the idea of nationalist fund raising to back the military at the border through some television stations, private and public institutions. Since the recent clash on February 4th, fund raising has been more increasing than previous time because the foundation reached every province nationwide. However, the critics are skeptical whether all of the fund will go to the military’s hands or not and a small number of people seem to be bored of the raising.

Under the Ministry of Interior, the provincial governors set up a fund raising group in the province and each governor took the money to buy food stuffs and distributed directly to the military. When they has brought food stuffs to military, television stations always go to cover the event in order to inform the public.

However, one critic spoke to be unnamed that it is true that money and stuffs were distributed to the military, but not all of the money has been given to the military.

“There is no transparency for that. They may keep some money for their own pocket,” he said.

In Phnom Penh, some commune chiefs went to people’s residents with a piece of paper for fund raising supporting the military. They asked people to contribute both finance and food stuffs.

Phan Raksmey, a resident in Orrusey commune, said that he contributed some food stuffs to the military because he thought that this can truly reach military’s hands.

“I do not want to contribute money since I am afraid that they just keep money for their own self. I am a bit tired of fund raising now,” he said.

The fund raising is also prevailing among education institutions. Students are asked to contribute some money to supporting the military. Royal University of Phnom Penh (RUPP)

always raised fund from students and Ponn Chhay, the office chief of academics of RUPP, said that no members of government told his school to raise money but lecturers themselves were willing to do this.

“We are suffering from Thailand’s invasion over our territory,” he said. “I am sure that money will reach military’s hands because we ask students to write their names and the amount of money they contributed. Students and other contributors will see their names on television screen, so they can trust,” said Ponn Chhay.

He said that all of the money his school collected was sent to Bayon Television Foundation and  RUPP even sent some voluntary youths to help pack the presents for military.

Two television stations namely CTN and Bayon play an important role in raising fund from the people. By February 24th, Bayon television has collected around 1.17 million dollars.

Bayon TV station has gone to Preah Vihear province to distribute some stuff to the military directly since February 7th by buying a variety of stuffs for them, according to Tith Thavrith, Deputy Director General of Bayon Television station.

Pol Vibo, deputy general manager of CTN station, said that his working group distributed collected fund to the military since February 26th, explaining that he divided the amount of 2500 dollars to each deceased soldiers and spent the rest of money buying some food stuff and other consumption material.

He said that people who wanted to contribute, they had to come directly to CTN and then CTN issued a receipt for them.

“This can guarantee the accuracy of collecting fund from the people,” he said, adding that we have a mix working group to give out fund and stuffs to military, by handing money to the dead victim family and military leaders in meeting of soldiers and broadcasting the event on television.

“All of these show the transparency of distribution of money without disclosure. We are nationalist and aim to help our country,” he said.

Born Kanha, sophomore student of sociology at RUPP, said that he gave his own money for Preah Vihear Temple because the government is lacking budget to support the soldiers.

However she complained that, “I am not sure that this money can reach soldiers or not. I do not trust people collecting fund. Our society is difficult to trust for this work.”

ដោយ គឹម សំអាត និង​ស៊ុន ណារិន

លោកឆេង​​ សារ៉ាន់ អាយុ៤៦ឆ្នាំ ជាមន្រ្តីការិយាល័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៃក្រសួង​អប់រំ យុវជន និងកីឡា បានចូលរួមចំណែកថវិកាសម្រាប់ទ្រទង់ប្រាសាទព្រះវិហារបួនដងមក​ហើយគឺនៅ​ឯផ្ទះផង និងកន្លែងធ្វើការផង។ លោកបានប្រាប់អោយដឹងពីមូលហេតុដែលលោកបរិច្ចាគ​ថវិកា​របស់​លោក គឺដោយសារគាត់ធ្វើតាមមិត្តរួមការងារ និងអ្នកជិតខាងរបស់គាត់។

លោកបានមានប្រសាសន៍ថា៖«គ្មាននរណាបង្ខំខ្ញុំ ប៉ុន្ទែខ្ញុំត្រូវតែបរិច្ចាគ ពីព្រោះប្រសិនបើខ្ញុំមិនចូល

រួមចំណែកខ្ញុំជាមនុស្សចម្លែកក្នុងចំណោមអ្នកដទៃដែលបានបរិច្ចាគ»។ លោកបន្ថែមថា លោកមិន

មានការព្រួយបារម្ភទេដោយពន្យល់ថា ប្រសិនបើពួកគេមិនអោយថវិកាទាំងអស់នោះទៅកងទ័ព

ពួកគេប្រព្រឹត្តបាប ដូចព្រះពុទ្ធបានលើកឡើងថា «ធ្វើល្អបានល្អ ធើ្វអាក្រក់បានអាក្រក់»។

លោកបានបន្តថា ថវិកានោះអាចបាត់ឬមិនបាត់ អាស្រ័យលើអ្នកប្រមូល ថាតើគេជាមនុស្សស្មោះ

ត្រង់ឬយ៉ាងណា។ ទោះបីជាយ៉ាងណាលោកប្រាប់ថា៖«លុយទាំងនោះអាចជួយកងទ័ពជាអាហារ

និង​ សម្ភារៈប្រើប្រាស់ផ្សេងៗ»។

ចាប់តាំងពីប្រទេសកម្ពុជា និងថៃមានជម្លោះជាមួយគ្នាជាបន្តបន្ទាប់លើប្រាសាទព្រះវិហារក្នុងឆ្នាំ

២០០៨ រដ្ឋាភិបាលប្រទេសកម្ពុជាបានចាប់ផ្តើមគំនិតនៃការចូលរួមចំណែកវិភាគទានជាលក្ខណៈ

ជាតិនិយមក្នុងការជួយគាំទ្រកងទ័ពនៅតំបន់ប្រសាទព្រះវិហារ តាមរយៈទូរទស្សន៍ ស្ថាប័នរដ្ឋ និង

ឯកជននានា។ បន្ទាប់ពីការប៉ះទង្គិចថ្មីៗនេះនាថ្ងៃទី៤ ខែកុម្ភៈ ការប្រមូលថវិកាជួយកងទ័ពមានភាព

កើនឡើងជាងមុនទៀត ពីព្រោះមូលនិធិបានទៅដល់គ្រប់ទីរួមខេត្តទូទាំងប្រទេស។ ទោះបីជាយ៉ាង

ណាក៏ដោយ អ្នករិះគន់នៅតែមានចម្ងល់ថាតើថវិកាទាំងអស់នោះអាចទៅដល់ដៃកងទ័ពឫ

មួយយ៉ាងណា ហើយប្រជាពលរដ្ឋមួយចំនួនមានការធុញទ្រាន់នឹងការប្រមូលលុយជួយកងទ័ព។

ក្រោមការណែនាំរបស់ក្រសួងមហាផ្ទៃ គណអភិបាលខេត្តបានបង្កើតជាមូលនិធិតាមខេត្តដើម្បី

ប្រមូលថវិកា ហើយអភិបាលខេត្តក៏បានយកថវិកាទាំងអស់នោះទៅទិញជាគ្រឿងឩបភោគហើយ

ចែកជូនដល់កងទ័ពដោយផ្ទាល់។ នៅពេលដែលពួកគេនាំសម្ភារៈចែកជូនកងទ័ព ទូរទស្សន៍តែង

តែទៅផ្តិតយករូបភាពទាំងអស់នោះដើម្បីបង្ហាញជូនប្រជាពលរដ្ឋ។ អ្នករិះគន់ដែលនិយាយមិន

បញ្ចេញឈ្មោះបានអោយដឹងថា វាពិតណាស់ថវិកា និងសម្ភារៈបានចែកជូនដល់កងទ័ព តែមិនមែន

លុយទាំងអស់នោះបានទៅដល់ទេ។លោកមានប្រសាសន៍ថា៖«វាគ្មានតម្លាភាពទេ ពួកគេអាចកិប

កេងលុយខ្លះ»។

នៅទីក្រុងភ្នំពេញ តាមសង្កាត់ខ្លះក៏មានការប្រមូលថវិកា​ និងគ្រឿងបរិភោគផ្សេងៗពីប្រជាជន

ដោយចែកជូនប្រជាជននូវក្រដាសមួយសន្លឹកអំពីការចូលរួមវិភាគទានជួយកងទ័ព។ មន្រ្តីសង្កាត់

បានសុំអោយប្រជាជនបរិច្ចាគជាថវិកា និងគ្រឿងឩបភោគផ្សេងៗ។

ផាន់ រស្មី ប្រជាពលរដ្ឋម្នាក់ដែលរស់នៅសង្កាត់អូរឬស្សីបានអោយដឹងថា លោកបានចូលរួមជា

គ្រឿងឩបភោគបរិភោគពីព្រោះលោកគិតថាវាអាចទៅដល់ដៃកងទ័ព។

លោកបានបញ្ជាក់ថា៖«ខ្ញុំមិនចង់អោយជាលុយទេ ព្រោះខ្លាចគេទុកសម្រាប់ខ្លួនឯង មិនយកទៅ

អោយកងទ័ព។ ឥឡូវនេះ ខ្ញុំមានការធុញទ្រាន់នឹងការប្រមូលថវិកា»។

សកម្មភាពប្រមូលថវិកាក៏បានកើតឡើងនៅតាមស្ថាប័នអប់រំនានា។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

តែងតែរៀបចំមូលនិធិនេះ ដោយលោកពន់ ឆាយ ប្រធានការិយាល័យសិក្សាបានមានប្រសាសន៍ថា

មិនមានសមាជិករដ្ឋាភិបាលណាប្រាប់អោយមានការបង្កើតជាមូលនិធិអង្គាសថវិកានេះទេ ប៉ុន្តែ

លោកគ្រូ អ្នកគ្រូផ្ទាល់មានឆន្ទៈក្នុងការបង្កើតជាមូលនិធិនេះ។

លោកមានប្រសាសន៍ថា៖«យើងមានការឈឺចាប់នៃការឈ្លានពានរបស់ថៃ។ ខ្ញុំជឿថា លុយពិតជា

បានទៅដល់កងទ័ព ពីព្រោះយើងបានអោយសិស្សសរសេឈ្មោះ និងចំនួនថវិកាដែលគាត់រួម

ចំណែក។ ពួកគេអាចឃើញឈ្មោះគេនៅលើកញ្ចក់ទូរទស្សន៍ ហើយគេនឹងទុកចិត្ត»។ លោកបាន

បញ្ជាក់ថា លុយដែលប្រមូលបាន ផ្ញើទៅអោយមូលនិធិទូរទស្សន៍បាយ័ន ហើយសាកលវិទ្យាល័យ

ភូមិន្ទភ្នំពេញ បានបញ្ជូនសិស្សស្ម័គ្រចិត្តមួយចំនួនទៅជួយខ្ចប់របស់របរសម្រាប់កងទ័ព។

ទូរទស្សន៍ចំនួនពីរដូចជា ស៊ី ធី អ៊ិន និងបាយ័ន បានដើរតួនាទីសំខាន់ក្នុងការប្រមូលថវិកាជួយកង

ទ័ពនៅប្រាសាទព្រះវិហារ។ រហូតមកដល់ថ្ងៃទី២៤ខែកុម្ភៈ ទូរទស្សន៍បាយ័នប្រមូលបានប្រហែល

១១៧ម៉ឺនដុល្លា។ លោកទិត ថាវរិទ្ធ អគ្គនាយករងទូរទស្សន៍បាយ័នបានអោយដឹងថាទូរទស្សន៍

បាយ័នបានយកថវិកា និងសម្ភារៈទៅចែកជួនកងទ័ពដោយផ្ទាល់ តាំងពីថ្ងៃទី៧ ហើយទូរទស្សន៍

បាយ័នក៏បានផ្តិតយករូបភាពទាំងនោះចាក់ផ្សាយផងដែរ។

លោក ប៉ុល វិបូ អ្នកគ្រប់គ្រងទូទៅរបស់ទូរទស្សន៍ស៊ី ធី អ៊ិន បានអោយដឹងថា ក្រុមការងាររបស់

លោកបានយកថវិកាទៅចែកជូនកងទ័ពដោយផ្ទាល់តាំងពីថ្ងៃទី២៦ ខែកុម្ភៈ​ ដោយពន្យល់ថា គាត់

បានបែងចែកថវិកា ដោយអោយយុទ្ធជនពលីជីវិតចំនួន២៥០០ដុល្លាម្នាក់ៗ ហើយថវិកាដែលនៅ

សល់យកទៅទិញគ្រឿងឩបភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ លោកបន្ថែមថា ប្រជាជនដែល

ចង់ចូលរួមចំណែក គាត់ត្រូវតែយកមកផ្ទាល់ដល់ស៊ី ធី អ៊ិន ហើយស៊ី ធី អ៊ិននឹងចេញជាវិក័យបត្រ

សម្រាប់ពួកគេ។

លោកបានបញ្ជាក់៖«នេះអាចធានាពីភាពត្រឹមត្រូវក្នុងការប្រមួលថវិកា» ហើយបន្ថែមថា គណកម្ម

ការចម្រុះនឹងចែកជួនតំណាងគ្រួសារយុទ្ធជនដែលបាត់បង់ជីវិត និងចែកសម្ភារៈទៅកងទ័ពនៅ

ពេលដែលកងទ័ពជួបជុំគ្នា និងមានការផ្សាយតាមទូរទស្សន៍ទៀតផង។

លោកមានប្រសាសន៍ថា៖«ទាំងអស់នេះបង្ហាញពីតម្លាភាពក្នុងការចែកទៅដល់កងទ័ពដោយគ្មាន

ការលាក់បាំង។ យើងមានជាតិនិយម និងគោលបំណងជួយប្រទេសរបស់យើង»។

ប៊ន​ កញ្ញាជានិស្សិតឆ្នាំទីពីរផ្នែកសង្គមវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានលើក

ឡើងថា នាងចូលរួមចំណែកជួយកងទ័ពដោយរដ្ឋាភិបាលខ្វះថវិកាសម្រាប់កងទ័ព ប៉ុន្តែ

កញ្ញាបានត្អូញត្អែរថា៖«ខ្ញុំមិនប្រាកដថាលុយនេះអាចទៅដល់ដៃកងទ័ពឬទេ។ ខ្ញុំមិនទុកចិត្ត

អ្នកអង្គាសលុយទេ។ សង្គមរបស់យើងពិបាកណាស់ក្នុងការទុកចិត្តកិច្ចការទាំងនេះ»។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s