International Aid in Cambodia

By Sun Narin

“Helping each other to make a peaceful and better world” is a phrase prompting the worldwide people to be kind to one another. It is common that the developed and fast-growing economic nations play a role as the international aid donors to help the developing countries via aid and grant. Several countries have been aiding Cambodia including China, the largest donor giving concessional loans and grant; the United States, Korea and Europe.

Ater the first General Election in 1993, there have been at least 35 official donors and hundreds of civil society organizations that have provided development aid to Cambodia in various sectors and development areas.

CPP Lawmaker Cheam Yeap explained that the Kingdom has just recovered from the more -than three-decade civil war and there have just been integration and peace since 1999; therefore the aid and donors are necessary for the government to develop the country, by asking the pledges from the international donors who love Cambodia.

“Understanding the difficulties of Cambodia, the international donors help our country so that we can alleviate the poverty effectively and rapidly,” he said, adding that the aid can make the government meet people’s needs including the creation of schools, hospitals, road, agriculture and other development spheres.

“They help Cambodia only if they see that Cambodia’s government has made a strenuous and great effort in developing the country by itself and it is sure to lack fund to develop,” said Cheam Yeap.

Cambodia is one of the world’s poorest nations with some 35 percent of its 14.5 million people living below the poverty line, defined as earning less than $1 a day. According to the government’s officials, Cambodia needs some 2000 million dollars per year for the country’s expense and the country’s budget is about 550 million dollars, so the rest is contingent on the aid. In the last year, Cambodia received aid of some 1100 million dollars, from all the donors.

The aid is divided into three including the short-term loan with low interest, the long-term loan with high interest and grant.

Chith Sam Ath, executive director of NGO Forum, said that the international donors want to see Cambodia get away from poverty, so the reforms exist, for example, democracy, continuing explaining that the western donors as well as the United States have their clear goal of desiring something to be reformed, which is contradict to Chinese aid that is not transparent and China always makes bilateral aid.

The critics of international aid to Cambodia raised that the government has used aid disbursement ineffectively. “We have to cement more on the aid, using it effectively and efficiently and making it transparent and participative. And we have to have clear plan in cooperation with the donors for people’s benefits,” said Chinit Sam Ath.

“Cambodia will not be dependent on the aid forever. We have to be independent one day,” he said.

However Cheam Yeap said that aid, especially grant is provided through their technicians who come to Cambodia to do the project by themselves.

“The government does not hold that money. We just cooperate with them when they need our help” he said.

Prime Minister Hun Sen said during the meeting of foreign donors aiding Cambodia in 2010 that his government promised to continue to tackle several key issues including corruption, judicial reform, and land disputes, all of which have been often cited by the donors as being areas of concern.

As the student who majors in International Relation at University of Cambodia, ​Diep Soksereyos said that the profits of aid outnumber the negativity, which means that the aid use does not reach the aiming point and without transparency to the people, resulting in the corruption from some officials.

“The government should reveal the figure and all the information related to aid to the people. How much is the aid and what sectors they will develop,” he said.

Cambodia is expecting oil in 2012 and that it will have more budget to develop the country. Therefore, the aid will be reduced by the international donors since the country can help itself develop.  Sereyos has still expressed his concerns over the aid use and expecting budget from the oil ineffectively; therefore, the National Petroleum Authority has to cooperate with the Anti-Corruption Unit to refrain the loss of money.

ដោយ ស៊ុន ណារិន

ពាក្យ​មួយ​ឃ្លា​បាន​ពោល​ថាៈ​«ជួយ​គ្នា​ដើម្បី​ធ្វើ​អោយ​ពិភព​លោក​មាន​សន្តិ​ភាព​ និង​ល្អ​ប្រសើរ​»។

បណ្តុំ​នៃ​ពាក្យ​ទាំង​នេះ​បាន​ធ្វើ​អោយ​មនុស្ស​នៅ​លើ​ពិភព​លោក​បែរ​មក​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ

ពេល​ដែល​គេ​កំពុង​តែ​ជួប​ការ​លំបាក​អ្វី​មួយ​។​វា​ជា​ការ​ធម្មតា​ដែល​ប្រទេស​អភិវឌ្ឍន៍​ និង​មាន​សេដ្ឋ

កិច្ច​រីក​ចម្រើន​រហ័ស​ដើរ​តួនាទី​ជា​អ្នក​ជំនួយ​អន្តរ​ជាតិ​ជួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​អភិវឌ្ឍន៍​តិច

ឬ​ប្រទេស​ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋ​កិច្ច​ដើម្បី​អោយ​មាន​ការ​អភិវឌ្ឍ​។ តួ​យ៉ាង​ដូច​ជា​ប្រទេស​កម្ពុជា​ដែល​បាន​ទទួល​ជំនួយ​យ៉ាង​សន្ធឹក​សន្ធាប់​ពី​ប្រទេស​ដទៃ​ដូច​ជា​ប្រទេស

ចិន​ដែល​បាន​ផ្តល់​ជំនួយ​ច្រើន​ជាង​គេ​ដល់​កម្ពុជា​ សហ​រដ្ឋ​អាមេរិច​ កូរ៉េ​ និង​សហគមន៍​អ៊ឺរ៉ុប។

បើ​យោង​តាម​មន្រ្តី​រដ្ឋា​ភិបាល​ ជំនួយ​បរទេស​មក​កម្ពុជា​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នេះ ​គឺ​មាន​ទៅ​ដល់​ជិត

១១០០​លាន​ដុល្លា​ដែល​ស្មើ​ពីរ​ដង​នៃ​​ថវិកា​ជាតិ​របស់​ប្រទេស​ក្នុង​មួយ​ឆ្នាំ​ គឺ​ប្រហែល​៥៥០​លាន

ដុល្លា​។

លោក​ជៀម​ យៀប​ តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា

ទើប​តែ​ងើប​ពី​សង្រ្គាម​ដ៏​រាំ​រ៉ៃ​ជាង​បី​ទស្ស​វត្សន៍​​ ហើយ​ទើប​តែ​មាន​ការ​បង្រួប​បង្រួម​ និង​សុខ​សន្តិភាព

ពេញ​លេញ​ចាប់​ពី​ឆ្នាំ​១៩៩៩​ ដូច​ច្នេះ​បើ​យោង​តាម​យុទ្ធ​សាស្រ្ត​ចតុកោណ​របស់រដ្ឋា​ភិបាល​ ប្រទេស

កម្ពុជា​មិន​អាច​មាន​លទ្ធភាព​កសាង​ប្រទេស​ដោយ​ខ្លួន​ឯង​បាន​ទេ​ចាំ​បាច់​ត្រូវ​តែ​អំពាវ​នាវ​ដល់​សហគមន៍​អន្តរ​ជាតិ​ឬ​បណ្តា​ប្រទេស​អន្តរ​ជាតិ​ដែល​ស្រលាញ់​កម្ពុជា​ អោយ​ជួយ​ដល់​កម្ពុជា​។

លោក​មាន​ប្រសាសន៍​ថាៈ​«ដោយ​យល់​ពី​ការ​លំ​បាក​របស់​កម្ពុជា​ បរទេស​បាន​ជួយ​កម្ពុជា​ដើម្បី

អោយ​ប្រទេស​យើង​អាច​កាត់​បន្ថយ​ភាព​ក្រី​ក្រ​អោយ​បាន​ឆាប់​រហ័ស​»។

លោក​មាន​ប្រ​សាសន៍​បន្ថែម​ថា​ ជំនួយ​អាច​ធ្វើ​អោយ​ប្រទេស​កម្ពុជា​អាច​បំពេញ​តម្រូវ​ការ​របស់

ប្រ​ជា​ជន​ ដូច​ជា​ការ​បង្កើត​សាលា​រៀន​ មន្ទីរ​ពេទ្យ​ ផ្លូវ​ថ្នល់​ កសិកម្ម​ និង​ផ្នែក​ផ្សេងៗ​ទៀត​។

លោក​បាន​បន្ថែម​ថាៈ​«គេ​ជួយ​មិន​មែន​ចេះ​តែ​ជួយ​ទេ​លុះ​ត្រា​តែ​គេ​ឃើញ​រដ្ឋា​ភិបាល​មាន​ការ​ខិត​ខំ​ដោយ​ខ្លួន​ឯង​ និង​មាន​ការ​ខ្វះ​ខាត​ពិត​មែន​»។

ប្រទេស​កម្ពុជា​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ក្រីក្រ​បំផុត​នៅ​លើ​ពិភព​លោក ​ដែល​មាន

ប្រជាជន​ប្រហែល​៣៥​ភាគរយ​ក្នុង​ចំណោម​ប្រជាជន​ប្រហែល​១៤.៥​ លាន​នាក់​រស់​នៅ​ក្រោមប​ន្ទាត់

ភាព​ក្រី​ក្រ​ គឺ​រក​ថវិកា​បាន​តិច​ជាង​មួយ​ដុល្លា​ក្នុង​មួយ​ថ្ងៃ​។ជំនួយ​ត្រូវ​បាន​ចែក​ជា​បី​ដូចជា​ជំនួយ​រយៈ

ពេល​ខ្លី​ដោយ​មាន​អត្រា​ការ​ប្រាក់​តិច​ ជំនួយ​រយៈ​ពេល​វែង​ដោយ​អត្រា​កា​រប្រាក់​តិច​ និង​មួយ​ទៀត

គឺ​ជំនួយ​ឥត​សំណង​។

លោក​ ជីនិត​ សំអាត​ មាន​ប្រសាសន៍​ថា​ ប្រទេស​ដទៃ​ចង់​ឃើញ​ប្រទេស​កម្ពុជា​រួម​ផុត​ពី​ភាព​ក្រីក្រ

ដូច្នេះ​កំណែ​ទម្រង់​មួយ​ចំនួន​ត្រូវ​ធ្វើ​ឡើង​ ដូច​ជា​ប្រ​ជា​ធិប​តេយ្យ​ជា​ដើម​។

ជំនួយ​ប្រទេស​ខាង​លិច​ក៏​ដូចជា​សហរដ្ឋ​អាមេរិច​មាន​គោល​ដៅ​របស់​គេ​ ចង់​បាន​អ្វី​មួយ​អោយ​មាន

កំណែ​ទម្រង់​ ឯ​ជំនួយ​ចិន​មិន​សូវ​មាន​តម្លាភាព​ទេ​ គេ​តែង​តែ​ជួយ​តាម​បែប​ទ្វេ​ភាគី​។

លោក​មាន​ប្រសាសន៍​ថាៈ​«ប្រទេស​យើង​ត្រូវ​ការ​ថវិកា​ប្រហែល​ជា​២០០០​លាន​ដុល្លា​ដើម្បី​អភិវឌ្ឍ​ប្រទេស​ និង​កំនែ​ទម្រង់​នានា​ក្នុង​មួយ​ឆ្នាំ​ ដូច្នេះ​យើង​ត្រូវ​ការ​ជំនួយ​ដើម្បី​បង្រ្គប់​ថវិកា​ជាតិ​»។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ បាន​ដក​ស្រង់​សម្ដី​អ្នក​វិភាគ​អន្តរជាតិ​លើ​គោល​នយោបាយ​ចិន​ក្នុង​ប្រទេស​ កម្ពុជា​ គឺ​លោក ខាល ថាយើ (Carl Thayer) ដែល​ជា​សាស្រ្តចារ្យ​នៅ​បណ្ឌិត​សភា​ហ្វឹកហ្វឺន​យោធា​របស់​ប្រទេស​អូស្រ្តាលី ក្នុង​ក្រុង​ស៊ីដនី បាន​បញ្ជាក់​ថា ការ​ផ្តល់​ជំនួយ​ពី​ប្រទេស​ចិន គឺ​ដើម្បី​ឲ្យ​ប្រទេស​​ក្នុង​តំបន់​គេច​ចេញ​ពី​សម្ពាធ​ប្រទេស​លោក​ខាង​លិច ដែល​ជា​អ្នក​លើក​ស្ទួយ​សិទ្ធ​មនុស្ស​និង​កំណែ​ទម្រង់​លទ្ធិ​ប្រជាធិបតេយ្យ។

អ្នក​រិះ​គន់​ទៅ​លើ​ជំនួយ​អន្តរជាតិ​មក​កម្ពុជា​បាន​លើក​ឡើង​ថា ​រដ្ឋា​ភិបាល​បាន​ប្រើប្រាស់​ជំនួយ​មិន

មាន​ប្រសិទ្ធិភាព​។​ លោក ជីនិត ​សំអាត​បាន​មាន​ប្រសាសន៍​ថា​រដ្ឋា​ភិបាល​ត្រូវ​តែ​ពង្រឹង​បន្ថែម​ ធ្វើ​យ៉ាងម៉េច​អោយ​ការ​ប្រើប្រាស់​ជំនួយ​មាន​ប្រសិទ្ធិភាព​ ដោយ​ធ្វើ​អោយ​មាន​តម្លាភាព​ និង​មាន

ការ​ចូល​រួម​ ហើយ​ត្រូវ​មាន​គម្រោង​ច្បាស់​លាស់​ ដោយ​សហការ​ជាមួយ​អ្នក

ជំនួយ​នានា​ ដើម្បី​អោយ​មាន​ប្រយោជន៍​ដល់​ប្រជាជន​។

លោក​បាន​បញ្ជាក់​ថាៈ«ប្រ​ទេស​កម្ពុជា​មិន​អាច​ពឹង​ផ្អែក​លើ​ជំនួយ​រហូត​ទេ​គឺ​ថ្ងៃ​ណា​មួយ​យើង​ត្រូវ​តែ

ឯក​រាជ្យ​ដោយ​ខ្លួន​ឯង​»។

ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​លោកជៀម យៀប​បាន​លើក​ឡើង​ថា​ជំនួយ​ទាំងនោះ​ជា​ពិសេស​ជំនួយ

ឥត​សំណង​ ប្រទេស​ទាំងនោះ​បាន​នាំ​អ្នក​ឯកទេស​របស់​គេ​មក​អនុវត្ត​គម្រោង​ទាំងអស់​នោះ​នៅ

កម្ពុជា​ យើង​គ្រាន់​តែ​ចាំ​បើក​ និង​បិទ​ការដ្ឋាន​អោយ​ពួកគេ​ និង​ចាំ​ជួយ​គេ​នៅ​ពេល​ដែល​គេ​ត្រូវ​ការ

ជំនួយ​។

លោក​បាន​សង្កត់​ធ្ងន់​ថាៈ​«រដ្ឋា​ភិបាល​មិន​បាន​កាន់​លុយ​ទាំងអស់​នោះ​ទេ​ដោយ​ខ្លួន​ឯង​ទេ

ហើយ​ជំនួយ​បរទេស​យើង​មិន​អាច​ចែក​ទៅ​មន្រ្តី​រាជ​ការ​តាម​ការ​តម្លើង​ប្រាក់​ខែ​បាន​ទេ​»។

លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​ជំនួយ​បរទេស​នៅ​ក្នុង​ប្រទេស

កាល​ពី​ឆ្នាំ​២០១០​ថា​ រដ្ឋា​ភិបាល​សន្យា​បន្ត​ដោះស្រាយ​នូវ​បញ្ហា​មួយ​ចំនួន​រួម​មាន​អំពើ​ពុករលួយ

កំណែ​ទម្រង់​ផ្នែក​តុលាការ​ ជម្លោះ​ដី​ធ្លី​ ដែល​បញ្ហា​ទាំងអស់​នោះ​ជា​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​អ្នក

ជំនួយ​បរទេស​។

ក្នុង​នាម​ជា​និស្សិត​មួយ​រូប​ ឆ្នាំទី៤​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​កម្ពុជា ​លោកឌៀប

សុខសិរីយស​ បាន​បង្ហាញ

ពី​មតិ​របស់​គេ​ថា​ ផល​ប្រយោជន៍​នៃ​ជំនួយ​មាន​ច្រើន​ជាង​ផល​អាក្រក់​គឺ​ត្រង់​ថា ​រដ្ឋា​ភិបាល​ប្រើប្រាស់

ជំនួយ​មិន​ចំ​គោលដៅ​ និង​គ្មាន​តម្លាភាព​ទៅ​ដល់​ប្រជាជន​ ដែល​វា​អាច​បណ្តាល​អោយ​មាន​អំពើ​ពុក

រលួយ​កើតឡើង​ពី​សំណាក់​មន្រ្តី​មួយ​ចំនួន​។

លោក​មាន​ប្រសាសន៍​ថាៈ​«រដ្ឋា​ភិបាល​ត្រូវ​បង្ហាញ​តួ​លេខ​ដល់​ប្រជាពលរដ្ឋ​ ថា​តើ​ជំនួយ​បាន​ប៉ុន្មាន

យក​ទៅ​ប្រើប្រាស់​លើ​អ្វី​ខ្លះ​»។

ប្រទេស​កម្ពុជា​គ្រោង​នឹង​បូម​ប្រេង​បាន​នៅ​ឆ្នាំ​២០១២​ ដែល​សង្ឃឹម​ថា​នឹង​ទទួល​បាន​លុយ​យ៉ាង

ច្រើន​ពី​ធនធាន​ទាំងនោះ​ដើម្បី​យក​ទៅ​អភិវឌ្ឍ​ប្រទេស​។

លោកសុខសិរីយស​បាន​បញ្ចេញ​មតិ​ថាៈ​«គេ​នឹង​ផ្តាច់​ជំនួយ​នៅ​ពេល​ដែល​យើង​ទទួល​បាន​ប្រេង

ដូច្នេះ​ រដ្ឋា​ភិបាល​ត្រូវ​មាន​គម្រោង​រក្សា​លុយ​ទៅ​ថ្ងៃ​អនាគត​»។ ប៉ុន្តែ​លោក​នៅ​តែ​បង្ហាញ​ពី​ការ​ព្រួយ

បារម្ភ​ទៅ​លើ​ការ​ប្រើ​ប្រាស់​ជំនួយ​ និង​លុយ​ដែល​ទទួល​បាន​ពី​ប្រេង​មិន​មាន​ប្រសិទ្ធិភាព​ ដូច្នេះ

អជា្ញធរ​ប្រង​ត្រូវ​តែ​សហការ​ជាមួយ​អជ្ញាធរ​ប្រឆាំង​អំពើ​ពុករលួយ​ ដើម្បី​កុំ​អោយ​មាន​ការ​បាត់បង់

លុយ​។

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s