Driving at night becomes the concern for people

By Sun Narin

During the last few years, drinking alcohol has seemed to be on the drastic increase. Meanwhile, beer-serving shops or restaurants ranging from small to big are ubiquitous in the city. Also, at the time a wide range of alcohol advertising on television has appeared to prompt youths to drink.

As being noticed, youths are also the main target of drinking alcohol. Every day, especially on the weekends or special holidays starting from evening until late at night, you will see the restaurants along the street with young people sitting and chatting with each other. And at the same time, the sound of knocking the glasses is heard continuously.

According to a study by the People’s Centre for Development and Peace, of the 1,400 people surveyed across seven provinces, 58 percent aged between 15 and 25 said they drank every day.

Conducted by the Ministry of Education, Youth and Sports in cooperation with other NGO, the survey of more than 2,400 youths aged 10 to 24 and including 1,236 girls showed that 70 percent of the girls said that they had consumed alcohol or alcoholic beverages, while 91 percent of the boys had consumed alcohol or alcoholic beverages.

Now, drinking beer is apparent to be the daily habit for people in Cambodian society. However, drinking at night among youths has become the concern.

One risky problem that youths are facing now is the traffic accident during night time since they lose self-control when they are drunk. Some youths may not think of that problem since they think they can drive despite the drunkenness.

According to Handicap International working on road safety in Cambodia, fifty percent of traffic accident takes place between five p.m. and ten p.m. in the evening, and it is much more likely alcohol is involved than during day time and in 2010, 18 percent of 1800 fatalities could be attributed to drunk driving. “Drunk driving is a big problem. People aged from 15 to 29 accounting for some 50 percent are involved with drunk driving” said Jeroen Stol, country director of Handicap International. The number of accident in 2011 has decreased. However, the number of fatalities has still gone up.

Some youths do not go home to sleep since it is over night after they get drunk and then they continue going out and something bad may happen to them. For example, they probably have sex, which is highly likely the unsafe sex since they are in the drunken condition. Yong Kim Eng , president of People’s Centre for Development and Peace, told Lift that, “Youths consuming alcohol lose their control so they can face being raped or reach having sex and it is susceptible to HIV infection and pregnancy.”

In addition, they can run the risk of robbery from the perpetrators at night as mentioned in the newspaper every day and they may commit some bad things as mentioned by Yong Kim Eng such as taking drugs and committing any offence. He also said youths from the provinces take money sent by parents to waste on the drinking and they make their parents hopeless since they do not go study and they cannot study well.

Drinking alcohol and traffic accident have to be dealt with as suggested by the experts. Yong Kim Eng said that there should be awareness raising about the negative effects of drinking alcohol and reduce the alcohol advertising on television.

“There should be reduction in the availability of the alcohol on the market by increasing the cost and the government should have the policy related to alcohol drinking,” he said.

From road safety perspective as raised by Jeroen Stol that awareness raising is important together with the enforcement from the police is needed to be strengthened and legislature is needed to be improved.

“This is the strong responsibility of the drivers, not to drink and drive. Alternatively, they can take the Tok Tok or ask someone who is not drunk to help drive,” said Jeroen Stol.

From the youth perspective, they should not drink too much since it can affect the health in the future and waste money, especially youths from the province where they are far away from their parents. In case they are drunk, they should know how to take care of themselves safely like mentioned in the advising idea that, “If you are drunk, do not drive, and if you drive, do not drink,”

ការផឹកស្រានៅពេលយប់ ក្លាយជាបញ្ហាមួយគួរអោយព្រួយបារម្ភ

ដោយ ស៊ុន​ ណារិន

យើង​សង្កេត​​ឃើញ​ថា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ នេះការ​ញាំស្រា​មាន​ការ​កើន​ឡើង​គួរ​អោយ​កត់​សំគាល់ ស្រប​ ពេល​ដែល ​មាន​ការ រីក​ចម្រើនដ៏​​សំបើម​​នៃ​ហាង​លក់ស្រា  ​ភោជ​នីយ​ដ្ឋានតូច​ធំ​ដែល​មាន​​បម្រើ​ សេវា​​កម្ម​ ស្រាបៀ ​និង​ ការ​ផ្សព្វ​ ផ្សាយ​​ពី​​ស្រា​​សព្វ​បែប​មុខ​នៅ​លើប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ពិសេស​ទូរទស្សន៍​ជារៀង​​រាល់​ថ្ងៃ ។ ក្នុ​ងនោះយើង​ឃើញថា ​យុវ ​ជន​គឺ​ជា​គោល​ដៅ​ដ៏​ធំ​មួយ​នៃ​ការ​ពិសា​ស្រា។ជា​រៀង​រាល់​ថ្ងៃ​ ជា​ពិសេស​ថ្ងៃ​ចុង​សប្តាហ៍​ និង​ ឈប់​សម្រាក់​ចាប់​ពី​ថ្ងៃ​ ល្ងាច​ដល់​ពេល​យប់​អធ្រាត​  យើង​ឃើញ​ក្រុម​យុវ​ជន​អង្គុយ​ជុល​កែវស្រា​ជាបន្ទាប់​នៅ​តាម​ហាង​ជាប់​នឹង​ដង​ផ្លូវ​និង​សម្លេង​ជជែកគ្នា​មិន​ដាច់​ហាក់​ដូច​ជា​សម្លេង​ឈ្លោះប្រកែក​គ្នា​អញ្ជឹង​ ។

យោង​តាម​ការ​សិក្សារបស់​មជ្ឈ​មណ្ឌល​ប្រជា​ពល​រដ្ឋ​ដើម្បី​អភិវឌ្ឍ ​និង​ប្រជាធិប​តេយ្យ ប្រជាជន​៥៨​ភាគ​រយ ក្នុង​វ័យ​ ១៥​ដល់​២៥​ឆ្នាំបាន​មាន​ប្រសាសន៍​ថាពួក​គាត់បាន​ញាំ​ស្រា​ជារៀង​រាល់​ថ្ងៃ។ ​ការស្ទង់​មតិ​របស់​ក្រសួង​អប់រំ​ យុវ​ជន​ និង​

កីឡា​ទៅ​លើ ​យុវ​វ័យ​២៤០០នាក់​ អាយុពី​១០​ទៅ​២៤​ ឆ្នាំដែល​មាន​ក្មេង​ស្រី​ចំនួន​១២៣៦​នាក់ ​បាន​បង្ហាញ​ថា​៧០​ភាគ​រយ​នៃ​ក្មេង​ស្រី​នោះ​បាន​និយាយ​ថា ​ពួក​គេ​បាន​ពិសារ​ស្រា ​ឫ ​ភេសជ្ជៈ​ស្រវឹង​ ខណៈ​ពេល​ ដែល​៩១​ ភាគ​រយ​នៃ​ក្មេង ​ប្រុស​បាន​និយាយ​ថា ​ពួក​គេ​បាន​ញាំ ​ស្រា ​ឫ​ភេសជ្ជៈ​គ្រឿង​ស្រវឹង​។ ឥឡូវ​នេះ​ការ​ញាំ​ស្រា​ហាក់​ដូច​ជា​រឿង​ធម្មតា​នៅ​ ​ក្នុង​សង្គម​ខ្មែរ​។ ​ទោះ​បីជា​យ៉ាង​ក៏​ដោយ​ការ​ញាំ​ស្រា​នៅ​ពេល​រាត្រី​បាន​ក្លាយ​ជា​ការ​ព្រួយ​បារម្ភ​មួយ​ដោយ​សារ​តែ​ពួក​គាត់​ អាច​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​។​បញ្ហា​មួយ​ដែល​យើង​បាន​ដឹង​គ្រប់​គ្នា ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​សារ​តែ​ពួក​ គាត់​មិន​អាច​ទប់​នូវ​ស្មារតី​ ខ្លួន​ឯង​បាន​នៅ​ពេល​ដែល​ពួក​គាត់​ស្រវឹង​។ យុវ​ជន​ខ្លះ​នៅ​​ពេល​ស្រវឹង​ពួក​គាត់​មិន​បាន​គិត​ គូរ​ពី​បញ្ហា​នេះ​ទេ​ដោយ​ពួក​គាត់​គិត​ថា ​គាត់​នៅ​តែ​បើក​បរ​បាន​ទោះ​បី​ជា​ខ្លួន​ឯង​កំពុង​ស្ថិត​ក្នុង​សភាព​ស្រវឹង​ក៏​ដោយ​។

យោង​តាម​ Handicap ​International ​ដែល ​ធ្វើ​ការ​ទៅ​លើ​សុវត្ថិ​ ភាព​ផ្លូវ​ថ្នល់​នៅ​កម្ពុជា​៥០​ភាគ ​រយ​នៃ​​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ចាប់​ពី​ម៉ោង​៥​ដល់​ម៉ោង​១០​យប់​ដែល​វា​ភាគ​ច្រើន​ទំនង​ជា​ទាក់​ទង​នឹង​ការ​ញាំ​ស្រា​ហើយ​នៅ ​ ក្នុង​ឆ្នាំ​២០១០ ​មាន​ចំនួន​១៨​ភាគ​រយ​ក្នុង​ចំណោម​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​អោយ​ស្លាប់​ទាំង​១៨០០​ ករណី​គឺ​ទាក់​ទង​នឹង​ការ​បើក​បរ​កំពុង​ស្រវឹង​ ។ ​លោក​ Jeroen ​Stol ​ប្រធាន​អង្គការ​ Handicap International​បាន

មាន​ប្រសាសន៍​ ថាៈ «ការ​បើក​បរ​ប្រើ​គ្រឿង​ស្រវឹង​គឺ​ជា​បញ្ហា​មួយ​ដ៏​ធំ​ហើយ​ប្រជាជន​អាយុ​ពី​១៥​ទៅ​២៩​ឆ្នាំ​ប្រហែល​ជា​ ៥០​ភាគ​រយ​គឺ​ទាក់​ទង​នឹង​ការ​បើក​បរ​ដោយ​ពិសា​ស្រា​»។ ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ ​២០១១​មាន​ការ​ថយ​ចុះ​តែ ​ ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​ចំនួន​ករណី​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តែ​មាន​ការ​កើន​ឡើង​ដដែល​។

ចំពោះ​យុវ​ជន​នៅ​​ពេល​ដែលពួក​គាត់​ស្រវឹង​ពេល​យប់​អធ្រាត​ពួក​គាត់​មិន​ហ៊ាន​ចូល​ផ្ទះ​ហើយ​បែរ​​ជា​មាន​គំនិត​ដើរ​ លេង​នៅ​ពេល​រាត្រី​ដែល​អាច​នាំ​អោយ​ពួក​គេ​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេងៗ ​ដូច​ជា​ការ​ឈាន​ដល់​ការ​រួម​ភេទ​ជា​មួយ​នារី​ រក​ស៊ី​ផ្លូវ​ភេទ​នៅ​តាម​ផ្ទះ​សំណាក់​នានា។ អ្វី​ដែល​គួរ​អោយ​ព្រួយ​បារម្ភ​នោះ ​គឺពួក​គាត់​អាច​នឹង​ធ្វេស​ប្រហែស​នឹង​ការ​រួម ​ភេទ​ដោយ​មិន​មាន​សុវត្ថិ​ ភាព​ ដូច​ជា​ការ​មិនបាន​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ជា​ដើម​។ ​លោក ​យង់​ គីម​អេង​ ប្រធាន​

មជ្ឈ​មណ្ឌល​ប្រជា​ពល​រដ្ឋដើម្បី​អភិវឌ្ឍ​និង​សន្តិ​ភាព​បាន​លើក​ឡើង​ថាៈ​«​ក្មេងៗ​ដែល​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​គាត់​មិន​ ដឹង​ខ្លួន​អាច​គេនាំ​ទៅ​រំលោភ ​ឫ​យកទៅ​រួម​ភេទ​ដែល​អាច​នាំ​អោយ​ឆ្លង​មេ​រោគ​អេដស៍​ និង​ការ​មាន​ផ្ទៃ​ពោះជា​ដើម»។​ លើស​ពី​នេះ​ទៅទៀត​ ពួក​គាត់​អាច​ប្រឈម​​មុខ​នឹង​បញ្ហា​ដូចជា​ ការ​ប្លន់​ យក​ម៉ូតូ​ពីសំណាក់​ជន​អន្ធ​ពាល​នា​ពេល​រាត្រី​ ដូច​ដែល​សារ​ព័ត៌​មាន​ខ្មែរ​ជា​ច្រើន​បាន​ចុះផ្សាយ​ជា​រៀង​រាល់​ថ្ងៃ​  ដែល​លោក​ យង់​  គីម​អេង​ បាន​មាន​ប្រសាសន៍​ថា

ក្មេង​ៗឫយុវ​ជន​ដែល​ញាំស្រាអាច​នាំ​អោយ​ពួកគេ​ធ្លាក់​ខ្លួន​ទៅក្នុង​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ អំពើ​ពាលា​អាវា​សែ ​ការ ​បោះបង់​ការ​សិក្សា ​និង​ការ​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេង​ៗ​ទៀត​។

លោក​ថែម​ទាំង​បាន​បញ្ជាក់​ដែរថា ​យុវ​ជន​បាន​ចំណាយ​លុយកាក​​ ដែល​ឪពុក​ម្តាយ​ខំ​ផ្ងើ​មក​អោយពីស្រែចម្ការ​ ដោយ​ គាត់​មិន​យក​ទៅ​រៀន​សូត្រ​តែបែរ​យក​ទៅ​ផឹក​ស្រាទៅ ​វិញ។ កត្តា​នេះបាន​នាំអោយគាត់​រៀន​សូត្រ​មិន​ចូលហើយ​ឈប់​ រៀន​ដែល​នាំ​អោយ​ឪពុកម្តាយ​នៅឯ​ស្រែ​ចម្ការ​អស់​ក្តីសង្ឃឹម​ ។

ការ​ញាំស្រា ​និង​គ្រោះថ្នាក់ចរាចរណ៍​ គឺ​គួរ​តែត្រូវ​​បាន​​ដោះ​ស្រាយ​ដូច​ដែល​បាន​សំនូម​ពរ​ដោយ​អ្នក​ជំនាញ។ ​លោក

យង់ ​គីម​អេង​បាន​មាន​ប្រសាសន៍​ថា​ គួរ​តែ​មាន​ការ​បង្កើន​ការ​យល់​ដឹង​ពី​ផល​អវិជ្ជ​មាន​នៃ​ការ​ញាំ​ស្រា ​និង​កាត់​បន្ថយ​

នូវ​ការ​ផ្សព្វ​ផ្សាយ​​ពាណិជ្ជកម្ម​ទាក់​ទង​នឹង​ស្រា​​បៀ​នៅ​​តាម​​ទូរទស្សន៍​។

លោក​បាន​មាន​ប្រសាសន៍​ថាៈ​« រដ្ឋា​ភិបាល​គួរ​តែ​មាន​គោល​នយោបាយ​គ្រឿង​ស្រវឹង​ បង្កើន​ការ​ផ្សព្វ​ផ្សាយ​ និង​ការ​កាត់​បន្ថយ​នៃ​ការ​រក​បាន​នៃ​គ្រឿង​ស្រវឹង​ និង​ការ​លក់​គ្រឿង​ស្រវឹង​គ្រប់​ទី​កន្លែង​ ដោយ​បង្កើន​តម្លៃ​ស្រា​។»

ទាក់​ទង​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​វិញ​ លោក​ Jeroen​ Stol​ បាន​មាន​​ប្រសាសន៍​ថា ​ការ​បង្កើន​ការ​យល់​ដឹង​ គឺ​មាន​

សារ​សំខាន់​ណាស់​ ហើយ​ការ​អនុវត្ត​ពី​សំណាក់​ប៉ូលីស​ត្រូវ​តែ​ពង្រឹង​បន្ថែម ​និង​ការ​បង្កើត​ច្បាប់​ត្រូវ​តែ​ធ្វើ​អោយ​

ប្រសើរ​។ លោក​បាន​បញ្ជាក់​ថាៈ​«នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​បើក​បរ​ គឺ​មិន​បើក​បរ​ពេល​ស្រវឹង​។ ជម្រើស​មួយទៀត​គឺ​ពួក​គេ​អាច​ជិះ​តុក​តុក​នៅ​ពេល​ដែល​គេ​ស្រវឹង​ ឫ​ក៏​អោយ​មិត្ត​ភ័ក្រ្ត​ដែល​មិន​ស្រវឹង​ជួយ​បើក​ឡាន​ឫ​ម៉ូតូ​អោយ»។

យុវ​ជន​ខ្លួន​ឯង​ត្រូវ​ដឹង​ផង​ដែរ​ថា ​ពួក​គេ​មិន​គួរ​ពិសា​ស្រា​ច្រើន​ពេក​ទេ ​ដោយ​សារ​តែ​វា​អាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់

​ពួក​គេ​ទៅ​ថ្ងៃ​អនាគត​ និង​ចំណាយ​ថវិកា​ឥត​ប្រយោជន៍​ ជា​ពិសេស​ពី​សំណាក់​យុវជន​ដែល​មក​ពី​បណ្តា​ខេត្ត ​ហើយ​នៅ

​ឆ្ងាយ​ពី​ឪពុក​ម្តាយ​។ ក្នុង​ករណី​ដែល​យើង​ស្រវឹង​ យើង​ត្រូវ​ចេះ​ថែ​រក្សា​ខ្លួន​ឯង​អោយ​មាន​សុវត្ថិ​ភាព​ដូច​ដែល​បាន​លើក​ជា​គំនិត​អប់រំ​ថា​ «បើក​បរ​កុំ​ស្រវឹង​ បើ​ស្រវឹង​កុំ​បើក​បរ​»។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s