ការយល់ដឹងពីអាស៊ាននៅតែជាបញ្ហាសម្រាប់យុវជនកម្ពុជា

ដោយ ស៊ុន ណារិន និងហេង ហ្គិចលី

រយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាន មានការលេច

លឺនូវព័ត៌មានមួយចំនួនទាក់ទងនឹងការបញ្ចូលអាស៊ានទាំងមួលទៅជាសហគមន៍តែមួយនៅឆ្នាំ២០១៥ ឆាប់ៗនេះ។ ពីមុនមក វាហាក់ដូចជាមិនដែលលឺនូវសមាហរណកម្មទីផ្សារការងារ

អាស៊ាននេះសោះ។ ប្រហែលជានេះ គឺជាបង្ហើបអោយប្រជាជនខ្មែរបានដឹង ដើម្បីត្រៀមខ្លួន

ក្នុងរយៈពេល៣ឆ្នាំខាងមុខទៀតនេះ។ តើរយៈពេល៣ឆ្នាំ យើងអាចត្រៀមខ្លួនក្នុងការប្រកួត

ប្រជែងទីផ្សាររួមអាស៊ាននេះទេ? សម្រាប់ខ្ញុំ ខ្ញុំគិតថា វាជារយៈពេលខ្លីបំផុត

សម្រាប់ការត្រៀមខ្លួនចូលទីផ្សារអាស៊ាននេះ ខណៈពេលដែលកម្ពុជានៅតែខ្វះធនធានមនុស្សដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសជាសមាជិកអាស៊ានដទៃទៀត។

ខ្ញុំតែងតែលឺយុវជន មានការងឿងឆ្ងល់ថាតើអ្វីទៅ គឺជាទីផ្សារអាស៊ានតែមួយ? អ្នកខ្លះបានលើកឡើងនូវគំនិតថា គាត់ខ្វល់នឹងការបញ្ចូលអាស៊ាននេះទៅជាទីផ្សាររួមគ្នា ដោយសារយុវជនកម្ពុជាមិនអាចប្រកួតប្រជែងនឹងយុវជនអាស៊ានផ្សេងទៀត។ អ្នកវិភាគមួយចំនួនដែលខ្ញុំបាទបានសាកសួរបានអោយដឹងថា យុវជនកម្ពុជាមិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់បញ្ចូលកម្ពុជាទៅជាទីផ្សារសហគមន៍អាស៊ាននោះទេ ដែលនេះជាបញ្ហាសម្រាប់កម្ពុជានៅពេលខាងមុខ ដែលមិនអាចចាប់យកឳកាសក្នុងការទាញយកផលប្រយោជន៍ពីអាស៊ាន។ វាហាក់ដូចជាយុវជនកម្ពុជាកំពុងតែ«ដើរ» តែនៅពេលអាស៊ានចូលមក យុវជនកម្ពុជាចាប់ផ្តើម«រត់»ដើម្បីតាមអោយទាន់គេ។ តើនេះជាការដែលយុវជនកម្ពុជាកំពុងតែធ្វើឬ? តើវាជាការដែលរដ្ឋាភិបាលមិនបានរៀបចំការងារអោយបានល្អសម្រាប់យុវជនកម្ពុជាក្នុងការត្រៀមខ្លួននៅក្នុងកិច្ចការអាស៊ាននេះ? វាមិនមែនជាការចោទប្រកាន់ និងជជីកសួរថាតើនរណាជាអ្នក

ទទួលខុសត្រូវក្នុងការដែលយុវជនមិនបានដឹងពីអាស៊ានអោយបានច្បាស់លាស់ តែវាជាការ

ធ្វេសប្រហែសមួយក្នុងការត្រៀមខ្លួនសម្រាប់ទីផ្សារការងារអាស៊ានរួមគ្នា។

សំណួរនៅតែសួរថា ហេតុអ្វីបានជាយុវជនកម្ពុជា មិនបានត្រៀមខ្លួនអោយបានរួចជាស្រេចក្នុងការចាប់យកឳកាសដើម្បីកេងយកប្រយោជន៍ពីអាស៊ាននេះ?ហេតុអ្វីយុវជនកម្ពុជាមានបានយល់អោយបានច្រើនពីបញ្ហាអាស៊ាន?

អ្វីដែលខ្ញុំសង្កេតឃើញនោះ គឺថាវាហាក់ដូចជាយុវជនខ្មែរមិនយល់ច្បាស់ពីកិច្ចការអាស៊ាន

ដែលនឹងអាចផ្តល់ផលប្រយោជន៍ដល់គេនៅថ្ងៃអនាគត។ហេតុផលមួយចំនួនដែលខ្ញុំបានដឹងនោះ គឺថា យុវជនខ្មែរមិនសូវចាប់អារម្មណ៍នឹងការសិក្សាពីអ្វីទៅជាអាស៊ានអោយបានច្បាស់។

ខ្ញុំបានសាកសួរយុវជនមួយចំនួនទាក់ទងនឹងបញ្ហាអាស៊ាន ភាគច្រើនពួកគេមិនដឹងថា អ្វីអោយ

ច្បាស់ទេពីទីផ្សារអាស៊ានរួមគ្នា ហើយពួកគាត់ក៏មិនសូវខ្វល់ពីបញ្ហានេះដែរ។ ពួកគាត់គ្រាន់

តែដឹងថា អាស៊ានមានសមាជិកចំនួន១០ ហើយប្រទេសកម្ពុជា កំពុងតែធ្វើជាម្ចាស់ផ្ទះនៃកិច្ច

ប្រជុំអាស៊ាននេះ។

យុវជន ហួត សំណាង អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទីមួយនៃកម្មវិធីសិក្សានៅវិទ្យាស្ថានភាសា

បរទេស បាននិយាយប្រាប់ខ្ញុំថា យុវជនខ្មែរយើងមិនសូវជាចាប់អារម្មណ៍នូវការយល់ដឹង

ពីអាស៊ានអោយបានច្បាស់ ហើយការសិក្សានៅតាមសាលាក៏មានតិចដែលធ្វើអោយគេ មិនដឹងថា អ្វីទៅជាផលប្រយោជន៍អាស៊ានសម្រាប់ពួកគេ។

លោកបាននិយាយថា៖«ខ្ញុំគិតថាប្រទេសយើងមិនទាន់មានការផ្សព្វផ្សាយអាស៊ានអោយបានច្រើនទៅប្រជាជន ដូចនេះប្រជាជននៅកម្ពុជានៅមិនទាន់បានត្រៀមខ្លួនក្នុងការចូលអាស៊ាន

នេះទេ»។លោកបានបន្តថា៖«ខ្ញុំគិតថាអ្នកដែលគ្មានការងារធ្វើនៅស្រុកគេ ក៏អាចមានសមត្ថភាពខ្លាំងជាងប្រជាពលរដ្ឋខ្មែរដែរ ដូច្នេះគេអាចចូលមកដណ្តើមទីផ្សារការងារយើង»។

យុវជនមួយទៀតដែលខ្ញុំបានសាកសួរពីយោបល់របស់គេ គឺលោកកែវ ប៊ុនផេង  អាយុ២២ឆ្នាំ និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិឆ្នាំទី៤ នៃសាកលវិទ្យាល័យកម្ពុជាបានលើកពីការព្រួយរបស់ គេ ទៅលើគុណភាពនៃការអប់រំនៅកម្ពុជា បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗនៅមានកម្រិត

ដែលអាចនាំអោយមានការប៉ះពាល់ខ្លំាង នៅពេលទីផ្សារអាស៊ានចូលមក។

លោកបាននិយាយថា៖«គេនឹងធ្វើជាប្រធានរបស់យើង ហើយយើងនៅតែកូនចៅគេ»។

លោកបានបន្តទៀតថា ដើម្បីអោយយុវជនមានការយល់ដឹងពីអាស៊ាន រដ្ឋាភិបាលអាច

បញ្ចូលនូវការអប់រំទាក់ទងនឹងអាស៊ានបន្ថែម ទៅក្នុងការសិក្សា ដូចជាអោយគាត់មានមូល

ដ្ឋានទាក់ទងនឹងអាស៊ាន។ ប្រសិនបើយើងក្រឡេកមើលទៅលើកម្មវិធីសិក្សាវិញ យើងឃើញ

ថា ការសិក្សាពីអាស៊ានមានតិចតួចណាស់នៅថ្នាក់មធ្យមសិក្សា ឫមហាវិទ្យាល័យ។

នៅថ្នាក់មធ្យមសិក្សា យើងឃើញមានការសិក្សាទាក់ទងនឹងអាស៊ាន គឺមានតែថ្នាក់ទីប្រាំបួន

តែប៉ុណ្ណោះ ហើយការសិក្សាមិនបានអោយស៊ីជម្រៅនោះទេ។សម្រាប់ការសិក្សានៅមហាវិទ្យាល័យវិញ ភាគច្រើនគឺគ្មានមុខវិជ្ជានៅក្នុងឆ្នាំសិក្សាមូលដ្ឋានទេ លើកលែងតែសាលាមួយចំនួនដែលផ្តល់ជំនាញទំនាក់ទំនងអន្តរជាតិនិងជំនាញទាក់ទងផ្សេងៗទៀត។ ការសិក្សាមិនបានអោយស៊ីជម្រៅនេះអាចនាំអោយមិនយល់ពីកិច្ចការអាស៊ាន ការមិនអោយតម្លៃទៅលើអាស៊ាន និងបន្ទាប់មក គាត់មិនបានត្រៀមខ្លួនសម្រាប់ផលប្រយោជន៍ពីអាស៊ាន។

ទាក់ទងនឹងបញ្ហានេះ លោកឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់សហ

ប្រតិបត្តិការ និងសន្តិភាពបានលើកឡើងថា យុវជនខ្មែរមានការយល់ដឹងពីអាស៊ានតិច

តួចមែន ហើយការបង្រៀននៅតាមសាលាក៏នៅមានការខ្វះខាតដែរ។

លោកបានមានប្រសាសន៍ថា៖«ការដែលមិនយល់ដឹងពីអាស៊ាន ធ្វើអោយយុវជនបាត់បង់

ឳកាសសម្រាប់ទីផ្សារអាស៊ាននេះ»។ លោកបានមានប្រសាសន៍ ប្រទេសកម្ពុជា នៅខ្វះធន

ធានមនុស្សដើម្បីប្រកួតប្រជែង តែមិនមែនមានន័យថា ប្រទេសកម្ពុជាខ្វះធនធានមនុស្សដែល

មានសមត្ថភាពនោះទេ។ លោកបានបញ្ជាក់ថា ប្រទេសកម្ពុជាមានការងារជាច្រើនដែលត្រូវធ្វើសម្រាប់អាស៊ាននេះ ហើយរដ្ឋាភិបាលគួរតែត្រៀម គឺធ្វើយ៉ាងណាធ្វើកំណែទម្រង់អោយបានលឿន និងធ្វើយ៉ាងម៉េចត្រៀមខ្លួនអោយប្រជាជនខ្មែរមានការងារធ្វើ។

មួយវិញទៀត យើងសង្កេតឃើញថា ការផ្សព្វផ្សាយពីអាស៊ានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ

ពីមុនមកមិនទាន់មានភាពផុសផុលនោះទេ ហើយការបង្កើតជាវេទិការសម្រាប់អោយយុវជន

អាស៊ានចូលរួម ក៏មានតិចតួចដែរ។ តែថ្មីៗនេះ ពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន អាស៊ានបូកដៃគូជាច្រើនទៀតនៅឆ្នាំ២០១២នេះ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១២ ក្រសួងការបរទេសបានរៀបចំអោយមានការជួបជុំនិស្សិតប្រមាណ ៣.៥០០នាក់ មកពីបណ្តាសកលវិទ្យាល័យចំនួន១៨ ក្នុងរាជធានីភ្នំពេញដើម្បីស្វែងយល់អំពីអាស៊ាន។

ខ្ញុំគិតថា វាហាក់ដូចជាយឺតបន្តិចហើយសម្រាប់ប្រទេសកម្ពុជាក្នុងកិច្ចការទីផ្សារអាស៊ាននេះ

ស្របពេលដែលយុវជនកម្ពុជាមិនបានត្រៀមខ្លួនផង។ដូច្នេះ យុវជនកម្ពុជា និងប្រជាជនជាទូ

ទៅ គួរតែចាប់អារម្មណ៍ និងសិក្សាអោយបានទូលំទូលាយអំពីអាស៊ាន និងចាប់យកឳកាសដ៏

មានតម្លៃនេះអោយបាន។ ម៉្យាងវិញទៀត គួរតែមានការបញ្ចូលបន្ថែមនូវការសិក្សាពីអាស៊ាន

ដើម្បីអោយយុវជនកម្ពុជាមានការយល់ដឹងអោយបានច្បាស់ និងដឹងពីអត្ថប្រយោជន៍នៃ

អាស៊ាន៕

By Heng Gueckly and Sun Narin

It is noticed that Cambodian youths seem not know what ASEAN is and will provide benefits for their future. Some reasons are likely that Cambodia’s youth do not try hard to learn what ASEAN is. As I have asked some youths about this problem, they declared that they did not know and did not even want to know about ASEAN. They just know that ASEAN has ten members, and recently Cambodia has become the host country of ASEAN meeting.

Hout Somnang, 19 years old, a freshman in Institute of Foreign Languages, said that Cambodian teenagers are interested in learning something about ASEAN, and the study of ASEAN at high school is so little, so that they never want to know what the benefits of ASEAN are.

“The unemployed foreigners also have higher ability than Cambodians, so they will come to Cambodia to seize our citizen’s job opportunities,” he said. Besides losing job opportunities, education is another important thing that we should know. Keo Bunteang, 22, year four student in the major of International Relation (IR) has showed his worry about the low qualities of education in Cambodia, in comparing to other ASEAN countries, which will result in negative consequences for Cambodia when ASEAN market enters. Because of this lack, he has said that, “They will come to be our boss, and we still the followers.”

Keo BonPeang has also claimed that in order to make youth know more about ASEAN, government should include more ASEAN lesson to study schedule to make them have more basic about it.  Apart from this, academic schedule is also the issue. There are too fewer things about ASEAN in secondary or high school.

In the secondary school the study of ASEAN was not too deep to understand. This kind of surface study has lead to lack of understanding about ASEAN and then they are unprepared for ASEAN. A lot of benefits are provided to ASEAN members and citizens such as growth of regional cooperation, provision of assistances to each other and the promotion of regional peace, and so on, according to aims and purposes stated in the establishment of ASEAN.  From these kinds of things, all ASEAN citizens could gain more benefits than their expected on the education factor. Although some people did not know clearly about ASEAN, they already gain some education from that including English language, scholarship, and internship that ASEAN provides.

However, there are a lot of points needed to be improved in order to challenge the competition among ASEAN members including language capability, technological knowledge and confidence in one’s self.

Mr. Chheang Vannrith, executive director of Cambodian Institute for Cooperation and Peace, said that young Cambodian haslittle knowledge about ASEAN and school education about this subject matter is also limited. He said that, “without knowledge about ASEAN causes young Cambodian to lose their job opportunity in the market”.

He added that Cambodia lacks of human resource to compete in that market, but it does not mean that Cambodia has no (competence) in human resource. He emphasizes that Cambodia has a lot to do for ASEAN market and government needs to do a lot of reforms to prepare Cambodians for that job market in ASEAN.

Recently, at the same time that Cambodia is chairing the host country for ASEAN meeting, on March 15, Ministry of Foreign Affair have created a gathering of 3500 students from 18 different universities to get to know more about ASEAN.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s