Cambodian Young Journalists Join China

By Sun Narin

Photo by Sun Narin

Sino-ASEAN relations have been remarkably progressive in every sphere, specifically on economic, politics, language and culture. Cambodia has been under Chinese influence, leading the nation to adhere to one-China policy and this communist nation has become the top list of the investors in Cambodia.

Chinese language has been attractive to the attention of young generation as the same of the mushrooming of Chinese schools in Cambodia. In addition, China has been focusing on young journalists and youths from Cambodia.

Eight young Cambodian youths working related to media are going to China on November 3rd to join China-ASEAN Youth Camp. Two LIFT reporters will attend the workshop too. Nearly a hundred youths from ASEAN will gather together and learn from each other.

Nou Maneth Athana, news presenter from Cambodian Television Network (CTN), who is going to join the camp, says that, “I expect to learn more about China in ASEAN’s context in addition to the knowledge that China is the strategic friend of Cambodia.

She adds that she can share her experience with youths from ASEAN and will learn more about journalism from ASEAN’s youths.

Communist China’s media is restrictive. Social media is not really open to youths. However, this communist country is now starting turning her eyes to work with young journalists from ASEAN.

According to delegation leader Lim Mora, the deputy director of Youths of the Ministry of Education, Cambodian youths will understand the development of China and learn about media in China.

“The journalists have chance to meet each other, learn and communicate and improve their profession,” he said.

The workshop is week-long and conducted in three provinces of China including Beijing, Nanning and Tianjin.

ដោយស៊ុន​ណារិន

ទំនាក់ទំនងរវាងចិន និងអាស៊ានមានការរីកចម្រើនគួរអោយកត់សម្គាល់ស្ទើរគ្រប់វិស័យ ជាពិសេស

ទៅលើផ្នែកសេដ្ឋកិច្ច នយោបាយ ភាសា និងវប្បធម៌ជាដើម។​ ប្រទេសកម្ពុជា ក៏ជាប្រទេសមួយ

ដែលស្ថិតនៅក្រោមឥទ្ធិពលពីប្រទេសកុម្មុយនីស្តចិន ដែលធ្វើអោយប្រទេសកម្ពុជាបានប្រកាន់ភ្ជាប់នូវនយោបាយចិនតែមួយ ហើយប្រទេសមួយនេះ

បានក្លាយជាវិនិយោគិនដ៏ធំមួយនៅប្រទេសកម្ពុជា។

នៅក្នុងប្រទេសកម្ពុជា ភាសាចិនឥឡូវនេះ ក៏មានភាពពេញនិយមក្នុងការសិក្សាពីយុវជនជំនាន់

ក្រោយ ខណៈពេលដែលសាលាចិនជាច្រើនកំពុងតែរីកដុះដាលដូចផ្សិតនៅកម្ពុជា។ ក្រៅពីនេះ

ប្រទេសចិនក៏មានការចាប់អារម្មណ៍ទៅលើយុវជនសារព័ត៌មានអាស៊ាន ក៏ដូចជាកម្ពុជាផងដែរ។

យុវជនកម្ពុជាចំនួន៨នាក់ដែលកំពុងធ្វើការទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបានអញ្ជើញទៅប្រទេសចិនដើម្បីចូលរួមជុំរំយុវជនអាស៊ាន ចិន នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ។ អ្នកយកព័ត៌មានទស្សនាវដ្តីLIFTពីរនាក់ នឹងចូលរួមក្នុងជំរុំយុវជននេះផងដែរ។ យុវជនជិត១០០នាក់មកពីអាស៊ាននឹងបានជួបជុំដើម្បីធ្វើការសិក្សាពីគ្នាទៅវិញទៅមក។

កញ្ញានូ មៈនេត្រអាថាណ្ណា អ្នកអត្ថាធិប្បាយព័ត៌មានរបស់ទូរទស្សន៍ស៊ីធីអ៊ិន ដែលនឹង

ចូលរួមក្នុងការដំណើរទស្សនកិច្ចនៅប្រទេសចិនដើមខែក្រោយនេះ បានមានប្រសាសន៍ថាៈ«ខ្ញុំរំពឹង

ថាខ្ញុំនឹងបានសិក្សាបន្ថែមទៅលើប្រទេសចិនក្នុងបរិបទអាស៊ាន ទៅលើចំនេះដឹងដែលខ្ញុំមាន ហើយប្រទេសចិនក៏ជាមិត្តយុទ្ធសាស្រ្តផងដែររបស់ប្រទេសកម្ពុជា»។

កញ្ញាបានបន្ថែមថា កញ្ញានឹងអាចចែករំលែកនូវបទពិសោធន៍ និងចំនេះដឹងដែលកញ្ញាមានជាមួយ

យុវជនអាស៊ានទាំងអស់នោះ និងនឹងសិក្សាបន្ថែមទៅលើវិស័យសារព័ត៌មានពីសំណាក់យុវជនផ្សេងៗដែលមកពីបណ្តាប្រទេសនៅក្នុងអាស៊ាន និងចិនទាំងមូល។

ចិនជាប្រទេសកុម្មុយនីស្តមួយដែលមានការរឹតត្បិតទៅលើវិស័យសារព័ត៌មាន និងការបញ្ចេញមតិ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជាហ្វេសប៊ុក មិនមានការបើកចំហរដោយសេរីអោយយុវជនប្រើប្រាស់

ដូចនៅប្រទេសកម្ពុជាទេ។

បើយោងតាមអ្នកដឹកនាំក្រុមយុវជន លោកលឹម ម៉ូរ៉ា អនុប្រធានការិយាល័យយុវជននៃក្រសួងអប់រំ បានអោយដឹងថា ក្រៅពីការសិក្សាពីប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសចិននិងអាស៊ាន អ្នកសារព័ត៌

មានយុវជនអាចពង្រឹងនូវវិជ្ជាជីវៈរបស់ពួកគេ ហើយពួកគេក៏អាចយល់ពីការរីកចម្រើនរបស់

ប្រទេសចិន។

លោកបានមានប្រសាសន៍ថាៈ«អ្នកកាសែតនឹងមានឪកាសជួបគ្នា សិក្សាស្វែងយល់ ក៍ដូចជាផ្សារ

ភ្ជាប់ទំនាក់ទំនងជាលក្ខណៈអ្នកសារព័ត៌មាន»។

ការបោះជុំរំយុវជនអាស៊ាននេះនឹងប្រព្រឹត្តទៅរយៈពេលមួយសប្តាហ៍នៅក្នងក្រុងសំខាន់ៗចំនួនបី

របស់ចិនដែលមានដូចជា ប៉េជីង ណាននីង និងធៀនជិន។​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s