សហរដ្ឋអាមេរិក រិះគន់ការដកបេក្ខភាពលោក សម រង្ស៊ី ពីការបោះឆ្នោត

ដោយ ស៊ុន ណារិន ថ្ងៃសៅរ៍ ទី០៥ខែមករា ឆ្នាំ២០១៣

មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក រិះគន់នៅថ្ងៃសុក្រនេះ លើការសម្រេចចិត្តរបស់កម្ពុជា ក្នុង​ការ​រារាំងប្រធាន​គណ​បក្ស​ជំទាស់ លោកសម រង្ស៊ី ចូលរួមការបោះឆ្នោតថ្នាក់ជាតិ នៅ​ខែ​កក្កដា​ខាង​មុខ។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Victoria Nuland  មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក ខកចិត្តចំពោះការប្រកាសរបស់គណៈ​កម្មាធិការជាតិរៀប​ចំការ​បោះឆ្នោត (គជប) ដែលបានដកបេក្ខភាពលោក សម រង្ស៊ី ចេញពីការបោះឆ្នោត នៅ​ថ្ងៃទី២៨​ខែ​កក្កដា​ខាង​មុខ។ លោកស្រីថា ការដកបេក្ខភាពលោក សម រង្ស៊ីនេះ ជាសំណួរ​លើ​ភាពត្រឹមត្រូវតាម​ច្បាប់នៃ​ការ​បោះឆ្នោត តាមដំណើរការលទ្ធិប្រជាធិបតេយ្យ។​លោក​ស្រី​បន្តថា អ្នកសង្កេតការណ៍​ដែល​ទុក​ចិត្ត ជឿជាក់ថា ការកាត់ទោសលើលោកសម រង្ស៊ី ជា​រឿងនយោបាយ។

នៅថ្ងៃសុក្រ ទី០៤ខែមករា អគ្គលេខាធិការ​​ (គ.ជ.ប) លោក ទេព នីថា​ ប្រកាស​​ជា​​ថ្មី​ថា ​មិន​​ទទួល​​បេក្ខ​ភាព​លោក​ សម រង្ស៊ី​ ឲ្យ​ឈរ​ឈ្មោះ​ជា​តំណាង​​រាស្ត្រ​​សម្រាប់​​ការ​បោះ​​ឆ្នោត​​ជាតិ​​អាណត្តិ​ ទី៥ ឆ្នាំ​២០១៣​​ទេ ​ខ​ណៈ​​ការ​​ចុះ​​បញ្ជី​​បេក្ខ​​ភាព​​នឹង​ចាប់​ផ្តើម​​ពី​ថ្ងៃ​ទី​​២៩ ខែ​មេសា ​ដល់​​​ថ្ងៃ​ទី​​១០ ខែ​ឧសភា។ លោក​ ទេព នីថា​ មាន​ប្រសាសន៍​ក្នុងសន្និសីទកាសែតថា ​តាម​ច្បាប់​ គជប មិន​​អាច​​ទទួល​​អ្នក​​ជាប់​​ទោស​ឲ្យ​ឈរ​ឈ្មោះ​​​​បោះ​ឆ្នោត​បាន​ទេ។

 ៖ “​ច្បាប់ស្តីពី​គណបក្ស​អត់មាន​ហាម​ឃាត់ ទាក់ទង​ទៅ​​ប្រធាន​គណបក្ស​​ឬក៏​ស្អីទេ អញ្ចឹង​បើ​សិន​ដាក់​មក គ.ជ.ប អ្នក​ហ្នឹង​ជា​​​អ្នក​មាន​ទោស ជា​ទណ្ឌិត គ.ជ.ប មិន​អាច​ទទួលទេ​ អ្នក​ហ្នឹង​អត់​គ្រប់​អាយុ គ.ជ.ប ក៏​អត់​ទទួលដែរ អ្នក​ហ្នឹង​អត់មាន​ឈ្មោះ​ក្នុង​​បញ្ជី​បោះឆ្នោត​​ គ.ជ.ប ក៏​អត់​ទទួល​ដែរ”។

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី រងនូវសាលដីកា​ស្ថាពរ​របស់តុលាការ​ ដាក់​ទោស​​លោកឲ្យជាប់​ពន្ធនាគារ ​​សរុប​​ជាង​១០ឆ្នាំ​ ពីបទ​ដក​តំរុយ​​បង្គោល​ព្រំដែន​​កម្ពុជា-​វៀត​ណាម ​នៅ​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយ​រៀង​ និង​បទ​ក្លែង​ឯក​សារ​​សា​ធារណៈ ​ដែល​ពាក់​ព័ន្ធ​នឹង​ផែន​ទី​​ព្រំដែន។​

នាយក​ប្រតិបត្តិ​នៃគណៈ​កម្មា​ធិការ​អព្យា​ក្រឹត្យ និង​យុត្តិ​ធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា  បើ​មិនមានវត្ត​មាន​មេដឹក​នាំ​បក្ស​ប្រឆាំង​​នោះ នាំ​ឲ្យ​ការ​បោះ​ឆ្នោត​មិន​ទទួល​បាន​ការ​ប្រកួត​ប្រជែង តាម​បែប​លទ្ធិ​ប្រជា​ធិប​តេយ្យ​ពេញ​លេញ​ទេ។ លោក​ស្នើ​ឲ្យ​អ្នក​នយោបាយ​ចរចា រក​ដំណោះ​ស្រាយ​រួម​មួយ មុន​ពេល​បោះ​ឆ្នោត ៖ “ការបោះ​ឆ្នោត​មួយដែល ​បាត់​មេដឹក​នាំជំទាស់ ​ដ៏សំខាត់​មួយ​រូបខ្ញុំ​គិតថា ​ដំណើរ​ការ​ប្រជាធិប​តេយ្យ​ មួយ​មិន​ពេញ​លេញ​ជាទន្ត​រកាល​នៃប្រជាធិបតេយ្យ ​ ពិសេស​ក្នុ​ងដំណើរ​ការ​បោះឆ្នោត​ ដែល​គួតែ អ្នក​នយោបាយ​រក​វិធីសាស្ត្រ​សម្រប​សម្រួល ​ដើម្បី​ឲ្យ​មាន​ការ​ប្រគួត​ប្រជែង​គ្នា​មាន​ភាព​ល្អ​ប្រសើ​ជាង​មុន។”

គួរបញ្ជាក់ថា ក្នុងជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្រ្តីកម្ពុជា លោក បារ៉ាក់ អូបាម៉ា បានលើកពីបញ្ហាអ្នកទោសនយោបាយ តែលោក ហ៊ុន សែន ឆ្លើយតបថា នៅកម្ពុជា មិនមានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយមានទោស៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s