អ្នក​ភូមិ​និង​ក្រុមប្រឹក្សា​ឃុំ​នៅ​ខេត្ត​កំពង់ធំ​ត្អូញត្អែរ​រឿង​មិន​មាន​សាលា​ឃុំ​ធ្វើ​ការ

By Sun Narin, VOA Khmer

1908C18E-B867-4898-9396-210AFCB106C5_cx0_cy6_cw0_w1023_r1_s
លោក ព្រែង គឹមសឿន ជំទប់​ទី​២​មកពី​គណបក្ស​សង្រ្គោះជាតិ អង្គុយ​នៅ​តុ​កន្លែង​លោក​ធ្វើ​ការ​ នៅ​ក្នុង​ផ្ទះដែល​ជួល​ធ្វើ​សាលាឃុំ កាល​ពីថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

អស់​រយៈ​ពេល​ជាង​១៥​ឆ្នាំ​មក​ហើយ ដែល​ឃុំ​ស្វាយភ្លើង​ក្នុង​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ មាន​តែ​ឈ្មោះ តែ​មិន​មាន​សាលា​ឃុំ​នោះ​ទេ។ ប្រជាពលរដ្ឋ​និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ បាន​ត្អូញត្អែរ​ថា ការ​មិន​មាន​សាលា​ឃុំ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ការងារ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន​នេះ។ Continue reading “អ្នក​ភូមិ​និង​ក្រុមប្រឹក្សា​ឃុំ​នៅ​ខេត្ត​កំពង់ធំ​ត្អូញត្អែរ​រឿង​មិន​មាន​សាលា​ឃុំ​ធ្វើ​ការ”

ចៅ​សង្កាត់​គណបក្ស​កាន់​អំណាច​បេ្តជ្ញា​បង្កើន​ការជួយ​ប្រជាពលរដ្ឋ​ខណៈ​គណបក្ស​ប្រឆាំង​ព្យាយាម​កសាង​ស្នាដៃ

ដោយ ស៊ុន ណារិន VOA Khmer

A8DC9A63-CF0A-4A95-8176-70C862F79319_cx0_cy7_cw0_w1023_r1_s
លោក មាស សុភាព ចៅ​សង្កាត់​ផ្សារ​ថ្មីទី​២ មក​ពីគណបក្ស​ប្រជាជន​កម្ពុជា ដែល​ជាប់​ឆ្នោត​ជា​ចៅសង្កាត់​បន្ត​ទៀត កាល​ពី​ការ​បោះឆ្នោត​ថ្ងៃទី​៤ ខែមិថុនា ថ្លែង​ក្នុង​ពិធី​ផ្ទេរ​តំណែង​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ២០១៧ នៅ​ខាង​មុខ​សាលា​សង្កាត់​ផ្សារ​ថ្មី​ទី២។ (ស៊ុន ណារិន/VOA)

នៅ​ក្នុង​សប្តាហ៍​នេះ​ មេឃុំ-​ចៅសង្កាត់​ ដែល​ជាប់​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ការ​បោះឆ្នោត​ កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​មិថុនា​ នឹង​ឡើង​កាន់​តំណែង​ជា​ផ្លូវការ។​ គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​គឺ​គណបក្ស​សង្រ្គោះ​ជាតិ​នឹង​មាន​មេឃុំ ​ចៅ​សង្កាត់​ច្រើនជាង​មុន​រហូត​ដល់​ជិត​៥០០​នាក់ ​ដែល​កើន​លើស​ជាង​១០​ដង ​បើ​ប្រៀបធៀប​នឹង​ការ​បោះ​ឆ្នោត ​កាល​ពីឆ្នាំ​២០១២ ​ដែល​ពេល​នោះ ​គណបក្ស​ប្រឆាំង​ឈ្នះ​បាន​មេឃុំ​តែ​៤០​ប៉ុណ្ណោះ។ ​ Continue reading “ចៅ​សង្កាត់​គណបក្ស​កាន់​អំណាច​បេ្តជ្ញា​បង្កើន​ការជួយ​ប្រជាពលរដ្ឋ​ខណៈ​គណបក្ស​ប្រឆាំង​ព្យាយាម​កសាង​ស្នាដៃ”

ខណៈ​កង្វះ​អគ្គិសនី​ប្រើប្រាស់​ បន្ទះ​សូឡា​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ក្លាយ​ជា​ជម្រើស​ថ្មី​សម្រាប់​អ្នក​ស្វាយរៀង

82C91257-A7D1-4440-85DF-1EB6F0EEEE51_w1023_r1_s
នេះ​ជា​រោងចក្រ​សូឡា​ដើរ​ដោយថាមពលព្រះអាទិត្យ ដែល​អាច​ផ្តល់​ថាមពល​១០មេហ្គាវ៉ាត់​នៅ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ រោងចក្រ​នេះ​អាច​នឹង​ដំណើរ​ការ​នៅ​ចុង​ខែ​សីហា ឆ្នាំ២០១៧នេះ។ (ស៊ុន ណារិន/VOA)

វា​មាន​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ ដែល​ប្រជាជន​រាប់​រយ​គ្រួសារ​នៅ​ក្នុង​សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់។

ជីវិត​គ្មាន​អគ្គិសនី​នេះ នាំ​ឲ្យ​មាន​ការ​ត្អូញត្អែរ​ពី​អ្នក​ភូមិ​ ដោយសារ​វា​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។ អ្នក​ភូមិ​ដែល​រស់​នៅ​ចម្ងាយ​ប្រមាណ​៦គីឡូ​ម៉ែត្រ​ពី​ក្រុង​បាវិត បាន​ចោទ​ជា​សំណួរ​អំពី​មូលហេតុ​ដែល​មិន​មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ក្នុង​តំបន់​ដែល​ពួកគេ​កំពុង​រស់​នៅ ខណៈ​បង្គោល និង​ខ្សែ​ភ្លើង​ ត្រូវ​បាន​រៀប​ចំ​រួច​ហើយ។ Continue reading “ខណៈ​កង្វះ​អគ្គិសនី​ប្រើប្រាស់​ បន្ទះ​សូឡា​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ក្លាយ​ជា​ជម្រើស​ថ្មី​សម្រាប់​អ្នក​ស្វាយរៀង”

សង្គ្រោះ​ជាតិ​អង្វរ​ចៅ​សង្កាត់​ថ្មី​នៅ​ភ្នំពេញ​​​ប្រឹង​ធ្វើការ​កុំ​ឱ្យ​ខូច​ឈ្មោះ​បក្ស

7B6EBABF-BA57-4DE1-B8A3-15348EC5273D_w1023_r1_s
លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ ផ្តល់​បទសម្ភាសន៍​ដល់VOA កាល​ពីថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

ដោយ ស៊ុន ណារិន

នៅ​សល់​តែ​ជាង​៤០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ចៅសង្កាត់ និង​ក្រុមប្រឹក្សា​ជាប់ឆ្នោត​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ ​នឹង​ឡើង​កាន់​តំណែង​នៅ​តាមសង្កាត់​ ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​បាន​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់។​

គណបក្ស​ប្រឆាំង​អះអាង​ថា ឈ្នះ​តំណែង​ចៅសង្កាត់​ច្រើន​ជាង​គណបក្ស​ប្រជាជនកម្ពុជា​ដោយ​ទទួល​បាន​៥៧​ក្នុង​ចំណោម​សង្កាត់​ទាំង១០៥ ​នៅ​រាជធានី​ភ្នំពេញ។ ថ្នាក់ដឹកនាំ​គណបក្សបាន​ជួប​ប្រជុំ​ជាមួយ​ចៅសង្កាត់ ​និង​ក្រុមប្រឹក្សា​ជាប់​ឆ្នោត​ នៅ​ទីស្នាក់​ការ​បក្សក្នុង​សង្កាត់​ចាក់អង្រែ​លើ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

Continue reading “សង្គ្រោះ​ជាតិ​អង្វរ​ចៅ​សង្កាត់​ថ្មី​នៅ​ភ្នំពេញ​​​ប្រឹង​ធ្វើការ​កុំ​ឱ្យ​ខូច​ឈ្មោះ​បក្ស”

ឯកអគ្គរដ្ឋទូតអាមេរិក៖ក្នុង​សង្គមប្រជាធិបតេយ្យ មតិយោបល់រិះគន់​ទាំងអស់គួរត្រូវ​បាន​ស្វាគមន៍​​

ដោយ ស៊ុន ណារិន,www.vodhotnews.com

ឯកអគ្គរដ្ឋទូតអាមេរិក លោក វាលៀម ថដ(William E. Todd) បាន​លើក​ឡើង​ថា​លោក​សប្បាយ​ចិត្ត​ដែល​សាធារណជ​ន​ចាប់អារម្មណ៍នឹង​សេចក្តីព្រាង​ច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ដោយ​លោក​ចាត់​ទុក​ថាក្នុង​សង្គមប្រជាធិបតេយ្យ រាល់មតិយោបល់រិះគន់​​ទាំងអស់គួរ​ត្រូវ​បាន​​ស្វាគមន៍។​ Continue reading “ឯកអគ្គរដ្ឋទូតអាមេរិក៖ក្នុង​សង្គមប្រជាធិបតេយ្យ មតិយោបល់រិះគន់​ទាំងអស់គួរត្រូវ​បាន​ស្វាគមន៍​​”

ក្រសួង​ប្រៃសណីយ៍៖ការ​ជេរប្រមាថត្រូវ​បាន​ដាក់ក្នុង​សេចក្តីព្រាង​​ច្បាប់​ឧក្រិដ្ឋកម្មអុីន​ធើណែត​

ដោយ​ ស៊ុន ណារិន (www.vodhotnews.com)

ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនាគមន៍ ឲ្យ​ដឹង​ថាសេចក្តីព្រាង​​​ច្បាប់​ឧក្រិដ្ឋ​កម្ម​តាម​បច្ចេក​វិទ្យាគមនាគមន៍ និង​ព័ត៌មាន បាន​ដាក់​បញ្ចូល​ចំណុចនៃ​ការ​ជេរប្រមាថ​ ដើម្បីធានា​ប្រយោជន៍​អ្នក​ប្រើ​ប្រាស់។​

សេចក្តី​បំភ្លឺ​របស់​ក្រសួង ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទនេះ ឲ្យ​ដឹង​ថា​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១០ ទីស្តីការគណៈ​រដ្ឋមន្រ្តី​បា​ន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​បំពេញ​ការងារ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​នេះ ដោយ​មាន​អ្នកជំនាញ​ច្បាប់​ឧក្រិដ្ឋ​កម្ម​តាម​បច្ចេក​វិទ្យាគមនាគមន៍ និង​ព័ត៌មាន​ពី​ក្រុម​ប្រឹក្សាអឺរ៉ុប។ សេចក្តី​បំភ្លឺ​បន្ថែម​ថា​ការ​តាក់​តែង​ព្រាង​ច្បាប់​នេះ​ ក៏​មាន​ការ​សហការ​ពី​ប្រទេស​មួយ​ចំនួន​ក្នុងតំបន់​​ មាន​ប្រទេស​ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន អូស្រ្តាលី និង​ណូវែលហ្សេឡង់​។ Continue reading “ក្រសួង​ប្រៃសណីយ៍៖ការ​ជេរប្រមាថត្រូវ​បាន​ដាក់ក្នុង​សេចក្តីព្រាង​​ច្បាប់​ឧក្រិដ្ឋកម្មអុីន​ធើណែត​”

បុគ្គល​ជាង​២០រូប​ទទួលគោរម​ងារ​ជា​ឧកញ៉ាក្នុង​រយៈពេល​៤ខែ ឆ្នាំ​២០១៥​

ដោយ ស៊ុន ណារិន(www.vodhotnews.com)

យ៉ាងតិច​បុគ្គល​​២០រូប​ត្រូវ​ បានព្រះមហាក្សត្រ​ប្រោសប្រទាន​គោរមងារ​ជា​​ឧកញ៉ា ក្នុង​រយៈ​ពេល​៤ខែ​ឆ្នាំ​២០១៥នេះ តាមរយៈសំណើ​​របស់​​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឬ​​លោក​ ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​។ នេះ​បើ​យោ​ង​តាម​សៀវភៅព្រះរាជកិច្ច ដែល​ចេញផ្សាយ​សម្រាប់ឆ្នាំ​២០១៥ ដែល​គិត​ពី​ការចេញផ្សាយ​ចាប់ពី​ខែមករាមកដល់​ចុងខែមេសានេះ។​

ជាធម្មតា គោ​រម​ងារ​ជា​​ឧក​ញ៉ា​ ត្រូវ​​ទទួល​ការ​ប្រោស​ព្រះ​រាជ​ទាន​តាម​ព្រះ​រាជ​ក្រឹត្យ​ដែល​ឡាយ​ព្រះ​ ហស្ត​លេ​ខា​ដោយ​ព្រះ​មហា​ក្សត្រ តាម​សំណើរបស់​នាយក​រដ្ឋ​មន្ត្រី​ ឬ​​លោក ​ជា ស៊ីម។ Continue reading “បុគ្គល​ជាង​២០រូប​ទទួលគោរម​ងារ​ជា​ឧកញ៉ាក្នុង​រយៈពេល​៤ខែ ឆ្នាំ​២០១៥​”