អំពើ​ហិង្សា និង​ស្នេហា​ខុស​ប្រពៃណី ពេញ​និយម​ណាស់​ចំពោះ​វីដេអូ​ចម្រៀង​ខារ៉ាអូខេ?

Wednesday, 02 May 2012 15:05 ស៊ុន ណារិន និង ស្រេង ភារុណ

«មិនអាចទ្រាំមើលបងឈឺ» ជាបទចម្រៀងដ៏ពិរោះរបស់ផលិតកម្មក្នុងស្រុកមួយ ដែលបានផ្តើមឃ្លាដំបូងថា ផ្តើមស្គាល់គ្នាដំបូង រាប់អានជាមិត្តធម្មតា មិនដែលគិតនឹក នឹកប៉ងប្រាថ្នាលើសពីនេះឡើយ។ នៅពេលដែលឃើញចំណងជើងបទចម្រៀងនេះ អ្នកប្រាកដជានឹកឃើញនូវសកម្មភាពនៃការសម្តែងរបស់តួអង្គជាសិស្ស សាលា (ស្ទាវៗ) មួយចំនួនដែលបានប្រើអំពើហិង្សាវាយតប់គ្នាដណ្តើមសង្សារ ការវាយគ្នាជាមួយមនុស្សស្រីរហូតដល់មានឈាមហូរ និងការប្រើពាក្យសម្តីមួយចំនួនទៀត ដូចជា «អាណា (នរណា)ឲ្យអ្ហេង (ឯង) ញ៉ែសង្សារអញ អាណាវ៉ៃគ្នាអញម្សិលមិញ» នៅក្នុងបរិវេណសាលា និងបន្ទប់រៀន។

ពិតជាគួរឲ្យស្ងើចសរសើរណាស់ ដែលតារាខ្មែររបស់យើងមានទេពកោសល្យក្នុងការសម្ដែង ហើយវាពិតជាស័ក្ដិសមមែនទែន។ ប៉ុន្ដែចំពោះរូបភាពសម្ដែងទាំងនេះ តើវាជារបត់ថ្មីដ៏ពេញនិយមរបស់យុវវ័យសម័យបច្ចុប្បន្នឬ? គួរឲ្យកត់សម្គាល់ដែរថា ការពេញនិយមថ្មីនេះ អាចជះឥទ្ធិពលអាក្រក់ដល់យុវជន ឬក្មេងជំនាន់ក្រោយដែលព្យាយាមអនុវត្ដតាមទង្វើអសីលធម៌ទាំងនោះ។ ជាក់ស្តែង នៅពេលមើលបទចម្រៀងនេះរួច ក្មួយតូចៗអាយុជាង១០ឆ្នាំរបស់ខ្ញុំ បាននិយាយថា គេវ៉ៃគ្នាសាហាវម្ល៉េះ។

វាគ្រាន់តែជាបទចម្រៀងមួយបទក្នុងចំណោមចម្រៀងជាច្រើនទៀត ដែលស្ទើរតែគ្រប់ផលិតកម្មទាំងអស់បានផលិតនូវកាយវិការវាយ តប់គ្នាតាមផ្លូវ បាញ់បោះបង្ហូរឈាម ឬក៏ប្រើពាក្យសម្តីអសីលធម៌ជាដើម។ នេះប្រហែលជាអ្នកដឹកនាំព្យាយាមស្វែងរកអ្វីដែលថ្មី ហើយប្រសិនបើគ្មានការសម្តែងបែបនេះទេ ប្រហែលជាគ្មានអ្នកទស្សនាទេមើលទៅ?

ពាក់ព័ន្ធទៅនឹងបញ្ហានេះ យើងបានសាកសួរលោក មាស សុខរតនៈ ប្រធានគ្រប់គ្រងទូទៅ នៃផលិតកម្មថោន បានឲ្យដឹងថា ការដឹកនាំសម្តែង គឺឲ្យស៊ីទៅនឹងទិដ្ឋភាពជាក់ស្តែង ហើយត្រូវដឹងថា តើសិល្បៈខ្មែរដល់ណាហើយ? ដោយលោកបានបន្ថែមថា ផលិតកម្មថោន គឺផលិតបទចម្រៀងបែបសម័យ មិនមែនបែបបុរាណនោះទេ។ លោកបានបញ្ជាក់ទៀតថា៖ «សិល្បៈជាអាវុធមុខពីរ យើងតែងតែធ្វើការអភិវឌ្ឍនូវបទចម្រៀង ប៉ុន្តែយើងក៏មិនភ្លេចនូវការអភិរក្សនោះទេ»។ លោកបានបន្តទៀត ថា៖ «ការវាយគ្នា បាញ់គ្នាមិនមែនចង់ឲ្យពួកគាត់មើលហើយធ្វើតាមទេ ប៉ុន្តែយើងចង់បង្ហាញថា វាជាអំពើមួយដែលខុសច្បាប់ ដូចដែលបានបង្ហាញនៅក្នុងការសម្តែង ដែលអ្នកធ្វើខុសបានទទួលផលកម្ម ដូចជាការជាប់គុក ឬស្លាប់ជាដើម»។

ប៉ុន្ដែក្នុងនាមខ្ញុំជាយុវជនមួយរូប ខ្ញុំតែងតែគិតថា ការបង្ហាញរូបភាពនៃអំពើហិង្សាស្រស់ៗបែបនេះ វាបែរធ្វើឲ្យប៉ះពាល់ដល់យុវជន ជាពិសេស ក្មេង   តូចៗ ដែលបានទស្សនាទៅវិញទេ។ យោងតាមការសិក្សាលើផលប៉ះពាល់ផ្នែកចិត្តសាស្រ្តរបស់ប្រព័ន្ធ ផ្សព្វផ្សាយបែបហឹង្សា ចំពោះកុមារដែលបានចុះផ្សាយនៅចុងឆ្នាំ២០០៣ របស់ Aimee Tompkins  បានបង្ហាញថា មានការកើនឡើង១២ភាគរយទៅលើអាកប្បកិរិយាគឃ្លើនកោងកាចបន្ទាប់ពី ទស្សនារូបភាពនៃអំពើហិង្សាលើកញ្ចក់ទូរទស្សន៍ ហើយការលេងវីដេអូហ្គេមស្ដីពីអំពើហិង្សា ក៏អាចបណ្តាលឲ្យកើតមានបញ្ហាចំពោះអាកប្បកិរិយាព្រៃផ្សៃផងដែរ ។

ក្រៅពីការសម្ដែងអំពើហិង្សា បទចម្រៀងខារ៉ាអូខេជាច្រើន បានបង្ហាញពីកាយវិការមិនគួរគប្បីដែលប្រាសចាកពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ ដូចជាការស្លៀកពាក់សិចស៊ី លេចលើលេចក្រោមជ្រុលហួសហេតុ ស្នេហារំលងប្រពៃណីដែលអាចអូសទាញទាំងការត្រាប់តាមរបស់យុវវ័យមួយ ចំនួនឲ្យភ្លើតភ្លើន។ ខ្ញុំសូមលើកយកបទចម្រៀងជាក់ស្តែងមួយចំនួនទៀត ដូចជាបទ «ហួសពេលដែលបងប្រើពាក្យថាស្តាយក្រោយ» និងបទ «ស្រឡាញ់គ្នាម្តងទៀតបានទេ?» របស់ផលិតកម្មក្នុងស្រុកមួយដែលបានបង្ហាញពីដំណើរជីវិតស្នេហា របស់យុវវ័យមួយគូបាននាំគ្នារត់ចេញពីផ្ទះ។ គួរឲ្យស្ញប់ស្ញែងទៀតនោះ ក្រោយពីបានរួមរស់អត់ខាន់ស្លាជាមួយគ្នា ភាគីខាងប្រុស ជាក្មេងទំនើង រៀងរាល់ថ្ងៃ តែងតែយកលុយទៅលេងល្បែងស្នុកឃ័រជាមួយបងធំបងតូចដទៃទៀត រហូតដល់ថ្ងៃមួយមានជម្លោះ កើតជាការវាយតប់គ្នា។ អ្វីដែលគួររំជើបរំជួលបំផុតនោះ គឺនៅពេលដែលក្រុមបងធំទាំងនោះមកសងសឹកជាមួយតួឯកប្រុសវិញតួ អង្គ ស្រីក៏សម្រេចចិត្ដប្រគល់ខ្លួនប្រាណឲ្យក្រុមបងធំជាថ្នូរដើម្បី ដោះលែងសង្សារ របស់ខ្លួន។

ជាការពិត បើយើងគិតឲ្យដល់ទៅ តួអង្គស្រីពិតជាមានភក្ដីភាពចំពោះសង្សារមែនទែន។ ចំពោះសកម្មភាព ផលិតករពិតជាចង់បង្ហាញដល់យុវជនកុំឲ្យយកតម្រាប់តាម ប៉ុន្ដែវាក៏បានបង្ហាញនូវទង្វើមិនល្អសម្រាប់អ្នកទស្សនាផងដែរ។

«ឈឺយ៉ាងនេះហេតុអ្វីមិនស្លាប់?» ដែលតួអង្គស្រីឈឺចាប់ស្ទើរស្លាប់ស្ទើររស់នៅក្នុងពិភពមួយដ៏ ខ្ពើមរអើម ក្រោយពេលតាមទាន់នឹងភ្នែកដែលគូសង្សារ យកស្រីម្នាក់ទៀតមកដេកក្នុងបន្ទប់របស់ខ្លួន។ បើយើងក្រឡេកមកមើលទិដ្ឋភាពក្នុងសង្គមវិញ វាមិនទាន់ដល់ថ្នាក់ថា អ្នកណាក៏សុទ្ធតែនាំគ្នារួមរស់ជាមួយគ្នាទាំងមិនទាន់ក្រាប ក្បាលដល់កន្ទេលនោះទេ។

ទាក់ទិនទៅនឹងបញ្ហាទាំងនេះ កញ្ញា សួស គន្ធា ជានិស្សិតឆ្នាំទី៣នៃវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីចំណាប់អារម្មណ៍ថា៖ «ចម្រៀងខ្មែរឥឡូវ ភាគតិចណាស់ដែលមានរូបភាពកាយវិការល្អ។ ផ្ទុយទៅវិញ បើតាមការកត់សម្គាល់របស់ខ្ញុំ ភាគច្រើនគឺជារូបភាពបង្ហាញពីការរស់នៅតែពីរនាក់ខុសប្រពៃណី សកម្មភាពអាសអាភាស បងធំបងតូច និងការខូចចិត្តផឹកស្រាឥតប្រយោជន៍ជាដើម»។ កញ្ញា បានបន្ថែមទៀតថា ការសម្តែងក្នុងបទចម្រៀងដែលកញ្ញាបានឃើញញឹកញាប់ជាងគេនោះ គឺការផឹកស្រាខូចចិត្ដក្រោយពេលបែកបាក់ស្នេហា។ កញ្ញាបានសំណូមពរឲ្យផលិតករខារ៉ាអូខេបង្វែរការផឹកស្រាមកធ្វើអ្វី ផ្សេង ដូចជា ការលេងកីឡាជាដើមវិញ។

ដោយឡែក អ្នកស្រី ស៊ុន នី អាយុ៤២ឆ្នាំ ជាអាជីវករមួយរូបនៅក្រុងភ្នំពេញ បាននិយាយថា៖ «ខ្ញុំមិនសូវពេញចិត្តនូវបទចម្រៀងបច្ចុប្បន្នសោះ ទាំងអត្ថន័យ និងការសម្តែងកាយវិការ ដោយភាគច្រើន និយាយតែពីការខូចចិត្ត ស្នេហារញ៉េរញ៉ៃ ហើយនឹងគ្មានតម្លៃអប់រំដល់អ្នកមើលដែលអាចផ្តល់រូបភាពមិនល្អ ដល់យុវវ័យទៀតផង»។

ទោះជាយ៉ាងណាក៏ដោយ ក្រោយពេលទស្សនាការសម្តែងខារ៉ាអូខេទាំងនេះរួច តើយុវវ័យនឹងគិតយ៉ាងណា? ខ្ញុំក៏សូមកោតសរសើរដល់ផលិតកម្មមួយចំនួនដែលបានព្យាយាម បង្ហាញនូវរូបភាពអប់រំ ដល់យុវវ័យផងដែរ។

ទាក់ទិនទៅនឹងបញ្ហានេះ លោក សោម សុគន្ធ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានយោបល់ថា ក្រសួងតែងតែណែនាំដល់ផលិតករទាំងអស់មិនឲ្យថតពីសកម្មភាពសម្តែង ទាំងឡាយណាដែលមិនសមរម្យ ដូចជា ការផឹកស្រាគរដូចភ្នំ យកអំពើហិង្សាជាវិធីដោះស្រាយ និងលេងល្បែងស្នេហាខុសក្បួនតម្រា ដែលអាចជះឥទ្ធិពលអាក្រក់ដល់អ្នកទស្សនា។ លោក សោម សុគន្ធ ក៏បានបន្ថែមទៀតដែរថា ជាទូទៅ ការណែនាំ តែងតែត្រូវបានធ្វើឡើងនៅពេលដែលគ្រប់ផលិតកម្មទាំងអស់សុំឈ្មោះថត ចម្រៀងខារ៉ាអូខេរបស់ខ្លួន ប៉ុន្ដែក្នុងករណីខ្លះ ពួកគេមិនបានមកសុំការណែនាំពីក្រសួងនោះទេ៕

The karaoke video for “Min Arch Tram Merl Bong Chir” or, in English, “I cannot bear to see you suffer”, may start with tender lyrics about love and a soulful young relationship.

But as the video goes on, it takes a turn into graphic violence – replete with blood, fighting and profane expressions spilt over heartache.

Karaoke videos these days seem to centre on violence, sex, gambling and drinking in a new trend taking Cambodia by storm.

And the more racy the video, the more popular it is among young Cambodians.

How will these videos affect youth mindset? Will they, too, become violent in their every-day interactions?

Fighting in school and bullying is on this rise. Gangs on the street, shootings and verbal abuse have gone rampant. Are these phenomena tied in with the streak of violence rising in our pop-culture?

Directors behind these music videos will say that if they don’t keep the material racy, then they won’t have a good audience – and won’t be able to make a good profit.

But what’s the real price?

According to Aimee Tompkins’ study of the psychological effects of violent media on children in 2003, she found that those children who played violent videogames had a greater chance of developing aggressive tendencies and behavioural problems in the future.

Retrospect studies have also demonstrated a 12 per cent increase in aggressive behaviour after watching violence on television.

“Most performances in karaoke videos are bad and aren’t in line with our cultural heritage,” said Sous Kunthea, a third-year student majoring in Economics. “There’s obscenity, gangsters, suffering and drinking. It affects the audience, especially youth, because almost every time someone in the video binge drinks after a relationship issue.”

Sun Ny, a 42-year-old vendor in Phnom Penh, said, “I am not satisfied with the performances in these videos, because the songs have no educational value.”

Other songs including “It is late to say regret” and “Can we love again?” depict young lovers living under the same roof before a committed relationship – something the Kingdom hasn’t seen much of in the media. On top of this, in the latter song, the boy is addicted to gambling and joins a violent gang.

Then, the girl decides to sleep with another gang member so that they stop fighting.

Is that too much for one video?

If you still don’t think so, the girl commits suicide at the end to find redemption for the actions that transpired.

Meas Sok Ratanak, managing director of Town Production, said that when he directs actors for a karaoke video, he keeps modern problems and trends in mind over traditional performance art.

“Art is a double-edged sword,” Ratanak said. “People always blame the actors. We’re developing our videos with the times.”

He added, “When there are violent things like beatings and guns, we’re not recommending [violent behaviour] to the audience. We’re showing the negative repercussions of doing something wrong or against the law, as it ends badly for the characters.”

This week’s advice for Constructive Cambodian comes from Som Sokun, the Secretary of State for the Ministry of Culture and Fine Art. He advises karaoke producers to avoid shooting inappropriate content, including binge drinking and violence – which can affect a young audience.

However, Som Sokun added that the Ministry cannot advise film companies if they aren’t registered. He therefore encourages film and karaoke companies to formally register with the Ministry.

អំពើហិង្សា និងស្នេហាខុសប្រពៃណី ពេញនិយមណាស់ចំពោះវីដេអូចម្រៀងខារ៉ាអូខេ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s