បទវិភាគៈឥទ្ធិពលនៃជម្លោះកម្ពុជា ថៃ

ដោយ ស៊ុន ណារិន

អតីតប្រធានាធិបតីអេស៊ីបលោកអានវ៉ា សាដាត (Anwar Sadat) បានថ្លែងនូវពាក្យសម្តីដ៏មាន អត្ថន័យទាក់ទងនឹងសន្តិភាព និងសង្រ្គាមថាៈ«សន្តិភាពគឺមានតម្លៃមិនអាចកាត់ថ្លៃបានជាង ដីមួយកន្លែង សូមកុំអោយមានសង្រ្គាមបន្តទៀត»។ សង្រ្គាមរវាងថៃ និងកម្ពុជាមានអាយុកាលបី ឆ្នាំមកហើយ ចាប់តាំងពីប្រទេសកម្ពុជាបានដាក់បញ្ចូលប្រាសាទព្រះវិហារជាបញ្ជីបេតិកភ័ណ្ឌ ពិភពលោកនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០០៨។ ដោយសារតែការច្រណែនឈ្នានីស ប្រទេសសៀម បានចាប់ផ្តើមបង្កសង្រ្គាមជាមួយកម្ពុជា និងចាប់ផ្តើមឈ្លានពានជាបន្តបន្ទាប់។ ស្របពេលនឹងប្រទេសថៃកំពុងតែជួបភាពចលាចលក្នុងស្រុក ដោយការធ្វើរដ្ឋប្រហារបណ្តេញ លោកអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីនស៊ីណាវ៉ាត់ពីដំណែង ហើយប្រជាជនថៃដែលគាំទ្រអតីត នាយករដ្ឋមន្រ្តីមួយនេះ បានខឹងសម្បានឹងការធ្វើរដ្ឋប្រហារនេះ។ ប្រជាជនថៃបានធ្វើបាតុកម្ម ដែល ធ្វើអោយមានភាពចលាចលមិនឈប់ឈរនៅក្នុងប្រទេសមួយនេះ។

លោកអាប់ភីស៊ិត វាចាជីវ៉ា ជានាយករដ្ឋមន្រ្តីថៃថ្មីដែលកើតឡើងពីការតែងតាំងរបស់ព្រះមហាក្សត្រ បានព្យាយាមកសាងកេរ្តិ៍ ឈ្មោះរបស់ខ្លួនតាមរយៈការបង្កើតជម្លោះជាមួយកម្ពុជា ដោយចង់បង្ហាញប្រាប់ប្រជាជនរបស់ខ្លួន ថា គេជានាយករដ្ឋមន្រ្តីមួយដែលគិតពីប្រទេសជាតិ ហើយកំពុងតែទាមទារប្រាសាទព្រះវិហារ និង ដីនៅក្បែរតំបន់ប្រាសាទ។ នាយករដ្ឋមន្រ្តីមួយនេះបានយកសង្រ្គាមបង្វែរការចាប់អារម្មណ៍របស់ ប្រជាជនគេមកព្រំដែនវិញ ដោយមិនបានគិតពីផលវិបាកនៃសង្រ្គាមនេះ។ អ្នកវិភាគស្ថានការណ៍នយោបាយ និងជម្លោះរវាងកម្ពុជា-ថៃ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថាតាមរយៈវិទ្យុអាស៊ីសេរីប៉ន្មានសប្តាហ៍ចុងក្រោយនេះថា នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វាចាជីវ៉ា (Abhisit Vejjajiva) បានប្រើប្រាស់គ្រប់រូបភាពដើម្បីកេងចំណេញនយោបាយនៅមុនការបោះឆ្នោត នៅថ្ងៃទី៣ ខែកក្កដា ខាងមុខនេះ។

តាមពិតទៅ ការបញ្ចូលប្រាសាទជាបេតិកភ័ណ្ឌអន្តរជាតិ គឺបានធ្វើឡើងក្នុងក្របខ័ណ្ឌអន្តរជាតិ ដែលប្រជាជនថៃមួយចំនួន និងអ្នកដឹកនាំថៃមិនគួរយករឿងមួយនេះមកធ្វើជានយោបាយរបស់ គេដើម្បីទទួលបានផលប្រយោជន៍នោះទេ ពីព្រោះវាអាចធ្វើអោយខូចប្រយោជន៍ជាតិទាំងពីរ ទាំងផ្នែកការទូត និងសេដ្ឋកិច្ច។ អ្វីដែលលើសពីនេះទៅទៀត គឺសង្រ្គាមមិនដែលនាំមកនូវផលល្អ ទេ គឺវាតែងតែនាំមកនូវការវិនាសអន្តរាយ បំផ្លិចបំផ្លាញ និងការបាត់បង់ជីវិតប្រជាជន ជាពិសេស ពលទាហានការពារព្រំដែន។ ក្នុងរយៈពេលបីឆ្នាំនៃការដាក់កងទ័ពនៅតាមព្រំដែននេះ ធ្វើអោយ មានការផ្ទុះអាវុធជាច្រើនលើកច្រើនសារដែលបណ្តាលអោយការបាត់បង់ជីវិត និងរបួសទាហានជាច្រើននាក់ពីភាគីទាំងសងខាង និងធ្វើអោយមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ ប្រាសាទដោយសារគ្រាប់កាំភ្លើងផ្លោងរបស់ថៃ។ ការប៉ះទង្គិចគ្នាចុងក្រោយនេះ គឺនៅថ្ងៃទី២២ ខែមេសា រហូតដល់ថ្ងៃទី៣ ខែឧសភា នៅប្រាសាទតាមាន់ និងប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ បណ្ដាលឲ្យទាហានទាំងសងខាងស្លាប់ចំនួន ១៩នាក់ ហើយជនភៀសសឹកប្រមាណ ១សែននាក់ភៀសខ្លួនចេញពីលំនៅឋានដោយចោលផ្ទះ សម្បែង និងការរកស៊ីបានបញ្ឈប់។

តើគេជានាយករដ្ឋមន្រ្តីមួយរូបក្នុងពិភពលោកដែលគ្មានចិត្ត អាណិតអាសូរដល់មនុស្សក្នុងលោកទេឬ? បើមិនអាណិតប្រជាជនផ្សេងទេសូមអាណិតប្រជាជន ខ្លួនឯងផងដែលពួកគេចង់បានសន្តិភាព និងរដ្ឋាភិបាលតាមបែបប្រជាធិបតេយ្យ។ ទាំងអស់នេះជាផលវិបាកទៅលើជនស៊ីវិល ប្រជាជនសាមញនៅតាមព្រំដែន ចំនែកឯបញ្ហាថ្នាក់ ជាតិក៏បានកើតឡើងជាបន្តបន្ទាប់ដូចជាការមើលមុខគ្នាមិនត្រង់រវាងនាយករដ្ឋមន្រ្តីនៃប្រទេសជិត ខាងទាំងពីរដែលជាសមាជិកអាស៊ានដូចគ្នា។ បើពិនិត្យទៅលើផ្នែកទំនាក់ទនងសេដ្ឋកិច្ចវិញ ទោះបីជាវាមិនសូវមានផលប៉ះពាល់ទ្រង់ទ្រាយធំនៅ ពេលនេះ ប៉ុន្តែបញ្ហាវានឹងអាក្រក់នៅថ្ងៃណាមួយបើថៃនៅតែប្រកាន់គោលជំហរមិនទទួលស្គាល់ និងបន្តធ្វើអ្វីដែលខុសដូចនេះតទៅទៀត។ យើងឃើញមានការព្រមានការបិទការនាំចេញ និងនាំចូលរបស់ប្រទេសទាំងពីរ។

មិនតែប៉ុណ្ណោះ បញ្ហាជាតិនិយមធ្វើអោយប្រជាជននៃជាតិទាំង ពីរមានការស្អប់ខ្ពើមគ្នារវាងប្រជាជន និងប្រជាជន។ ប្រជាជនកម្ពុជាមួយចំនួនបានពហិការមិនប្រើ ផលិតផលថៃ ហើយស្អប់អ្វីៗដែលជាផលិតផល និងស្នាដៃរបស់ថៃ។ ខ្ញុំគិតថា ប្រជាជនថៃភាគច្រើន និងរដ្ឋាភិបាលថៃខ្លួនឯង ក៏បានទទួលស្គាល់ថា ប្រាសាទព្រះវិហារ ជារបស់ខ្មែរ តែគេនៅតែធ្វើពើ ហើយព្យាយាមបំភ្លៃថាជារបស់ខ្លួន ដើម្បីកេងយកផលប្រយោជន៍ នយោបាយរបស់គេនាពេលបច្ចុប្បន្ន និងអនាគត។ បន្ទាប់ពីរឿងប្រាសាទព្រះវិហារ សៀមចាប់ផ្តើម រកគំនិតចាក់ដោតខ្មែរជាបន្តបន្ទាប់ ដូចជាការអះអាងថាដីប្រមាណជា៤.៦គីឡូម៉ែត្រពីប្រាសាទព្រះ វិហារជារបស់គេទៀត។

ប៉ុន្តែកម្ពុជាក៏មិនឈរអោយដៃមើលដែរទៅលើបញ្ហានេះ។ រដ្ឋាភិបាលកម្ពុជាបានព្យាយាមរកដំ ណោះស្រាយទៅលើបញ្ហានេះដោយសន្តិវិធី ដូចដែលសម្តេចហ៊ុន សែនបានមានប្រសាសន៍ទាក់ នឹងមធ្យោបាយនៃការដោះស្រាយ គឺពង្រួមទំនាស់ ពង្រីកការដោះស្រាយ និងការដោះស្រាយ បែបទ្វេភាគី និងត្រីភាគី។ ប្រទេសកម្ពុជាមានការអត់ធ្មត់ណាស់ទៅលើបញ្ហានេះ ប៉ុន្តែការអត់ធ្មត់ មានកំណត់។ ក្រសួងការបរទេសកម្ពុជា បានប្ដឹងជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ នៅក្នុង ទីក្រុងទ្បាអេ (Hague) ប្រទេសហុល្លង់ (Netherlands) កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ សុំឲ្យបកស្រាយសាលក្រមឆ្នាំ១៩៦២ ទាក់ទងករណីប្រាសាទព្រះវិហារ និងសុំឲ្យតុលាការនេះចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់កងទ័ពថៃ នៅដីក្បែរតំបន់ប្រាសាទព្រះវិហារ ដែលថៃហៅថា ដីតំបន់ ៤,៦គីឡូម៉ែត្រការ៉េ។ បញ្ឈប់ការបាត់បង់ជីវិតមនុស្ស និងរក្សាប្រាសាទព្រះវិហារមិនឲ្យរងការខូចខាតធ្ងន់ធ្ងររហូតដល់ការ បកស្រាយសាលក្រមឆ្នាំ១៩៦២ នោះ ត្រូវបានប្រកាស។

ដោយសារតែដឹងពីការពិតនៃសាលក្រម មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ នៅដើមខែមិថុនានេះ បានប្រកាសជាសាធារណៈថា រដ្ឋាភិបាលថៃ នឹងមិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទេ ប្រសិនបើតុលាការនេះសម្រេចបញ្ជាឲ្យថៃ ដកកងទ័ពខ្លួនចេញពីតំបន់ជម្លោះក្បែរប្រាសាទព្រះវិហារ។ សេចក្ដីសម្រេចចិត្តតុលាការយុត្តិធម៌អន្តរជាតិទីក្រុង ឡាអេ ប្រទេសហុល្លង់ ឆ្នាំ១៩៦២ បានសម្រេចថា ប្រាសាទព្រះវិហារ និងតំបន់ក្បែរប្រាសាទព្រះវិហារ ឋិតក្នុងបូរណភាពទឹកដីខ្មែរ។ បទវិភាគរបស់កាសែតថៃ ឌឹ ណេហ្សិន (The Nation) ផ្សាយនៅថ្ងៃពុធ ទី៨ មិថុនា បញ្ជាក់ថា គម្រោងជំទាស់ការសម្រេចចិត្តតុលាការរបស់រដ្ឋមន្ត្រីក្រសួងការពារ ជាតិថៃ នឹងបណ្ដាលឲ្យថៃ បាត់បង់កិត្តិយសក្នុងឆាកអន្តរជាតិ។ បទវិភាគបន្តទៀតថា រដ្ឋាភិបាលថៃ គិតថា ថៃបានគោរពសាលក្រមតុលាការឆ្នាំ១៩៦២ ដោយបានប្រគល់ប្រាសាទព្រះវិហារឲ្យកម្ពុជា ដូច្នោះតុលាការគ្មានអំណាចបង្ខំឲ្យរដ្ឋាភិបាលថៃ ធ្វើអ្វីផ្សេងៗទៀតនោះទេ។ បទវិភាគបានព្រមានថា ប្រសិនបើតុលាការសម្រេចឲ្យថៃ ដកទ័ព ហើយថៃមិនគោរពនោះ ភាគីកម្ពុជា អាចដាក់បណ្ដឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្ត។ ទោះបីជាយ៉ាងក៏ដោយ ប្រទេសជាសមាជិកអង្គការសហប្រជាជាតិនឹងមិនអាចជំទាស់ការសម្រេចចិត្ត តុលាការបានទេ។

នៅទីបំផុតយើងដឹងហើយថា តើនរណានឹងឈ្នះ? សង្រ្គាមនឹងបញ្ចប់ប្រសិនបើប្រទេសថៃព្រមទទួលស្គាល់នូវការពិត និងលះបង់នូវគំនិតឈ្លានពាន នេះ។ តើលោក អាភិស៊ីត កំពុងតែតាំងខ្លួនជាវីរបុរសចិត្តអាក្រក់ចំពោះប្រជាជន និងជាតិខ្លួនឯងឬ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s