ការរៀបការដោយពឹងលើខ្លួនឯង មិនបាច់អោយឪពុកម្តាយជួយ


ដោយ ស៊ុន ណារិន

«អត្តាហិ អត្តានោ នាថោ»  ជាពាក្យបណ្តាំរបស់ឪពុកចៅចិត្រនៅក្នុងរឿងកូលាបប៉ៃលិន ជាស្នាដៃនិពន្ធរបស់លោក ញ៉ុក ថែម នៅក្នុងឆ្នាំ១៩៣៦ ដែលបានផ្តាំទៅចៅចិត្រ មុននឹងគាត់ធ្វើកិរិយា។ វាបានបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅថា មនុស្សយើងត្រូវពឹងពាក់លើខ្លួនឯង ជាជាងការពឹងពាក់លើអ្នកដទៃ។

ពាក្យមួយឃ្លានេះបានធ្វើអោយមនុស្សនៅសម័យបច្ចុប្បន្នតែងតែប្រកាន់ខ្ជាប់ខ្លួន ដោយការរស់នៅក្នុងជីវិតត្រូវពឹងពាក់លើខ្លួនឯង ព្យាយាមធ្វើអ្វីដោយខ្លួនឯង ជាជាងការអាស្រ័យផ្អែកលើអ្នកដទៃ។ អ្វីដែលយើងសង្កេតឃើញនោះ គឺយុវជនសម័យបច្ចុប្បន្ន បានកំពុងតែអនុវត្តនូវទ្រឹស្តីនៃការពឹងពាក់ខ្លួនឯងនៅក្នុងការរៀបចំអនាគតគូរស្វាមីភរិយា គឺការរៀបអាពាហ៍ពិពាហ៍នោះឯង។

កាលពី១០ឆ្នាំមុន យើងសង្កេតឃើញថាការរៀបការ គឺតែងតែមានការផ្គត់ផ្គង់ជួយពីសំណាក់ឪពុកម្តាយទាំងស្រុង តែឥឡូវនេះ យុវជនបានព្យាយាមសន្សំលុយដើម្បីរៀបការដោយខ្លួនឯង ទោះជាត្រូវខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ។ទោះបីជាយ៉ាងក៏ដោយ ផ្នត់គំនិតរបស់ប្រជាជនខ្មែរតែងតែគិតថា អ្នកដែលទើបតែរៀបការរួច គឺជាការចាប់ដៃគ្នាកវែកកឆ្នាំង។

ទាក់ទងនឹងបញ្ហានេះ លោកសាស្រ្តាចារ្យសំបូរ ម៉ាណ្ណារ៉ា ជាអនុប្រធានដេប៉ាតឺម៉ង់ប្រវត្តិសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអោយដឹងថាកត្តាបុគ្គល កត្តាសង្គមនិងកត្តាភូមិសាស្រ្តដែលធ្វើអោយយុវជនពិបាកក្នុងការសន្សំថវិកាដើម្បីរៀបអាពាហ៍

ពិពាហ៍ដោយមិនបាច់ពឹងលើឪពុកម្តាយក្នុងសង្គមបច្ចុប្បន្ននេះ ដោយលោកបានបញ្ជាក់ថា កត្តាបុគ្គលត្រូវបានបែងចែកជា

ពីរគឺ កត្តាទស្សនចិត្តនិងកត្តាសមត្ថភាព។

លោកបានពន្យល់ថា៖«ទស្សនចិត្តបានន័យថាបុគ្គលបានកើតក្នុងសង្គមមួយដែលធ្លាប់មានការពឹងពាក់តាំងពីកំណើត ដូច្នេះធ្វើអោយចិត្តរបស់គេតាំងពីកំណើត គឺពឹងពាក់លើអ្នកដទៃ។

ឪពុកម្តាយរបស់គេបានអោយលុយគេចាយ និងបានគ្រប់គ្រងគេរហូត ដូច្នេះគេបានបង្កើត

នូវផ្នត់គំនិត និងចិត្តរបស់គេថា គេតែងទទួលបានពីគេជានិច្ច»។

លោកសាស្រ្តាចារ្យបានលើកពីបញ្ហាបុគ្គលមួយទៀត គឺដោយសារបុគ្គលនោះឯង មិនមាន

សមត្ថភាពគ្រប់គ្រាន់ ដោយលទ្ធភាពមនុស្សអាចធ្វើទៅបាន លុះត្រាតែសមត្ថភាពបាន

ដើរទៅជាមួយ។

លោកបានពន្យល់នូវកត្តាសង្គមថាគឺជាការរួមចំណែកមួយដែលធ្វើអោយបុគ្គលមិនអាចរក

លុយបានដែរ ដោយសារតែសង្គមមិនបានផ្តល់ឪកាសដល់យុវវ័យ ដោយគេគិតថា យុវជនចាំតែទទួលពរជ័យពីមនុស្សចាស់ ឬក៏ចាំតែទទួលនូវលាភសក្ការៈដែលមនុស្សចាស់

ផ្តល់អោយគេ ដែលជាដំណែល ជាទ្រព្យសម្បត្តិដែលគាត់សន្សំទុកអោយ។

លោកបានបន្ថែមទៀតថា នៅក្នុងផ្នត់គំនិតខ្មែរ យុវជនដែលថ្មីត្រូវបានទុកចោលមិនបរ ហើយនៅពេលចាស់ ទើបចាប់ផ្តើមប្រតិបត្តិការ។ ចំណុចមួយទៀតដែលសង្គមមិនអនុញ្ញាត្តិ

គឺទាក់ទងនឹងកត្តាភូមិសាស្រ្តដែលបណ្តាលអោយយុវវ័យមិនអាចរកលុយបាន ដោយលោកសាស្រ្តាចារ្យ បានពន្យល់ដែរថា យុវជននៅដាច់ស្រយាលដែលមិនដែលមាន

ទំនាក់ទំនងជាមួយមនុស្សដទៃទៀត គឺគេមិនទទួលបាននូវការផ្តល់គំរូនៃអ្នកដទៃដែលគេខិតខំក្នុងការរកលុយ។លោកបានមានប្រសាសន៍ថា៖«កត្តាភូមិសាស្រ្តនេះ គឺជាកត្តាផ្សំ និងផ្សាំដែលបង្កើត និងបង្កអោយមាន ដែលនាំអោយយុវជនមិនខិតខំក្នុងការរកលុយ»។

ស្ថិតនៅក្នុងគ្រួសារដែលកំព្រាឪពុកម្តាយ ដូចចៅចិត្រដែរនោះ លោក តក គឹមសុង អាយុ៣០ឆ្នាំ ដែលជាអ្នកគ្រប់គ្រងគម្រោងកសិកម្ម តែងតែធ្វើការពុះពារក្នុងជីវិត ដើម្បីទទួលបានជោគជ័យ ដោយមិនបាច់ពឹងពាក់លើបងប្អូនដទៃទៀត។ សូម្បីតែការរៀបការ លោកបានរៀបចំដោយខ្លួនឯង ដោយការសន្សំលុយអស់រយៈពេលជិត៣ឆ្នាំ ដើម្បីសម្រេចគោលដៅនៃការរៀបការនេះ។ លោកគឹមសុងដែលទើបតែបានរៀបការពីរបីខែមុននេះ បានមានប្រសាសន៍ថា៖«ជីវិតខ្ញុំកើតមកគឺខ្លួនទីពឹងខ្លួន ហើយបងប្អូនក៏មិនធូរធារដែរ។ មានការលំបាកណាស់ក្នុងការសន្សំលុយ ព្រោះយើងត្រូវចំណាយច្រើន»។លោកបានបន្ថែមថា មុនពេលដែលលោកគិតពីការរៀបការ លោកតែងតែផ្ញើលុយទៅបងប្អូននៅតាមខេត្ត ហើយទុកតែល្មមដើម្បីចាយខ្លួនឯង។

អាយុ២៥ឆ្នាំ ម៉ៅ សុផានី អ្នកសម្របសម្រួលផ្នែកអភិវឌ្ឍន៍នៅអង្គការយុវសន្តិភាព ដែលជាភរិយារបស់លោក តក គឹមសុង បានមានប្រសាសន៍ថា នាងមានមោទនភាពនឹងស្វាមីរបស់នាង ដោយគាត់ចេះឈរលើគោលការណ៍ខ្លួនឯង មិនបាច់ពឹងពាក់លើគេ ហើយអ្វីៗវាកើតចេញពីការព្យាយាមរបស់គាត់។

អ្នកនាងបានមានប្រសាសន៍ថា៖«ការដែលគាត់មិនពឹងពាក់លើអ្នកដទៃ បង្ហាញថា គាត់អាច

ចិញ្ចឹមប្រពន្ធបាននៅថ្ងៃអនាគត។ ការដែលគាត់ព្យាយាមរកលុយដើម្បីរៀបការ ធ្វើអោយគាត់

អោយតម្លៃទៅលើការរៀបការ ដែលនាំអោយមិនមានការបែកបាក់គ្នាងាយៗ ព្រោះទម្រាំតែមកដល់ការរៀបការ គាត់មានការលំបាកច្រើន»។ទាក់ទងនឹងបញ្ហាគ្រសាររបស់អ្នកនាង អ្នកនាងបានបញ្ជាក់ថា៖«ខ្ញុំបានប្រាប់ឪពុកម្តាយខ្ញុំថា រាល់ជំនួន គឺជាញើសឈាមនៃការធ្វើការរបស់គាត់ ដែលធ្វើអោយខ្ញុំអាចផ្ញើជីវិតបាន ហើយពួកគាត់ក៏សម្រេចចិត្តអោយខ្ញុំរៀបការ»។

លោកតក គឹមសុងបានបន្តទៀតថា បន្ទាប់ពីការហើយ លោកមានការលំបាកដែរ ដោយសារតែលោកមានថវិកាសល់តិចតួច តែដោយសារតែលោក និងគ្រួសារលោកជាអ្នកធ្វើការដូចគ្នា ដូច្នេះពួកគាត់មានការជួយគ្នាទៅវិញទៅមកក្នុងការធ្វើការងារស្វែងរកថវិកា។
លោកបានផ្តល់ជាយោបល់ថា អ្នកដែលមានគម្រោងរៀបការ មិនគួរខ្ជះខ្ជាយលើសម្ភារៈនិយមពេកទេ ហើយត្រូវចាយទៅលើអ្វីដែលចាំបាច់ ហើយពេលខ្លះ អាចយកលុយដែលយើងសន្សំទៅរកស៊ី ដើម្បីអោយមានការកើនឡើង ដូចជាការអោយខ្ចី និងការយកទៅដាក់នៅធនាគារជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ ការសន្សំលុយត្រូវការពេលវេលាច្រើនដើម្បីអោយគ្រប់សម្រាប់

ការរៀបការដូច្នេះហើយទើបមានការជួយពីសំណាក់ឪពុកម្តាយខ្លះដើម្បីអោយការរៀបការកើត

ឡើងឆាប់ៗ។ អាយុ២៧ឆ្នាំ លោកសុខគង់ ជំនួយការនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជាតិសម្រាប់ការផ្សះផ្សារ ដែលបានរៀបអាពាហ៍ពិពាហ៍កាលពីខែ ៣ ឆ្នាំ២០១០ ដោយមានការជួយទំនុកបម្រុងពីឪពុកម្តាយខ្លះបានអោយដឹងថា  ប្រសិនបើខ្លួនយើងតែម្នាក់ឯង យើងអាចទៅរួចតែប្រើរយៈពេលយូរ។គាត់បានសន្សំលុយបានរយៈពេលជិតមួយឆ្នាំដើម្បីរៀបការនេះ។ ទាក់ទងនឹងការសន្សំលុយ លោកបានមានប្រសាសន៍ថា វាពិបាកដែរ ដោយគាត់ត្រូវចំណាយទូទៅច្រើន ហើយទុកមួយផ្នែកទៀតសម្រាប់អាពាហ៍ពិពាហ៍ផង ហើយឪពុកម្តាយ មានការកំណត់អោយមានការសន្សំដើម្បីផ្សំជាមួយនឹងពួកគាត់។

លោកបានបញ្ជាក់បន្ថែមថា៖«ខ្ញុំនៅតែមានអារម្មណ៍ខ្មាសអៀននឹងឪពុកម្តាយដែរ ដោយមានការងារហើយ មានប្រាក់ខែហើយ គាត់ចិញ្ចឹមមើលថែយើងតាំងពីតូចហើយ នៅពេលធំឡើងរៀបចំគ្រួសារនៅតែពឹងគាត់ទៀត។ ខ្លួនឯងផ្ទាល់ក៏មានអារម្មណ៍ខ្មាសខ្លួនឯង ហើ់យក៏ខ្មាសគាត់ផងដែរ»។

ការសន្សំលុយរៀបចំអនាគតដោយខ្លួនឯង វាជាការសម្រួលនូវបន្ទុកឪពុកម្តាយ និងធ្វើអោយ

គាត់មានមោទនភាពដែលមានកូនអាចរៀបការដោយខ្លួនឯង។ អាយុ៥៣ឆ្នាំ លោកស្រីសារ៉ា លីដា ជាមេផ្ទះ រស់នៅពោធិ៍ចិនតុង ដែលមានកូនបួននាក់ស្ថិតក្នុងបន្ទុក បានមានប្រសាសន៍ថា៖«បើសិនជាអាចរកលុយបានដោយខ្លួនឯង វាល្អ ព្រោះខ្ញុំក៏មិនសូវមានដែរ ហើយប្រសិនបើវាខ្វះខាត ខ្ញុំក៏ជួយទៅតាមលទ្ធភាព ព្រោះខ្ញុំក៏មានកូនច្រើនក្នុងបន្ទុកដែរ»។

លោក សំបូរ ម៉ាណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា នៅក្នុងសម័យបុរាណ គូរស្រករស្គាល់គ្នា

តាមរយៈសង្គម គឺការណែនាំពីចាស់ទុំ ដោយលោកបានលើកឡើងថា ការផ្សំផ្គុំនោះមិនមែន

ឪពុកម្តាយជាអ្នកចេញលុយទេ គឺសង្គមទេដែលជាអ្នកចេញលុយទៅវិញទេ ដោយអ្នកភូមិមានអ្វី គឺគេយកមកចូលរួមជាមួយនឹងគូរស្រករនោះ។

ទាក់ទងនឹងការចំណាយក្នុងការសន្សំលុយដើម្បីរៀបចំគ្រួសារ លោកសាស្រ្តាចារ្យបានមាន

ប្រសាសន៍ថា៖«ការចំណាយគឺទាក់ទងនឹងតម្លៃពិតប្រាកដរបស់យុវវ័យខ្លួនឯង ត្រូវដឹងថា ខ្លួនមានលុយប៉ុណ្ណាដើម្បីចំណាយទិញអី។ អញ្ចឹងខ្លួនត្រូវដឹងថាអ្វីដែលបំពេញតម្រូវការរបស់

ខ្លួន ហើយសមាមាត្រទៅនឹងចំណូលរបស់ខ្លួន ដែលពាក្យចាស់លោកពោលថា កុំឃើញដំរីជុះ ជុះតាមដំរី»។

Self-dependent marriage without financial help from parents

By Sun Narin

“Atahi Atanoa Neathoa”, which is in Kolab Pailin of Khmer Novel written by famous Nhok Them in 19936 for high school students, is a couple words left by Chao Chit’s father before he died. It embedded the meaning of self-dependence rather than other-reliance. These words have been kept in Cambodian mind. Noticeably, current youths follow this sentence in the context of marriage. Last a decade, marriage is heavily dependent on parent’s financial support. However, they are now trying to make great efforts in saving money for their future marriage.

In Cambodian mindset, the newlyweds are the new starters in society, which is contrary to the idea that the new couples will speed their financial seeking, according to Sambo Manara, a history professor and deputy director of the History department at the Royal University of Phnom Penh. He explained 3 factors including individual, society and environment which make youths find difficulties in saving money for marriage, adding that individual factor is divided into two: thinking and competence factor.

He said that, “Thinking factor means that persons are born in the society of being dependent on others. Their parents give them money and always take care of them. Therefore, they have the mindset that they always get something from others.” He raised one more factor of individual is that youths lack competence in working and ability can only work if getting along with competence.

He explained the society factor that the society does not give opportunity to youths in making money since they think that youths always wait for the heritage from their parents.

He added that youths are left behind and when they are old, they are allowed to work. Environment is also the factor since if they are away from others and they do not get the sample of someone who is making great efforts in finding money, according to Sambo Manara. “Environment is the factor which creates and leads to the cause that youths do not try to find money,” he said.

Getting married a few month ago, Tok Kimsong, 30, agriculture project facilitator is always trying to help himself without assistance from relatives even marriage. He spent almost 3 years saving money for his marriage. “My life is self-dependent and my relative is not better off too. It is a lot difficult in saving money since we have to spend a lot too,” he said, adding that before planning for marriage, he always sent his money to his siblings in the province, and kept some for his living in the city.

Age 25, Mao Sophany, the development facilitator at Youth for Peace (YFP) who is the wife of Tok Kimsong, said that he is proud of her husband since he can stand on his own without relying on others and everything comes from his effort.

“This shows that he values on marriage which is not easy to break up because he tried a lot until there was marriage,” she said, adding that her parents agreed on her marriage too.

Tok Kimsong said that after marriage, he has some difficulties since he has little money left, so he and his wife have to work and find money for the family. He recommended that someone who is planning to marry should not waste too much money on materials and should spend on the necessary things and some time they can take their saving money to lending and keeping in the bank for the increasing interest.

It takes much time to save money for marriage. Therefore, some couples need help from parents for the marriage. Aged 27, Sok Kong the assistant of International Center for Conciliation, was helped by his parents for his marriage. He said that it really took time if I tried to save for marriage alone. He spent around one year for this marriage. He said that there is a lot of spending that he finds difficulties in saving since he has to keep some of this for marriage and parents take some to combine with their money for his marriage.

“I feel ashamed with my parents that I still depend on them for this marriage. I also feel ashamed with myself,” he said.

Saving money for marriage is the ease of burdening of parents and it is their pride that their children can manage their marriage by themselves. Aged 53, Sara Lida, the housewife who living in Pochentong and has four children in burden said that, “It is good if they can find money and marry by themselves since I do not have much money too and if they lack, I will help them with what I have.

Professor Sambo Manara said that in the old past, couples get to know each other by the society which is the introduction from their parents, adding that parents do not finance the wedding but the society itself which means that the villagers in the society contribute to the marriage by bringing what they have to the wedding.

Regarding spending money when is in plan for marriage, he said that, “spending is related to the real value of the youths themselves. They should know that how much money they have for buying something. Thus they should know what can meet their needs and is proportionate to their revenue. Old saying advises that “Don’t spend as the richer if you are not.”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s