Youth and Information Communication Technology Knowledge

By Sun Narin

Nineteen year-old student, San Sel, has just graduated from Kampong Cham provincial Preah Sihanouk high school in 2011 and he had a chance to come to Phnom Penh to pursue his study at the Royal University of Phnom Penh. However, he is one of the other students who did have a chance to study computer during high school’s time. This has lead him to difficulties in studying at university.

“I am regret that I did not study computer due to the fact that the program has just launched at high school. It is now very difficult for me. I cannot follow others. It is difficult for me to do academic work. I do not know anything about the program. It takes long time for me to do work,” he said. He is now studying a computer course provided by his school. .

The number of provincial graduate students from high school pursuing study in Phnom Penh keeps increasing from year to year. Meanwhile, it is heard about the complaint of students regarding the unawareness and disability of using computer for their academic study including typing assignment for lecturers, disability of using any computer program, emailing, and so on.

Im Samrithy, the executive director of the Education/NGO partnership said that the computer studying at high school is good for a globalized job market in the Kingdom, which will be greatly beneficial for future work and help students with their research at university.

“They are knowledgeable of computer command, so he can be ready for job and strengthen technological capacity. If we do not even know this technology, we are like the illiterate of this. In other countries, they learn computer since they are at young age,” he said, adding that the government should take this issue in consideration, especially when Cambodia will join the open ASEAN market by 2015, which there will be a lot of competition; therefore in order not to lose jobs owing to this technological illiteracy, they have to cement their capacity of computer.

In 2004, Ministry of Education issued the policy and strategies in launching Information Communication Technology (ICT) in the Kingdom and it is noticed in the last few years that provincial schools, especially in the down equip with computers for academic schedule.

Deputy Pursat High School Aing Ngy told Lift that the school has applied computer since 2007 and only grade-11 students of all some 700 will be able to study this two-hour computer schedule per week. He added that there are 30 computers or so at his school.

“We cannot manage for all the students to study since we lack trained teachers and inadequacy of computer rooms. Other problems include high cost of electricity, shortages of computer-repairing tools due to the deficiency in financial support.”

He raises that it is good that students are able to learn and understand this computer technology at high school level and he suggests that the system should be available for both students at grade 11 and 12 and internet should be connected for students so that they can do more research on their study.

According to the policy and strategies of the Ministry of Education issued in 2004, of the 698 secondary schools, only 13% is connected to electricity, 8% have generators and 4% have solar panels. 75% have no power supply at all.

Im Samrity said that the ministry has no choice but to allow only grade 11 to study since the Ministry does not have enough financial backing, so only development partners help fortify this system.

According to the official from the General Secretary of Education, “It is normal about the shortages of fund to apply ICT in Cambodia. We are not rich and ICT requires a lot of money.” He said that the Ministry has been training the resources for teaching, but it is a step-by step action, adding that the Ministry has been working in cooperation with development partners to find more computers for students and get this system improved.

Ly Bela, 20, from Hun Sen Bun Rany PreakTaduong high school in Kandal province. He is also facing difficulty in studying computer. He said that, “ICT at high school is beneficial for the knowledge of the next generation. They will know it before going to university. If I have learned it at school, I would not have met any difficulties now.”

However, SenSel showed his concerns that the system of ICT goes well only if there are capable human resources, enough equipment and amount of studying time for students.

យុវជន និងការចេះបច្ចេកវិទ្យា

ដោយ ស៊ុន ណារិន

លោក​សាន ​សែល​ អាយុ​ ១៩​ឆ្នាំ​ ទើប​តែ​បាន​បញ្ចប់​បាក់​ឌុប​ពី​វិទ្យា​ល័យ​ព្រះសីហនុ​ក្នុង​ខេត្ត​កំពង់ចាម​ ហើយ​បាន​មក​រៀន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ឯ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

លោក​ជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ដទៃ​ទៀត​ដែល​មិន​បាន​សិក្សា​ប្រព័ន្ធ​កំព្យូទ័រ​នៅ​ថ្នាក់​

វិទ្យា​ល័យ​ ដែល​បណ្តាល​អោយ​លោក​ជួប​បញ្ហា​មួយ​ចំនួន​ នៅ​ពេល​លោក​ចូល​រៀន​នៅ​ថ្នាក់​

មហា​វិទ្យាល័យ​។ លោក​បាន​និយាយ​ថាៈ​«ស្តាយ​ដែល​មិន​បាន​រៀន​បច្ចេក​វិទ្យា​កំព្យូទ័រ​នេះ​

ដោយ​សារ​តែ​ គេ​ទើប​តែ​បំពាក់​ប្រព័ន្ធ​នេះ​នៅ​សាលា​។វា​ពិបាក​ខ្លាំង​ រៀន​មិន​ទាន់​គេ​ ធ្វើ​កិច្ច​ការ​ពិបាក​ មិន​ចេះ​កម្មវិធី​ ធ្វើ​ទៅ​យឺត​ សួរ​គ្រួ​មិន​ដឹង​ថា​សួរ​ពី​អ្វី​»។

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ យើង​សង្កេត​ឃើញ​មាន​កំនើន​សិស្ស​ដែល​បាន​បញ្ចប់​បាក់​ឌុប​ មក​រៀន​នៅ​

​មហា​វិទ្យាល័យ​នៅ​ទីក្រុង​ភ្នំពេញ​។ យើង​តែង​តែ​លឺ​នូវ​ការ​រអូរ​ទាំ​របស់​ពួក​គេ​ទាក់​ទង​នឹង​ការ​ប្រើ

​ប្រាស់​បច្ចេក​វិទ្យា​ខាង​កំព្យូទ័រ​ ដូច​ជា​ការ​វាយ​ឯក​សារ​ជួន​លោក​គ្រួ​អ្នក​គ្រួ​ជា​ភាសា​ខ្មែរ​ និង​អង់​

គ្លេស​ក្តី​ ការ​មិន​ចេះ​ប្រើ​ប្រាស់​កម្ម​វិធី​ និង​ការ​ប្រើ​ប្រាស់​អ៊ី​ម៉េល​ជា​ដើម​។

លោក​ អ៊ឹម​ សម​រិទ្ធី​ នាយក​នៃ​អង្គការ​ Education​/ NGO​ Partnership ​បាន​មាន​ប្រសាសន៍​ថា​ វា​ជា​ការ​ល្អ​មួយ​សម្រាប់​ទីផ្សារ​ការងារ​ទាក់​ទង​នឹង​សាកល​ភាវូបនីកម្ម​ ដែល​ការ​បញ្ចូល​នេះ​វា​អាច​ជួយ​ដល់​ការ​ងារ​ និង​ការ​ស្រាវ​ជ្រាវ​របស់​គាត់​នៅ​ថ្នាក់​ឧត្តម​សិក្សា​ដែល​គាត់​ត្រូវ​ការ​ការ​ស្រាវ​

ជ្រាវ​ច្រើន​។

លោក​បាន​បញ្ជាក់​ថាៈ​«​គាត់​ចេះ​កំព្យូទ័រ​ គាត់​អាច​ត្រៀម​ខ្លួន​ចូល​ទីផ្សារ​ការងារ​ និង​ពង្រឹង​សមត្ថ

ភាព​ខាង​បច្ចេក​វិទ្យា​ ប្រសិន​បើ​យើង​មិន​ចេះ​ប្រព័ន្ធ​ណ្នឹង​ នាំ​អោយ​យើង​ជា​អនក្ខរជន​លើ​បច្ចេកវិទ្យា​។នៅ​ស្រុក​គេ​ គេ​រៀន​បច្ចេក​វិទ្យា​នេះ​តាំង​ពី​ក្មេងៗ​។ ពី​ដើម​យើង​មិន​ចេះ​អក្សរ​ វា​ពិបាក​ តែ​ឥឡូវ​យើង​ចេះ​ហើយ​ តែ​យើង​មាន​ការ​ខ្វះ​ខាត​ខាង​បច្ចេក​វិទ្យា​»​។

លោក​បាន​បន្ត​ទៀត​ថា​ រដ្ឋា​ភិបាល​គួរ​តែ​គិត​គូរ​ពី​បញ្ហា​នេះ​ ជា​ពិសេស​នៅ ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​នឹង​ត្រៀម​ខ្លួន​ចូល​ទីផ្សារ​អាស៊ាន​នៅ​ឆ្នាំ​២០១៥​ ដែល​នាំ​អោយ​មាន​ការ​ប្រកួត​ប្រជែង​ការ​ងារ​ជា​ច្រើន ដូច្នេះ​ ដើម្បី​កុំអោយ​យើង​ខាត​បង់​ការ​ងារ​ ដោយ​សារ​តែ​បច្ចេក​វិទ្យា​ប៉ុណ្ណឹង​ យើង​ត្រូវ​តែ​ពង្រឹង​សមត្ថ​ភាព​ខាង​បច្ចេក​វិទ្យា​នេះ​។

នៅ​ឆ្នាំ​២០០៤​ ក្រសួង​អប់រំ​ បាន​ចេញ​ជា​គោល​នយោ​បាយ​ និង​យុទ្ធ​សាស្រ្ត​ក្នុង​ការ​ពង្រឹង​

បច្ចេក​វិទ្យា​ទំនាក់​ទំនង​ព័ត៌មាន​នេះ​ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​យើង​សង្កេត​ឃើញ​មាន​ការ​

បំពាក់​ប្រព័ន្ធ​កំព្យូទ័រ​នៅ​មណ្ឌល​ធនធាន​នៅ​តាម​សាលា​វិទ្យាល័យ​ក្នុង​ទីរួម​ខេត្ត​ ដើម្បី​អោយ

​សិស្ស​រៀន​សូត្រ​ទាក់​ទង​នឹង​បច្ចេក​វិទ្យា​នេះ​។

លោក​ អាំង​ ងី​ នាយក​រង​វិទ្យា​ល័យ​ពោធិ​សាត់​ បាន​អោយ​ដឹង​ថា​ វិទ្យា​ល័យ​ពោធិ​សាត់​បាន​

ដាក់​ប្រព័ន្ធ​កំព្យូទ័រ​អោយ​សិស្ស​សិក្សា​តាំង​ពី​ឆ្នាំ​២០០៧​ ដោយ​អោយ​តែ​ថ្នាក់​ទី​១១​ ដែល​មាន​

សិស្ស​ប្រហែល​ជា​៧០០​នាក់​សិក្សា​តែ​ប៉ុណ្ណោះ​ ហើយ​សិក្សា​១​សប្តាហ៍​ចំនួន​២​ម៉ោង​។ លោក​

បាន​បន្ត​ថា​ នៅ​វិទ្យា​ល័យ​ពោធិសាត់​ ឥឡូវ​នេះ​មាន​កំព្យូទ័រ​ចំនួន​៣០​គ្រឿង​សម្រាប់​អោយ​សិស្ស​សិក្សា​។

លោក​បាន​មាន​ប្រសាសន៍​ថាៈ​ «​យើង​ពុំ​មាន​លទ្ធ​ភាព​អោយ​សិស្ស​ទាំង​អស់​រៀន​បាន​ទេ​ ដោយ​

សារ​តែ​កង្វះ​ខាត​គ្រួ​ជំនាញ​បង្រៀន​កំព្យូទ័រ​ និង​ការ​ខ្វះ​ខាត​បន្ទប់​ជា​ដើម​។ បញ្ហា​ផ្សេង​ទៀត​ ដូច​

ជា​ភ្លើង​ថ្លៃ​ យើង​ពុំ​មាន​ឧបករណ៍​សម្រាប់​ជួស​ជុល​កំព្យទ័​រអោយ​បាន​គ្រប់​គ្រាន់​ ដោយ​សារ​តែ​ខ្វះ​ខាត​ថវិកា​»​។​លោក​បាន​លើក​ឡើង​ថា​ វា​ជា​ការ​ល្អ​ដែល​សិស្ស​អាច​យល់​ និង​ចេះ​ប្រើ​ប្រាស់​កំព្យូទ័រ​នេះ​ នៅ​ថ្នាក់​វិទ្យា​ល័យ​ ហើយ​លោក​បាន​សំនូម​ពរ​អោយ​មាន​ការ​សិក្សា​នេះ​ចាប់​ពី​ថ្នាក់​ទី​១១​ ដល់​ទី​១២​អោយ​បាន​គ្រប់​ៗ​គ្នា និង​អោយ​មាន​ការ​ភ្ជាប់​ប្រព័ន្ធ​អិន​ធឺ​ណែត​ដល់​សាលា​ ដើម្បី​អោយ​សិស្សានុសិស្ស​ងាយ​ស្រួល​ស្វែង​រក​ឯក​សារ​។

បើ​យោង​តាម​ឯក​សារ​ទាក់​ទង​នឹង​គោល​នយោបាយ​បច្ចេក​វិទ្យា​ទំនាក់​ទំនង​ព័ត៌​មាន​របស់

​ក្រសួង​អប់រំ​នៅ​ឆ្នាំ​២០០៤​ បាន​អោយ​ដឹង​ថា ​ក្នុង​ចំណោម​ថ្នាក់​វិទ្យាល័យ​ និង​អនុ​វិទ្យាល័យ​ចំនួន​៦៩៨​មាន​តែ​១៣​ភាគរយ​តែ​ប៉ុណ្ណោះ​ដែល​អាច​មាន​លទ្ធភាព​ប្រើ​អគ្គិសនី​ ប្រហែល​ជា​

៨​ភាគ​រយ​ដែល​មាន​ម៉ាស៊ីន​ភ្លើង​សម្រាប់​ប្រើ​ប្រាស់​។

លោក​ អ៊ឹម​ សម​រិទ្ធី​បាន​មាន​ប្រសាសន៍​ថា ​ក្រសួង​មិន​មាន​ជម្រើស​ទេ​ ដែល​អោយ​តែ​សិស្ស​ថ្នាក់​ទី​១១​រៀន​ប្រព័ន្ធ​កំព្យូទ័រ​នេះ​ ដោយ​សារ​តែ​ក្រសួង​មាន​ការ​ខ្វះ​ខាត​ ដូច្នេះ​សូម​អោយ​ដៃ​

គូ​អភិវឌ្ឍន៍​ជួយ​ពង្រឹង​បន្ថែម​លើ​ប្រព័ន្ធ​នេះ​។

បើ​យោង​តាម​មន្រ្តី​ពី​អគ្គ​នាយក​អប់រំ​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​អោយ​ដឹង​ថាៈ​«វា​ជា​រឿង​ធម្មតា​ទេ​ការ​ខ្វះ​ខាត​ ស្រុក​យើង​ក្រ ​យើង​មិន​ទាន់​សំបូរ​សប្យាយ​ទេ ​ហើយ​ប្រព័ន្ធ​អាយ​ស៊ី​ធីនេះ​ យើង​ត្រូវ​ការ​ចំណាយ​លុយ​ច្រើន​»​។

លោក​បាន​មាន​ប្រសាសន៍​ថា ​ក្រសួង​បាន​នឹង​កំពុង​បណ្តុះ​បណ្តាល​គ្រួ​ទាក់​ទង​នឹង​ប្រព័ន្ធ​អាយ​

ស៊ី​ធី​នេះ​ ហើយ​វា​ជា​ការ​ធ្វើ​ជា​«​ជំហាន​ៗ​គីង្គក់​»ដោយ​សារ​តែ​មាន​ការ​ខ្វះ​ខាត​។ លោក​បាន​បន្ត​ថា​ ក្រសួង​បាន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​ប្រទេស​ជា​ដៃ​គូ​អភិវឌ្ឍន៍​ផ្សេងៗ​ ដើម្បី​សុំ​អោយមាន​កំព្យូទ័រ​អោយ​សិស្ស​បានរៀន​ និង​ពង្រឹង​បន្ថែម​លើ​ប្រព័ន្ធ​អាយ​ស៊ី​ធី​នេះ​។

លោក​លី​ ប៊េឡា​ អាយុ​២០​ឆ្នាំ ​មក​ពី​វិទ្យា​ល័យ​ហ៊ុន​ សែន​ ប៊ុន​រ៉ានី​ព្រែក​តាដួង​ ខេត្ត​កណ្តាល ដែល​មិន​បាន​សិក្សា​លើ​ប្រព័ន្ធ​កំព្យូទ័រ​នេះ​ ហើយ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​សិក្សា​បាន​និយាយ​ថាៈ​«ការ​ដាក់​ប្រព័ន្ធ​អាយ​ស៊ី​ធី​ល្អ​ វា​អាច​ផ្តល់​ចំនេះ​ដឹង​កំព្យូទ័រ​អោយ​អ្នក​ជំនាន់​ក្រោយ

​អោយ​គាត់​ដឹង​មុន​ពេល​ចូល​រៀន​នៅ​មហា​វិទ្យាល័យ​។ប្រសិន​បើ​ខ្ញុំ​បាន​រៀន​ វា​នឹង​ល្អ​យ៉ាង​ណា​ទេ ​ហើយ​ខ្ញុំ​នឹង​មិន​ជួប​បញ្ហា​ដូច​សព្វ​ថ្ងៃ​»។​លោក​សាន​ សែល​ បាន​និយាយ​ថា ​ប្រព័ន្ធ​នេះ​អាច​ដំណើរ​ការ​ទៅ​បាន​ល្អ​ គឺ​យើង​ត្រូវ​តែ​មាន​គ្រួ​បណ្តុះ​បណ្តាល​មាន​សមត្ថភាព​ មាន​សំភារៈ​ប្រើ​ប្រាស់​ និង​ពេល​វេលា​អោយ​សិស្ស​សិក្សា​គ្រប់​

​គ្រាន់​។

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s