The declining service of state-run hospitals

Sun Narin Oum Vannak
Wednesday, 15 February 2012

Health care professionals bear a tremendous amount of responsibility and stress.

Most of the time, they work with a high volume of sick patients. It is their sworn duty to serve those suffering from illness. 

However, medical ethics is still a hot issue surrounding public hospitals across the Kingdom.

Some doctors ignore, or fail to deliver, care to their patients below the poverty belt.

Cambodian medical school graduates pledge to follow a high ethical standard before becoming a professional doctor.

But many of them don’t follow through with their promise to poorer or uninsured patients.

This problem has resulted in the decline of service at state-run hospitals, and Cambodians are thus often reluctant to seek treatment.

Forty-four-year old Chan Vanna, from Takeo province, whose son was sent to a public hospital in Phnom Penh last year when he was the victim of a traffic accident, complained that public hospitals treat people only if they have enough money for the service payment.

She expressed anger with public hospitals, citing poor health care services to the economically disadvantaged.

“If public hospitals always charge money, then who can people count? The doctors ask for money first, before treatment, despite the severe condition [of the patient],” she said.

Funding deficit for treatment at public hospitals is increasingly becoming a major concern for Cambodians. Patients are growing more dissatisfied with hospital facilities and the quality of medical care.

Ouk Dalin, 21, said that she always goes to private hospitals whenever she is sick.

She added that whereas she finds public hospitals disorganized and sometimes unsanitary, private clinics offer first-rate services.

“My relatives and I are always treated well when we stay at the private hospitals, since doctors come to check [on us] both day and night. They speak and perform well with their patients,” she said.

However, Sim Saky, 27, acknowledged that public hospitals are sometimes better than private ones in certain situations.

He raised the example of a serious illness; in this case, one can stay at the hospital longer and spend significantly less money.

“If you have an illness that isn’t major, it is good to go to the private hospital since you can meet a doctor immediately,” he said.

“It is normal that there are a lot of patients at public hospitals, so the service provided is not the same as at private ones. [At public hospitals] we do not leave them [poor patients]. We pay attention to them equally. But lateness always exists,” said Dr Long Ky, Director of General Disease Section at Phnom Penh Municipal Referral Hospital.

“We treat and serve the general public, both rich and poor, equally.”

However, Dr Long Ky admitted there are still some problems in public hospitals regarding the dynamic between patient and doctor.

Health Minister Mam Bunheng said that the Ministry of Health is working to advise medical staff at public hospitals on an improved means of interaction with patients.

“There are a lot of changes. We want to know what specific health centres have problems. We will educate [these medical staff] and solve [these problems] for the people,” he said.

“Also, [those who cannot afford medical care] can go to the public hospitals free of charge and we have the equity card for them.”

សេវាកម្មពេទ្យរដ្ឋ និងឯកជន

ដោយ ស៊ុនណារិន និងអ៊ុំ វណ្ណៈ

រឿងរ៉ាវជាច្រើនបានកើតឡើងជាមួយនឹងគ្រូពេទ្យមួយចំនួននៅតាមមន្ទីរពេទ្យរដ្ឋនានា ដូចជាការមើលងាយ មើលថោកទៅលើអ្នកជម្ងឺក្រីក្រ មកពីជនបទ ហើយគ្មានលុយបង់សេវាកម្មមើលថែអោយបានគ្រប់គ្រាន់ ការមិន

មើលអ្នកជម្ងឺប្រសិនបើគ្មានលុយបង់ និងការប្រើប្រាស់ពាក្យសម្តី និងអាកប្បកិរិយាមិនសមរម្យទៅលើ

អ្នកជម្ងឺនៅពេលដែលពួកគាត់ទៅរកសេវាកម្មព្យាបាលនៅតាមពេទ្យរដ្ឋនានា ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ។

ប្រជាជនកម្ពុជាភាគច្រើន គឺមិនអាចរកប្រាក់អោយបានគ្រប់គ្រាន់ដើម្បីចំណាយទៅលើការថែរក្សាសុខភាពនោះទេ ក្នុងខណៈពេលដែលប្រជាជនកម្ពុជាជាង៣០ភាគរយ កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ និងកង្វះមណ្ឌលសុខភាពនៅតាមតំបន់ឆ្ងាយៗនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស នៅជាបញ្ហានៅឡើយ។

គ្រូពេទ្យមិនអាចព្យាបាលមនុស្សដោយមិនគិតប្រាក់នោះទេ។ តែទោះបីជាយ៉ាងណាក៏ដោយ វាហាក់ដូចជា គ្រូពេទ្យមួយចំនួនដែលជាអ្នកមានតែវិជ្ជាជីវៈ តែសីលធម៌វិញ គឺសូន្យតែម្តងដូចដែលគេនិយាយថា «គ្រូពេទ្យមិនមានចិត្តធម៌ និងក្រមសីលធម៌»។ អ្នកដែលបានបញ្ចប់ការសិក្សាផ្នែកពេទ្យ បានធ្វើការស្បថស្បែចំពោះការធ្វើការងារតាមស្តង់ដាខ្ពស់នៃក្រមសីលធម៌ពេទ្យ មុនពេលដែលពួកគេបានក្លាយទៅជាវេជ្ជបណ្ឌិតម្នាក់ដែលមានវិជ្ជាជីវៈ។ បញ្ហានេះ បានធ្វើអោយសេវាកម្មនៅពេទ្យរដ្ឋមួយចំនួន មានការធ្លាក់ចុះ ដែលធ្វើអោយប្រជាជនមានភាពរួញរាក្នុងការទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ប្រសិនបើពួកគាត់អាចជៀសបាន។

ប្រសិនបើអ្នកស្ទង់មតិមនុស្សនៅជុំវិញអ្នកចំនួន១០នាក់ អំពីគ្លិនិកឫពេទ្យឯកជន និងពេទ្យរដ្ឋ មនុស្សភាគច្រើនឫអ្នកទាំងគ្នាប្រាកដជានិយាយថា ពេទ្យឯកជនល្អជាងពេទ្យរដ្ឋ។ វាពិតជាត្រឹមត្រូវហើយ ដោយសារតែអ្នកដែលទៅពេទ្យឯកជន គឺជាអ្នកមានលុយដើម្បីចំណាយ ដូច្នេះការមើលថែត្រូវតែដិតដល់ទៅលើអ្នកជម្ងឺ។តែវាមិនមែនជារឿងលេងសើចទេចំពោះសុខភាពដែលក្នុងនាមជាលោកគ្រូពេទ្យ

ឫវេជ្ជបណ្ឌិតត្រូវតែពិនិត្យទៅលើអ្នកជម្ងឺដោយយកចិត្តទុកដាក់ដូចគ្នា ទោះបីជាអ្នកជម្ងឺក្រឫមានក៏

ដោយ។

អ្នកស្រី ចាន់ វណ្ណាអាយុ ៤៤ឆ្នាំ រស់នៅខេត្តតាកែវ ដែលធ្លាប់បានបញ្ជួនកូនដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១១មកមន្ទីរពេទ្យរដ្ឋមួយនៅក្នុងរាជធានីភ្នំពេញ បានរអ៊ូរទាំនឹងមន្ទីរពេទ្យថា ពេទ្យរដ្ឋ ក៏ដូចជាពេទ្យឯកជនដែរ អ្វីៗអាចដោះស្រាយបានទាល់តែមានលុយគ្រប់គ្រាន់ ហើយអ្នកស្រីពិតជាមានការអន់ចិត្តយ៉ាងខ្លាំងចំពោះមន្ទីរពេទ្យរដ្ឋខ្មែរ ដែលមិនបានផ្តល់សេវាកម្មល្អដើម្បីជួយដល់ប្រជាជនដែលក្រីក្រ។

អ្នកស្រីបានបញ្ជាក់ថា៖«ជាធម្មតាប្រជាពលរដ្ឋខ្មែរភាគច្រើនមានជីវភាពក្រីក្រ ដូច្នេះហើយពួកគេតែងតែពឹងពាក់លើពេទ្យរដ្ឋនៅពេលដែលពួកគេមានគ្រោះ ឬឈឺថ្កាត់អ្វីម្តងៗ ប៉ុន្តែបើពេទ្យរដ្ឋយើងផ្តល់

សេវាកម្មគិតតែពីលុយដូច្នេះ តើឲ្យពួកគេទៅពឹងពាក់អ្នកណាទៀត។ ពេទ្យរដ្ឋភាគច្រើននឹងសួរថាយើងមានលុយឬអត់សិន មុននឹងគេធ្វើការព្យាបាលឲ្យ បើទោះជាស្ថានភាពជម្ងឺយើងធ្ងន់ធ្ងរក៏ដោយ»។

បញ្ហាមិនមានថវិកា ឫការខ្វះខាតថវិកាដើម្បីអោយពេទ្យរដ្ឋព្យាបាល បានក្លាយជាបញ្ហាបារម្ភមួយសម្រាប់ប្រជាជនខ្មែរ។ លើសពីនេះទៅទៀត សេវាកម្ម និងសម្ភារៈប្រើប្រាស់នៅមន្ទីរពេទ្យរដ្ឋបានក្លាយទៅជាការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ។ កញ្ញា អោក ដាលីន អាយុ២១ឆ្នាំ ជានិសិត្សមកពីវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ បាននិយាយថា នាងតែងតែទៅរកពេទ្យឯកជនដើម្បីព្យាបាលជម្ងឺនៅពេលដែលនាងឈឺ ហើយនាងមិនដែលបានសាកល្បងចូលទៅព្យាបាលជម្ងឺនៅមន្ទីរពេទ្យរដ្ឋឡើយ ព្រោះនាងគិតថាពេទ្យរដ្ឋ គឺរញ៉េរញ៉ៃ មិនស្អាត និងមិនមានផាសុខភាពដូចពេទ្យឯកជន។ នាងបន្តថា ឧបករណ៍ប្រើប្រាស់ទូទៅរបស់ពេទ្យឯកជនដែលនាងបានទៅព្យាបាល គឺមានសព្វគ្រប់ និងទំនើបៗដូចជាមន្ទីរពេទ្យរដ្ឋដែរ តែអ្វីដែលសំខាន់នោះ គឺសេវាកម្មនៅពេទ្យឯកជនមានភាពល្អប្រសើរជាងពេទ្យរដ្ឋច្រើន ជាពិសេសការមើលថែអ្នកជម្ងឺអោយបានដិតដល់ពីគិលានុបដ្ឋាក និងវេជ្ជបណ្ឌិត។

កញ្ញាបានបញ្ជាក់ថា៖«បងប្អូនខ្ញុំ និងខ្ញុំតែងតែទទួលបានការពិនិត្យនិងថែទាំយ៉ាងយកចិត្តទុកដាក់នៅពេលពួកយើងដេកពេទ្យឯកជនព្រោះ មានពេទ្យនិងបុគ្គលិកពេទ្យជាច្រើនមកពិនិត្យសារ៉ូម និងម៉ោងលេបថ្នាំបានទៀងទាត់និងញឹកញាប់ទាំងយប់ទាំងថ្ងៃ ចំនែកឯពេទ្យរដ្ឋគឺមិនសូវយកចិត្តទុកដាក់ពីបញ្ហានេះឡើយ។ ការនិយាយស្តីក៏ល្អនិងមានសុជីវធម៌ ជាងពេទ្យរដ្ឋផងដែរ»។

លោក ស៊ីម សាគី អាយុ២៧ឆ្នាំ បានលើកឡើងថា គ្លីនិកឯកជនភាគច្រើនបានបើកដោយវេជ្ជបណ្ឌិតដែលមកពីមន្ទីរពេទ្យរដ្ឋ ដែលពួកយើងអាចជឿទុកចិត្តបាន។

លោកបានមានប្រសាសន៍ថា៖«បើយើងឈឺតិចតួច ទៅគ្លីនិកឯកជនគឺល្អ ព្រោះអ្នកនឹងបានជួបផ្ទាល់ជាមួយវេជ្ជបណ្ឌិតភ្លាមៗ ដោយមិនចាំបាច់ឆ្លងកាត់ច្រើនតំណាក់កាលដូចពេទ្យរដ្ឋទេ»។ទោះជាយ៉ាងណាក៏ដោយ លោកសាគី បានបន្តថាពេទ្យ ពេលខ្លះពេទ្យរដ្ឋ គឺប្រសើរជាងពេទ្យឯកជននៅពេលដែលអ្នកឈឺធ្ងន់និងត្រូវសម្រាកព្យាបាលរយៈពេលយូរ ព្រោះវាធូរថ្លៃ និងមានទំនុកចិត្តជាងពេទ្យឯកជមួយ

ចំនួន។

លោកវេជ្ជបណ្ឌិតឡុង គី ប្រធានផ្នែកជម្ងឺទូទៅនៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញបានមានប្រសាសន៍

ថា៖«ធម្មតាទេ ពេទ្យរដ្ឋអ្នកជម្ងឺច្រើន ដូច្នេះការផ្តល់សេវាកម្មមិនដូចពេទ្យឯកជនទេ តែគេមិនបោះបង់

ចោលទេ ពេលចូលមកគេយកចិត្តទុកដាក់ដូចគ្នា តែការយឺតយ៉ាវ វាតែងតែមាន»។លោកបានបន្ថែមថា ពេទ្យឫគ្លីនិកឯកជន អ្នកជម្ងឺត្រូវបង់ថ្លៃទាំងអស់ ហើយអ្នកដែលមានលទ្ធភាព ទើបអាចទៅមើលនៅពេទ្យឯកជនបាន។

លោកបានបញ្ជាក់ថា៖«យើងមើលមនុស្សទូទៅ ហើយផ្តល់សេវាកម្មដូចគ្នា មិនថាអ្នកក្រឫមានទេ។ យើងព្យាបាលមិនប្រកាន់វណ្ណៈ មិនមែនថាអ្នកយើងមិនរវល់ទេ យើងមើលអ្នកមានអ្នកក្រដូចគ្នា»។ ទោះបីជាយ៉ាងណាក៏ដោយ លោកក៏បានទទួលស្គាល់ពីចំនុចអវិជ្ជមានមួយចំនួនដែលបានកើតឡើងនៅមន្ទីរពេទ្យរដ្ឋមួយចំនួន តែលោកបានមានប្រសាសន៍ថា ឥឡូវនេះសេវាកម្មនៅមន្ទីរពេទ្យរដ្ឋមានលក្ខណៈល្អប្រសើរច្រើន ដោយសារតែបុគ្គលិកពេទ្យ បានរៀនពីឥរិយាបថ និងសម្តីសំដៅជាមួយនឹងអ្នកជម្ងឺ។

ទាក់ទងនឹងបញ្ហានៅមន្ទីរពេទ្យរដ្ឋ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអោយដឹង

ថា ក្រសួង ក៏ដូចជាមន្ទីរពេទ្យរដ្ឋមានការណែនាំច្រើនជាហូរហែ ហើយមានគណកម្មការគ្រប់គ្រង និង

វិន័យដើម្បីណែនាំជាប្រចាំ។

លោកបានបញ្ជាក់ថា៖«យើងមានការកែប្រែច្រើន យើងចង់អោយមានការណែនាំ អប់រំជាលក្ខណៈជាក់ស្តែង។ យើងចង់ដឹងអោយច្បាស់ថា វាកើតឡើងនៅអង្គភាពសុខភាពមួយណា យើងនឹងអប់រំពួកគាត់ ដោះស្រាយជូនប្រជាពលរដ្ឋ»។

លោកបានបន្តថា៖«អ្នកក្រីក្រមានការព្យាបាលដោយមិនបង់ថ្លៃនៅគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់ ដោយយើងមានជាមូលនិធិសមធម៌សម្រាប់ពួកគាត់។ ប្រជាពលរដ្ឋមកមើលនៅពេទ្យរដ្ឋមានច្រើនជាហូរហែ និងមានការកើនឡើងច្រើន»។

លោករដ្ឋមន្រ្តីបានទទួលស្គាល់ពីកង្វះខាតមួយចំនួននូវប្រព័ន្ធបច្ចេកវិទ្យានៅមណ្ឌលសុខភាពតាមខេត្ត

ឫស្រុកដែលមិនដូចជាមន្ទីរពេទ្យនៅថ្នាក់ជាតិ តែក្រសួងមានដាក់ជាពេទ្យថ្នាក់ជាតិ ពេទ្យបង្អែកខេត្ត

ពេទ្យថ្នាក់ស្រុក និងមណ្ឌលសុខភាពផ្សេងៗដើម្បីផ្តល់សេវាកម្មអោយបានល្អជូនដល់ប្រជាពលរដ្ឋ៕

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s