អ្នក​វិភាគ​ថា​​ប្រជា​​​​ប្រិយ​​ភាព​របស់​​សម្តេច​​​សីហនុ ​​នៅ​​តែ​​មាន ​​

By AFP

អ្នក​វិភាគ និង​ប្រវត្តិ​វិទូ អះអាង​ថា ការ​ចូល​រួម​ដង្ហែព្រះបរម​សព​របស់​ព្រះករុណាសម្តេច សីហនុ កាល​ពី​ថ្ងៃពុធ​ម្សិល​មិញ បង្ហាញ​​ថា ប្រជា​ប្រិយ​ភាព​របស់​ព្រះ​អង្គ ក៏​ដូច​ជា​រាជា​និយម នៅ​តែ​មាន​ឥទ្ធិ​ពល​រហូត​មក​ដល់​បច្ចុប្បន្ន។

អ្នក​វិភាគ​សង្គម លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើក​ឡើង​ថា ការ​ចូល​រួម​របស់​ប្រជាជន​នៅរាជ​ធានី​ភ្នំ​ពេញ តាម​ដង​ផ្លូវ​ពី​ព្រលាន​យន្ត​ហោះ​ពោធិ៍​ចិន​តុង មក​ដល់​ព្រះ​បរម​រាជ​វាំង សបញ្ជាក់​ថា ប្រជាជន​នៅ​តែ​​ចង​ចាំ​របស់​ព្រះ​អង្គ និង​រាជា​និយមក្នុង​ចិត្ត ៖ខ្ញុំ​ដូចជា​រាជា​និយម​នៅ​ជា​ការ​ដក់​​ ចិត្តក្នុង​អារម្មណ៍​​​រ​បស់​ប្រជាពល​រដ្ឋ​ហើយ​​ប្រហែល​ជា​ពិបាក​​ញែក ឬ​ក៏​បំបាត់​រាជ​និយម​នេះ​ណាស់​​​​”​។​​

លោក​មាន​ប្រសាសន៍​បន្ថែម​ថា រាជានិយម​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះមាន​ការ​ចុះខ្សោយ ដោយ​សារ​អវត្ត​មាន​របស់​ព្រះ​ករុណា នរោត្តម​ ​សីហនុ នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​ដាក់​រាជ្យ​របស់​ព្រះ​អង្គ និង​ភាព​នៅ​មាន​កម្រិត​នៃ​សកម្ម​ភាព​របស់​ព្រះ​មហា​ក្សត្រ​ព្រះបាទ ​​នរោត្តម​ សីហ​មុនី។ លោក​បាន​បញ្ជាក់​ថា ស្នាដៃរបស់​អតីត​ព្រះមហាក្សត្រ​ នរោត្តម​ សីហនុ គឺ​ជាគំរូ​មួយ​សម្រាប់​ថ្នាក់​ដឹក​នាំ​ប្រទេស ៖ខ្ញុំ​ថា អានេះ​គួរ​ថ្នាក់​ដឹក​នាំ​គួរ​គិត​ពិចារណា​ដែរ​ត្រង់​ហ្នឹង។​​ ហើយ​ក៏​ប្រហែល​​ជា​​ដក​ហូត​មេរៀន ហើយ​រៀន​តាម​សម្ដេច​ឪ​ ឲ្យ​​បាន​ច្រើន​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ​។ ហើយ​ហ្នឹង​ក៏​ដាក់​ខ្លួន​ដាក់​ប្រាណ​ ដើម្បី​​ធ្វើ​ពលិកម្ម​សម្រាប់​ប្រជាពល​រដ្ឋ​ប្រជា​ជាតិ​ទាំងមូល​ មិន​មែន​សម្រាប់​ក្រុម​ណាៗ បក្ស​ខ្លួន ឬ​ពួក​ផ្ទាល់​ខ្លួន​”​។

កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ ប្រជា​ជន​នៅ​រាជ​ធានី​ភ្នំ​ពេញ ទាំង​ចាស់ ទាំង​ក្មេង ប្រមាណ​ជាង​១លាន​នាក់ បាន​ចូល​រួម​ដង្ហែ​ព្រះ​បរម​សព​របស់​សម្តេច​សីហនុ ពី​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិនមក​កម្ពុជា។ ចំនួន​នៃអ្នក​ចូល​រួម​នេះ លើស​ពី​ការ​នឹក​ស្មាន​របស់​មន្រ្តី​រដ្ឋាភិ​បាល ដែល​អះ​អាង​ថា ប្រហែល​ជា​មា​ន​ប្រជា​ជន​ជាង​១០​ម៉ឺន​នាក់ ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​នេះ។

អ្នក​​ស្រាវ​​ជ្រា​វ​​ជាន់​​ខ្ពស់ និង​​អ្នក​​វិភាគ​​សង្គម លោក កែម ឡី មាន​​ប្រសាសន៍​​ថា ស្ថាប័ន​​ព្រះ​​មហា​​ក្សត្រ នៅ​តែ​​ជា​​ស្នូល​​ដ៏​​សំខាន់​មួយ​សម្រាប់​​កិច្ច​ការ​រដ្ឋាភិ​​បាល បើ​ទោះបី​​ជា​កន្លង​​មក​​​​ មាន​​ការ​​វាយ​​​ប្រហារ​​ទៅ​លើ​អ្នក​​នយោ​បាយ​រាជានិយម​មួយ​​ចំនួន​​ក៏​ដោយ ៖”​រាជ​​រដ្ឋា​ភិបាល​​ជា​ពិសេស​​អ្នក​​នយោបាយ​​បាន​​វាយ​ប្រហារ​ទៅ​ដល់​ ខ្សែ​រាជ​វង្ស ប៉ុន្តែ​វាយ​ប្រហារ​តែ​​​​ខ្សែ​រាជ​វង្ស​ណា​​ដែល​​ធ្វើ​​នយោ​បាយ​​ខុស​​ឆ្គង ​ទេ ក៏​ប៉ុន្តែ​រាជ​រដ្ឋាភិបាល​រឹង​មាំ​​ក៏​ដោយ​សារ​តែ​មូល​ដ្ឋាន​គ្រឹះ​របស់​​ ព្រះ​មហា​ក្សត្រ​ដែរ ជា​ពិសេស​គឺ​ស្ថាប័ន​​ព្រះ​មហា​ក្សត្រ​​ ជា​សរសរ​គ្រឹះ​ធំ​ណាស់​សម្រាប់​​​ មាន​លំនឹង​ខាង​ផ្អែក​នយោបាយ​​​ជា​ពិសេស​ ក្នុង​ការ​ដឹក​នាំ​​ប្រទេស​ពេល​បច្ចុប្បន្ន​ហ្នឹង​​។ រដ្ឋា​ភិបាល​​គាត់​យល់​កាល​ណា​​មិន​គាំ​ទ្រ មិន​ធ្វើ​អ្វី​ៗ​​សម្រាប់​ស្ថាប័ន​​ព្រះ​មហា​ក្សត្រ​ទេ គឺ​មិន​អាច​ស្ថិត​ស្ថេរ​បាន​ទេ​” ។

លោក​​​បន្ថែម​ថា​ ព្រះ​អង្គ​​ប្រហែល​ជា​​បាន​​​រៀប​ចំ​​ទុក​​រួច​​ជា​​ស្រេច​​​នូវ​​ការ​​ កិច្ច​​ការ​​នានា​ សម្រាប់​​រាជ​​វង្ស​​ស្តេច​​ក្នុង​​ការ​​ជួយ​​ដឹក​​នាំ​​ប្រ​ទេស​​​មុន​​ពេល ​​ដែល​​ព្រះ​​អង្គ​​សោយ​​ទិវង្គត​​។

ចំណែក​​​អ្នក​​ប្រវត្តិ​​​សាស្រ្ត ​និង​​​សាស្រ្តា​​ចារ្យ​​នៅ​​សាកល​​វិទ្យា​​ល័យ​​ភូមិន្ទ​​ភ្នំ​ពេញ ​លោក​ សំបូរ​ ម៉ាណ្ណារ៉ា ​បាន​​លើក​​ឡើង​​ថា​ ការ​​ឲ្យ​តម្លៃ​​ទៅ​​លើ​​រាជា​​និយម​​សម្រាប់​​សម័យ​​បច្ចុប្បន្ន​ នៅ​​មាន​​កម្រិត​​នៅ​​ឡើយ​ ដោយ​​សារ​​ការ​​ខ្វះ​​ខាត​​នូវ​​ការ​​យល់​​ដឹង​៖”​ខ្ញុំ​សូម​និយាយ​ការ​ ថយ​ទាំង​អស់​នោះ​គឺ​មក​ពី​ស្ថាន​ភាពជាក់​ស្ដែង​របស់​ប្រទេស​កម្ពុជា​យើង​។ ពិសេស​បំផុត​ក្រោយ​ឆ្នាំ​១៩៧០​ មក​ទល់​ឆ្នាំ​១៩៧៥។ ១៩៧៥​មក​ទល់​ឆ្នាំ​១៩៧៩​។ ហើយ​ក៏​មា​ន​បញ្ហា​ពី ឆ្នាំ​១៩៧៩​មក​ទល់​ឆ្នាំ​១៩៨៩​ផង​ដែរ។ ការ​អប់​រំ​ដែល​ទាក់​ទង​ការ​ឲ្យ​តម្លៃ​រាជា​និយម​​​ចាប់​ពី​ចុង​ទសវត្សរ៍​៧០ ​មក​ទល់​ចុងទសវត្សរ៍​ឆ្នាំ​១៩៨០​​ ប្រមាណ​ជា​២០​​ប្លាយ​ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ខ្មែរ​​ច្រើន​បាន​ងាក​ចេញ​ និង​ឲ្យ​​តម្លៃ​លើ​​រាជា​ក្នុង​លក្ខខណ្ឌ​​នៃ​​ការ​គ្រប់​គ្រង​ប្រទេស​” ។

ស្នាដៃធំ​របស់​ព្រះអង្គ​ដែល​ប្រជា​ជន​​មិន​​អាច​​បំភ្លេច​​បាន​ មាន​​ដូច​ជា​ ស្នាដៃ​កិច្ច​​ការ​​សង្គម​​​សមាជ​​​ជាមួយ​​ប្រជា​​ជន ​ការ​​ទទួល​​យក​យោបល់​​ប្រជាជន ​​ការ​​ទាម​ទារ​ឯក​រាជ្យ​​ពី​​ប្រទេស​​បារាំង ​ការ​ងារ​​ការ​​ពារ​​ជាតិ ​ដូច​ជា​​ការ​​ទាម​​ទារ​​ប្រាសាទ​​ព្រះ​​វិហារ​​ពី​​ប្រទេស​​ថៃ​ ការ​​អភិ​វឌ្ឍ​​សង្គម​ និង​កិច្ច​ការ​​សន្តិ​​ភាព​​ជា​ដើម​។

ព្រះបាទ​ ​នរោត្តម​ ​សីហនុ ​បាន​សោយ​ទិ​វង្គត​​​កាល​​ពី​​ថ្ងៃ​​ច័ន្ទ​ ទី​​១៥ ​ខែ​​តុលា​ ឆ្នាំ​​២០១២​ វេលា​​ម៉ោង​​១និង​​២០​នាទី​​អធ្រាត្រ​ ដោយ​រោគា​​ពាធ​៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s