Young business during the Valentine’s Day

 By Ou Banung and Sun Narin

Valentine’s Day which is anxiously awaited among young people, is on the horizon, remaining only one more week. Youths are now ready to do something for their lovers, especially for their couple. The purchase of roses and other souvenir stuffs for the beloved ones has become the habit for men who have to give some gifts to their lovers on that special day of the year.

Meanwhile, some youths, especially young girls take this two-day opportunity to do business of selling flowers, packaging gifts and other souvenirs. Nguon Sony, nine-teen-year-old student of the National University of Management in cooperation with her friends experienced the selling last year. She said that she and her friends put money together last year for the business of selling roses and souvenirs.

“I have my group of seven members and we put around 10 dollars each. Truly, it is the first time for us in selling despite its small-scale and few-day time’s business,” she said.

She told Lift reporter that her group sold for one evening before Valentine’s Day and for the full day of the Valentine’s Day, adding that she gained profits like their group’s efforts.

“Actually, I gained no much benefit since my group had a lot of members and we had to share each with some profit money. What I gained much was the joyfulness of working in group and experience of doing business such as flexibility and creative idea despite the small-scale business,” she said.

With creative idea and making use of the advanced technology, a group of youths have created a webpage for selling roses and souvenirs. Piseth Sakan, 20, who is now studying at the Institute of Foreign Languages (IFL), is in cooperation with her other members last year to sell on internet. He has posted the pictures of roses and gifts for the people who are fond of them are able to book them for February 14.

With his first experience in selling, he said that he did not make much profit last year.  “It is a little difficult and it is not a lot of profit since I do not know how to package the flowers beautifully. Thus, I have to hire other people to do it for me. What we get is the joyfulness and group work,” he said.

Selling flowers and souvenir is ubiquitous in Phnom Penh on the day of February 14.

Sar Samnang, the owner of florist shop Suon Penh Chet located near Boeung Trabek and Chruoy Changva, said that she could sell flowers both normal day and special day of Valentine’s Day since her shop provides the service of fresh flowers and roses for the loved couples.

She added that, “During the valentine’s day, the flower selling at school, along the road and garden is at best selling comparing to mine since there are a lot of youths buying.”

Chan Pisey, AIESEC’s national vice president for communications in Cambodia, who is leading competitive business program, said that it is good that youths now are interested in the short-term business and have the ideas of business during Valentine’s Day since they have the ideas and dare to express and implement although it works or does not work.

“They have the ideas and they want to implement it. Some people are not uncourageous and shy to do that. They have that small plan and if is greatly successful, they may implement a big one in the future,” she said.

She told Lift that it is just the simple business during Valentine’s Day. However, they have to make it unique and creative and have to do promotion to attract the purchase and then they can compete with other sellers, she added.

 

ការមានបង្កើតជំនួញរបស់យុវជនក្នុងឱកាសបុណ្យនៃសេចក្តីស្រលាញ់

ដោយ អ៊ូ បាណុងនិងស៊ុន ណារិន

នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ បុណ្យនៃសេចក្តីស្រលាញ់នឹងចូលមកដល់ដែលជាការទន្ទឹងរង់ចាំពីសំណាក់យុវជន។ពួកគេ

បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើអ្វីមួយដល់​​អ្នកជា​ទីស្រលាញ់ ជាពិសេសដៃគួសង្សាររបស់ពួកគេ។ ការទិញផ្កាកូលាប និងកាដូ

ផ្សេងៗជូនអ្នកជាទីស្រលាញ់ បានក្លាយជាទម្លាប់ដែលផ្នែកខាងបុរសត្រូវតែធ្វើជូនដល់អ្នកជាទីស្រលាញ់។

ស្របពេលនឹងការពេញនិយមនៃការទិញវត្ថុអនុស្សាវរីយ៍ និងផ្កាកូលាប យើងឃើញមានយុវជនជាច្រើនជាពិសេសនារីៗ បានឆ្លៀត

យកឪកាសពីរបីថ្ងៃកំឡុងពេលថ្ងៃបុណ្យសង្សារនេះ ទៅប្រកបមុខរបរ ដូចជាការលក់ផ្កា ឫខ្ចប់កាដូ វត្ថុអនុស្សាវរីយ៍ផ្សេងៗជាដើម។

ស្ថិតក្នុងវ័យ១៩ឆ្នាំ កញ្ញា ងួន សូនី ​ជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​កម្ពុជា​ ដែលបានសហការដាក់ហ៊ុនជាមួយនឹងមិត្តរបស់នាងប៉ុន្មាន

នាក់ទៀតកាលពីឆ្នាំមុន ដើម្បីលក់ផ្កាកូលាប និងវត្ថុអនុស្សាវរីយ៍ផ្សេងៗនៅថ្ងៃបុណ្យ​នៃសេចក្តីស្រលាញ់។កញ្ញាបានអោយដឹង

ថាៈ«ក្រុមរបស់ខ្ញុំមានគ្នា៧នាក់ ហើយយើងបានចូលហ៊ុនគ្នា ម្នាក់១០ដុល្លារ។ មែន​ទែន​ទៅ​ វា​ជា​លើក​ដំបូង​របស់​យើង​ទាំងអស់គ្នា​ក្នុង​ការលក់ដូរ​ បើ​ទោះ​បីវា ​ជា​មុខ​របរ​តូចតាច​ ​ហើយ​មាន​រយៈពេល​ខ្លី​ក៏​ដោយ​​»។​

កញ្ញាបានបន្តថា ក្រុមរបស់កញ្ញាលក់តែពេលល្ងាចមួយថ្ងៃមុនថ្ងៃបុណ្យនៃស្រលាញ់ និង​ពេញ​មួយ​ថ្ងៃ​នៃ​ថ្ងៃ​១៤​កុម្ភៈ​ ហើយ​ជា​ផ្លែ​ផ្កា​​ ក្រុម​កញ្ញា​ពិត​ជា​ទទួល​បាន​ប្រាក់​ចំណេញ​ដែល​ឆ្លើយ​តប​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួកគេ​ប្រាកដ​មែន​។​

កញ្ញាបានបញ្ជាក់ថាៈ«តាមពិតទៅ ខាងខ្ញុំមិនសូវជាចំណេញបានច្រើនប៉ុន្មានទេ ព្រោះ​ខ្ញុំមានគ្នាច្រើន គ្រាន់តែចែកគ្នាម្នាក់តិចៗទៅអស់ហើយ តែ​អ្វី​ដែល​ខាង​ខ្ញុំ​ទទួល​បាន​ច្រើន​ដ៏​លើស​លប់​នោះ​ គឺ​ភាព​សប្បាយ​រីករាយ​នៃ​ការ​ធ្វើ​ការងារ​ក្រុម​ និង​បទពិសោធន៍​ក្នុង​ការ​រកស៊ី​ ដូចជា​ ភាព​បទបែន​ និង​គំនិត​ច្នៃ​ប្រឌិត​ បើ​ទោះ​ជា​វា​ជា​របរ​តូច​តាច​ក្តី​»​។​

ជាមួយនឹងគំនិតច្នៃប្រឌិត និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា មានក្រុមយុវជនមួយចំនួនបានបង្កើតជាការលក់ផ្កាឫវត្ថុអនុស្សា

វរីយ៍នៅលើគេហទំព័រអ៊ិនធឺណែតផងដែរ។ លោក ពិសិដ្ឋ ​សាកានអាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣​នៃវិទ្យាស្ថាន​ភាសាបរទេស

នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានរួមគ្នាជាក្រុមមួយដែលមានគ្នា៦​នាក់​កាលពីឆ្នាំមុនដើម្បីលក់ផ្កាតាមប្រព័ន្ធ

អ៊ិនធឺណែត ដោយខាងលោកមានផ្តល់ជារូបភាព​ជូន​អ្នក​មើល ​ដើម្បីជ្រើសរើស និងកម្មង់ទុក ដូច្នេះដល់ថ្ងៃ១៤កុម្ភៈ អតិថិជនចាំតែមកយក​របស់តែប៉ុណ្ណោះ។ជាមួយនឹងបទពិសោធន៍លើក

ដំបូង សាកានបាននិយាយថា លោកមិនសូវជាបាន​ចំនេញប៉ុន្មាននោះទេ។ លោកសាកានបញ្ជាក់ៈ «វាលំបាកខ្លះដែរ ហើយក៏មិនសូវ​ចំនេញទេ ដោយសារតែពួកខ្ញុំមិនចេះខ្ចប់ផ្កាឲ្យស្អាត ដូច្នេះហើយខ្ញុំត្រូវជួលគេមួយ​ដំណាក់​ទៀតឲ្យរៀបចំឲ្យខ្ញុំ។ តែបទពិសោធន៍​លើក​នោះ​ពិត​ជា​សប្បាយ​ ព្រោះពួកយើងបានធ្វើការជុំគ្នា»។

នៅថ្ងៃ១៤កុម្ភៈ ស្ទើរនៅគ្រប់ដងផ្លូវក្នុងរាជធានីភ្នំពេញ មានការលក់ផ្កាជាហែរហូរ។​ អ្នកស្រីសរ សំណាងម្ចាស់ហាងផ្កាសួនពេញចិត្តដែលមានទីតាំង២កន្លែង មួយនៅម្តុំសាលាបឹងត្របែក និងមួយទៀតនៅម្តុំស្ពានជ្រោយចង្វារ បានមានប្រសាសន៍ថា សំរាប់​ហាង​ផ្កា​របស់​អ្នកស្រី ​គឺ​លក់​ដាច់​ដូច​គ្នា​មិន​ថា​ជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ឫថ្ងៃធម្មតានោះទេ ព្រោះ​ខាងអ្នកស្រី​មាន​ផ្តល់​ជូននូវ​សេវា​ទាំងផ្កាស្រស់ និងផ្កាកុលាបសំរាប់គូរសង្សារ។

លោកស្រីបានបន្ថែមថាៈ «សំរាប់ថ្ងៃ​បុណ្យនៃសេចក្តី​ស្រលាញ់ ការលក់ផ្កាតាមសាលារៀន និងសួនកម្សាន្តនានាគឺដាច់ជាងកន្លែងខ្ញុំ ព្រោះ​មាន​មនុស្សច្រើន ជាពិសេសយុវវ័យមកទិញ»។

ជុំវិញ​ការ​បង្កើត​ការរកស៊ីនៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់នេះដែរ កញ្ញចាន់ ពិសី អនុប្រធាន

ផ្នែកទំនាក់ទំនងរបស់ សមាគម និស្សិត អន្តរជាតិ AIESECប្រចាំនៅកម្ពុជា​ដែល​បាន​ដឹកនាំ​កម្មវិធី​ប្រកួត​ប្រជែង​ផ្នែកជំនួញ​របស់​​AIESEC បាន​មាន​ប្រសាសន៍​ថា​ ការ​ដែល​យុវជន​មាន​គំនិត​រក​ស៊ី​ក្នុង​រយៈពេល​ខ្លី​ដូចជា​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់ គឺជារឿងល្អមួយ ដោយសារ​តែគាត់មានជាគំនិតផ្តើមនៃការរកស៊ី ហើយ​គាត់​មានភាពក្លាហានក្នុងការបង្ហាញ និង​ធ្វើវាទោះ

បីជាវាដើរ ឫមិនដើរក៏ដោយ។

កញ្ញាបានបញ្ជាក់ថាៈ «ពួកគាត់មានគំនិត ហើយចង់អនុវត្តនូវគំនិតទាំងអស់នោះ អ្នកខ្លះ​ខ្មាស់​គេ​មិន​ហ៊ាន​ធ្វើ​។​ នៅពេលដែលគាត់មានគម្រោងហើយ ពេលគាត់​លក់​មាន​ជោគជ័យច្រើន នៅថ្ងៃក្រោយគាត់អាចអនុវត្តគម្រោងធំៗ»។កញ្ញាពិសី បានលើកឡើងថា ការរកស៊ីនៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ គឺជាជំនួញសាមញ្ញមួយ តែទោះបីជាយ៉ាងណាក៏ដោយ ត្រូវតែធ្វើ

វាអោយ​មានភាព​ប្លែក​ពីគេ ច្នៃប្រឌិត និងត្រូវមានការផ្សព្វផ្សាយ យ៉ាងម៉េចអោយគេចង់ទិញ

ផងដែរ ដើម្បីជាការប្រកួតប្រជែងនឹងអ្នកដទៃ។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s