ទង្វើ​អសីលធម៌​ប្រចាំ​ថ្ងៃ​ដែល​នាំ​ឲ្យ​អាប់ឱន​ដល់​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​សង្គម

ស្រេង ភារុណ និង ស៊ុន ណារិន, Phnom Penh Post

«ភ្នំពេញជារាជធានីដ៏ស្រស់ប្រិមប្រិយ»នេះជាបដារបស់សាលារាជធានីដែលត្រូវបានដាក់បង្ហាញជាសាធារណៈនៅ ក្បែរវិមានឯករាជ្យ។ យើងអាចប្រទះឃើញមានបដា និងពាក្យស្លោកជាច្រើនទៀតនៅតាមទីសាធារណៈដទៃ ហើយវាសបញ្ជាក់ថា ភ្នំពេញជារាជធានីមួយដ៏ស្រស់ស្អាត និងកំពុងតែទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ប៉ុន្ដែអ្វីដែលគួរឲ្យសោកស្ដាយនោះ គឺអាកប្បកិរិយា និងសកម្មភាពរបស់ប្រជាពលរដ្ឋមួយចំនួន បានបន្ថោកតម្លៃពាក្យស្លោកដ៏ល្អទាំងនោះ។ អ្នកខ្លះយល់ឃើញថា ការចោលសំរាមពាសវាលពាសកាល គឺជារឿងធម្មតា តែពួកគេមិនបានគិតថាទីក្រុងស្អាត គឺផ្ដើមចេញពីយើងទាំងអស់គ្នា។  តើហេតុអ្វីបានជាប្រជាជនខ្មែរមិនអាចធ្វើដូចប្រជាជនសិង្ហបុរីដែល ជាប្រទេសស្អាតបំផុតមួយទៅ?

អាកប្បកិរិយាព្រងើយកន្ដើយក្នុងការចូលរួមសម្អាតទីក្រុងរបស់ ប្រជាជនភាគច្រើន កើតចេញពីការមិនយកចិត្ដទុកដាក់ និងភាពខ្ជិលច្រអូស។ តើទម្លាប់រក្សាទុកសំរាមក្នុងហោប៉ៅខោអាវនៅពេលដែលគ្មានធុង សំរាមក្បែរខ្លួន អាចធ្វើទៅរួចដែរទេ? តើវាធ្វើឲ្យអាប់ឱនណាស់មែនទេ? ទម្លាប់ល្អបន្ដិចបន្ដួចរបស់បុគ្គលម្នាក់ អាចជួយឲ្យបរិស្ថានក្នុងទីក្រុងស្អាត ស្រស់ត្រកាល និងមានភាពទាក់ទាញភ្ញៀវទេសចរផងដែរ។ យើងសង្កេតឃើញទង្វើអសីលធម៌មួយចំនួនទៀតនៅពេលដែលពួកគេធ្វើដំណើរ តាមដងផ្លូវដែលមានមនុស្សម្នាយ៉ាងកកកុញ ពួកគេបែរជាបើកកញ្ចក់រថយន្ដចោលសំរាម ឬកាកសំណល់ផ្សេងៗ សូម្បីតែសម្បកដូងយ៉ាងព្រងើយ ហាក់ដូចជាមិនខ្វល់ពីអ្នកដំណើរលើចំណែកផ្លូវនោះទាល់តែសោះ។ វាប្រហែលជាសំរាមទាំងនោះធ្វើឲ្យរថយន្ដដ៏ស្អាតរបស់ពួកគេធ្ងន់ ឬក៏អត់សោភណភាពហើយមើលទៅ នៅពេលដែលរក្សាទុកវានៅទីនោះ។ ទង្វើដ៏អាក្រក់បែបនេះ យើងមិនសូវប្រទះឃើញនៅក្នុងទីក្រុងនោះទេ ច្រើនតែកើតឡើងនៅតាមដងផ្លូវទៅកាន់បណ្តាខេត្តនានា។ ការចោលកាកសំណល់រឹង ដូចជាសម្បកដូង និងកំប៉ុងចេញពីរថយន្ដទៅលើទ្រូងផ្លូវ អាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អ្នកដំណើរដទៃ។ តើអ្នកអាចរក្សាទុកសំរាមទាំងអស់នោះនៅក្នុងរថយន្តមួយកន្លែង សិនបានទេ រួចសឹមយកទៅចោលក្នុងធុងសំរាម?

យ៉ាងណាមិញ យើងរមែងឃើញ និងពេលខ្លះជួបប្រទះខ្លួនឯងតែម្ដង នៅពេលធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុង ត្រូវទទួលរងនូវសំបោរ ឬក៏កំហាកទឹកមាត់ដែលស្ដោះចេញពីអ្នកដំណើរដ៏គ្មានសុជីវធម៌របស់ យើង មកខ្ទាតប្រឡាក់ខ្លួន ជើងឬសូម្បីតែមុខ។

ទង្វើមិនគួរគប្បីមួយទៀត គឺការចោលកន្ទុយបារីនៅតាមដងផ្លូវដដែលសឹងតែក្លាយជាទម្លាប់ របស់អ្នកញៀនបារីមួយចំនួន ដោយមិនខ្វល់ពីបរិស្ថាន និងអ្នកធ្វើដំណើរនៅជិតខ្លួនអ្វីឡើយ។ ពេលជក់អស់ភ្លាម ពួកគាត់បង្ហោះកន្ទុយបារីភ្លាម ដោយមិនបានពន្លត់ និងមិនខ្វល់ប៉ះពាល់ដល់អ្នកដទៃទេ។ ក្នុងករណីនេះ បើសិនជាវាចំពោះពេលមានយានជំនិះកំពុងកកកុញ គ្រោះថ្នាក់ចរាចរណ៍នឹងអាចកើតឡើងជាមិនខានដោយសារតែអ្នកធ្វើ ដំណើរពីក្រោយខំគេចពីភ្លើងកន្ទុយបារីមួយដើមនោះ។

ទង្វើអសីលធម៌ទាំងអស់នេះ កំពុងតែកើតឡើងជារៀងរាល់ថ្ងៃ ដោយបានប្រែក្លាយទៅជាគំរូដ៏អាក្រក់នៅក្នុងសង្គមដែលអាច ធ្វើឲ្យអ្នកធ្វើដំណើរដទៃធ្វើត្រាប់តាម។ ជួនកាល អ្នកខ្លះមើលឃើញអ្នកដទៃធ្វើបែបនោះ រមែងរអ៊ូរទាំ និងខឹងសម្បាជាខ្លាំង ប៉ុន្ដែអ្នកខ្លះភ្លេចគិតខ្លួនឯង បែរជាប្រព្រឹត្ដអសីលធម៌ដូចគ្នានោះដែរ។

យើងសម្គាល់ឃើញថា ការផ្សព្វផ្សាយទាក់ទងនឹងបញ្ហានៃការចោលសំរាម និងខាកស្ដោះនៅតាមបណ្ដាប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ មានចំនួនតិចតួចណាស់ និងមិនសូវមានប្រសិទ្ធភាពទេ ដូច្នេះយើងសូមឲ្យបង្កើនការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងកាន់តែច្រើនថែមទៀត។

កាលពីខែឧសភា ឆ្នាំ២០១០ សាលារាជធានី បានចេញសេចក្ដីជូនដំណឹងផាកពិន័យចំពោះអ្នកដែលចោលសំរាមតាម ទីសាធារណៈ ប៉ុន្ដែយើងសង្កេតឃើញថា សារាចរនេះពុំត្រូវបានអនុវត្ដឲ្យបានតឹងរ៉ឹងនោះទេ។ យើងក៏សំណូមពរសាលារាជធានីរៀបចំនូវធុងសំរាមឲ្យបានគ្រប់គ្រាន់ និងបង្កភាពងាយស្រួលក្នុងការដាក់សំរាមសម្រាប់អ្នកធ្វើដំណើរ ឬប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងផង។

ទាក់ទិននឹងបញ្ហានេះដែរ លោកមី ប៉ូលីវណ្ណ អាយុ២១ឆ្នាំជានិស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល បាននិយាយថា៖ «ខ្ញុំធ្លាប់បានឃើញគេខាកស្តោះ និងចោលកន្ទុយបារី ឬសំរាម នៅពេលខ្ញុំធ្វើដំណើរតាមផ្លូវ ហើយខ្ញុំពិតជាមិនពេញចិត្តនូវទង្វើនេះសោះ ពីព្រោះវាមិនត្រឹមតែប៉ះពាល់ដល់ខ្ញុំម្នាក់ប៉ុណ្ណោះទេ តែវាក៏ប៉ះពាល់ដល់បរិស្ថាន និងអ្នកធ្វើដំណើរក្បែរនោះផងដែរ»។ លោកបានបន្ថែមថា ទង្វើខ្វះការពិចារណាទាំងនោះ បានធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិ អាក់អន់ស្រពន់ចិត្ត និងខ្លាចរអាមិនហ៊ានមកកម្សាន្ដនៅកម្ពុជាលើកក្រោយទៀតឡើយ។

លោក អ៊ុក វ៉ន អាយុ២៧ឆ្នាំ ជាអ្នករត់ម៉ូតូឌុប បាននិយាយថា៖ «នៅពេលដែលខ្ញុំរត់ឌុប ខ្ញុំឧស្សាហ៍ឃើញអ្នកដំណើរដទៃខាកស្តោះ បោះកន្ទុយបារី និងបោះក្រដាសជូតមាត់ ឬសំរាមណាស់។ ជួនកាល វាសឹងតែធ្វើឲ្យខ្ញុំគ្រោះថ្នាក់ទៀតផង ដោយសារតែភ្លាមៗនោះស្រាប់តែបានឃើញកន្ទុយបារីមិនទាន់ពន្លត់ហោះ សំដៅមករកខ្ញុំ គេចសឹងមិនទាន់»។

ដើម្បីឲ្យបរិស្ថានស្អាត និងសុវត្ថិភាពរបស់អ្នកដំណើរទាំងអស់គ្នា អ្នកទាំងអស់គ្នាគួរគប្បីមានក្រមសីលធម៌ ចេះគោរពនិងយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ ប្រសិនបើអ្នកចង់ចោលសំរាម ឬក៏ខាកស្ដោះឲ្យខាងតែបាន អ្នកត្រូវស្វែងរកធុងសំរាម និងបញ្ឈប់យានជំនិះនៅទីកន្លែងសមគួរមួយភ្លែត។ ម្យ៉ាងវិញទៀត នៅពេលកំពុងបើកបរ យើងមិនគួរពិសាបារីឡើយ ព្រោះវាមិនត្រឹមតែអាចធ្វើឲ្យសាមីខ្លួនផ្ទាល់មានគ្រោះថ្នាក់ ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអាចគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាពរបស់អ្នកឯទៀតផងដែរ។

គួរឲ្យកត់សម្គាល់ថា កាលពីខែកញ្ញា ឆ្នាំ២០១០ នៅក្នុងពិធីបញ្ចប់នូវគម្រោងបំពាក់លូដែលឧបត្ថម្ភដោយប្រទេសជប៉ុន លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអំពាវនាវសាធារណជនកុំឲ្យបោះចោលសំរាមនៅតាមដងផ្លូវ ដោយសារវាអាចបង្កការកកស្ទះក្នុងប្រព័ន្ធលូ និងទឹកជំនន់នៅពេលភ្លៀង។

សូមចាប់ផ្ដើមអនុវត្ដទម្លាប់ល្អៗបែបនេះទាំងអស់គ្នា ដើម្បីធ្វើឲ្យជីវិតរបស់យើងកាន់តែស្រស់បំព្រង ព្រមទាំងជួយលើកសម្រស់ទីក្រុង និងប្រទេសយើងទាំងមូលឲ្យស័ក្ដិសមនឹងពាក្យស្លោកថា «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ»៕

If you happen to travel around the Independence Monument, you will notice a big sign stating that “Phnom Penh is a charming city”, reinforcing the capital’s attractiveness to foreign tourists.

What I notice, however, is that some Cambodians devalue the slogan by making a mess of the city.

You may think that throwing rubbish on the road is common in Cambodia, but you should know that a nice city is dependent on each individual. 

One of the most noticeable behaviour patterns of some Cambodian people is that they don’t have the habit of putting their rubbish in the bin.

Do you ever have the idea of keeping your rubbish in your pocket whenever you cannot find the bin? I guess there is not a lot, but it is a good example-setting activity which can beautify our city.

Throwing rubbish from car windows or from other transport is another immoral activity that I notice. It does not happen a lot in the city, but it does along the way to the other provinces, and some people even drop heavy objects like coconuts.

In the worst cases, this can lead to serious traffic accidents.

People should resolve to keep their rubbish in their car until they find a bin.

Another example is the throwing of cigarettes onto the road.

People get in this habit because they don’t think about its effect on the environment and the potential to cause fires or traffic accidents.

Another problem is the widespread habit of spitting on the road. Some people spit and blow their nose anywhere they like without thinking about the surrounding people.

These are both bad habits which may cause people visiting the city to take notice. I don’t think any of us want our city to have this kind of reputation.

I notice that the current awareness campaigns in the media directed at littering, cigarette throwing and spitting are not effective at all. There should be more useful awareness raising to wean people off these bad activities.

In May 2010, the Phnom Penh Municipality began issuing fines for those who throw rubbish in public places, but I notice that there is no enforcement at all. I also recommend that the municipality organises and puts bins everywhere they are needed to make it easy for people to dispose of their rubbish.

In September 2010, Prime Minister Hun Sen appealed to both tourists and the general public to stop discarding rubbish in the streets due to the fact that it could contribute to the clogging of drains and cause floods after heavy rains.

He issued his call during a ceremony in the capital marking the completion of the second phase of a US$30 million flood prevention and drainage improvement project funded by Japan.

“If people put their rubbish in plastic bags and put them in rubbish bins, the benefit will go to them, not to [Phnom Penh Governor] Kep Chuktema, as they will keep their city clean,” he said at the time.

Regarding this issue, Mi Bolyvann, 21, a third year student of the University of Health Science, said, “I see the spitting and throwing of rubbish on the street, and I’m not happy with this activity because it does not only affect me, but other locals, foreign travelers and environment,” adding that some international tourists are wary of visiting Cambodia and it will damage the country’s prestige.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s