រលក​នៃ​ស្នាដៃ​ស្ថាបត្យកម្ម​បែប​ថ្មី​រុញ​ច្រាន​ស្នាដៃ​ស្ថាបត្យកម្ម​បែប​បុរាណ

By Sun Narin and Sreng Phearun
Foreign-style housing and buildings have gained tremendous popularity amongst Cambodians in the current era.
There is a continuous growth of hybrid villas and condominiums, and also the emergence of real estate with high rise buildings and other modern construction. The styles of housing and buildings reveal the identity of a nation.

But too much foreign design can bring about the decline in Khmer style and the loss of Khmer characteristics, some experts say.

Keo Vannarin, an architecture lecturer at Norton University, said that most buildings these days are a combination of both Khmer and foreign designs, but foreign design is beginning to outweigh the Khmer style.

“We should choose Khmer design in order to protect Khmer identity and avoid the loss of identity in the future,” he said.

He also noted that Cambodia is a free market and people do not know much about their identity in architecture due to the destruction of national documents in the civil war – which is the reason why it is easy to absorb the foreign style.

“We must try our best to teach the next generation about human resources – to protect Khmer identity and promote the value of Khmer architecture,” Keo Vannarin added.

Vann Molyvann was the pioneer of “new Khmer architecture”, which emerged during the French colonial era in the 1950s, and he has since established himself as the country’s most famous contemporary architect.

He has designed many of Phnom Penh’s most recognisable buildings including Independence Monument, Chaktomok Theatre and Olympic Stadium, all of which feature more modern designs with subtle Khmer characteristics.

High rise buildings, which are just emerging, are modern and something Cambodia has never seen, according to Vann Molyvann.

Foreign house designs are a personal decision because some people find them attractive.

Chea Bunseang, the principal architect at Bunseang Architects and Associates, said that most of Cambodians don’t even know they are ordering a foreign styled house because they only pick from what they see on nice buildings.

“They do not understand much about any architecture. It is dependent on the buildings which are intended for Khmer styles, but for a universal style, it does not focus on any nation,” he said.

With regard to the architecture on high buildings such as hotels or any other buildings, he said he supports the combination of Khmer and foreign design in this modern era, but says “we have to show the unique feeling of Khmer styles”.

Chan Piseth, 23, is a student majoring in engineering at Build Bright University, also has a love of architecture. He agreed that most buildings are more foreign-style than Khmer.

“The combination of Khmer and foreign style is not wrong because it is the art of decoration and design, and choosing that is the owners right. Bit it is just so worrying that Khmer styles are becoming less and less popular.”

He said he is worried that losing  Khmer style housing could lead to the end of Khmer cultural inheritance.

Chan Pithy suggested that all Khmer building and house owners should choose businesses specialising in Khmer style rather than in foreign styles.Wednesday, 07 March 2012

ស៊ុន ណារិន និង ស្រេង ភារុណ

ការរចនាម៉ូដអគារ ឫគេហដ្ឋានតាមបែប បរទេសបានក្លាយជាការពេញ និយមមួយរបស់ប្រជាជនខ្មែរដែលចង់តុបតែង(Design)ផ្ទះរបស់ពួកគេនៅ ក្នុងសម័យកាលទំនើបនេះ។ ម៉ូដខុនដូ វីឡាកូនកាត់ ត្រូវបានរចនាជាបន្តបន្ទាប់ ស្របពេលដែលវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាមានការកើនឡើងគួរ ឲ្យកត់សម្គាល់ និងការរីកដុះដាលនៃសំណង់អគារធំៗ និងផ្ទះបែបលក្ខណៈទំនើបផ្សេងៗ។

ទោះបីជាយ៉ាងណាក៏ដោយ ការរចនាម៉ូដអគារ និងគេហដ្ឋាន គឺបានបង្ហាញ និងបង្កប់នូវអត្ត សញ្ញាណរបស់ជាតិសាសន៍នីមួយៗ។ ការតុបតែង ច្រើនហួសហេតុបែបបរទេសពេក អាចធ្វើឲ្យមានការធ្លាក់ចុះនៃការសាងសង់បែបខ្មែរ និងអាចធ្វើឲ្យបាត់បង់នូវសំណង់ជាលក្ខណៈខ្មែរ។

លោក កែវ វណ្ណារិន សាស្រ្តាចារ្យផ្នែកស្ថាបត្យកម្ម នៅសាកលវិទ្យាល័យន័រតុន បានលើកឡើងថា លោកសង្កេតឃើញភាគច្រើននៃសំណង់អគារនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ នេះ គឺត្រូវបានរចនាឡើងដោយរួមបញ្ចូលគ្នារវាងម៉ូដបរទេស និងម៉ូដខ្មែរ ប៉ុន្តែម៉ូដបរទេសហាក់ដូចជាច្រើនជាងខ្មែរ ដែលអាចនាំឲ្យមានផលប៉ះពាល់ដល់អត្តសញ្ញាណខ្មែរទៅថ្ងៃអនាគត។ លោកបានមានប្រសាសន៍ទៀតថា ប្រទេសយើងអនុវត្តរបបទីផ្សារសេរី ហើយប្រជាជនមួយចំនួនមិនសូវស្គាល់ពីអ្វីដែលជាអត្តសញ្ញាណជាតិ ឡើយ ដោយសារប្រទេសនេះធ្លាប់ឆ្លងកាត់នូវសង្រ្គាមច្រើន ដែលនាំឲ្យបាត់បង់ឯកសារ ហេតុនេះហើយទើបនាំឲ្យមានការទទួលឥទ្ធិពលពីបរទេស។ លោកសាស្រ្តាចារ្យបានបញ្ជាក់ដែរថា៖ «ក្នុងនាមជាកូនខ្មែរ យើងគួរយកការរចនាម៉ូដបែបខ្មែរ ដើម្បីថែរក្សាការពារអត្តសញ្ញាណរបស់ខ្មែរ និងជួយលើកស្ទួយដល់សំណង់ស្ថាបត្យកម្មបែបខ្មែរ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ»។

ស្នាដៃស្ថាបត្យកម្មបែបថ្មីរបស់ខ្មែរ បានកើតឡើងនៅក្នុងសម័យកាលបារាំងក្នុងទសវត្សរ៍ទី១៩៥០ ហើយលោក វណ្ណ មូលីវណ្ណ គឺជាស្ថាបនិកនៃស្ថាបត្យកម្មបែបថ្មីរបស់ខ្មែរនេះ ដោយលោកបានក្លាយជាស្ថាបត្យករខ្មែរដ៏ល្បីរហូតមកដល់ បច្ចុប្បន្ននេះ។ លោកបានស្ថាបនានូវសំណង់ និងអគារបែបខ្មែរដែលគួរឲ្យស្ងើចសរសើរមានលក្ខណៈស្ថាបត្យកម្មជា ខ្មែរ ដែល មានដូចជាវិមានឯករាជ្យ សាលមហោស្រពចតុមុខ និងស្តាតអូឡាំពិកជាដើម។

ចំណែកឯនៅក្នុងសម័យសាកលភាវូបនីយកម្មនេះ ការរចនាផ្ទះល្វែង ឬគេហដ្ឋាន គឺជាចំណង់ចំណូលចិត្តរបស់ប្រជាជនខ្មែរ។

លោក ជា ប៊ុនសៀង ជាស្ថាបត្យករនៃ Bunseang Architects and Associates បានលើកឡើងថា ប្រជាជនខ្មែរភាគច្រើនមកកុម្ម៉ង់ម៉ូដផ្ទះដែលគាត់ឃើញគំរូស្រាប់ តាម គេ ដោយគាត់ឃើញស្អាត ហើយគាត់ក៏ចង់បានផ្ទះដូចនោះដែរ។ លោកបានបញ្ជាក់ទៀតថា៖ «គាត់មិនសូវជាយល់ពីស្ថាបត្យកម្មបែបណា ទេ។ វាអាស្រ័យទៅលើអគារបែបទំនើបដែលគេចង់បង្ហាញជាលក្ខណៈខ្មែរ ប៉ុន្តែសម្រាប់អគារដែលមានលក្ខណៈសាកលវិញ គឺពួកគាត់មិនសំដៅទៅលើជាតិសាសន៍ណាមួយទេ»។

ទាក់ទងនឹងការសាងសង់អគារធំៗ ដូចជាសណ្ឋាគារ ឬអគារខ្ពស់ៗ លោក ប៊ុនសៀង បានបន្ថែមទៀតថា៖ «ខ្ញុំគាំទ្រនូវការលាយបញ្ចូលគ្នារវាងខ្មែរ និងបរទេសក្នុងសម័យទំនើបនេះ ប៉ុន្តែយើងគួរតែមានការបង្ហាញជាអារម្មណ៍ពិសេសមួយថាជាលក្ខណៈ ខ្មែរ។ ឧទាហរណ៍យើងចូលសណ្ឋាគារដ៏ធំមួយ យើងដឹងថាវាជាលក្ខណៈរបស់ខ្មែរ»។

ចំណែកឯយុវជនជំនាន់ក្រោយ ដូចជា លោក ចាន់ ពិសិដ្ឋ អាយុ២៣ឆ្នាំ ជានិស្សិតផ្នែកវិស្វកម្មនៃសាកលវិទ្យាល័យបៀលប្រាយ និងជាស្ថាបត្យករវ័យក្មេងផ្នែកអាងទឹក បានទទួលស្គាល់ពីភាពលើសលប់នៃការសាងសង់បែបបរទេសទៅលើការសាង សង់បែបខ្មែរ។ លោកបាននិយាយថា៖ «ការបញ្ចូលក្បាច់ខ្មែរជាមួយបរទេស គឺពុំខុសទាស់អ្វីនោះទេ ព្រោះវាជាសិល្បៈនៃការតុបតែងដែលម្ចាស់មានសិទ្ធិជ្រើសរើស ប៉ុន្តែវាគឺគួរឲ្យសោកស្តាយដែលការរចនាបែបខ្មែរកាន់តែត្រូវបាន ប្រើប្រាស់តិចទៅៗ»។

លោកបាននិយាយទាំងព្រួយបារម្ភថា៖ «យើងមិនត្រូវបោះបង់ចោលនូវការរចនាតាមបែបខ្មែរទេ ព្រោះវានាំឲ្យបាត់បង់នូវកេរដំណែលរបស់ជាតិខ្មែរលើទឹកដីខ្មែរ។ ក្នុងនាមជាជនជាតិខ្មែរ ទាំងម្ចាស់គម្រោង និងស្ថាបត្យករ គួរតែជ្រើសរើសយកការរចនាបែបខ្មែរច្រើនជាងបែបបរទេស»។

បើយោងទៅតាមលោក បេង ហុងសុជាតិខេមរ៉ូ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអ្នកជំនាញផ្នែកស្ថាបត្យកម្ម បានឲ្យដឹងថា អគារខ្ពស់ៗដែលបានសាងសង់ឡើង និងកំពុងតែស្ថាបនាជាបន្តបន្ទាប់នៅក្នុងទីក្រុង គឺជាស្ថាបត្យកម្មបែបទំនើប ដែលខ្មែរមិនដែលមានស្ថាបត្យកម្មជាអគារខ្ពស់ៗពីមុនមកទេ។ លោកបានបន្ថែមទៀតថា ឥឡូវវាជាសម័យសាកលភាវូបនីយកម្ម ដែលត្រូវមានភាពទូលំទូលាយទៅលើស្ថាបត្យកម្មបែបបរទេសឬខ្មែរ។ លោកបានបញ្ជាក់ថា៖ «យើងមិនត្រូវមានភាពចង្អៀតចង្អល់នឹងបញ្ហាអស់ហ្នឹងទេ។ យើងគួរតែផ្តល់សិទ្ធិឲ្យអ្នកវិនិយោគដូចប្រទេសដទៃទៀត លើកលែងតែវាមានផលប៉ះពាល់ទៅលើបរិស្ថានជុំវិញ។ រីឯការសាងសង់ផ្ទះតាមបែបណាមួយ គឺវាអាស្រ័យទៅលើការចូលចិត្ត និងការស្រឡាញ់របស់ប្រជាជន»៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s