Young Cambodians band together for charity

By Sun Narin  and Sok Somphoasphalyka

Being inter-dependent leaving out the idea of being alone has become the human’s needs in the world. Therefore, people form group as a community and society for each other’s help. Human beings has valued group gathering since primitive generation by establishing tribes. The trend has been practiced until this modern society by means of creating organization or any association. It is obvious that some groups of youths has, now, initiated the idea of creating group or association, which has a clear set plan to achieve together for the society interest and change in the country.

Aged 22, Rem Chandara in collaboration with other members, has initiated Pursat Alumni Group, which has around 200 members. They have managed to lead a plan called “together, we help our homeland”.

He said that the former students who are currently members experienced the lack of education-related information, which they found difficulty in deciding for major and future career.

The society’s norm and value are in a downward trend leading youth to face some social ills including drug addiction, alcoholic abuse, and gang, he added. “We grew up in our hometown province until we become who we are now, so we should do something to help our homeland. We can also strengthen the bond between students and former graduates to provide a sense of solidarity and loyalty to develop human resource in our homeland.”

Recently, his group has participated in a community service distributing study materials to poor students and provided students with consultation over study.

Created in late 2009, Enrich is an independent club which is a non-profit and non-political club. According to Heng Pheakdey, the founder of Enrich club, the club has its purpose to develop talent of youths to be effective.

He said, “Our mission is to train, develop, and produce outstanding youth who posses all the necessary skill to be informed, respected, effective, and productive workforce for Cambodia.” Now, Enrich has 20 full-fledged members and hundreds of volunteers. He said that the club has achieved a number of activities such as cleaning beach, planting trees, and creating youth seminars.

However, the Royal government of Cambodia has drafted an controversial NGO law recently, which becomes a concern for NGOs, associations, Alumni, clubs, and voluntary groups. The law has been under fire from the national and international experts.

Rem Chandara said, “I feel a little worried about the law, but if the law is transparent, I think it has no problem at all since the activities that we have been doing is to serve the people and to help develop the country without a tendency towards any political party.”

“We are preparing our documents for a formal registration of our association at the Ministry of Interior,” he said.  As for Heng Pheakdey, he said that he does not know yet whether the draft law can affect his organization or not.

Related to draft law, Sok Sam Oeun, the executive director of Cambodian Defenders Project, said that the NGO law includes all kinds of groups, alumni, and club creation.

He said, “According to the third draft law, they [groups] cannot do any activity at all, but as far as I know, there is some correction that they can do their activities but not widely open. They can do activities within their territory without any registration.”

“Right now the government is not tight with the law but I do not know whether the draft law will be enacted or not. But it has problem with the registration,” he added.

Phay Siphan, a government spokesman for the Councils of Minister, said that right now the law is still debatable. Some said that there shall be no law to restrict on non-governmental organization’s activities while some others said the registration is really important since it can be either a shield to protect the organization or a restriction to the organization if they are against what stated in the law.

“If the organization wants to be recognized by the society and public, they should register, but if they just do normal activities in their region, they need not do it,” he said.

យុវជន និងការបង្កើតជាក្រុម

ដោយ ស៊ុន ណារិន និងសុខ សម្ផស្សផល្លីកា

មនុស្សនៅលើលោកនេះ មិនអាចរស់នៅតែឯកឯងបានទេ។ ពួកគេត្រូវតែប្រាស្រ័យទាក់ទងគ្នា និង

រស់នៅជាក្រុម ជាពួក ជាកុលសម្ព័ន្ធ ជាសហគមន៍ និងជាសង្គមជាដើម ដើម្បីពួកគេអាចជួយគ្នាទៅ

វិញទៅមកនៅពេលដែលពួកគេជួបបញ្ហាអ្វីមួយ។  ពីសម័យមុន មនុស្សក៏បានអោយតម្លៃទៅលើ

ការរស់រួមគ្នារួចទៅហើយ ដោយពួកគេបានរស់នៅជាលក្ខណៈកុលសម្ព័ន្ធ។

ការអនុវត្តនេះត្រូវបានប្រកាន់ខ្ជាប់រហូតមកដល់សម័យទំនើបមួយនេះ ដោយការផ្តុំគ្នាជាអង្គការ ជាក្រុម ឬជាសមាគមន៍អ្វីមួយដើម្បីធ្វើការរួមគ្នា ក្នុងន័យជួយគ្នា ជួយសង្គមជាតិ និងដើម្បីកែប្រែ

នូវអ្វីមួយ។ យើងសង្កេតឃើញថា បច្ចុប្បន្នមានក្រុមយុវជនមួយចំនួនបានចាប់ផ្តើមរួមគ្នាបង្កើត

ជាក្រុម ឫសមាគមន៍ដោយពួកគេមានគោលដៅច្បាស់លាស់ក្នុងការធ្វើអ្វីរួមគ្នាដើម្បីសង្គមជាតិ។ ក្នុងវ័យ២២ឆ្នាំ យុវជនមួយរូបគឺ លោករ៉ែម ចាន់ដារ៉ាបានចូលរួមបង្កើតជាសមាគមន៍អតីតសិស្ស

ខេត្តពោធិ៍សាត់ដែលមានសមាជិក ជាង​ ២០០នាក់។ហើយបានដឹកនាំគំរោង «យើងរួមគ្នា ជួយស្រុកកំណើតយើង»។

លោកបានមានប្រសាសន៍ថា ការបង្កើតក្រុមនេះគឺដោយសារតែ​សមាជិកក្រុម​ទាំងអស់គ្នា​ជាអតីត​សិស្សខេត្តពោធិ៏សាត់ ហើយធ្លាប់បានឆ្លងកាត់បទពិសោធន៍ជីវិតនិងបញ្ហាប្រឈមមួយចំនួនដែល

ទាក់ទងនឹងការសិក្សាដូចជា​​កង្វះខាតព័ត៌មានទៅ​លើ​ការ​សម្រេច​​ចិត្តក្នុងការ​រៀប​ចំ​ផែន​​​ការសិក្សា និងការជ្រើសរើសមុខជំនាញសម្រាប់​អាជីពការងារ​នៅ​ថ្ងៃ​អនា​គត។ លោកបានបន្ថែមថា​​ ​ការបង្កើត

ក្រុមនេះ គឺដោយមើលឃើញថាការស្រុតចុះនៃ តម្លៃសីល​ធម៌ និង​វប្បធម៌​របស់​សង្គម បណ្តាលឲ្យ

យុវជន​មួយចំនួននាពេលបច្ចុប្បន្ននេះកំពុងប្រឈមមុខ មានជាអាទិ៍​ បញ្ហា​គ្រឿងញៀន គ្រឿង

ស្រវឹង បញ្ហា​ក្មេងទំនើង​​​ ការ​​ប្រលូក​នឹង​ស្នេហា​ភ្លើតភ្លើន និង​អំពើ​អបាយ​​មុខ​ជា​​ច្រើន​ទៀត។​

លោកបានបញ្ជាក់ថាៈ«​យើង​ទាំងអស់គ្នាដែលធ្លាប់បាន​ចាក់ឫសគល់នៅលើថ្នាល​នៃទឹកដីខេត្ត

របស់យើង រហូតដល់យើង​ម្នាក់ៗមានពេលនេះ គឺសុទ្ឋតែបានដុះ ចេញពីទីនេះ ហេតុដូច្នេះ យើង

ទាំងគ្នាគួរនាំគ្នាធ្វើអ្វីមួយ ដើម្បីជួយ​នូវប្រភពដែលយើងបាន​ចាប់កំណើតចេញ។ម្យ៉ាងវិញទៀត គឺពង្រឹងចំណងមិត្តភាពរវាងសិស្ស និងអតីតសិស្សគ្រប់ជំនាន់ ដើម្បីបង្កើនសាមគ្គីភាព ការ

ស្រលាញ់រាប់អានគ្នា ដើម្បីអភិវឌ្ឍ​ ធន​ធាន​មនុស្សក្នុងស្រុកកំណើតយើង»។

ថ្មីៗកន្លងទៅនេះ ក្រុមរបស់លោកបានចូលរួមចំណែកចុះទៅខេត្តពោធិ៍ដើម្បីនាំយកសម្ភារៈសិក្សា

ទៅចែកដល់សិស្សក្រីក្រនៅវិទ្យាល័យពោធិ៍សាត់ និងផ្តល់ប្រឹក្សាដល់សិស្សទាក់ទងនឹងការសិក្សា។

បង្កើតឡើងនៅចុងឆ្នាំ ២០០៩ ENRICHក៍ក្លឹបយុវជនមួយឯករាជ ដែលមិនមានផលចំនេញ ឫទាក់

ទងនឹងនិន្នាការនយោបាយណាមួយឡើយ។ បើយោងតាមលោក ហេង ភក្តី ប្រធាន ក្លឹបEnrich បានអោយដឹងថាក្លឹបរបស់លោក គឺធ្វើឡើងដើម្បីជួយយុវជនអោយឈានដល់សក្តានុពលពេញ

ទំហឹងរបស់ពួកគេ។

លោកបានមានប្រសាសន៍ថាៈ«យើងបណ្តុះបណ្តាល អភិវឌ្ឍ និងបង្កើតនូវយុវជនដែលលេចធ្លោ ដែលមានជំនាញចាំបាច់ដើម្បីចែករំលែក គោរព និងមានប្រសិទ្ធិភាពនិងផលិតភាពការងារ

ដល់ប្រទេសកម្ពុជា»។

លោកហេង ភក្តីបានបញ្ជាក់ថា ENRICHសព្វថ្ងៃមានសមាជិកពេញសិទ្ធិ២០នាក់ និងសមាជិកធ្វើ

ការស្ម័គ្រចិត្តរាប់រយនាក់។ លោកហេង ភក្តីបានបញ្ជាក់ថា កន្លងមកក្លឹបរបស់លោកបានធ្វើសកម្ម

ភាពមួយចំនួន ដូចជាការសំអាតបរិស្ថាននៅឆ្នេរសមុទ្រខេត្តកំពង់សោម ការដាំដើមឈើ និងសិក្ខា

សិលាមួយចំនួនទាក់ទងនឹងយុវជន។​

ទោះបីជាយ៉ាងក៏ដោយ ថ្មីៗនេះរដ្ឋាភិបាលកម្ពុជាបានកំពុងពង្រាងច្បាប់អង្គការដែលវាបានក្លាយ

ជាការព្រួយបារម្ភរបស់អង្គការក្រៅរដ្ឋាភិបាល និងសមាគមន៍ ក្លឹប ក្រុមយុវជនធ្វើការស្ម័គ្រចិត្ត ដែលបានបង្កើតឡើងផ្សេងៗ ហើយក៍ត្រូវបានរិះគន់ពីសំណាក់អ្នកជំនាញផ្សេងៗផងដែរ។​

លោករ៉ែម ចាន់ដារ៉ាបានមានប្រសាសន៍ថាៈ«ខ្ញុំក៏មាន ការព្រួយបារម្ភខ្លះៗដែរ ចំពោះច្បាប់ គ្រប់គ្រង អង្គការក្រៅរដ្ឋាភិបាល ប៉ុន្តែបើសិនវាជាច្បាប់មួយដែល​គ្របគ្រង ប្រកបដោយតម្លាភាព ពិតប្រាកដមែននោះ​ យើង​គិតថាវាគ្មានបញ្ហានោះទេ ពីព្រោះថា សកម្មភាពដែលយើងបានធ្វើ គឺមានគោលបំនងបម្រើ និងចូលរួមចំណែកក្នុងការអភិវឌ្ឍ​ជាតិ ពិតប្រាកដ​មែន​ ហើយយើងពុំមាន និន្នាការប្រកាន់បក្សនយោបាយណា​មួយ​ឡើយ»។

តែលោកបានបញ្ជាក់ថាៈ«ឆាប់ៗនេះយើងទាំងអស់គ្នាកំពុងនឹងចាប់ផើ្តមចងក្រងឯកសារ ចុះបញ្ជី ស្រប​ច្បាប់មួយ​នៅក្នុងក្រសួង មហាផៃ្ទ»។

ចំណែកលោកហេង​ ភក្តីវិញ លោកបាននិយាយថាលោកមិនទាន់បានដឹងច្បាស់ពីច្បាប់អង្គការក្រៅ

រដ្ឋាភិបាលនោះថាតើវាអាចប៉ះពាល់ដល់ក្លឹបយុវជនរបស់លោកនៅឡើយទេ។

ទាក់ទងនឹងពង្រាងច្បាប់អង្គការនេះ លោកសុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានមានប្រសាសន៍ថាច្បាប់អង្គការ គឺវាបញ្ចូលទាំងអស់ អោយតែវាមានការចូលរួមជាក្រុម សូម្បីតែAlumni​ និងក្លឹបផងដែរ។

លោកបានលើកឡើងថាៈ«យោងទៅតាមសេចក្តីព្រាងច្បាប់លើកទីបី ពួកគាត់មិនអាចធ្វើសកម្ម

ភាពបានទេ តែតាមខ្ញុំដឹង វាមានការកែប្រែខ្លះ គឺពួកគាត់ធ្វើសកម្មភាពបាន តែមិនទូលំទូលាយទេ គឺធ្វើបានតែក្នុងឃុំ ខេត្ត ក្រុងរបស់គាត់ គាត់មិនបាច់ចុះបញ្ជីទេ»។

លោកបានបញ្ជាក់ថាៈ«ឥឡូវរដ្ឋាភិបាល គេបន្ធូរ តែមិនដឹងថាសេចក្តីព្រាងច្បាប់ហ្នឹង នឹងត្រូវអនុម័ត

មែនអត់។ តែតាមតែដឹង ច្បាប់ណ្នឺងវាមានភាពទូលាយ មិនសូវជាមានបញ្ហាទេ គ្រាន់តែមានបញ្ហា

តិចតួចទេទៅលើការចុះបញ្ជី»។

លោកផៃ ស៊ីផាន អ្នកនាំពាក្យរបស់ទីស្តីការគណរដ្ឋមន្រ្តីបានមានប្រសាសន៍ថា​​ ច្បាប់ទាក់ទងនិង

អង្គការ នៅតែមានការជជែកវែកញែកពិភាក្សានៅឡើយ​ ពីព្រោះមានក្រុមខ្លះនិយាយថា វាជាការ

ល្អដែលមានការចុះបញ្ជីត្រឹមត្រូវនៃអង្គការក្រៅរដ្ឋាភិបាលពីព្រោះច្បាប់អាចការពារអង្គការនៅពេលគេធ្វើត្រូវនិងដាក់ទោសបើអង្គការណាមួយនោះរំលោភនិងច្បាប់ ប៉ុន្តែមានក្រុមខ្លះទៀតមិនបាន

គាំទ្រអោយមានការចុះបញ្ជីទេ​ ដោយហេតុថាគេមិនចង់អោយរដ្ឋាភិបាលគ្រប់គ្រងលើការងារ

របស់អង្គការក្រៅរដ្ឋាភិបាលទេ។

លោកក៏បានបញ្ជាក់ដែរថា​​ “បើសិនជាអង្គការក្រៅរដ្ឋាភិបាល​ រឺសមាគមន៍ទាំងនោះចង់អោយសង្គម

ទទួលស្គាល់ជាលក្ខណៈផ្លូវការ ពួកគេគួរតែចុះឈ្មោះអោយបានត្រឹមត្រូវក្នុងបញ្ជីនៅក្រសួង

មហាផ្ទៃ ប៉ុន្តែប្រសិនបើពួកគេធ្វើសកម្មភាពតូចធម្មតាក្នុងតំបន់របស់ពួកគេ គេមិនបាច់ចុះបញ្ជីទេ។”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s