រសជាតិម្ហូបថ្មីពីភោជនីយដ្ឋានបារាំងMiam Miam តែសម្រាប់ភ្ញៀវអាស៊ី

IMG_2681គ្រាន់តែដើរចូលដល់ក្នុងភោជនីយដ្ឋានភ្លាម សំឡេងសួស្តីជាភាសាបារាំងBonjour ត្រូវបានបន្ទរ​ស្វាគមន៍​ដល់​​ភ្ញៀវ​ដែលចូលមកពិសារអាហារនៅភោជនីយដ្ឋានMiam Miam ផ្សារទំនើបAeon ជាន់ទីពីរ។

អ្នកប្រាកដជាដឹងថានោះជាភោជនីយដ្ឋានបែបបារាំង។ តែអ្វីដែលប្លែកនោះ ភ្ញៀវដែល​កំពុង​តែ​ញុំា​នៅ​ទីនោះ ភាគច្រើន​ជា​​ភ្ញៀវ​បែបអាស៊ី មិនមែនអឺរ៉ុបនោះទេ។ នោះដោយសារតែមុខម្ហូបនៅទីនោះមានការ​ផ្សំ​គ្រឿង​បែប​បារាំង​ និងជប៉ុនជាមួយគ្នា។ពាក្យMiam Miam ជាភាសាបារាំង ដែលមានន័យថា​Yum​myជាភាសា​អង់គ្លេស និងមានន័យថាម្ហូបឆ្ញាញ់ ប្រែជាភាសាខ្មែរ។

សម្រាប់អាហារពេលល្ងាច ជាការជជែកលែងជាមួយមិត្តភ័ក្រ្ត ពេលពិសារអាហារ ខ្ញុំបាន​ហៅ​មុខ​ម្ហូប​មួយ​ចំនួនសម្រាប់មនុស្សពីរនាក់។ អ្វីដែលប្លែកនោះ អ្នកបម្រើបានមកតុខ្ញុំ ហើយសាកសួរយ៉ាង​រាក់ទាក់​ដោយ​ការ​​ណែនាំ​​មុខម្ហូបមួយចំនួន តែដៃកាន់ទូរស័ព្ទជាប់រហូត។ នៅពេលដែលខ្ញុំបានហៅមុខម្ហូប អ្នក​បម្រើ​ចាប់​​ចុច​ទូរស័ព្ទ។ ខ្ញុំបានសាកសួរថាតើហេតុអ្វីបានចុច​ទូរស័ព្ទទៅវិញ?​គាត់ឆ្លើយ​ថា​គាត់​កត់មុខ​ម្ហូប​តាម​ទូរ​​ស័ព្ទ​នេះ និងបញ្ជូនទៅចុងភៅភ្លាមៗ។

បន្ទាប់ពីមើលមុខបញ្ជីម្ហូប ខ្ញុំបានកម្មង់ស្ប៉ាហ្គេតទីសាច់ជ្រូកបីជាន់ ស៊ុត និង​ប៉េង​ប៉ោះ​។ខ្ញុំថែមប៉េងបោះ ដោយ​សារខ្ញុំចូលចិត្ត។ ​ដោយសារមានមិត្តភ័ក្រ្តម្នាក់ទៀត ខ្ញុំបានកម្មង់មុខម្ហូបប្លែកមួយមុខទៀត គឺRIZ NOIR​​(SQ​ID INK RICE)។វាជាបាយខ្មៅជាមួយគ្រឿងសមុទ្រ។​សម្រាប់​ជាការលាង​មាត់​ក្រោយ​ពេល​ពិសារ​អាហារ​រួចវិញ ខ្ញុំបានហៅនំApples and Granola Pancake ​និង​ភេសជ្ជៈ​ទឹកសូដា បឺរី(Berries Soda)។ខ្ញុំគិតថាវាគ្រប់គ្រាន់ហើយសម្រាប់មនុស្សពីរនាក់។

IMG_2672

អង្គុយជជែកគ្នាលេង​មិនដល់១០នាទីផង មុខម្ហូបមួយមុខៗបានចេញមកបណ្តើរៗ ភ្លាមៗ ទាន់នៅក្តៅ។ មុខ​ម្ហូបដំបូងគឺ RIZ NOIR​។ អ្នកប្រហែលជាឆ្ងល់ហេតុអ្វីបានជាបាយទៅជាខ្មៅវិញ។ វាមាន​លក្ខណៈពិ​សេស​មួយ​​ដែលអ្នកត្រូវតែមកសាកល្បងមើល។ អ្វីដែលខ្ញុំអាចប្រាប់បាន គឺវាមាន​រស​ជាតិ​ប្លែក​ពីបាយ​ផ្សេងៗ​។ កុំទុកមុខម្ហូបនេះឲ្យត្រជាក់ឲ្យសោះ។

ពេលអ្នកពិសារអាហារនេះ កុំភ្លេចទឹកទឹកសូដា បឺរី ដែលនៅខាងធ្វេងដៃរបស់អ្នក ដែលមានរស់ជាតិជូ​បន្តិច​ តែឆ្ងាញ់។នៅពេលពិសារជិតអស់ មុខម្ហូបស្ប៉ាហ្គេតទីសាច់ជ្រូកបីជាន់ ស៊ុត និង​ប៉េង​ប៉ោះ បាន​មក​ដល់​។ខ្ញុំបានភ្លក្សសាច់ជ្រូកបីជាន់មុនគេ។ បន្ទាប់មកបានចាប់ផ្តើមពិសារស្ប៉ាហ្គេតទី។ មិនដឹងថាប្រាប់ថា​រសជា​តិយ៉ាងម៉េចដែរ ដោយគ្រាន់តែដឹងថាវាប្លែកពីស្ប៉ាហ្គេតទីផ្សេងៗ។

IMG_2673

IMG_2713នំApples and Granola Pancake​ ជាអាហារចុងក្រោយសម្រាប់លាងមាត់។ នំនេះ​មាន​សាច់​ការ៉េម​នៅ​ពី​លើ ដែលភ្ញៀវអាចជ្រលក់ពិសារបាន។ ជាមួយនំចុងក្រោយដែលមានរសជាតិផ្អែមនេះ ធ្វើខ្ញុំឆ្អែតល្មម សម្រាប់អាហារពេលល្ងាច។

​ភេសជ្ជៈ​ទឹកសូដា បឺរី ក៏ជិតអស់ តែមិត្តភ័ក្រ្តរបស់ខ្ញុំប្រាប់ថាកុំឲ្យភ្លេចផ្លែបឺរី​នៅបាតកែវ​ជាការ​លាង​មាត់​ចុង​ក្រោយ​។នេះជាអាហារពេលល្ងាចរបស់ខ្ញុំ។

ខ្ញុំគិតថាវាប្លែក និងឆ្ងាញ់សម្រាប់រសជាតិថ្មីនេះ។ខ្ញុំចង់សាកមុខម្ហូបផ្សេងៗទៀតនៅក្នុងបញ្ជីរាយឈ្មោះ។ ចុះអ្នក​វិញ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s