
សង្កាត់បាទី ក្រុងបាវិត — វាមានរយៈពេលជាង៣០ឆ្នាំមកហើយ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ដែលប្រជាជនរាប់រយគ្រួសារនៅក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង មិនទាន់មានអគ្គិសនីប្រើប្រាស់។
ជីវិតគ្មានអគ្គិសនីនេះ នាំឲ្យមានការត្អូញត្អែរពីអ្នកភូមិ ដោយសារវាប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ អ្នកភូមិដែលរស់នៅចម្ងាយប្រមាណ៦គីឡូម៉ែត្រពីក្រុងបាវិត បានចោទជាសំណួរអំពីមូលហេតុដែលមិនមានអគ្គិសនីប្រើប្រាស់នៅក្នុងតំបន់ដែលពួកគេកំពុងរស់នៅ ខណៈបង្គោល និងខ្សែភ្លើង ត្រូវបានរៀបចំរួចហើយ។ Continue reading “ខណៈកង្វះអគ្គិសនីប្រើប្រាស់ បន្ទះសូឡាដើរដោយពន្លឺព្រះអាទិត្យក្លាយជាជម្រើសថ្មីសម្រាប់អ្នកស្វាយរៀង”