អ្នកចាក់សាក់

ដោយ ស៊ុន ណារិន

ទោះបីជាការចាក់សាក់មិនមែនជាការពេញនិយមរបស់ប្រជាជនខ្មែរនាសម័យបច្ចុប្បន្ន ប៉ុន្តែយើង

សង្កេតឃើញថាមានប្រជាជនខ្មែរមួយចំនួនបានបន្សល់ទុកនូវរូបសាក់នៅលើរាងកាយរបស់គេដូច

ជានៅលើដៃ ជើង ខ្នង និងដើមទ្រូងជាដើម។​ ពួកគេយល់ឃើញថាការសាក់រូបនូវលើរាងកាយ

បង្ហាញថាពួកគេជាមនុស្សអង់អាច ក្លាហាន និងអស្ចារ្យជាងអ្នកដទៃ។

ជាមួយនឹងរូបសាក់ជារាងត្រីនៅលើដៃខាងស្តាំ និងជើងខាងធ្វេង លោកនេង ស៊ីណាត ក្នុងវ័យ៣០

ឆ្នាំ ត្រូវបានគេស្គាល់ថា ជាអ្នកចាក់សាក់វ័យក្មេង មានបទពិសោធន៍ និងវិជ្ជាជីវៈ ក្នុងភូមិស្ទឹងថ្មី ឃុំសូត្រនិគម ខាងក្រោយផ្សាររាត្រី ខេត្តសៀមរាប។ តំបន់នោះជាកន្លែងបណ្តុំភ្ងៀវបរទេស ដែល

ពួកគេតែងតែមានចាក់សាក់នៅហាងរបស់លោក។ លោកមានប្រសាសន៍ថា៖«ភ្ញៀ​វរបស់ខ្ញុំភាគ

ច្រើនជាបរទេស កម្រមានភ្ញៀវខ្មែរចូលមកសាក់ណាស់​ បរទេសចូលចិត្តអ្វីដែលប្លែក និងខុស

ពីគេ»។

លោក នេង ស៊ីណាតមានស្រុកកណើតនៅខេត្តសៀមរាប ក្នុងគ្រួសារមួយដែលមានបងប្អូន៦នាក់

(លោកជាកូនបងគេ) ហើយឪពុកម្តាយជាអ្នករកស៊ី។ ដោយសារតែការស្រលាញ់ គួបផ្សំនឹងដុងពី

កណើតខាងរូបភាព លោកបានចំណាយពេលជិត១០ឆ្នាំ ដើម្បីសិក្សា និងស្រាវជ្រាវដោយខ្លួនពី

របៀបចាក់សាក់នេះ។ លោកមានប្រសាសន៍ថា៖«នៅឆ្នាំ២០០១ ខ្ញុំបានទៅឃើញគេចាក់សាក់

នៅប៉ោយប៉ែត បន្ទាប់មកខ្ញុំក៏មានគំនិតក្នុងការចាក់សាក់ ដោយសិក្សាទៅលើឧបករណ៍ចាក់សាក់

ទាំងអស់នោះ។ វាជាអំណោយផលពីធម្មជាតិដែលខ្ញុំជាមនុស្សមានស្នាដៃសិល្បៈខាងរូបភាព»។

ដោយសារតែលោកមិនទាន់មានបទពិសោធន៍ និងចំនេះដឹងច្បាស់លាស់ក្នុងការចាក់សាក់ លោកបានចំណាយពេលជាច្រើនឆ្នាំដើម្បីអនុវត្តការចាក់សាក់ពីមួយថ្ងៃទៅមួយថ្ងៃដោយសាក់

អោយមិត្តភ័ក្រ្ត និងបងប្អូនជាដើម។

ដោយសារស៊ីណាត ចង់ចាប់យកមុខរបរជាអ្នកសាក់រូបទៅថ្ងៃអនាគត លោកបានសម្រេចចិត្តមិន

បន្តការសិក្សានៅមហាវិទ្យាល័យបន្ទាប់ពីបញ្ចប់បាកឌុប ដោយលោកបានយកពេលវេលានេះទៅ

ស្រាវជ្រាវ និងដុសខាត់ជំនាញចាក់សាក់របស់លោក។ ភាពប៉ិនប្រសប់ និងជំនាញរបស់លោកមាន

ការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយនៅឆ្នាំ២០០៥ លោកបានទិញឧបករណ៍សម្រាប់ចាក់សាក់

ពីបរទេស។ រហូតមកដល់ឆ្នាំ២០០៨ លោកបានសម្រេចចិត្តបើកជាហាងចាក់សាក់អាជីពមួយ

ដោយខ្លួនឯង។

លោកបានអោយដឹងថា វាគ្មានការលំបាកទេក្នុងការចាក់សាក់ ប្រសិនបើយើងចេះវាពិតប្រាកដ

ដោយលោកបានបន្ថែមថា៖«វាឈឺនៅពេលចាក់ តែភ្ងៀវបរទេសគេអាចទ្រាំបាន ហើយគេពេញចិត្ត

នឹងការសាក់រូបរបស់ខ្ញុំ។ អ្នកខ្លះចាក់មួយហើយ មកចាក់មួយទៀត។»

លោកមានប្រសាសន៍ថា លោកអាចរកប្រាក់កម្រៃបានសមរម្យចាប់ពី២០០ ទៅ៤០០ដុល្លាក្នុងមួយ

ខែពីមុខរបរនេះ ដើម្បីចិញ្ចឹមជីវិត។ទៅថ្ងៃអនាគត លោកមិនមានបំណងដូរមុខរបរនេះទេ ដោយ

លោកសង្ឃឹមថា លោកនឹងអាចក្លាយជាអ្នកចាក់សាក់មួយដ៏ល្បី និងអាចចែករំលែកបទពិសោធន៍

ទៅអោយក្មេងៗជំនាន់ក្រោយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s