4DX​នៅ​អ៊ី​អន​ម៉ល នឹង​ឈប់​ធ្វើឲ្យ​ខ្ញុំ​ងងុយគេង​ទៀតហើយ​

ពីមុន​ឲ្យតែ​ទៅ​មើល​កុIMG_2429ន តែងតែងុ​យ​គេង​។ មិន​ដែល​មួយដង​ណា​ដែល​ខ្ញុំ​បាន​តាមដាន​កុន​មួយ​ចប់​នោះ​ទេ​។ នេះ​មិនមែន​មកពី​មូលហេតុ​កុន​មិន​ល្អមើល​តែ​ម្យ៉ាង​នោះទេ តែ​មក​ពី​នៅ​ក្នុង​រោងកុន​ជា​កន្លែង​ងងឹត ធ្វើឲ្យ​ខ្ញុំ​ឆាប់​ងងុយគេង​។​

​ប៉ុន្តែ​ហេតុ​អ្វី​បានជា​រោងកុន​4DX​នៅ​អ៊ី​អន​ម៉ល បាន​កែប្រែ​ការ​ងងុយគេង​របស់ខ្ញុំ​ទៅជា​ភាពសប្បាយ​រីករាយ​ទៅវិញ​? ហេតុផល​សាមញ្ញ​មួយ គឺ​ដោយសារតែ​វា​ពិសេស​ជាង​រោងកុន​ផ្សេងៗ​ទៀត និង​មិន​ដែល​មាន​ពីមុន​មក​នៅ​កម្ពុជា​។​

​អ្នក​ប្រាកដ​គិត​ថា​នេះ​ជា​ការប្រម៉ូ​សិន​។​វា​មិនមែន​ទេ តែ​វា​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំងអស់​គ្នា​។ តាមពិត​ទៅ​ខ្ញុំ ក៏​មិនមែន​ជា​អ្នក​ចូលចិត្ត​ទៅ​រោងកុន​មើល​ភាពយន្ត​ទេ​។​

​កាលពី​ល្ងាច​ថ្ងៃទី​៣០​ខែកក្កដា ឆ្នាំ​២០១៤ អ្នកសារព័ត៌មាន អ្នកសរសេរ​ប្លក និង​អ្នក​ធ្វើកា​រលើ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន ត្រូវបាន​អញ្ជើញ​ឲ្យទៅ​ទស្សនា​នៅ​រោង​ភាពយន្ត​4DX​នៅ​Major Cineplex ផ្សារ​អ៊ី​អន​ម៉ល ដើម្បី​ដឹង​ពី​ភាពទំនើប និង​ភាព​អស្ចារ្យ​របស់​រោងភាពយន្ត ដែល​មាន​កម្រិត​ស្តង់ដា​រ​ពិភពលោក​។​ភាពយន្ត​ដែល​ត្រូវបាន​ដាក់​បញ្ចាំង​នោះ មានឈ្មោះ​ថា​HERCULES​។ វា​ជា​ភាពយន្ត​ល្បី​មួយ ដែល​បង្ហាញ​ពី​ការ​ការធ្វើ​សង្គ្រាម​នៅលើ​សមរភូមិ​ជាមួយគ្នា​។​

​គ្រាន់តែ​ឮ​ពាក្យ​ថា​4DX អ្នក​ប្រាកដជា​នឹកឃើញ​ថា​ទំនើប​ជា​3D​បាត់ទៅហើយ​។ អ្វីដែល​ចាប់​អារម្មណ៍​របស់​ខ្ញុំ​ជាទីបំផុត​នោះ គឺ​កៅអីអង្គុយ ដែល​ខុស​ពី​ប្លែក​ពី​កៅអី​នៅ​រោងភាយន្ត​ផ្សេងៗ​។ ពេល​ចាប់ផ្តើម​អង្គុយ​ភ្លាម យើង​មិន​ទាន់​ដឹង​នៅឡើយ​ទេ តែ​នៅពេលដែល​ភាពយន្ត​ចាប់ផ្តើម​បញ្ចាំង កៅអី​ស្រាប់តែ​ញ័រ​។ ខ្ញុំ​ចាប់ផ្តើម​ប្លែក​អារម្មណ៍​ភ្លាម​។ ខ្ញុំ​បាន​និយាយ​ក្នុង​ចិត្ត​ថា​«​តើ​មាន​អ្វី​កើតឡើង​?»​។​

​តាមពិត​នោះ​កៅអី​ញ័រ និង​ផ្លាស់ប្តូរ​ទៅតា
ម​ភាពរន្ធត់​នៃ​សាច់រឿង និង​បរិយាកាស ដោយ​មាន​ការបាញ់​ខ្យល់​ផ្សេងៗ​។ នៅពេល​ទស្សនា​ហើយ អ្នក​នឹង​មាន​អារម្មណ៍​ថា​នៅក្នុង​ភាពយន្ត​ពិតប្រាកដ និង​អារម្មណ៍​ងងុយគេង និង​ភាព​នឿយណាយ នឹង​បាត់បង់​អស់​។​រោងកុន​នេះ ត្រូវបាន​បំពាក់​ដោយ​អេក្រង់​ប្រភេទ​4DX និង​មាន​ប្រព័ន្ធ​ទំនើប​បំផុត ដែល​ជួយ​ឲ្យ​អ្នក​ទស្សនាអាច​ប៉ះ​ដោយផ្ទាល់ និង​ដឹង​ដោយ​ញាណ​នូវ​អ្វី​ដែល​ពួកគេ​បាន​ឃើញ​នៅក្នុង​អេក្រង់​កុន​។

​កៅអី​បំពាក់​ដើរ​ដោយ​ចរន្ត​អគ្គិសនី ដោយ​អាច​បត់​គេង​ដូច​ពូក និង​អាច​សាក​ថ្ម​ទូរស័ព្ទ​បាន​។ អ្វី​ដែល​ទាក់ទាញ​ខ្ញុំ​បំផុត​នោះ គឺ​នៅ​ពេល​មាន​ឈុត​ធ្លាក់​ពីលើ​ភ្នំ ឬ​ត្រូវ​គេច​ពី​វត្ថុ​គ្រោះថ្នាក់ គឺ​កៅអី​វា​មាន​ចលនា​ដាំ​ក្បាល​ចុះ និង​ស្រឺតចុះ​ស្រឺ​តឡើង​។​

IMG_2431តាម​ខ្ញុំ​ដឹង រោងកុន​4DX ជា​រោងកុន​ទំនើប​បំផុត​នៅ​កម្ពុជា ហើយ​ទើបតែ​មាន​នៅក្នុង​ប្រទេស​មួយចំនួន​តែប៉ុណ្ណោះ​។ សម្រាប់​រោងកុន​Major Cineplex ប្រភេទ​ស្ដង់ដារ​ពិភពលោក​នេះ ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​៥​លាន​ដុល្លារ​។​

Major Cineplex មាន​៧​បន្ទប់​ធំ​តូច​ខុសៗ​គ្នា ដោយ​បន្ទប់​VIP​ផ្ទុក​មនុស្ស​បាន​៤០​នាក់ និង​បន្ទប់​ខ្លះ​ទៀត​ដាក់​អ្នកទស្សនា​បាន​ជាង​៣០០​នាក់​។ សរុប​ចំនួន​អ្នកទស្សនា​ទាំង​៧​បន្ទប់ គឺ​១៦០០​នាក់​។
​ម្ចាស់​ភាគហ៊ុន​ប្រចាំ​រោងកុន Major Cineplex លោក ជី សិលា មានប្រសាសន៍ថា​នៅ​លើ​ពិភពលោក​មាន​រោងភាពយន្ត​បែបនេះ តែ​ប្រមាណ​ជា​២០​ប្រទេស​ប៉ុណ្ណោះ​។ លោក​បន្ត​ថា​ភាព​អស្ចារ្យ​របស់​វា គឺ​មាន​ក្លិន និង​ធ្វើឲ្យ​អ្នកទស្សនា​ប៉ះ​ដោយផ្ទាល់ នូវ​ស្ថានភាព​ទាំងឡាយ ដូចជា​ខ្យល់ ភ្លៀង និង​លក្ខណៈផ្សេងៗ​ទៀត ដែល​មាន​នៅក្នុង​ភាពយន្ត​។

​រោងភាពយន្ត​4DX នឹង​ត្រូវ​ដាក់​សម្ពោធ​បញ្ចាំង​ចាប់ពី​ថ្ងៃ​ទី​៣១​ខែកក្កដា​។ ចាប់ពី​ថ្ងៃ​ទី​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍ សំបុត្រ​ទស្សនា មានតម្លៃ​៨​ដុល្លារ និង​សម្រាប់​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​អាទិត្យ សំបុត្រ​ទស្សនា មានតម្លៃ​១២​ដុល្លារ​។ ពី​មុន​ខ្ញុំ​គិត​ថា​តម្លៃ​ថ្លៃ​គួរសម បើ​ប្រៀប​នឹង​រោងភាពយន្ត​ផ្សេង​។ តែ​ប្រសិនបើ​បាន​ទស្សនា អ្នក​គិតថា​វា​សម​នឹង​តម្លៃ​នេះ ដោយសារ​តែ​ភាពទំនើប​នៃ​រោងភាពយន្ត​។ ប្រហែល​ជា​អ្នក​គិត​ថា​នេះ​ការ​ការប្រូ​ម៉ូ​សិន តែ​វា​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំងអស់​គ្នា​។

​ប្រសិនបើ​អ្នក​ចង់​ដឹង​ថា​តើ​វា​អស្ចារ្យ​ប៉ុណ្ណា អ្នក​អាច​ទៅ​Major Cineplex ជាន់​ទី​២ ផ្សារ​អ៊ី​អន​ម៉ល ដើម្បី​ទស្សនា​ភាព​អស្ចារ្យ​ដែល​មិន​មាន​នៅ​រោងភាពយន្ត​ក្នុងប្រទេស​កម្ពុជា​៕

អត្ថបទដោយ ស៊ុន ណារិន អ្នកសារព័ត៌មាន

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s