Young Entrepreneurs and Businessmen in Cambodia

By Sun Narin

It seems that business is now valued more than studying among a number of Cambodian youths. It is said that doing business is more beneficial than studying and you can be bossy when doing business unlike doing job relevant to your study. Thus, we see some graduate university students turn their attention to business instead. ​However, as in the immature age, they always encounter some lacking points or weaknesses while doing business which lead them to the challenging problems.

​Independent economic analyst Kang Chandararot said that most young businessmen run business which is always supported by their parents and relatives and their involved ideas  are fewer, adding that they will face problems because they have no much knowledge too

“It is good that there is financial backing from parents at the beginning, but when there is open competition from local and international rivalry, they have to do reformation to attract investors, which will be their challenges.”

He said: “It is good for the start of business when there is no strong competition, so they have to study more and try to find other ways to strengthen and expand their experience for free and open competition.”

It is normal that business always faces problems which require youths to be good in solving those troubles in order to reach success.

Aged 26, Chang Bunleang who is the owner of Brown Coffee based in Phnom Penh, said  that before starting business, they have to know specifically what type of businesses they are going to do and every expense must be very effective.

“It is everything to reduce the expense effectively. Do not spend too much, especially over the other competitive businesses. One more thing they have to do business which is their interest because if it is not their favorite one, they will stop doing it in the future.”

Chang Bunleang has been doing his business for nearly two years and a half and due to that fact that he does not have enough financial resources, but only the ideas he needs financial helps from his family.

Seeing the difficulties of business youths and in order to help strengthen their business skill, AIESEC has conducted a program related to business planning competition. Chan Pisey, national vice president for communications of AIESEC in Cambodia, said that One Thousand Global Leader Program is a competitive business program which is to enhance and to cut down on the unemployment by developing university students or fresh graduates to have skills and knowledge in business and they will get trained how to do business, too.

“We train them to have entrepreneurial perspective and thoughts of business. They can use what they have learned before as well as from this program to practice in their business plan for competition,” she said.

The program has been generated since 2010 and until now there are more than 500 participants, she added.

She told Lift that, “They do not have self-confidence and are afraid of expressing and they need someone to guide them. Some youths think that class study is enough for them, but it is just a part of it and they have to join other outside-class activities.”

With regard to the young businessmen issue, Chy Sila, who is the former of Junior Chamber International Cambodia (JCI Cambodia) and one of the successful businessman owning corporation of TNC and Pizza World in Phnom Penh said that, “It is generally that successful business is to make it a bit different from others. We notice that there are a lot of businesses, but some people see that most people do that business and so they will do it too. If we have one different business, there will be no much competition and we will get much more success.”

He added that the young businessmen and entrepreneurs today lack the effort in business and one more thing they should do one focus business and do not do this and do that as the example like a shop selling clothes as well as phones. We do not know what they sell specifically.

“It will not result in emerging and much success among others. It is not good if we do not have a lot of resources for that.”

He stressed that “Young businessmen have to do try hard with their business, stay with business and do everything for it. They now have a lot of opportunities to learn and know more about business from experts. They know to speak the language and they will have good communication for their business.”

ពាណិជ្ជករវ័យក្មេងនៅកម្ពុជា

ដោយ ស៊ុន​ណារិន

បច្ចុប្បន្ន​នេះ​ វា​ហាក់​ដូច​ជា​ ការ​រក​ស៊ី​ត្រូវ​បាន​គេ​អោយ​តម្លៃ​ជាង​ការ​សិក្សា​ពី​សំណាក់​យុវជន​មួយ​

ចំនួន​។ ​ពួក​គេ​បាន​និយាយ​ថា​ ការ​រក​ស៊ី​ គឺ​អាច​រក​ប្រាក់​ចំនូល​ច្រើន​ជាង​ការ​សិក្សា​ ហើយ​ការ​រក​ស៊ី​

អាច​នាំ​អោយ​គេ​អាច​ក្លាយ​ជា​ថៅ​កែ​ផង​ដែរ​។ ​ដូច្នេះ​ហើយ​ យើង​ឃើញ​មាន​យុវជន​មួយ​ចំនួន​ដែល​

បាន​បញ្ចប់​ការ​សិក្សា​ជំនាញ​ណា​មួយ​ ហើយ​បែរ​ទៅ​ជា​រក​ស៊ី​ទៅ​វិញ​។​ ទោះបីជាយ៉ាងណា​ក៏​ដោយ​ ស្ថិត​ក្នុង​ភាព​ក្មេង​ខ្ចី​ ពួក​គេ​តែង​តែ​មាន​ចំនុច​ខ្វះ​ខាត​ និង​ភាព​ខ្សោយ​មួយ​ចំនួន​ ដែល​នាំ​អោយ​ពួក​

គេ​អាច​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​រក​ស៊ី​។

លោក​ កង ​ចាន់​ដារ៉ា​រ័ត្ន​ អ្នក​វិភាគ​សេដ្ឋ​កិច្ច​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ​ការ​ចាប់​ផ្តើម​ដំបួង​

នៃ​ការ​រក​ស៊ី​របស់​ពាណិជ្ជ​ករ​ក្មេង​ៗ ​តែង​តែ​មាន​ការ​ជ្រោម​ជ្រែង​ និង​រៀប​ចំ​ពី​សំណាក់​ឪពុក​ម្តាយ​ និង​បង​ប្អូន​ ដែល​គំនិត​នៃ​ការ​រក​ស៊ី​របស់​ពួក​គេ​មាន​តិច​តួច​ណាស់​។ លោក​បាន​បន្ត​ថា​ គួប​ផ្សំ​នឹង​

ការ​សិក្សា​របស់​ពួក​គេ​បាន​តិច​ផង​នោះ​ នាំ​អោយ​គេ​អាច​ជួប​នូវ​បញ្ហា​នៅ​ក្នុង​ការ​រក​ស៊ី​ទៅ​ថ្ងៃ​

អនាគត​។

លោក​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​របស់​លោក​ថាៈ​ «​វា​ល្អ​ដែល​មាន​ការ​ជ្រោម​ជ្រែង​នៅ​ពេល​

ដំណាក់​កាល​ដំបូង​ ​តែ​នៅ​ពេល​មាន​ការ​ប្រកួត​ប្រជែង​ចំហ​ពី​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ពួក​គេ​ត្រូវ​មាន​

កំណែ​ទម្រង់​ដើម្បី​អោយ​មាន​វិនិយោគ​ទុន​ ដែល​នេះ​ជា​ការ​ប្រឈម​របស់​ពួក​គេ​»។

លោក​បាន​បញ្ជាក់​ថាៈ​«​វា​ល្អ​នៅ​ពេល​ដែល​ចាប់​ផ្តើម​រក​ស៊ី​ដំបូង​ដែល​មិន​សូវ​មាន​ការ​ប្រកួត​ប្រជែង​

ដូច្នេះ​ពួក​គាត់​ត្រូវ​សិក្សា ​និង​រិះ​រក​មធ្យោបាយ​ផ្សេង​ៗ ត្រូវ​ចេះ​ពង្រឹង​ និង​ធ្វើ​ខ្លួន​អោយ​មាន​បទ​

ពិសោធន៍​ដើម្បី​ទទួល​យក​ការ​ប្រកួត​ប្រជែង​ជា​ចំហ​ »។

វា​ជា​រឿង​ធម្មតា​ទេ​ ដែល​ការ​រក​ស៊ី​តែង​តែ​ជួប​ប្រទះ​នូវ​បញ្ហា ​ដែល​តម្រូវ​អោយ​យុវ​ជន​ខិត​ខំ​រក​

ដំណោះ​ស្រាយ​ទៅ​កត្តា​ប្រឈម​ទាំង​អស់​នោះ​ ដើម្បី​អោយ​ការ​ធ្វើ​អាជីវកម្ម​ទទួល​បាន​ជោគជ័យ​។

ក្នុង​វ័យ​២៦​ឆ្នាំ យុវ​ជន​ចាង​ ប៊ុន​លាង​ ដែល​អាច​ថា​ជា​អ្នក​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​រក​ស៊ី ​បាន​

ផ្តល់​ជា​គំនិត​នៃ​ការ​រក​ស៊ី​ថា​ ដំបូង​គឺ​ត្រូវ​មាន​គំនិត​នៃ​ប្រភេទ​អាជីវ​កម្ម​ដែល​ចង់​ធ្វើ ​និង​ការ​ចំណាយ​

ដែល​មាន​ប្រសិទ្ធិ​ភាព​បំផុត​។​

លោក​បាន​មាន​ប្រសាសន៍​ថាៈ​«គឺ​ធ្វើ​យ៉ាង​ណា ​កាត់​បន្ថយ​ការ​ចំណាយ​អោយ​មាន​ប្រសិទ្ធិ​ភាព​។ កុំ​អោយ​ច្រើន​ពេក​ កុំ​អោយ​ចំណាយ​ច្រើន​លើ​អ្នក​ដែល​យើង​ត្រូវ​ប្រកួត​ប្រជែង​»​។​មួយ​ទៀត​ យើង​

ត្រូវ​ប្រកប​មុខ​ជំនួញ​ណា​ដែល​ជា​ចំនង់​ចំនូល​ចិត្ត​របស់​យើង​ព្រោះ​ប្រសិន​បើ​វា​មិន​មែន​ជា​ចំនួល​ចិត្ត​

របស់​យើង​យើង​នឹង​ឈប់​ធ្វើ​វា​នៅ​ថ្ងៃ​អនាគត​។

លោក​ចាង​ ប៊ុន​លាង​ ជា​ម្ចាស់​ហាង​កាហ្វេ​ប្រោន​នៅ​ទី​ក្រុង​ភ្នំពេញ​ដែល​លោក​បាន​ប្រកប​មុខរបរ

​នេះ​បាន​រយៈ​ពេល​ជាង​២​ឆ្នាំ​កន្លះ​មក​ហើយ​។ លោក​បាន​បន្ត​ទៀត​ថា​ លោក​មាន​តែ​គំនិត​ក្នុង​ការ​រក​

ស៊ី​ តែ​មិន​សូវ​មាន​ធន​ធាន​ខ្លួន​ឯង​គ្រប់​គ្រាន់​ ទើប​មាន​ការ​ជួយ​ពី​ក្រុម​គ្រួសារ​។

ដោយ​យល់​ឃើញ​ពី​ការ​លំបាក​ក្នុង​ការ​រក​ស៊ី​របស់​ពាណិជ្ជ​ករ​ក្មេង​ៗ ​និង​ដើម្បី​ជួយ​ពង្រឹង​ជំនាញ​

នៃ​ការ​រក​ស៊ី​របស់​យុវ​ជន​  AIESEC​ បាន​បង្កើត​ជា​កម្ម​វិធី​ទាក់​ទង​នឹង​ការ​បង្កើត​គម្រោង​មុខ​ជំនួញ​។

កញ្ញា​ចាន់​ ពិសី​ អនុ​ប្រធាន​ផ្នែក​ទំនាក់​ទំនង​របស់​សមាគមន៍​និស្សិត​អន្តរជាតិ​AIESEC​ ប្រចាំ​នៅ​

កម្ពុជា​ បាន​អោយ​ដឹង​ថា​ AIESEC​ កម្មវិធី​ One​ Thousand ​Global​ Leader​ Program ដែល​ជា

​កម្មវិធី​បែប​ប្រកួត​ប្រជែង​ជំនួញ​ គឺ​ដើម្បី​លើក​កម្ពស់​ប្រជាជន​កម្ពុជា ​កាត់​បន្ថយ​អត្រា​និកម្ម​ភាព

ដោយ​អភិវឌ្ឍ​និស្សិត​ដែល​រៀន​នៅ​មហា​វិទ្យាល័យ​អោយ​គាត់​មាន​ជំនាញ​ក្នុង​ការ​រក​ស៊ី​ និង​ហ្វឹក​

ហាត់​ពួក​គាត់​ទាក់​ទង​នឹង​ការ​ធ្វើ​អាជីវ​កម្ម​។

កញ្ញា​បាន​មាន​ប្រសាសន៍​ថាៈ«​យើង​បណ្តុះ​បណ្តាល​អោយ​ពួក​គាត់​មាន​ទស្សន​វិស័យ​សហ​គ្រិន​ និង​គំនិត​ក្នុង​ការ​រក​ស៊ី​។ពួក​គាត់​អាច​ប្រើ​នូវ​អ្វី​ដែល​គាត់​បាន​រៀន​ពី​មុន​មក​ និង​អ្វី​ដែល​គាត់​បាន​រៀន​

ក្នុង​កម្មវិធី​យក​មក​អនុវត្ត​ជា​គម្រោង​ជំនួញ​»។

កញ្ញា​បាន​អោយ​ដឹង​ថា​ កម្មវិធី​ប្រកួត​ប្រជែង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១០​ ហើយ​រហូត​

មក​ដល់​ពេល​នេះ​ មាន​យុវជន​ជាង​៥០០​នាក់​ហើយ​ ដែល​បាន​ចូល​រួម​ជាមួយ​នឹង​កម្ម​វិធី​នេះ​។

កញ្ញា​បាន​បញ្ជាក់​ថាៈ​«​ពួក​គាត់​ពុំ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ ហើយ​មាន​ការ​ខ្លាច​ក្នុង​ការ​បង្ហាញ​  ដោយ​

ពួក​គេ​ត្រូវ​ការ​អ្នក​ណែ​នាំ​។យុវ​ជន​ខ្លះ​គិត​ថា​ រៀន​នៅ​ក្នុង​ថ្នាក់​ គឺ​វា​គ្រប់​គ្រាន់​ហើយ​ តែ​វា​គ្រាន់​តែ​ជា​

ផ្នែក​មួយ​ទេ​ ដែល​យើង​ត្រូវ​តែ​ចូល​រួម​ជា​មួយ​នឹង​សកម្មភាព​នៅ​ក្រៅ​ថ្នាក់​ផង​ដែរ​»។

ទាក់​ទង​នឹង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ពី​សំណាក់​យុវជន​ក្មេង​ៗ​នេះ ​លោក​ជី ​សិលា​អតីត​ប្រធាន​សភា​យុវ​

ពាណិជ្ជ​អន្តរ​ជាតិ​ និង​ជា​អ្នក​ជំនួញ​មួយ​ដែល​មាន​ភាព​ជោគ​ជ័យ​នៅ​ទីក្រុង​ភ្នំពេញ​បាន​អោយ​ដឹង​

ថាៈ«​ជា​ទួទៅ​ការ​រក​ស៊ី​ល្អ​ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​អោយ​មាន​លក្ខណៈ​ខុស​គេ​បន្តិច​ ដោយ​យើង​ឃើញ​ថា​ ការ​រក​ស៊ី​មាន​ច្រើន​ តែ​អ្នក​ខ្លះ​ឃើញ​គេ​រក​ស៊ី​មុខ​របរ​ណ្នឹង​ គេ​ក៏​រក​ស៊ី​ប្រភេទ​ណ្នឹង​ដែរ​។បើ​យើង​

មាន​មុខ​របរ​ថ្មី​មួយ​ខុស​ពី​គេ​ហើយ​ វា​មិន​សូវ​មាន​ការ​ប្រកួត​ប្រជែង​ទេ​ ដូច្នេះ​យើង​នឹង​ទទួល​បាន​

ជោគ​ជ័យ​ច្រើន​។»

លោក​បាន​បន្ថែម​ថា​ ពាណិជ្ជ​ករ​ជំនាន់​ក្រោយ​មាន​ការ​ខ្វះ​ខាត​បន្តិច​ គឺ​ការ​ប្រឹង​ប្រែង​ ហើយ​មួយ​

ទៀត​ ពួក​គាត់​គួរ​តែ​ធ្វើ​ជំនាញ​មួយ​ណា​មួយ​ណ្នឹង​ កុំ​ចាប់​នេះ​ផង​ ចាប់​នោះ​ផង​ ដូច​ជា​ហាង​មួយ​

លក់​ទូរស័ព្ទ​ផង ​លក់​ខោ​អាវ​ផង ​មិន​ដឹង​ថា​លក់​អ្វី​អោយ​ច្បាស់​។

លោក​បាន​លើក​ឡើង​ថាៈ​«វា​នាំ​អោយ​ភាព​ជោគ​ជ័យ​ គឺ​មិន​សូវ​លេច​ធ្លោ​ និង​មិន​មាន​ភាព​ជោគ​ជ័យ​

ច្រើន​។ប្រសិន​បើ​គ្មាន​ទុន​ច្រើន​ ចាប់​នេះ​ចាប់​នោះ​ច្រើន​ពេក​ គឺ​មិន​ល្អ​ទេ​»។

លោក​បាន​សង្កត់​ធ្ងន់​ថាៈ​ពាណិជ្ជ​ករ​វ័យ​ក្មេង​ត្រូវ​ព្យាយាម​អោយ​បាន​ច្រើន​ ដោយ​ប្រឹង​ធ្វើ​ការ​ងារ​

​នៅ​ជា​មួយ​វា​ និង​ធ្វើ​វា​គ្រប់​បែប​យ៉ាង​។ក្មេង​ឥឡូវ​មាន​ឪកាស​រៀន​ច្រើន​ ហើយ​ដឹង​ច្រើន​ ដោយ​គេ​

អាច​ដឹង​ពី​អ្នក​ជំនាញ​ក្នុង​ការ​រក​ស៊ី​ គេ​ចេះ​ភាសា​ គេ​មាន​ប្រភព​គ្រប់​គ្រាន់​ ដែល​នាំ​អោយ​គេ​មាន​

ទំនាក់​ទំនង​ល្អ​ក្នុង​ការ​រក​ស៊ី​»។

 

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s