Youth, Police and traffic

By Ou Banung and Sun Narin

Traffic jam, accidents, disobedience of the traffic rules and police nabbing are still the concerned and not-yet-solved issue in the Kingdom, especially in Phnom Penh. By the law, the passengers are required to wear helmet and equip motor with rear-view mirror. However, a number of people have not implemented properly, especially from youths.

Aged 25, Panha has never worn helmet when driving motor, though he has it since he is sure about his careful driving rather than helmet.  “I know that helmet can protect my head from injuries in case we have accident. However, I strongly believe in my driving. Also, I just go somewhere near and around the city, so I don’t think I need to wear it and there is no police guarded on the road I drive either.”

During the busy traffic time, you will see, adjacent to the traffic stop site, police nabbing people on the road every day. Most of the passengers, though they have mirror and wear

helmet, they are still scared while they are passing the present police. Some police do improper nabbing which is complained by the people.

Seng Kongkea, 30, who is now working as the goldsmith, said that he was not satisfied with police hiding to nab the travelers behind the trees. He added that it was not a good way to practice law but it is only money-oriented nabbing.

“Sometimes since the police hide themselves behind the tree like this, it affects travelers. They may be scared the police but not the law itself. For instance, I myself have never used helmet during the night time and even one-direction road since I expected there is no police during the night’s time,” said Kongkea.

In response, one traffic policeman guarding along Russian Boulevard, said to be unnamed that , some 90% of travelers, through his observation, already wear helmet and rear-view mirror, except a small number of passengers who do not respect the traffic light.

“Police guarding on the one-direction street is to practice the law and to reduce the traffic accidents. However, a small group of police is still on the wrong track of doing that,”

​adding that, “some passengers do not respect the law but they are frightened of the police. So, police have to do that.”

To educate the passengers about traffic accident, a lot of advices and education from youth volunteering group have been conducted in Phnom Penh. Jeroen Stol, country director of Handicap International gives value to the educating passengers about the traffic.

He said that traffic in Phnom Penh is now getting more and more congested due to the fast growing of vehicles in the city and the infrastructure is not capable for the flow of the vehicles.

“The diversity of the vehicles makes use of the same road. They drive at the different speed which makes the situation dangerous,” he said.

There are still a lot of disrespect of the traffic rules and people still lack of training of the traffic and there should be strict enforcement from the police.

“The police should do their work strictly and fine people who really disobey the rules. It is the responsibility of the road users. If they obey the traffic rules, I don’t think police will nab you,” he said.

Cambodia lost US$279 million on road traffic accidents in 2010, according to the official from the ministry of Public Works and Transports and according to the reports on road traffic accidents, in 2010 there were 6,941 road accidents, which killed 1,816 people and injured 6,718 others. In 2011, the number of accidents has been on the decrease, but the death cases have been on the rise.

Chev Hak, Municipal Traffic Police Official, said traffic police have been following the traffic law in the purpose of reducing the traffic accidents and facilitating the traveling. Therefore, there are always police at the traffic light sites.

He added that “our police advice and educate about the traffic law at the fining place to people in order to make them understand what they commit mistakes. For those police who conduct mistakes against the law such as fining without invoice, overcharging or even forcing to pay money, they have to be responsible by the law.”

ដោយ អ៊ូ ប៉ាណុង និង ស៊ុន ណារិន

 

បញ្ហាកកស្ទះចរាចរណ៍ ការមិនគោរពច្បាប់ចរាចរណ៍ និងការផាកពិន័យពីសំណាក់ប៉ូលីសនៅតាម

ដងផ្លូវ នៅតែកើតមានឡើងនៅរាជធានីភ្នំពេញ។ បើទោះបីជាច្បាប់ចរាចរណ៍ តម្រូវអោយអ្នកធ្វើ

ដំណើរបំពាក់កញ្ចក់ជាប់នឹងម៉ូតូ និងពាក់មួកសុវត្ថិភាព តែយើងសង្កេតឃើញថា ការធ្វេសប្រហែស

ក្នុងការពាក់មួកមិនបានត្រឹមត្រូវ និងមានមួកហើយ តែមិនពាក់ នៅតែកើតមានឡើងពីសំណាក់អ្នក

ធ្វើដំណើរ ជាពិសេសពីយុវជនក្មេងៗមួយចំនួន។​

យុវជនម្នាក់ឈ្មោះ បញ្ញា ក្នុងវ័យ២៥ឆ្នាំ ដែលតែងតែធ្វើដំណើរមិនពាក់មួកសុវត្ថិភាព បានអោយ

ដឹងថា លោកជឿជាក់លើការបញ្ជាម៉ូតូរបស់លោក ជាជាងការប្រើប្រាស់មួកសុវត្ថិភាព។

លោកបាននិយាយថា «ខ្ញុំដឹងថាមួកសុវត្ថិភាពអាចជួយការពារក្បាលយើង បើសិនជាយើងមាន

គ្រោះថ្នាក់ដោយចៃដន្យ តែខ្ញុំជឿជាក់លើការជិះម៉ូតូរបស់ខ្ញុំ ហើយត្រឹមតែជិះតិចៗក្នុងក្រុង ខ្ញុំគិតថា

មិនចាំបាច់ពាក់អីនោះទេ ហើយម៉្យាងផ្លូវខ្ញុំជិះហ្នឹងអត់មានប៉ូលីសផង។»

ជារៀងរាល់ថ្ងៃ នៅម្តុំស្តុប ចាប់ពីម៉ោងចរាចរណ៍កំពុងមមាញឹក អ្នកធ្វើដំណើរតែងតែឃើញនូវការ

ចាប់ផាកពិន័យរបស់ប៉ូលីសនៅតាមផ្លូវ។ អ្នកធ្វើដំណើរភាគច្រើនទោះបីជាពួកគាត់បានគោរព

ចរាចរណ៍ត្រឹមត្រូវ ដោយមានដាក់កញ្ចក់ និងពាក់មុខសុវត្ថិភាព តែពួកគេ នៅតែមានភាពខ្លាចនៅ

ពេលដែលពួកគេធ្វើដំណើរឆ្លងកាត់កន្លែងដែលប៉ូលីសកំពុងធ្វើការផាកពិន័យ។ជាងនេះទៅទៀត

យើងក៏សង្កេតឃើញមានការលបចាប់ផងដែរពីសំណាក់ប៉ូលីសមួយចំនួន។

អាយុ​ ៣០ឆ្នាំ លោក សេង គង្គា ដែលជាជាងមាស​ បាននិយាយថា គាត់មិនពេញចិត្តទេ ចំពោះការ

លួចពួនស្ទាក់ចាប់របស់ប៉ូលីសចរាចរនៅក្រោមដើមឈើ ។ លោកយល់ថាការធ្វើបែបនេះ វាហាក់់

ដូចជាមិនមែនការអនុវត្តច្បាប់ទេ​ ប៉ុន្តែជាការគាបយកលុយទៅវិញ។

លោក គង្គាបានបញ្ជាក់ថា «ពេលខ្លះទៅដោយសារតែប៉ូលីសចូលចិត្តធ្វើការពួនស្ទាក់ក្រោយដើម

ឈើបែបនេះហើយ វាបានជះឥទ្ធិពលដល់ប្រជាជនយើងដែលធ្វើដំណើរតាមផ្លូវ គឺគាត់ខ្លាចប៉ូលីស ប៉ុន្តែមិនមែនគោរពច្បាប់នោះទេ។ ជាក់ស្តែងខ្ញុំផ្ទាល់ ពេលជិះម៉ូតូពេលយប់ ផ្លូវណាក៏ជិះដែរ មិនថា

ផ្លូវឯកទិស មិនឲ្យទៅអីនោះទេ ព្រោះខ្ញុំដឹងថាយប់អញ្ជឹងអត់មានប៉ូលីសទេ។»

ឆ្លើយតបនឹងការមិនគោរពច្បាប់ចរាចររបស់អ្នកធ្វើដំណើរតាមផ្លូវប្រចាំថ្ងៃ ប៉ូលីសចរាចរមួយរូប

នៅតាមបណ្តោយផ្លូវសហព័ន្ធរូស៊ី ដែលសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ឲ្យដឹងថា យោងតាម

ការសង្កេតរបស់លោក ប្រជាជនយើងស្ទើរជិត៩០%​ហើយដែលមានពាក់មួកសុវត្ថិភាព និងកញ្ចក់

នៅពេលធ្វើដំណើរ ដោយលើកលែងតែមួយចំនួនតូចប៉ុណ្ណោះដែលមិនទាន់មានគ្រប់គ្រាន់ ឫមិន

សូវជាគោរពភ្លើងស្តុប។ លោកបាននិយាយថា «ការដែលមានប៉ូលីសស្ទាក់នៅតាមតំបន់ផ្លូវឯកទិស គឺដើម្បីអនុវត្ត និងរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងពិសេសដើម្បីកាត់បន្ថយគ្រោះថ្នាក់

ចរាចរណ៍ ក៏ប៉ុន្តែក៏មានប៉ូលីសមួយក្រុមតូចធ្វើការឆ្លៀតឱកាសដែរ។»

លោកបានបន្ថែមថា «មានអ្នកធ្វើដំណើរមួយចំនួន គាត់អត់គោរពច្បាប់ទេ តែគាត់ខ្លាចប៉ូលីស ដូច្នេះហើយទើបប៉ូលីសត្រូវមាននៅគ្រប់ផ្លូវ។»

ដើម្បីអប់រំពីគ្រោះថ្នាក់ចរាចរណ៍ យើងឃើញមានការណែនាំពីបញ្ហាធ្វើដំណើរនៅតាមដងផ្លូវពី

សំណាក់ក្រុមយុវជនស្ម័គ្រចិត្ត។ លោក Jeroen Stol ប្រធាន Handicap International បានអោយតម្លៃទៅលើការអប់រំប្រជាជនអោយយល់ដឹងពីច្បាប់ចរាចរណ៍មុននឹងពួកគាត់អាចបើក

បរបាននៅលើដងផ្លូវ ហើយលោកបានអោយដឹងថា នៅក្នុងទីក្រុងភ្នំពេញមានការកកស្ទះចរាចរណ៍

គួរអោយព្រួយបារម្ភ ដោយសារតែកំនើននៃយានជំនិះនៅក្នុងទីក្រុង ហើយហេដ្ឋារចនាសម្ព័ន្ធមិន

សូវជាល្អសម្រាប់ការធ្វើដំណើរ។

លោកបានមានប្រសាសន៍ថាៈ«យានជំនិះគ្រប់ប្រភេទ បានបើកបរលើផ្លូវតែមួយ ហើយពួកគេបាន

បើល្បឿនខុសៗគ្នា ដែលនាំអោយមានគ្រោះថ្នាក់»។

លោកបានបន្ថែមថា នៅតែមានការមិនគោរពច្បាប់ចរាចរណ៍ ហើយអ្នកធ្វើដំណើរនៅតែការបណ្តុះ

បណ្តាល និងការយល់ដឹងពីច្បាប់ចរាចរណ៍មុននឹងធ្វើការបើកបរនៅលើដងផ្លូវ។

លោកបានលើកឡើងថាៈ«ប៉ូលីសគួរតែធ្វើកិច្ចការរបស់ពួកគេអោយបានម៉ត់ចត់ និងតឹងរ៉ឹង ហើយ

គួរតែផាកពិន័យអ្នកដែលពិតជាមិនគោរពច្បាប់។ វាក៏ជាការទទួលខុសត្រូវរបស់អ្នកធ្វើដំណើរដែលពួកគាត់ត្រូវតែគោរពច្បាប់ចរាចរណ៍។ ប្រសិនបើពួកគាត់គោរពបានត្រឹមត្រូវ ខ្ញុំមិនគិតថាប៉ូលីសនឹងចាប់ពួកគាត់ទេ»។

កាលពីឆ្នាំ២០១០ ប្រទេសកម្ពុជាបានបាត់បង់ថវិកាប្រហែល២៧៩លានដុល្លាទៅលើគ្រោះថ្នាក់

ចរាចរណ៍ បើយោងទៅតាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន  ហើយករណីគ្រោះថ្នាក់

មានចំនួនដល់៦៩៤១ ដែលក្នុងនោះបានសម្លាប់មនុស្សចចំនួន១៨១៦នាក់ និងរបួសចំនួន

៦៧១៨។ ក្នុងឆ្នាំ២០១១ ចំនួនករណីអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ

បើប្រៀបធៀបទៅនឹងឆ្នាំ២០១០ តែចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែមានការ

កើនឡើង។

លោក ចេវ ហាក់ មន្រ្តីប៉ូលីសចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានអោយដឹងថា ប៉ូលីសចរាចរណ៍គាត់អនុវត្តនូវអ្វីដែលមានចែងនៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងន័យកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងសម្រួលការធ្វើដំណើរ ដូច្នេះហើយទើបមានការដាក់ពង្រាយកម្លាំង

ប៉ូលីសនៅគ្រប់ស្តុបនិមួយៗ។

លោកបានបន្ថែមថាៈ«ប៉ូលីសរបស់យើងតែងតែណែនាំ និងអប់រំច្បាប់ចរាចរណ៍ដល់ប្រជាជនដែល

មិនបានគោរពចរាចរណ៍នូវនឹងកន្លែង ដើម្បីអោយពួកគាត់យល់ដឹងពីអ្វីដែលពួកគាត់បានធ្វើ

ខុស»។

លោកបានមានប្រសាសន៍ថាៈ«បើសិនបើប៉ូលីសណាម្នាក់​ គាត់ប្រព្រឹត្តខុសច្បាប់ ដូចជាការផាក

ពិន័យដោយមិនបានចេញវិក័យបត្រ ការផាកពិន័យលើស និងការបង្ខំជំរិតអោយបង់ប្រាក់ ពួកគាត់ត្រូវទទួលខុសត្រូវវចំពោះមុខច្បាប់»។

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s