២០ឆ្នាំ​ក្រោយ​ការ​បញ្ចប់​សង្រ្គាម​នៅ​ស្រុក​អន្លង់វែង

នៅ​ថ្ងៃ​៧​មករា ​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ថ្ងៃ​ជ័យ​ជម្នះ ៧មករា លើកទី​៤០ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៩) នៅ​ពហុកីឡដ្ឋាន​ជាតិ អូឡាំពិក។ ពិធី​នេះ​ត្រូវ​បាន​ចូលរួម​ដោយ​មនុស្ស​រាប់​ពាន់​នាក់​ក្រោម​អធិបតី​ភាព​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ដែល​បាន​ដាក់​ចេញ​នយោបាយ​ឈ្នះ ឈ្នះ​ បញ្ចប់​ការ​វាយ​ប្រហារ​ជាមួយ​កម្លាំង​ខ្មែរ​ក្រហម។ ក្រោយ​សមាហរណកម្ម​ជាមួយ​រដ្ឋាភិបាល​កាល​ពី​ចុង​ឆ្នាំ​១៩៩៨ ​ពួក​ខ្មែរ​ក្រហម​ដែល​នៅ​សេស​សល់​បាន​​បន្ត​រស់​នៅ​ក្នុង​ស្រុក​អន្លង់វែង។ រហូត​មក​ដល់​ពេល​នេះ ​អ្នក​ចំណូល​ថ្មី​ក៏​បាន​មក​រស់​នៅ​តំបន់​អន្លង់វែង​លាយឡំ​ជាមួយ​អតីត​ខ្មែរ​ក្រហម​ផង​ដែរ។​ អន្លង់​វែង​បាន​ក្លាយ​ជាស្រុក​មួយ​ដែល​ប្រជាពលរដ្ឋ​ប្រកប​រប​រក​ស៊ី​ធម្មតា តែ​តំបន់​មួយ​នេះ​កំពុង​​ក្លាយ​ជា​តំបន់​សក្តានុពល​ប្រវត្តិសាស្រ្ត​មួយ​ផង​ដែរ។ លោក ស៊ុន ណារិន រាយការណ៍​ពី​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s