Informal Education: Learning from cultural and historical sites in Phnom Penh

By Sun Narin

Learning does not exist only in class, but it happens every time and every where you are. It is the extra curriculum which is called “Tour study” that general education schools, especially high schools in Phnom Penh have the program for students to visit and learn from several cultural and historical sites including national museum, the Royal Palace, Tuol Sleng museum and national library.

Travelling on bus all together to learn something new outside from the class is an enjoying activity that can benefit students at the same time. A 16-year-old grade 12 student from Preah Sisowath High School, Chap Pheananimul, said that it is a profit to her knowledge since she can learn something outside the class by giving example of going to the national museum that she learns about the history of Cambodian artifacts and knows about the kinds of remaining ancient objects from the past.

“It is very useful. I am happy with the program. I can understand clearly from the guide,” adding that she wants to go to Tuol Sleng museum to learn about the genocidal regime and to the national library so that she can gain more knowledge on other topics.

Moul Suheng, Preah Sisowath high school principal, says that tour study is the program of the Ministry’s department of education in Phnom Penh, explaining that his school allows grade-11 students to visit various places every year.

“We have other places for students to visit as planned in the program for youths of the education department,” he said.

The number of students visiting national museum is up to 3000 students during six months of 2011, increasing some 10 percent comparing to last year, according to Prak Khmren, the director of administration office of museum.

“The schools want students to see real artifacts after they learn at school. They can understand about Khmer arts, culture and heritage,” he said.

According the official from Tuol Sleng museum, the number of Cambodian visitors, especially students this year rises some 30 percent comparing to last year. Ke Soponnaka, the director of Tuol Sleng genocidal museum, said that he has disseminated to the students and schools in order to invite them to visit the museum, explaining that the next generation barely believe that there was such an atrocious regime existing in Cambodia.

“[We] do not want our country fall in that brutal history again. Students are the bamboo of the country,” he said.

Tour study for high school students has been practiced a few years ago by the Ministry of Education. Ou Eng, secretary general of Education at the Ministry of Education, said that this is the just extra curriculum complimentary to lessons and theory that high students study at school, for example, students study history, they can go to visit places related to history.

He adds that this program is to fit the standard of other developed countries and students can also learn and understand the work of government and national assembly.

“It is very good and important for students. A lot of countries have been practicing this tour study,” he said. However he expressed that the education ministry need fund to support the program more for now and in the future.

ដោយ ស៊ុន ណារិន

ការសិក្សារៀនសូត្រមិនមែនកើតឡើងតែនៅក្នុងថ្នាក់ទេ ប៉ុន្តែវាកើតឡើងនៅគ្រប់ទីកន្លែង គ្រប់

ពេលវេលា ដែលវាជាចំនេះដឹងក្រៅសាលាដែលអ្នកត្រូវតែដឹង។ វាជាកម្មវិធីសិក្សាក្រៅម៉ោងដែល

សាលាអប់រំចំនេះដឹងទូទៅនៅរាជធានីភ្នំពេញ មានជាកម្មវិធីទស្សនកិច្ចសិក្សាដល់សិស្សទៅកាន់

តំបន់វប្បធម៌ និងប្រវត្តិសាស្រ្តមួយចំនួន ដូចជាសារមន្ទីរជាតិ ព្រះបរមរាជវាំង សារមន្ទីរទួល ស្លែង

និងបណ្ណាល័យជាតិជាដើម ដើម្បីអោយពួកគេបានយល់ដឹងពីវត្ថុបុរាណ និងប្រវត្តិសាស្រ្តផ្សេងៗ

ទាក់ទងនឹងកម្ពុជា។

ការធ្វើដំណើរតាមរថយន្តជាលក្ខណៈទស្សនកិច្ចសិក្សា គឺជាសកម្មភាពរីករាយមួយដែលអាចផ្តល់

ប្រយោជន៍ដល់សិស្ស។ កញ្ញា ចាប ភាណានិមល ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បាននិយាយថា កញ្ញាអាចទទួលបានចំនេះដឹងក្រៅសាលា ដោយលើកឧទាហរណ៍នៃការទៅទស្ស

នាសារមន្ទីរជាតិថា កញ្ញាក៏ដូចជាសិស្សដទៃទៀតអាចរៀនពីប្រវត្តិសាស្រ្តនៃវត្ថុបូរាណខ្មែរដែល

បានសេសសល់ពីសម័យមុន។

កញ្ញាបាននិយាយថាៈ«វាពិតជាមានប្រយោជន៍មែនទែន។ ខ្ញុំអាចដឹង​ និងយល់ច្បាស់ពីមគ្គុទេសក៍

នៅសារមន្ទីរ»។ កញ្ញាបានបន្ថែមថា កញ្ញាចង់ទៅសារមន្ទីរគុកទួលស្លែងដើម្បីសិក្សាពីរបបប្រល័យ

ពូជសាសន៍ និងទៅបណ្ណាល័យជាតិដើម្បីទទួលបានចំនេះដឹងទៅលើប្រធានបទផ្សេងៗ។

លោក មូល ស៊ុយហេង នាយកសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ បានអោយដឹងថា ការនាំសិស្សទៅ

ទស្សនាតំបន់ទាំងអស់នោះ គឺជាកម្មវិធីសិក្សារបស់មន្ទីរអប់រំយុវជន និងកីឡាដោយពន្យល់ថា សិស្សអាចរៀនបានយ៉ាងច្រើនពីតំបន់ទាំងនោះ។

លោកបានមានប្រសាសន៍ថាៈ«សាលាមានកន្លែងផ្សេងទៀតសម្រាប់សិស្សទៅទស្សនា ដូចដែល

បានគ្រោងនៅក្នុងកម្មវិធីយុវជនរបស់មន្ទីរអប់រំ»។

លោកប្រាក់ ខេមរិន ប្រធានការិយាល័យរដ្ឋបាលនៃសារមន្ទីរជាតិបានមានប្រសាសន៍ថា ចំនួន

សិស្សមកទស្សនាសារមន្ទីរក្នុងរយៈពេល៦ខែ ឆ្នាំនេះ មានការកើនឡើងដល់៣០០០នាក់ បើប្រៀប

នឹងឆ្នាំមុនកើនប្រហែលជា១០ភាគរយ។ គាត់បានបន្ថែមថា សាលាបាននាំសិស្សមកទស្សនា​ដើម្បី

មើលវត្ថុបុរាណពិតៗបន្ទាប់ពីគេបានរៀនមេរៀនពីសាលា ដូច្នេះសិស្សអាចសិក្សាស្រាវជ្រាវ និង

យល់ពីសិល្បៈ វប្បធម៌ និងប្រវត្តិកេរ្តិ៍ដំនែលវត្ថុបុរាណខ្មែរ។

យោងតាមមន្រ្តីនៅសារមន្ទីរទួលស្លែងបានអោយដឹងថា ចំនួនអ្នកចូលមើលសារមន្ទីរទួលស្លែងជា

ជនជាតិខ្មែរ ជាពិសេសសិស្ស និស្សិតមានការកើនឡើងជិត៣០ភាគរយ​ បើប្រៀបធៀបទៅនឹងឆ្នាំ

មុន។ ប្រធានសារមន្ទីរទួលស្លែង លោក កេ បណ្ណាកាបានមានប្រសាសន៍ថា សារមន្ទីរបានផ្សព្វ

ផ្សាយទៅសិស្សនៅតាមសាលវិទ្យាល័យផ្សេងៗ ដើម្បីអោយពួកគាត់មកទស្សនាសារមន្ទីរ ដោយ

ពន្យល់ថា ក្មេងៗសិស្សសាលជំនាន់ក្រោយ មិនចង់ជឿថាមានរបបប្រល័យពូជសាសន៍សាហាវ

បែបណ្នឹងកើតឡើងនៅប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថាៈ«យើងមិនចង់អោយប្រទេសយើងធ្លាក់ក្នុងប្រវត្តិសាស្រ្តនេះម្តងទៀតឡើយ។ សិស្សជាទំពាំងស្នងឬស្សីនៃប្រទេសជាតិ ជាអ្នកដឹកនាំទៅថ្ងៃមុខ»។

លោកអ៊ូ អេង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំបានមានប្រសាសន៍ថាក្រសួង

អប់រំបានអនុវត្តកម្មវិធីនេះបាន២ទៅ៣មកហើយ ដើម្បីអោយត្រូវនឹងស្តង់ដារអប់រំរបស់

ប្រទេសផ្សេងៗ ហើយវាជាកម្មវិធីបន្ថែមដើម្បីបំពេញចំនេះដឹងទៅលើទ្រឹស្តីដែលរៀននៅសាលា។

គាត់បានមានប្រសាសន៍ថាៈ«វាល្អណាស់ និងមានសារសំខាន់ណាស់សម្រាប់សិស្ស។មិនតែ

ប៉ុណ្ណោះ សិស្សក៏អាចមកមើលកន្លែងធ្វើការរបស់សភា និងរដ្ឋាភិបាល»។

ប៉ុន្តែលោកបានមានប្រសាសន៍ថា ក្រសួងត្រូវការថវិកាដើម្បីគាំទ្រគម្រោងនេះទៅថ្ងៃមុខ និងអោយ

សិស្សបានទស្សនកិច្ចសិក្សាអោយបានច្រើន។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s