The impact of Vietnamese business and investment on Cambodia

By Sun Narin and Cheng Lita

Politically, Vietnam has had a very strong and intricate relationship with Cambodia for a long time, especially after the collapse of the Khmer Rouge regime. Besides political clout, Vietnam has forged noticeably intimate and strong economic ties with the Kingdom. A variety of businesses have been operated in Cambodia by Vietnamese and a lot of products on sale throughout the country’s markets are Vietnam-made products. Recently, a Vietnamese supermarket opened in Phnom Penh as well as other big businesses, like the Metfone company.

Vietnam is also one of the largest investors in Cambodia compared with other neighbouring countries. In 2009, Vietnam and Cambodia signed deals worth US$6 billion at a conference held in Ho Chi Minh City to promote Vietnamese investment in Cambodia. The investment mainly focuses on the exploration and exploitation of minerals, oil and gas, the construction of hydro-power electric plants and power transmission lines, rubber plantations and developing transport infrastructure. However, some critics claim that Vietnam’s investment is a problem since it impacts the nation’s interests.

Son Chhay, a lawmaker with the Sam Rainsy Party, said that every Vietnamese business is run fast and progressive and gave the Metfone mobile service as an example – it is owned by Vietnamese, but it can compete with the longer established mobile service companies.

“All Vietnamese businesses are strongly supported. Metfone is used within Cambodia’s arm forces,” he said.

He said that Vietnamese investment has impacted on Cambodia’s environment, people’s living and the whole country’s interest. He said the companies investing here do not care about the consequences on people’s lives, including land conflicts, evictions and forest destruction.

“Vietnamese investors are provided with special land concessions by the government, especially rubber plantations,” he said. “Vietnam does not only have tremendous political influence on Cambodia, but also economic leverage. It seems they are competing with China over investment in Cambodia.”

Vietnam has been given special rights to invest in minerals and other natural resource sectors which concerns Son Chhay. He said the Vietnamese are not experts in mineral exploration, which if done wrong can bring about the destruction of the environment.

Vietnamese companies including Chu Se Rubber Company Kampong Thom and PNT have been clearing the forest in Kampong Thom province to plant rubber trees, which affects people’s lives and leads to the devastation of natural resources and native trees. In 2009, the government allowed Vietnamese company Krong Buk to invest in a 6,000-hectare area in Rattanakiri province, which caused land conflicts and impacted on people’s lives and their farms.

Cambodian People’s Party lawmaker Cheam Yeap said Cambodia benefits from Vietnam’s investment, especially with job creation through rubber plantations and through taxation.

“Vietnamese companies bring their technicians and experts, but they will employ Cambodia’s workforce, so people can benefit from that,” he said.

Cheam Yeap acknowledged that there have been wrongdoings and loopholes, but said the government will deal with the problems, adding that Cambodia has investment laws and other policies for foreign investors to abide by, so companies cannot do anything they want.

“We have the authority to oversee all of the companies’ activities,” he said, “The Council for the Development of Cambodia (CDC) and local authorities study the land and forests before allowing them to do investment, making sure it will not affect the people’s interest and environment.”

However, Son Chhay said that so far there have been no Cambodian workers for the rubber plantations and he said he was concerned that Vietnamese investors would not use Cambodia’s labour.

“They will live on our land for a long time since the government provides 99-year land concessions and then what happens?” he said.

There are a lot of investors and business people in Cambodia, mostly large-scale investment done by foreigners. For Vietnamese investors, Cheam Yeap pointed out that they have the ability and capacity to invest in many sectors.

“We welcome both local and foreign investors. If they have enough capital, they can do it. We prioritise local investors, but if they cannot do it, we will allow foreign investors,” he said.

However, Son Chhay said: “Local investors have the ability to invest. The government should have a master plan for development, an effective law and take care of the people, making sure the people can benefit.”

Bilateral co-operation between Cambodia and Vietnam has developed in many fields, with two-way trade reaching US$1.8 billion last year and Vietnamese businesses investing about US$2 billion in Cambodia, according to news sources in Vietnam.

Kang Chandararoth, the president of the Cambodia Institute for Development Study, explained that there are always benefits and negative impacts with foreign investment, but Cambodia needs more foreign investors to increase its domestic industries.

“At this time, Cambodia is heavily contingent on foreign investment,” he said.

CDC deputy secretary general Duy Thov said Cambodia welcomed all investors in order to develop the country, and added that Vietnam has invested a lot in Cambodia compared with other neighbouring countries.

“Vietnam invests in all sectors which are beneficial to the country, including agriculture, industry, banking, telecommunication and tourism, which are beneficial to Cambodia,” he said.

Last week, the national assemblies of Vietnam and Cambodia agreed to strengthen co-ordination and create the most favourable legal foundations for increasingly deep and effective co-operation between the two sides.

Son Chhay said: “The government should provide the opportunity to local investors and guarantee that any investment does not affect Cambodia.”

ដោយ ស៊ុន ណារិន និង​ចេង លីតា

ចំពោះ​បញ្ហា​នយោបាយ ប្រទេស​វៀត​ណាម​មាន​ទំនាក់​ទំនង​យ៉ាង​ខ្លាំង​​​និង​​ស្មុគ​ស្មាញ​ជា​មួយ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ ជា​ពិសេស​បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​។ ក្រៅ​ពី​នយោបាយ​ ប្រទេស​កម្ពុជា​បាន​​ពង្រីក​ទំនាក់​ទំនង​​យ៉ាង​ស្និត រមួត នៅ​ក្នុង​​ផ្នែក​សេដ្ឋ​កិច្ច​​ជា​មួយ​ប្រទេស​កម្ពុជា​។ អាជីវកម្ម​ជា​ច្រើន​ត្រូវ​បាន​បង្កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ផលិត​ផល​វៀត​ណា​ម​ជា​​ច្រើន​ត្រូវ​បាន​ដាក់​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ថ្មី​ៗ​នេះ​ផ្សារ​ទំនើប​វៀត​ណាម​​​បាន​ចាប់​បើក​​នៅ​រាជ​ធានី​ភ្នំ​ពេញ​ ហើយ​ពាណិជ្ជ​កម្ម​ធំ​ៗ​ក៏​មាន​ផង​ដែរ ដូច​ជា​ក្រុម​ហ៊ុន​ទូរស័ព្ទ​មិត្ត​ហ្វូន (Metfone)ជាដើម

ការ​វិនិយោគ​របស់​វៀត​ណាម ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​វិនិយោគ​​ធំ​មួយ​ផង​ដែរ​នៅ​ក្នុង​ចំណោម​អ្នក​វិនិយោគ​ធំៗ​​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង​។ កាល​ពី​ចុង​ឆ្នំា​២០០៩ វៀត​ណាម​និង​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​មួយ​ចំនួន​ដែល​​មាន​ទឹក​ប្រាក់​៦​ពាន់​លាន​ដុល្លារ​​នៅ​ក្នុង​សន្និសីទ​មួយ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ទីក្រុង ហូជីមិញ (HCM) ដើម្បី​ជំរុញ​ការ​វិនិយោគ​​វៀត​ណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​វិនិយោគ​ផ្តោត​សំខាន់​ទៅ​លើ​អាជីវកម្ម​និង​ការ​រុក​រក​រ៉ែ​ ប្រេង​និង​ឧស្ម័ន​ ការ​បង្កើត​រោង​ចក្រ​វារី​អគ្គិសនី​ និង​ខ្សែ​បញ្ជូន​អគ្គិសនី​ ចំការ​កៅស៊ូ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ដឹក​ជញ្ជូន​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​រិះ​គន់​បាន​បង្ហាញ​ថា ការ​វិនិយោគ​របស់​វៀត​ណាម​គឺ​ជា​បញ្ហា​បារម្ភ​​ពី​ព្រោះ​ថា វា​អាច​ប៉ះ​ពាល់​ដល់​អត្ថ​ប្រយោជន៍​ជាតិ។

លោក សុន ឆ័យ (Son Chhay) តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី បាន​បង្ហាញ​ថា រាល់​អាជីវកម្ម​វៀត​ណាម​ទាំង​អស់​តែង​តែ​រីក​ចម្រើន​លឿន ដោយ​លោក​លើក​ឡើង​អំពី​​ក្រុម​ហ៊ុន​ទូរស័ព្ទ​មិត្ត​ហ្វូន​​ដែល​មាន​ម្ចាស់​ជា​ជន​ជាតិ​វៀត​ណាម​ ដែល​ទើប​តែ​​​បើក​ថ្មី​ ប៉ុន្តែ​វា​អាច​​ប្រកួត​ប្រជែង​ជា​មួយ​​ក្រុម​ហ៊ុន​​ទូរសព្ទ​​ចាស់​ៗ​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​រាល់​អាជីវកម្ម​វៀត​ណាម​ទាំង​អស់​តែ​ង​តែ​មាន​ការ​គាំ​ទ្រ​ខ្លាំង​ក្លា​ ដូចជាទូរស័ព្ទ​​មិត្ត​ហ្វូន​ត្រូវ​បាន​ប្រើ​​​ដោយ​អង្គ​ភាព​យោធា​កម្ពុជា​»។

លោក​បាន​ថ្លែង​ថា ការ​វិនិយោគ​របស់​វៀត​ណាម​មាន​ផល​ប៉ះ​ពាល់​​ដល់​បរិស្ថាន​កម្ពុជា​ ការ​រស់​នៅ​របស់​ប្រជា​ជន​ និង​អត្ថ​ប្រយោជន៍​ជាតិ​ទាំង​មូល​ ដោយ​លោក​ពន្យល់​ថា ក្រុម​ហ៊ុន​វិនិយោគ​មិន​​គិត​អំពី​ផល​វិបាក​​​ទៅ​លើកា​រ​រស់​នៅ​របស់​ប្រជា​ជន​នោះ​ទេ​ ដូចជា​ជម្លោះ​ដី​ធ្លី ការ​បណ្តេញ​ចេញ​ពី​ដី​ធ្លី និង​ការ​បំផ្លាញ​ព្រៃ​ឈើ​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​អ្នក​វិនិយោគ​វៀត​ណាម​ត្រូវ​បាន​ផ្តល់​ឲ្យ​នៅ​សម្បទាន​ដី​ពិសេស​​ ជា​ពិសេស​ចំការ​កៅ​ស៊ូ»។​ «​វៀត​ណាម​មិន​ត្រឹម​តែ​មាន​​ឥទ្ធិ​ពល​នយោបាយ​ខ្លំាង​មក​កម្ពុជា​នោះ​ទេ ប៉ុន្តែ​​​ក៏​មាន​ឥទ្ធិ​ពល​ខ្លាំង​ទៅ​លើ​សេដ្ឋ​កិច្ច​ផង​ដែរ​។ វា​ហាក់​បី​ដូច​ជា​ថា​វៀត​ណាម​​កំពុង​ប្រកួត​ប្រជែង​ជា​មួយ​ចិន​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​»។

វៀត​ណាម​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​សិទ្ធិ​ពិសេស​ចំពោះ​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​រ៉ែ​និង​ធន​ធាន​ធម្ម​ជាតិ​ ដែល​លោក សុន ឆ័យ បាន​បង្ហាញ​​អំពី​ក្តី​បារម្ភ លើ បញ្ហា​ដែល​ថា​​វៀត​ណាម​មិន​មាន​អ្នក​ជំនាញ​ខាង​រុក​រក​រ៉ែ ដែល​អាច​នឹង​នាំ​មក​នូវ​​ការ​ខូច​ខាត​បរិស្ថាន។

ក្រុម​ហ៊ុន​វៀត​ណាម​រួម​មាន​​ ក្រុម​ហ៊ុន​ចំការ​កៅ​ស៊ូ​ជូសេកំពង់​ធំ (Chu Se Rubber Company) និង​ក្រុម​ហ៊ុន PNT បានកាប់បំផ្លាញព្រៃលង់ក្នុង​ខេត្ត​កំពង់​ធំ សម្រាប់ ដាំ​កៅ​ស៊ូ​​ ហើយប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជា​ជន​​ និង​​អាច​នាំ​ទៅ​ដល់​ការ​វិនាស​ធ្ងន់​ធ្ងរ​ដល់​ធន​ធាន​ធម្មជាតិ​និង​ព្រៃ​ឈើ​ប្រណិត​។ កាល​ពី​ឆ្នំា​២០០៩ រដ្ឋា​ភិបាល​បាន​អនុញាត​​ឲ្យ​ក្រុម​ហ៊ុន​វៀត​ណាម​ឈ្មោះ Krong Buk ធ្វើ​ការ​វិនិយោគ​​លើ​ផ្ទៃ​ដី​ចំនួន​៦០០០ហិក​តា​នៅ​ខេត្ត​រតន​គិរី​ ដែល​បណ្តាល​ឲ្យ​មាន​ជម្លោះ​ដី​ធ្លី​និង​ផល​ប៉ះ​ពាល់​​ដល់កសិកម្ម​និង​​ការ​រស់​​នៅ​របស់​ប្រជា​ជន​។

លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ថ្លែង​ថា កម្ពុជា​បាន​ទទួល​អត្ថ​ប្រយោជន៍​ជា​ច្រើន​​ពី​ការ​វិនិយោគ​របស់​វៀត​ណាម​​ ជា​ពិសេស​ការ​បង្កើត​ការ​ងារ​​តាម​រយៈ​ចំការ​កៅ​ស៊ូ​និង​ការ​យក​ពន្ធ​ពី​អាជីវកម្ម​។ លោក​បាន​បន្ថែម​ថា​៖ «ក្រុម​ហ៊ុន​វិនិយោគ​វៀត​ណាម​គ្រាន់​តែ​នាំ​អ្នក​បច្ចេក​ទេស​និង​អ្នក​ជំនាញ​របស់​ពួក​គេ​ប៉ុណ្ណោះ ប៉ុន្តែ​​ពួក​គេ​ជួល​​កម្លាំង​ការ​ងារ​របស់​កម្ពុជា​ ដូច្នេះ​ប្រជា​ជន​អាច​ទទួល​អត្ថ​ប្រយោជន៍​ពី​នោះ​»។

លោក ជាម យៀប បាន​ទទួល​ស្គាល់​ថា មាន​​ចន្លោះ​ប្រហោងនិង​ការ​​ខុស​​ឆ្គង​មួយ​ចំនួន​ ប៉ុន្តែ​រដ្ឋា​ភិបាល នឹង​ដោះ​ស្រាយ​បញ្ហា​នោះ​ដើម្បី​​ប្រជា​ជន​។ លោក​បន្ថែម​ថា​ កម្ពុជា​មាន​ច្បាប់​វិនិយោគ​និង​គោល​នបាយ​​ផ្សេង​ៗ​​សម្រាប់​ឲ្យ​អ្នក​វិនិយោគ​បរទេស​គោ​រព​តាម​ ដូច្នេះ​ក្រុម​ហ៊ុន​ទាំង​នោះ​មិន​អាច​ធ្វើ​អ្វី​តាម​តែ​ខ្លួន​ចង់​នោះ​ទេ​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​យើង​មាន​អំណាច​ត្រួត​ពិនិត្យ​​លើរាល់​​សកម្ម​ភាព​របស់​ក្រុម​ហ៊ុន​ទាំង​នោះ​»។ «​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ បាន​សិក្សា​លើ​ដី​និង​ព្រៃ​ឈើ​ទាំង​នោះ​​ពី​មុន​ពេល​អនុញ្ញាត​ឲ្យ​​ពួក​គេ​ធ្វើ​ការ​វិនិយោគ​ ដើម្បី​ធានា​ថា​វា​នឹង​មាន​ប៉ះ​ពាល់​ដល់​អត្ថ​ប្រយោជន៍​ប្រជា​ជន​និង​បរិស្ថាន​»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក សុន ឆ័យ បាន​ថ្លែង​ថា រហូត​មក​ដល់​ឥឡូវ​នេះ​ មិន​ទាន់​មាន​កម្មករ​កម្ពុជា​ណា​ត្រូវ​បាន​ជួល​សម្រាប់​ចំការ​កៅ​ស៊ូ​ទាំង​នោះ​នៅ​ឡើយ​ទេ​ ហើយ​លោក​បាន​បង្ហាញ​អំពី​ក្តី​បារម្ភ​​ថា​ អ្នក​វិនិយោគ​វៀត​ណាម​នឹង​មិន​យក​កម្លាំង​កម្មករ​កម្ពុជា​នោះ​ទេ​ ប៉ុន្តែ​ពួក​គេ​នឹង​យក​កម្លាំង​កម្មករ​របស់​ប្រទេស​ពួក​គេ​ ជា​ពិសេស​នៅ​ព្រំ​ដែន​។

លោក​បាន​ថ្លែង​បន្ត​ថា៖ «​ពួក​គេ​នឹង​រស់​នៅ​លើ​ដី​កម្ពុជា​រយៈ​ពេល​យូរ​​ដោយ​សារ​រដ្ឋា​ភិបាល​ផ្តល់​សម្បទាន​ដី​រយៈ​ពេល​៩៩​ឆ្នាំ​ ហើយ​បន្ទាប់​មក​តើ​អ្វី​នឹង​កើត​ឡើង​»។

ទោះ​បី​ជា​​មាន​ពាណិជ្ជ​ករ​និង​​អ្នក​វិនិយោគ​ប្រទេស​កម្ពុជា ច្រើន​ក៏​ដោយ ប៉ុន្តែ​ចំពោះ​ការ​វិនិយោគ​ខ្នាត​ធំ​ ភាគ​ច្រើន​​គឺ​ជា​របស់​បរទេស​។ ចំពោះ​ករណី​អ្នក​វិនិយោគ​វៀត​ណាម  លោក ជាម យៀប បាន​លើក​ឡើង​ថា អ្នក​វិនិយោគ​វៀត​ណាម​មាន​សមត្ថ​ភាព​​ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​ទាំង​នោះ​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​យើង​ស្វាគមន៍​អ្នក​វិនិយោគ​ក្នុង​ស្រុក​និង​បរទេស​។ ប្រសិន​បើ​ពួក​មាន​ទុន​គ្រប់​គ្រាន់​ ពួក​គេ​អាច​ធ្វើ​បាន​។ យើង​ផ្តល់ អាទិ ភាព​ដល់​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ប៉ុន្តែ​ពួក​គេ​មិន​អាច​ ប្រសិន​បើ​ពួក​គេ​មិន​អាច​ យើង​នឹង​អនុញ្ញាត​​ដល់​អ្នក​វិនិយោគ​បរទេស​»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក សុន ឆ័យ បាន​ថ្លែង​​​ថា «​អ្នក​វិនិយោគ​ក្នុង​ស្រុក​មាន​សមត្ថ​ភាព​វិនិយោគ​​»​។ រដ្ឋា​ភិបាល​គួរ​មាន​ផែន​ការ​មេ​សម្រាប់​ការ​អភិវឌ្ឍន៍​ ច្បាប់​មាន​ប្រសិទ្ធិ​ភាព និង​​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជា​ជន​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ប្រជា​ជន​អាច​ទទួល​អត្ថ​ប្រយោជន៍​»។

បើ​យោង​តាម​ព័ត៌​មាន​វៀត​ណាម សហ​ប្រតិបត្តិការ​ទ្វា​​ភាគី​រវាង​កម្ពុជា​និង​វៀត​ណាម​មាន​ភាព​ខ្លាំង​ក្លា​នៅ​ក្នុង​គ្រប់​វិស័យ​ ដែល​កាល​ពី​ឆ្នាំ​មុន​ពាណិជ្ជ​កម្ម​ទ្វា​ភាគ​រវាង​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់ចំនួន​ទឹក​ប្រាក់​​១,៨​ពាន​លាន​ដុល្លារអាមេរិក​។

លោក កង ច័ន្ទ​ដារ៉ា​រត្ន (Kang Chandararoth) ប្រធាន​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​ការ​សិក្សា​អភិវឌ្ឍន៍​ បាន​ពន្យល់​ថា សម្រាប់​ការ​វិនិយោគ​បរទេស​នៅ​ក្នុង​ប្រទេស​មួយ វា​តែង​តែ​មាន​អត្ថ​ប្រយោជន៍​និង​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ ប៉ុន្តែ​ប្រទេស​កម្ពុជា​ត្រូវ​ការ​ការ​វិនិយោគ​បរទេស​ច្រើន​ដើម្បី​​បង្កើន​ឧស្សា​ហកម្ម​ក្នុង​ស្រុក​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​ពេល​នេះ​ កម្ពុជា​មាន​សក្តានុពល​សម្រាប់​ការ​វិនយោគ​បរទេស​»។

លោក ឌុយ ធៅ (Duy Thov) អគ្គ​លេខា​ធិការ​រង​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ថ្លែង​ថា កម្ពុជា​ស្វា​គមន៍​​រាល់​អ្នក​វិនិយោគ​ទាំង​អស់​ដើម្បី​មក​វិនិយោគ​និង​អភិវឌ្ឍន៍​កម្ពុជា​។ លោក​បាន​បន្ថែម​ថា វៀត​ណាម​បាន​វិនិយោគ​ជា​ច្រើន​នៅ​ក្នុង​ប្រទស​កម្ពុជា​បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង​។

លោក​បាន​បន្ថែម​ថា​៖ «​វៀត​ណាម​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​គ្រប់​វិស័យ​ រួម​មាន កសិកម្ម ឧស្សាហកម្ម ធនាគារ ទូរគមន៍​នាគមន៍ និង​ទេសចរ ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​»។

កាល​ពី​សប្តាហ៍​មុន សភា​វៀត​ណាម និង​កម្ពុជា​​ត្រូវ​ការ​ពង្រឹង​​ការ​សម្រប​សម្រួល​និង​បង្កើត​មូលដ្ឋាន​ច្បាប់​អនុគ្រោះ​បំផុត​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​និង​​ស្និត​ស្នាល​ខ្លាំង​ឡើង​រវាង​ប្រទេស​ទាំង​ពីរ​។

លោក សុន ឆ័យ បាន​ថ្លែង​ថា ៖​ «​រដ្ឋា​​ភិបាល​គួរ​តែ​ផ្តល់​ឱកាស​ ដល់​អ្នក​វិនិយោគ​ក្នុង​ស្រុក​ និង​ធានា​ថា​ការ​វិនិយោគ​មិន​ប៉ះ​ពាល់​ដល់​កម្ពុជា​»។

 

Kang Chandararoth, the president of the Cambodia Institute for Development Study, explained that there are always benefits and negative impacts with foreign investment, but Cambodia needs more foreign investors to increase its domestic industries.

“At this time, Cambodia is heavily contingent on foreign investment,” he said.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s