ការរកស៊ីរបស់យុវជន និងការសិក្សា

ដោយទូច យិនវ៉ាន់និត និងស៊ុន ណារិន

អ្នកតែងតែឃើញមិនដាច់ពីភ្នែកពីការបិទផ្លាកសេងហាងលក់ដូរ លក់បាយ និងហាងលក់ខោអាវ ឬគ្រឿងក្រអូបមួយចំនួននៅក្នុងផ្សារទំនើបនានា។ នៅពេលខ្លះ អ្នកឃើញហាងមួយទើបតែបើកថ្មី តែពីរបីខែក្រោយមក អ្នកស្រាប់តែឃើញមានដាក់ស្លាកយីហោ «សេងហាង តូបលក់ ឫជួល»។ នេះហាក់ដូចជារឿងធម្មតាទៅហើយ ព្រោះការរកស៊ីមិនមែនថាតែទទួលបានជោគជ័យទាំងអស់នោះ ទេតែទាមទារអោយមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីកុំអោយមានការខាតបង់។ លោក ធីម វណ្ណី អាយុ២៧ឆ្នាំ ដែលជាម្ចាស់ហាងបាយមួយនៅក្នុងមជ្ឍមណ្ឌលភ្នំពេញ បានឲ្យដឹងថា លោកបានសេងហាង ដោយសារតែ លោកមិនមានពេលគ្រប់គ្រាន់ដើម្បីគ្រប់គ្រង និងតាមដានដំណើរការហាងនេះ ដោយកាលពីមុន លោកមានសាច់ញាតិ និងម្ដាយជួយមើលគ្រប់គ្រង ប៉ុន្តែពេលនេះពួកគាត់ត្រូវគិតពីអាជីវកម្មផ្ទាល់ខ្លួន។ លោកបានមានប្រសាសន៍ថា៖«រឿងដើមទុនក៏ជាបញ្ហាមួយក្នុងបញ្ហាប្រឈមទាំងនោះដែរ ពីព្រោះយើងត្រូវចំណាយច្រើនលើប្រាក់ខែរបស់ពួកគេ ហើយយើងត្រូវចំណាយពេលច្រើនដើម្បីបង្រៀនបុគ្គលិកឲ្យបានដឹងពីសេវាកម្ម»។លោកវណ្ណីបានបន្ថែមទៀតថាអាជីវកម្មមួយដំណើរការបានល្អ យើងត្រូវសិក្សាឲ្យបានច្រើននិងជាមនុស្សច្នៃប្រឌិតខ្ពស់ និងឆ្លាត ដែលអាចដឹង និងយល់ពីចំណុចខ្សោយ និងខ្លាំងនៃការរកស៊ី។ យើងសង្កេតឃើញថា មុខជំនួញរបស់យុវជនក្មេងៗមួយចំនួន បានដំណើរការល្អ គឺតាមរយៈការរកស៊ី ឬស្នងនូវការរកស៊ីរបស់ឪពុកម្តាយ ដែលមិនចំាបាច់អោយពួកគេចំណាយពេលវេលាច្រើនក្នុងការ ស្វែងរកមុខរបរដែលគេរកស៊ី បើទោះបីជា វាមិនមែនជាមុខរបរដែលគេពេញចិត្តនឹងរកស៊ីក៏ដោយ។ ម្យ៉ាងវិញទៀត អ្នកដែលស្នងមុខរបរពីឪពុកម្តាយ ភាគច្រើនពួកគេ មិនប្រឈមមុខនឹងការលក់មិនដាច់ ឫរកស៊ីមិនឡើងនោះទេ ដោយសារតែពួកគេមានទុន មានអតិថិជនស្រាប់ និងមានការណែនាំពីឪពុកម្តាយដែលធ្លាប់ឆ្លងកាត់ការរកស៊ីនេះជាច្រើនឆ្នាំមកហើយ។ បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ ស្របពេលដែលមានការជួយដើមទុនពីឪពុកម្តាយ កញ្ញាហេង មួយខេង មានអាយុ២២ឆ្នាំ ដែលឥឡូវកំពុងបើកហាងកាហ្វេនៅម្តុំភ្នំពេញថ្មី បានរយៈពេលជិតមួយឆ្នាំហើយនោះ បានអោយដឹងថា ការចេញមករកស៊ី ដូចចូលក្នុងសង្គមមួយថ្មីដែលយើងត្រូវគិតច្រើនពីបញ្ហាជុំវិញដើម្បីអោយការរកស៊ីទទួលបានជោគជ័យ។ កញ្ញាបានបញ្ជាក់ថា៖«អ្វីៗដែលយើងបានរៀន និងការអនុវត្ត វាមិនទាក់ទងគ្នាទេ ដោយ យើងរៀនតែ ទ្រឹស្តី តែការអនុវត្តផ្សេង។ វាលំបាកដែរ បញ្ហាកើតឡើងរាល់ថ្ងៃ ពេលខ្លះ យើងត្រូវស្គាល់សង្គមច្រើន យើងនៅក្មេង »។កញ្ញបានបន្ថែមថា៖«មុនបើក គិតថាស្រួល បន្ទាប់មកបានជួបការលំបាកច្រើន ដូចជាមួយអតិថិជន ការគ្រប់គ្រងបុគ្គលិក និងការប្រូមូសិនជាដើម»។ ការរៀនសូត្រនៃការធ្វើអ្វីមួយ និងបទពិសោធន៍ទាក់ទងនឹងជំនួញដែលយើងចង់រកស៊ី គឺជារឿង សំខាន់ ដែលអាចធ្វើអោយមានការទទួលបានជោគជ័យក្នុងការរកស៊ី។ ក្នុងន័យនេះ កញ្ញា រត្ន័ រីណា អាយុ២៧ឆ្នាំ ដែលជាម្ចាស់ហាងលក់ខោរអាវ និង ភោជនីយដ្ឋាន «ឈើខ្លឹម» បានបានមានប្រសាសន៍ ថា ទាំងការចំអិនអាហារ ការច្នៃប្រឌិតសំលៀកបំពាក់ កញ្ញាមិនបានសិក្សាពីណាមកទេ គឺកញ្ញាបានដឹងវិធីអស់ទាំងនេះពីការងារដែលកញ្ញាធ្លាប់ធ្វើពីមុនៗ ដូចជាធ្លាប់ធ្វើជាអ្នកចំអិនអាហារនៅភោជនីយដ្ឋាន។កញ្ញាបានបន្តថា៖«តាមពិតទៅ ខ្ញុំមិនបានរៀនអ្វីច្រើនទេ ដឹងពីការចំអិនអាហារតាមតែគេបញ្ជា ដូច្នេះខ្ញុំចាំ ហើយកែច្នៃបន្ថែម»។ កញ្ញាបានបន្ថែមថា៖«ខ្ញុំត្រូវមានភាពរួសរាយរាក់ទាក់ចំពោះភ្ញៀវទាំងអស់ និងស្វែងរកវិធីធ្វើអាហារឆ្ងាញ់ ដើម្បីឲ្យពួកគេមានអារម្មណ៍ដូចជានៅផ្ទះរបស់ពួកគេផ្ទាល់»។ ទាក់ទងនឹងការរកស៊ីជាមួយនឹងជំនួញតូចតាចពីសំណាក់យុវជនក្មេងៗនេះ អ្នកជំនួញដែលមានភាពជោគជ័យក្នុងការរកស៊ី គឺ លោកជី សិលា ជាម្ចាស់គ្រប់គ្រងសាជីវកម្មធីអ៊ិនស៊ី និងប៊ីប៊ីវើល និងជាអតីតប្រធានសភាយុវពាណិជ្ជអន្តរជាតិ បានអោយបានមានប្រសាសន៍ថា ការរកស៊ីឥឡូវឃើញមានការរកស៊ីតាមគ្នា និងដូចគ្នា ដែលលោកបានលើកឧទាហរណ៍ថា ប្រសិនបើឃើញគេលក់ខោអាវ ឫបើកហាងផឹកស៊ី ក៏សម្រេចចិត្តរកស៊ីតាមគេទៅ។ លោកបានមានប្រសាសន៍ថា៖«ការរកស៊ីដដែលៗ លក់ដូចគ្នា មិនប្លែកពីគេជាបញ្ហាមួយ អ្នករស់បាន ដោយសារគាត់បើកយូរ មានម៉ូយស្រាប់ និងគាត់លក់ធូរថ្លៃ»។ លោកបានបន្ថែមថា ការរកស៊ីមួយល្អត្រូវតែធ្វើអ្វីដែលប្លែកពីគេ និងមានគំនិតច្នៃប្រឌិត រកអ្វីដែលថ្មី ដូចជាការធ្វើហាងអោយប្លែកពីគេ និងចំណាយពេលវេលាអោយគ្រប់គ្រាន់ទៅលើការរកស៊ី។លោកបានបញ្ជាក់ថា៖«យើងត្រូវចំណាយពេលក្នុងការមើលទីផ្សារ តើវាខុសពីគេយ៉ាងម៉េច ។ យើងអាចទៅធ្វើការជាមួយគេ ដើម្បីទទួលបានបទពិសោធន៍នៃការរកស៊ី ដោយការចេះរៀបចំ និងគិតគូរទៅលើការរកស៊ី»។ លោកបានអោយដឹងថា ការរៀនសូត្រជាការបង្ហាញផ្លូវមួយដល់គាត់ តែវាមិនប្រាកដថា ការរៀនសូត្រអាចធ្វើអោយយើងទទួលបានជោគជ័យក្នុងការរកស៊ីទេនោះ។ លោកបានមានប្រសាសន៍ថា«បើគាត់រៀនសូត្រ អាចអោយគាត់យកចំនេះដឹងមកអនុវត្តក្នុងការងារ ព្រោះមុខជំនួញមួយមានផ្នែក ច្រើនសម្រាប់អោយយើងគ្រប់គ្រង»។

Small Business and Study

By Touch Yinvannith and Sun Narin

If you travel in the downtown where is the block of various businesses of restaurants, cloth shops and beauty salons, you probably see the closure or rent of the cloth shops or restaurants after they proceed for a period of time. Sometimes, you may see in the supermarkets. You may experience seeing new places just opened  and a few months later, you see the posting selling of the shop for a commission or for renting. And then you may ask yourself why it is like that? Why they risk of doing this business? However, it seems it is normal for every businessperson since all the business are not always successful. However, it is required to be highly attentive in order to avoid the loss.

Aged 27, Tim Vanny, who is the owner of a small restaurant at Phnom Penh Center and has just sold his place for a commission told that he sold his place since he did not have enough time to manage and proceed the business due to the fact that before he had his relatives and mother to help, but now they are busy with their own work.

“Capital is also one of the challenging problems since we have to spend a lot for staffs and teaching the staffs how to serve,” he said, adding that a good business demands much study and creative person who will be able to know the strengths and weaknesses of the business.

It is noticed that some businesses owned by youths go well is because their parents pass down to them. Therefore, they do not have to spend much time thinking what kinds of business they want to proceed despite the fact that it is not their favourite one. In addition, they rarely face the loss or bankgrupcy of the business since they have the capital from parents, clients are ready and at the same time they are advised from their parents who experienced in business for a long time.

Having finished bachelor degree and with the financial assitance from parents, Heng Muykheng, , 22, has been now opening a cafe shop for nearly one year in Phnom Penh Thmey. She told Lift that doing business is like getting into a new society and a lot things surrounding have to be taken into consideration for the success of business.

“What we learn from school is not relevant at all to the application for business since we learn only theory but the practice is different. It is difficult for me as I am young and we have to know a lot about society as well,” she said.

“Before openning it, I think it is easy and then I find a lot of difficultties such as dealing with clients, staffs management and promotion conduct too,” she admitted.

Studying a specific business and experience related to the business you wish to do are important for the sucess of business. In this meaning, Roat Rina, 27, who is the owner of both clothshop and restaurant “Chheur Kloem” said that she did not learnt from school of how to cook or design cloths, but she learnt it from the work that she did at restaurant as the chef.

“In fact, I havenot learnt how to cook, I just know it from what they told me in the restaurant, so I practice and remember it and use my creative idea,” adding that, “I am always freindly to my customers and find the ways to make food delicious and make them feel they are at home for food,” she said.

Regarding the success of business, Chy Sila, who is the former of Junior Chamber International Cambodia (JCI Cambodia) and a successful businessman owning corporation of TNC and Pizza World in Phnom Penh said that he noticed that the current businesses done by youths are followed each other and they are the same. He gave the instance that if they see people sell cloths or open a beer restaurant, they decided to do that business too.

He siat that, “Doing same business like others that is not new is also a problem. Business which can survive because they do it for a long time and they have clients and sell in suitable price.”

He added that a good buinsess should be something new and creative than others by trying to find something new including designing shops strange from others.

“We have to spend a lot of time into the study of of the market and sufficient time on business. We can work with others in order to get experience of the business we want to do and then we can manage it.”

He explained that studying is just the guide to business but it is not sure that study will be able to lead to a successful business. “If they study, they can apply their knowledge to some work of business since business has a lot of sectors to manage,” he said.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s