លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ជំរុញ​ការ​ជជែក​គ្នា​បន្ថែម ក្នុង​សភា

​ដោយ ស៊ុន ណារិន ថ្ងៃសុក្រ ទី04 មករា ឆ្នាំ2013 ម៉ោង13:11

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ជំរុញ​នៅ​ថ្ងៃ​សុក្រ​នេះ ឲ្យ​មាន​វប្បធម៌​នៃ​​ការ​ពិភាក្សា​ជជែក​គ្នា​បន្ថែម នៅ​ក្នុង​សភា ដោយ​មាន​ការ​ឆ្លើយ​តប​នឹង​សំណួរ​របស់​សមាជិក។

អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិ​បាល លោក ខៀវ កញារីទ្ធិ មាន​ប្រសាសន៍​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ហ្វេស​ប៊ុក​ នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្រ្តី​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍​ថា ការ​ជជែក​ពិភាក្សា​បន្ថែម គួរ​តែ​ត្រូវ​បាន​ជំរុញ ក្នុង​សភា ហើយ​សមាជិក​រាជ​រដ្ឋាភិ​បាល គួរ​តែ​ឆ្លើយ​តប​នឹង​សំណួរ​របស់​សមាជិក​សភា​ដទៃ​ទៀត។

កាល​ពី​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០១២ លោក​នាយក​រដ្ឋ​មន្រ្តី បាន​ចូល​បំភ្លឺ​រឿង​បញ្ហា​ព្រំដែន​កម្ពុជា ជាមួយ​ប្រទេស​ដទៃ ក្នុង​សភា តាម​ការ​ស្នើ​សុំ​របស់​គណបក្ស​ជំទាស់​សម​រង្ស៊ី។ លោក​នាយករដ្ឋ​មន្រ្តី បាន​ចំណាយ​ប្រមាណ​ជា​៥​ម៉ោង ក្នុង​ការ​ឆ្លើយ​បំភ្លឺ តែ​អ្នក​តាម​ដាន​សង្គម​ថា លោក​មិន​បាន​ទុក​ពេល​សម្រាប់​សំណួរ របស់​តំណាង​រាស្រ្ត​គណបក្ស​ជំទាស់​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស​សម​រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា វប្បធម៌​នៃ​ការ​ដេញ​ដោល​សំណួរ ត្រូវ​តែ​មាន​សម្រាប់​កម្ពុជា ដែល​មិន​ដែល​មាន​ទេ​ពី​មុន​មក។ លោក​ស្វាគមន៍​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ដោយ​សារ​កន្លង​មក​មាន​តែ​ការ​អាន​របាយ​ការណ៍ ដោយ​មិន​មាន​ការ​អនុញ្ញាត​សម្រាប់​សំណួរ​ទេ ៖ “​អត់មាន​ទេ​ពី​មុន​មក បើ​សិន​ជា​ខាង​គណបក្ស​កាន់​អំណាច ចង់​ឲ្យ​មាន​ការ​ឆ្លើយ​តប មាន​ការ​ជជែក​វែក​ញែកហ្នឹង​​ ហ្នឹង​​គឺ​ជា​ការ​ល្អ ប៉ុន្តែ​ក្រែង​លោរការ​និយាយ​​ផ្សេង​​ហើយ​​ធ្វើ​ផ្សេង ការ​និយាយ​ត្រឹម​ឲ្យ​តែ​ល្អ​មើល ប៉ុន្តែ​ជាក់ស្តែងគឺ​ថា ពេល​តំណាង​គណបក្ស​ជំទាស់​ ហៅ​ទៅ​ឆ្លើយ​ក្នុង​សភា​ម្តង​ៗ ទៅ​ដល់​គ្រាន់​តែ​សូត្រ​របាយ​ការណ៍​ហើយវេច​បង្វេច​ត្រឡប់មក​វិញ​ ដោយ​គ្មាន​​ឲ្យ​មាន​ការ​សួរ​ដេញ​ដោយ​ អាហ្នឹង​គឺ​អត់​ល្អ​ទេ យើង​ចង់​ឲ្យ​មាន​ការ​សួរ​ដេញ​ដោល ប្រ​សើរ​ជា​ជាង​ទៅ​អាន​របាយ​ការណ៍”។

ថ្មីៗនេះ គណបក្ស​ជំទាស់ បាន​ស្នើ​ឲ្យ​រដ្ឋ​សភា កោះ​ហៅ​រដ្ឋ​មន្រ្តី​ពីរ​រូប គឺ​លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួងម​ហា​ផ្ទៃ និង​លោក ស៊ុយ សែម រដ្ឋ​មន្រ្តី​ក្រសួង​ឧស្សាហ​កម្ម រ៉ែ និង​ថាមពល ឲ្យ​ចូល​បំភ្លឺ​រឿង​លិខិត​ឆ្លង​ដែន និង​ភាព​មិន​ប្រក្រតី​ក្នុង​វិស័យ​រ៉ែ។

គួរ​បញ្ជាក់​ថា ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក តែង​តែ​មាន​វប្បធម៌​នៃ​ការ​ពិភាក្សា​ដេញ​ដោល​ជា​សំណួរ​ក្នុង​សភា​ជា​បន្ត​ បន្ទាប់៕​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s