NGOs, Development and Challenges

By Sun Narin and Leng Len

As the time that NGO law has been under fire from civil society, Prime Minister Hun Sen said late December 2011 that the government decided to wait until 2014 for the creation of that law.  “The government has pay attention to all the NGO’s activities and deems those NGOs as a crucially important part of the country’s development,” he said.

According to the article published by Post on August 29, 2011, Ek Tha, a spokesman and deputy director of the press unit at the Council of Ministers, the Kingdom had become a “safe haven” for 3,000 NGOs and associations. Those NGOs are working on various issues ranging from health, education and infrastructure to environmental protection and governance, registered with Ministry of Interior. However, some of them are inactive in working.

NGOs play a key role in greatly contributing to the betterment of the Kingdom since they have been working in the deprived and challenged communities of the remote areas in the provinces. However, some NGOs still encounter the challenges.

Caritas Cambodia holds its vision that, “The realization of a just society where rights of people are respected, integral development is promoted by building communities through an empowering process”. Uch Samneang, community facilitator of Caritas Cambodia in Kandal provincial Lvea Em district, said that youth’s participation in the community is still on the limit.

“Most youth are busy with their farming and earning for a living. They have poor knowledge   so, they don’t value the engagement and they don’t pay much attention to participation. For example, they always deny joining the workshop that they are busy with their work,” he said.

We can see that the bureaucratic work in the country really consumes time and sometimes, it is hard to expect the agreement from them. Even a minor thing, it has to be in a formal letter and has to wait for so long. This was echoed by Mam Sambath, executive director of Development and Partnership in Action (DPA). He said that his NGO faced the problem of asking the permission from the provincial authorities when his team plan for a program or project in the community. He told Lift reporter that, “Request for permission takes time and we do not know for sure that the high level will permit for the activity or not. It is a pressure.”

However, he said that the situation is a lot better since there has been a good cooperation from the local level and provincial department. He added that recently Prime Minister Hun Sen has called for the provincial authorities to cooperate well with NGOs and facilitate their work.

“There is a good participation from the community and youths like in the ethnic area where there is rare migration. We have community youth and youth group to help work,” he said.

DPA is an international organization which has worked in Cambodia since 1979 and is now working in around 10 provinces, especially in the North-Eastern part.

Youth Resource Development Program (YRDP) states its vision that is to encourage Cambodian youth to develop their social conscience and to take responsibility for their own future and the future of their family, society and country. Nao Unheng, 20, a volunteer youth at YRDP said that she has been contributing some activities to the rural area with her team. For example, recently she has trained people how to engage with the authorities in Kompong Speu province.

She said “I have shared with them of how to observe the authority’s work. At the beginning, we didn’t receive support from them because they thought that we were new to them, so we have to be patient.  Youths don’t join us much because they leave home for job.”

Unheng recommended youth to invest their time in helping their communities and join hands with senior people to tackle the problems. “We should devote our time contributing to the rural area for the improvement. Don’t wait when you are free, just make it first,” she said.

Samneang appeals to youth “We [NGO] just help them for a short period of time. Thus, only youths who can participate in the development and they have to start from now on,” he said.

With regard to this issue, Cheam Yeap, CPP’s lawmaker in the interview with Lift reporter on February 18, said that the government always protects and supports NGOs when they have clear goal and follow the law. “We always facilitate the security work and persuade the participation from the community people,” he said.

Youth participation, in our opinion, is really important for the development since they are the main pillar of the country and are able to express their good ideas. One more thing, the community and NGOs should give more chances to youths for the participation. While government is facilitating NGO’s work, people in the community should start joining together so that NGOs will find it easy to help the community.

អង្គការក្រៅរដ្ឋភិបាល ការចូលរួមអភិវឌ្ឍសង្គម និងការប្រឈម

ដោយស៊ុនណារិន និងឡេង ឡែន

ស្របពេលដែលច្បាប់អង្គការក្រៅរដ្ឋាភិបាលកំពុងត្រូវបានរិះគន់ពីសំណាក់សង្គមស៊ីវិល  កាលពីចុងខែធ្នូ ឆ្នាំ២០១១ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានសម្រេចទុកលទ្ធភាពអោយ

ជជែកច្បាប់អង្គការដល់ឆ្នាំ២០១៤។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា៖«រដ្ឋាភិបាលយកចិត្ត

ទុកដាក់ទៅលើសកម្មភាពទាំងឡាយរបស់អង្គការក្រៅរដ្ឋាភិបាល និងចាត់ទុកអ្នកទាំងនោះជា

ផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍប្រទេស»។ បើយោងតាមការប៉ាន់ស្មាន ប្រទេសកម្ពុជាមាន

អង្គការក្រៅរដ្ឋាភិបាល និងសមាគមន៍ប្រហែលជា៣០០០ ដែលត្រូវបានចុះបញ្ជីជាមួយនឹង

ក្រសួងមហាផ្ទៃ។ ទោះបីជាយ៉ាងណាក៏ដោយ យើងក៏សង្កេតឃើញអង្គការក្រៅរដ្ឋាភិបាល

មួយចំនួន មានភាពអសកម្មផងដែរ។

ការចូលរួមរបស់អង្គការក្រៅរដ្ឋាភិបាល គឺជាការចូលរួមចំណែកដ៏ធំមួយក្នុងការធ្វើអោយ

ប្រទេសកម្ពុជាមានការរីកចម្រើន ដោយពួកគេបានធ្វើការទៅលើផ្នែកសំខាន់ៗនៅក្នុង

សហគមន៍នៅតាមបណ្តាខេត្តនានាដែលកំពុងតែជួបប្រទះនឹងបញ្ហា ។ តែទោះបីជាយ៉ាងណាក៏ដោយ ពួកគាត់នៅតែមានបញ្ហាប្រឈមមួយចំនួន ជាពិសេសការចូលរួមពីសហគមន៍ និងពី

សំណាក់យុវជន។ លោក អ៊ុច សំនៀង បុគ្គលិកសម្របសម្រួលសហគមន៏នៅស្រុកល្វាឯម ខេត្តកណ្ដាលនៃអង្គការការីតាសកម្ពុជា បានអោយដឹងថាការចូលរួមរបស់យុវជននៅតាមសហគមន៍ គឺនៅមានកម្រិតនៅឡើយ ដោយលោកបានបញ្ជាក់ថា៖«យុវជនភាគច្រើនរវល់តែនៅស្រែចំការ ក្រីក្រខ្វះខាត និងចំនេះដឹងនៅមានកម្រិត ដូច្នេះគាត់មិនសូវគិតពីតម្លៃនៃការចូលរួមប៉ុន្មានទេ។ម្យ៉ាងទៀតយុវជនទាំងនោះមិនសូវអោយតម្លៃដល់ការចូលរួមនោះទេ ឧទាហរណ៏ពេលមានសិក្ខាសាលា យើងអញ្ចើញយុវជនអោយចូលរួម ប៉ុន្តែគេឆ្លើយថារវល់ជាដើម»។

លោកម៉ម សម្បត្តិ នាយកប្រតិបត្តិនៃអង្គារអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (ឌីភីអេ) បានមានប្រសាសន៍ថា អង្គការរបស់លោកបានជួបនឹងការលំបាកមួយចំនួនដែរ ដូចជាការសុំ

ការអនុញ្ញាតិពីអាជ្ញាធរខេត្ត នៅពេលដែលមានការរៀបចំកិច្ចប្រជុំ ឫកម្មវិធីអ្វីមួយ។
លោកបានបញ្ជាក់ថា៖«ការសុំអនុញ្ញាតិ វាស៊ីពេល ហើយមិនដឹងថានឹងទទួលបានការសម្រេច

អត់ពីថ្នាក់លើ។នេះ គឺជាសំពាធមួយ»។ តែទោះបីជាយ៉ាងណា លោកបានបានអោយដឹងថា

ស្ថានភាពឥឡូវមានភាពល្អប្រសើរច្រើន ដោយកន្លងមកមានកិច្ចសហប្រតិបត្តិការបានល្អពី

អាជ្ញាធរថ្នាក់ក្រោម និងមន្ទីរនានា ហើយលោកបានបន្ថែមថា ថ្មីៗនេះ សម្តេចហ៊ុន សែនបាន

អបអរសាទរនឹងការងារអង្គការក្រៅរដ្ឋាភិបាល និងបានអំពាវនាវអោយអាជ្ញាធរនៅតាមខេត្ត

នានាអោយសហការណ៍បានល្អ និងជួយសម្រួលការងារដល់អង្គការក្រៅរដ្ឋាភិបាល។

លោកបានបញ្ជាក់ទៀតថា៖«យើងឃើញមានការចូលរួមផុសផុលពីសហគមន៍ និងពីសំណាក់

យុវជនផងដែរ ដូចជានៅភូមិភាគភាគតិចដែលមិនសូវមានចំណាកស្រុក ហើយយើងមានជា

សហគមន៍យុវជន និងក្រុមយុវជនក្នុងការជួយការងារ»។(ឌីភីអេ) ជាអង្គការអន្តរជាតិ ដែល

ធ្វើការងារចាប់តាំងពីឆ្នាំ១៩៧៩ ហើយឥឡូវនេះបានធ្វើការងារនៅក្នុងខេត្តចំនួន១០ ជា

ពិសេសនៅភូមិភាគឥសាន។ នេះបើយោងទៅតាមលោក ម៉ម សម្បត្តិ។

យុវជនត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ក៏ដូចជាជួយសង្គមស៊ីវិល

ធ្វើការងារនៅតាមសហគមន៍នានា។ អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានជ្រើសរើសយកយុវ

ជនមកធ្វើការជាមួយនឹងសហគមន៍។ កញ្ញា នៅ អ៊ុនហេង អាយុ២០ ជាយុវជនស្ម័គ្រចិត្តនៅអង្គការអភិវឌ្ឍធនធានយុវជន YRDP បាននឹងកំពុងចូលរួមចែករំលែកចំនេះដឹងអភិវឌ្ឃន៏នៅ

តំបន់ដាច់ស្រយាល។ ជាក់ស្ដែងថ្មីៗនេះ កញ្ញាបានទៅបង្រៀនប្រជាជនអំពីការចូលរួមរបស់ប្រជាពលរដ្ឋនៅឃុំពោធិអង្ក្រងនៃខេត្តកំពង់ស្ពឺ។កញ្ញាបាននិយាយថា៖”«ខ្ញុំបានបង្រៀនពួកគាត់អោយចេះតាមដានពីសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន។ដំបូងមិនសូវមានការចូលរួមជាមួយយើងប៉ុន្មានទេ ព្រោះយើងថ្មី ដូច្នេះយើងត្រូវអត់ធ្មត់។ យើងមិនសូវមានយុវជនចូល

រួមជាមួយយើងប៉ុន្មានទេ គេនាំគ្នាចំណាកស្រុករកការងារធ្វើ»។

កញ្ញាអ៊ុនហេង បានសំនូមពរអោយយុវជនគួរតែចំណាយពេលជួយសហគមន៏របស់ខ្លួន

ព្យាយាមអោយខ្លួនគាត់មានភាពរវល់ដើម្បីចូលរួមដោះស្រាយបញ្ហាជាមួយមនុស្សចាស់ដែលកំពុងតែធ្វើការនៅក្នុងសហគមន៍នានា។កញ្ញាបាននិយាយថា៖«យើងត្រូវចេះលះបង់ពេលវេលា ជួយសហគមន៏ដាច់ស្រយាលអោយរីកចម្រើនទាំងអស់គ្នា។កុំចាំទំនេរសឹមធ្វើ ត្រូវចាប់ផ្ដើមចូលរួមពីឥឡូវទៅ»។ទាក់ទងនឹងបញ្ហានេះ លោក អ៊ុច សំនៀង មន្រ្តីអង្គការការីតាសបានបន្ថែមថា៖«អ្នកធ្វើមុនគ្រាន់តែត្រួសត្រាយផ្លូវ យើងសង្គមស៊ីវិលធ្វើបានតែមួយភ្លែត ដូច្នេះមានតែយុវជនដែលអាចស្នងតំណែងការអភិវឌ្ឃ ដូច្នេះយុវជនត្រូវចាប់ផ្ដើមចូលរួមចាប់ពីពេលនេះទៅ»។

ការចូលរួមរបស់ប្រជាជននៅតាមសហគមន៍នៅតែជាបញ្ហា ទោះបីជាមានការចូលរួម ពី

សំណាក់រដ្ឋាភិបាលក៏ដោយ។លោកជាម យៀប អ្នកតំណាងរាស្រ្តគណបក្សប្រជាជន បានអោយដឹងថារដ្ឋាភិបាលតែងតែការពារគាំពារដល់អង្គការក្រៅរដ្ឋាភិបាលកាលណាគេមាន

គោលដៅច្បាស់លាស់ ហើយអនុវត្តទៅតាមច្បាប់។

លោកបានមានប្រសាសន៍ថា៖«យើងតែងតែជួយការពារសន្តិសុខ និងអោយសមត្ថកិច្ចជួយសម្រួលការងាររបស់គាត់ និងអោយមានការចូលរួមពីសំណាក់សហគមន៍នៅមូលដ្ឋាន»។

 

 

 

 

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s