Facebook Becomes Site for Posting Insult pictures

By Sun Narin

In the last few years, Facebook has now gained popularity among young users to share information, photos and videos to each other. Most of them are personal. However, recently Facebook is seemed to be the posting site of obscene pictures due to the hacking.

Today, I have seen a photo of Chai Ly Dalen, the actress in Cambodia, in sexy body. I am afraid it will be used in the wrong way. I think as the facebook users, we should learn to use it morally and peacefully.

 

 

 

 

 

ឆៃលី ដាឡែន ច្រៀង​លក់​សាច់​ស្រស់​នៅ​ក្រុង​ហូស្តុន

Wednesday, 21 December 2011 12:02
សេត គឹមសឿន  ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ វា​ស្ទើរ​តែ​ឆ្កួត​អស់​ប្រុស​ៗ​នៅ​ក្នុង​ទីក្រុង ហូស្តុន(​Huston) សហ​រដ្ឋ​អាមរិក​ ខណៈ​ដែល​តារា​ចម្រៀង​ ឆៃលី ដាឡែន បញ្ចេញ​រង្វះ​ទ្រូង​ដ៏​មូល​ក្បំ​របស់​នាង​មួយ​ទំហឹង​ស្ទើរ​លេច​ចេញ​កេរ្តិ៍​ ខ្មាស​នោះ​។ ការ​បង្ហាញ​ភាព​សិច​ស៊ី​ហួស​ហេតុ​បែប​នេះ នាំ​ឲ្យ​មជ្ឈ​ដ្ឋាន​ទស្ស​និក​ជន​ទាំង​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​ និយាយ​ថា ឆៃលី ដាឡែន ច្រៀង​លក់​សាច់​ស្រស់​នៅ​អាមេរិក​។

ឆៃលី ដាឡែន បាន​ចាក​ចេញ​ពី​កម្ពុជា​ទៅ​សម្តែង-ច្រៀង​នៅ​សហ​រដ្ឋ​អាមេរិក​កាល​ពី​អំឡុង​ ពាក់​កណ្តាល​ខែ​ធ្នូ​នេះ ហើយ​នាង​ទើប​តែ​ឡើង​ឆាក​សម្តែង​ច្រៀង​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ កន្លង​ទៅ​នេះ នៅ​ឯ​ភោជនីយដ្ឋាន​រស្មី​អង្គរ ក្នុង​ទីក្រុង ហូស្តុន សហ​រដ្ឋ​អាមរិក​។ ជាមួយ​នឹង​ការ​លេច​មុខ​សម្រាប់​ការ​អញ្ជើញ​ទៅ​ច្រៀង​នៅ​អាមេរិក​លើក​នេះ ឆៃលី ដាឡែន បាន​ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ ជាមួយ​នឹង​ការ​ស្លៀក​ពាក់​សិច​ស៊ី​បញ្ចេញ​ដើម​ទ្រូង​មួយ​រង្វះ​ធំ​ស្ទើរ​លែង ​ចង់​បិទ​បាំង​ ដែល​ប្រភព​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា ប្រុស​ៗ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​រាំ​ច្រៀង​នៅ​ទី​នោះ​ ទាំង​ចាស់​ទាំង​ក្មេង​ស្ទើរ​ឈាម​ច្រមុះ​គ្រប់​ៗ​គ្នា​។

គួរ​រំឭក​ថា កាល​ពី​ពេល​កន្លង​មក ឆៃលី ដាឡែន ធ្លាប់​និយាយ​ខណៈ​ពេល​នាង​ស្លៀក​ពាក់​សិច​ស៊ី​ថា ប្រសិន​បើ​នាង​មាន​របស់​ល្អ​ត្រូវ​តែ​បង្ហាញ​ឲ្យ​គេ​បាន​ឃើញ​។ តាម​ពាក្យ​សម្តី​នេះ ប្រហែល​នាង​ចង់​មាន​ន័យ​ថា នាង​មាន​រូប​រាង​កាយ​ស្អាត​សិច​ស៊ី​ដូច្នេះ​ត្រូវ​ចែក​រំលែក​គេ​ឯង​ឲ្យ​បាន​ ឃើញ​ពី​ភាព​ស្អាត​សិច​ស៊ី​នោះ​។

តាម​ប្រភព​នៅ​ទីក្រុង​ហូស្តុន​បាន​និយាយ​សុំ​មិន​បង្ហាញ​អត្ត​សញ្ញាណ​ថា កាល​ពី​ថ្ងៃ​នោះ ពិត​ជា​ថ្ងៃ​ដ៏​ពិសេស​មែន​ទែន ព្រោះ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​ ជា​ថ្ងៃ​ឈប់​សម្រាក​ដែល​អាច​ឲ្យ​បង​ប្អូន​ខ្មែរ​រស់​នៅ​ក្នុង​ទីក្រុង​នោះ អាច​ទិញ​សំបុត្រ​ចូល​រួម​ទស្សនា និង​រាំ​លេង​សប្បាយ​បាន​ទាំង​អស់​គ្នា​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា អ្វី​ដែល​ពិសេស​ជាង​នេះ ទៅ​ទៀត​នោះ គឺ​ការ​លេច​ចេញ​នូវ​វត្ត​មាន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​តារា​ចម្រៀង​សិច ស៊ី ឆៃលី ដាឡែន ជាមួយ​នឹង​ម៉ូដ​សម្លៀក​បំពាក់​សំចៃ​សាច់​ក្រណាត់​ វៀល​អស់​ដើម​ទ្រូង​ស្ទើរ​ចេញ​កេរ្តិ៍​ខ្មាស​ ខើច​ខាង​ក្រោម​ លេច​ចេញ​ខោ​ក្នុង​គួរ​ឲ្យ​ព្រឺ​ព្រួច​។

ទោះ​បី​ជា​បញ្ចេញ​សាច់​ខ្នាញ់​ដោយ​ការ​បិទ​បាំង​សើ​ៗ​បែប​នេះ​ក្តី ​តែ​ប្រភព​នោះ​បាន​ឲ្យ​ដឹង​ថា បុរស​ៗ​នៅ​ទីនោះ​ទាំង​ក្មេង ទាំង​ចាស់ ពិសេស​បុរស​ល្បាយ​អាចម៍​ខ្លា ពិត​ជា​ចូល​ចិត្ត​នាង​មែន​ទែន ហើយ​ម្នាក់​ៗ​បាន​សម្លឹង​ទៅ​កាន់​រាង​កាយ​របស់​នាង​ស្ទើរ​ជ្រុះ​គ្រាប់​ ភ្នែក ​ទៅ​ហើយ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​អ្នក​រស់​នៅ​អាមេរិក​ស្លៀក​ពាក់​បែប​សិចស៊ី តែ​នៅ​ពេល​ពួក​គេ​ឃើញ​ ឆៃលី ដាឡែន ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មែន​ទែន​។ ពួក​គេ​បាន​លាន់​មាត់​គ្រប់​ៗ​គ្នា​។

ដោយ​ឡែក​នៅ​ឯ​កម្ពុជា​ឯ​ណោះ​វិញ នៅ​ពេល​ទស្សនិក​ជន បាន​ឃើញ​រូប​ថត​របស់​នាង​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​ហ្វេសប៊ុក ពួក​គេ​បាន​លាន់​ម៉ាត់​ស្ទើរ​គ្រប់ៗ​គ្នា​ថា វៅ! ហេតុ​អ្វី​បាន​ជា​នាង​ធ្វើ​បែប​នេះ?

នេះ​មាន​ន័យ​ថា ពួក​គេ​មិន​គាំទ្រ​ដល់​ការ​ស្លៀក​ពាក់​របស់​នាង​ឡើយ​។

ពួក​គេ​បាន​និយាយ​ថា ការ​ស្លៀក​ពាក់​បែប​នេះ វា​មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ វា​ជា​រឿង​មិន​សម​រម្យ​ឡើយ ដែល​សិល្បការិនី​ខ្មែរ ហ៊ាន​ទៅ​ស្លៀក​ពាក់​ដល់​ថ្នាក់​នេះ បង្ហាញ​សាច់​ស្រស់​ស្ទើរ​លេច​ចេញ​កណ្តាល​វាល​បែប​នេះ។ ពួក​គេ​បាន​បន្ត​ថា ឆៃលី ដាឡែន កំពុង​ច្រៀង​បង្ហាញ​សាច់​ស្រស់​របស់​នាង​ឲ្យ​បុរស​ៗ​អាមេរិក​ឈ្លក់​វង្វេង​ ហើយ​ តែ​នាង​ពិត​ជា​មិន​បាន​គិត​ពី​ផល​ប៉ះ​ពាល់​ដល់​សង្គម និង​វប្បធម៌​ខ្មែរ​បែប​ណា​នោះ​ទេ​។

ពួក​គេ​បាន​និយាយ​ថា៖ «​ទោះ​បី​ជា នាង​ជា​អ្នក​សិល្បៈ តែ​ ឆៃលី ដាឡែន មិន​គួរ​ធ្វើ​អ្វី​ហួស​ហេតុ​ពេក​នោះ​ទេ​»។

ដោយ​សារ​តែ​ផ្ទុះ​ឡើង​នូវ​ប្រតិ​កម្ម​ស្ទើរ​គ្រប់​មជ្ឈ​ដ្ឋាន​បែប​នេះ តារា​ចម្រៀង​ដែល​លេច​ធ្លោ​តាម​រយៈ​ភាព​សិច​ស៊ី​នាង ឆៃលី ដាឡែន ក៏​បាន​ចេញ​មុខ​និយាយ​នៅ​លើ​ប្រព័ន្ធ​សង្គម​អេឡិច​ត្រូនិក ហ្វេស​ប៊ុក ភ្លាម​ៗ​ពី​កំហុស​របស់​នាង​ដែល​ស្លៀក​ពាក់​សិច​ស៊ី​ហួស​ពី​ការ​ទទួល​យក​បាន​ នោះ​ផង​ដែរ​។

ឆៃលី ដាឡែន បាន​និយាយ​ទាំង​សោក​ស្តាយ​ថា៖​ «​ជំរាប​សួរ ពុក ម៉ែ បង​ប្អូន ទាំង​អស់​! ខ្ញុំ​សូម​អភ័យ​ទោស​ចំពោះ​ការ​ស្លៀក​ពាក់​សិច​ស៊ី​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​លោក​អ្នក​…ខ្ញុំ​ពិត​ជា​សោក​ ស្តាយ​ ហើយ​យល់​នូវ​កំហុស​របស់​ខ្ញុំ…​ខ្ញុំ​សង្ឃឹម​ថា លោក​អ្នក​នឹង​អភ័យ​ទោស​ឲ្យ​ខ្ញុំ​‌‌‌!!!»។

ទន្ទឹម​នឹង​នោះ តារា​ដែល​តែង​បញ្ចេញ​នូវ​ភាព​សិច​ស៊ី ឆៃលី ដាឡែន បាន​និយាយ​សន្យា​ជា​សាធារណៈ​ចំពោះ​ប្រិយ​មិត្ត​ថា៖​«​ខ្ញុំ​សូម​សន្យា​ថា នឹង​មិន​ធ្វើ​រឿង​បែប​នេះ​ទៀត​ទេ។ ដោយ​ក្តី​គោរព​ស្រឡាញ់! ដាឡែន»៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s